Category: កីឡា

  • មកដល់ពេលនេះមាន ប្រទេសចំនួន ៨ បានចុះឈ្មោះចូលរួមប្រកួតកីឡាទូក លើ ១៣វិញ្ញាសារ ដែលមានប្រតិភូ និងកីឡាករអន្តរជាតិសរុប ២៨៨នាក់

    មកដល់ពេលនេះមាន ប្រទេសចំនួន ៨ បានចុះឈ្មោះចូលរួមប្រកួតកីឡាទូក លើ ១៣វិញ្ញាសារ ដែលមានប្រតិភូ និងកីឡាករអន្តរជាតិសរុប ២៨៨នាក់

    ខេត្តកំពត ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចុះពិនិត្យទីលានសម្រាប់ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅខេត្តក្រុងកំពត ខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួម ពី គណកម្មការស្នាក់នៅហូបចុក តំណាងរដ្ឋបាលខេត្តកំពត មន្រ្តីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាកានូ និងរ៉ូអ៊ីងកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា មានប្រតិភូ និងកីឡាករអន្តរជាតិ ២៨៨នាក់ មកពី ៨ប្រទេស បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ខណៈ ៣ប្រទេសមិនទាន់ចុះឈ្មោះ មានវៀតណាម ទីម័រខាងកើត និងប្រ៊ុយណេ ។ លោកអគ្គលេខាធិការរង បន្ថែមថា សម្រាប់ស៊ីហ្គេមសហព័ន្ធកីឡាទូកបានដាក់តែមួយប្រភេទកីឡាប៉ុណ្ណោះ គឺទូកប្រពៃណីខ្នាតអន្តរជាតិ ដែលមាន១៣វិញ្ញាសា វិញ្ញាសាមិនគិតអាយុ (Open) ដាក់ឱ្យអត្តពលិកក្នុងតំបន់ធ្វើការប្រកួតប្រជែង…

  • ឯកឧត្តម ថោង ខុន៖ ជំរុញអោយរដ្ឋបាលខេត្តកំពតបង្កើនការផ្សព្វផ្សាយ និងអំពាវនាវឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមគាំទ្រព្រឹត្តការណ៍ស៊ីហ្គេម

    ឯកឧត្តម ថោង ខុន៖ ជំរុញអោយរដ្ឋបាលខេត្តកំពតបង្កើនការផ្សព្វផ្សាយ និងអំពាវនាវឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមគាំទ្រព្រឹត្តការណ៍ស៊ីហ្គេម

    ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចុះពិនិត្យទីលានសម្រាប់ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅខេត្តក្រុងកំពត ខេត្តកំពត កាលពីចុងសប្តាហ៍កន្លងទៅ។ពិធីចុះពិនិត្យនេះ មានការចូលរួមពីគណកម្មការទីលានប្រកួត គណកម្មការស្នាក់នៅហូបចុក និងតំណាងរដ្ឋបាលខេត្តកំពត រួមមន្រ្តីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា មានប្រតិភូ និងកីឡាករអន្តរជាតិ ២៨៨នាក់ មកពី៨ប្រទេស បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ខណៈ៣ប្រទេសមិនទាន់ចុះឈ្មោះ មានវៀតណាម ទីម័រខាងកើត និងប្រ៊ុយណេ។ លោកអគ្គលេខាធិការរង បន្ថែមថា សម្រាប់ស៊ីហ្គេមសហព័ន្ធកីឡាទូកបានដាក់តែមួយប្រភេទកីឡាប៉ុណ្ណោះ គឺទូកប្រពៃណីខ្នាតអន្តរជាតិ ដែលមាន១៣វិញ្ញាសា ដាក់អោយអត្តពលិកក្នុងតំបន់ធ្វើការប្រកួតប្រជែង ឯកឧត្តម ថោង ខុន បានជំរុញអោយរដ្ឋបាលខេត្តកំពតបង្កើនការផ្សព្វផ្សាយអោយខ្លាំង ជាពិសេសអំពាវនាវឲ្យសិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមគាំទ្រព្រឹត្តការណ៍ស៊ីហ្គេម ដោយត្រូវតុបតែងកែលម្អ…

  • កីឡាករ លី បូរមី ឈ្នះមេដាយមាសដំបូង ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣

    កីឡាករ លី បូរមី ឈ្នះមេដាយមាសដំបូង ក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣

    ភ្នំពេញ៖ កីឡាករ លី បូរមី ឈ្នះមេដាយមាស១ និងជាមេដាយមាសដំបូងក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ លើប្រភេទវិញ្ញាសា មេគុនសម្តែង Five gate form Male. ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រុងភ្នំពេញ ប្រទេសកម្ពុជា។ចាន់ វិចិត្រ

  • ការរត់ភ្លើងគប់ស៊ីហ្គេម ២០២៣ បន្តចាប់ផ្តើមនៅទីក្រុងតាកាតាយ ប្រទេសហ្វីលីពីន

    ការរត់ភ្លើងគប់ស៊ីហ្គេម ២០២៣ បន្តចាប់ផ្តើមនៅទីក្រុងតាកាតាយ ប្រទេសហ្វីលីពីន

    ម៉ានីល៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅទីក្រុងតាកាតាយ ប្រទេសហ្វីលីពីន នាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមការសាទរពីរដ្ឋាភិបាល គណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន។ ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រ អត្តពលិកហ្វីលីពីនល្បីជាច្រើនចូលរួម ជាមួយនឹងការបណ្ដាក់គ្នារត់ ចំនួន ១៥ទីតាំង។ ចាន់ វិចិត្រ រូបភាព Camsoc

  • ព្រះអគ្គិជ័យកីឡា បានមកដល់ទីតាំងត្រៀមប្រារព្ធពិធីរត់ភ្លើងគប់ ជាផ្លូវការ

    ព្រះអគ្គិជ័យកីឡា បានមកដល់ទីតាំងត្រៀមប្រារព្ធពិធីរត់ភ្លើងគប់ ជាផ្លូវការ

    នៅព្រឹកថ្ងៃទី២៦ ខែមីនា ព្រះអគ្គិជ័យកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC ត្រូវបានដង្ហែរពីរដ្ឋធានីម៉ានីលមកកាន់ទីក្រុងតាកាតៃជាផ្លូវការសម្រាប់ការប្រារព្ធពិធីរត់ភ្លើងគប់នៅថ្ងៃទី២៧ ខែមីនា ស្អែកនេះ អមដំណើរពិធីដង្ហែនេះមានការទទួលរៀបចំផងដែរ ដោយប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) គឺលោក Abraham Tolentino និងជាអភិបាលក្រុងតាកាតៃ ផ្ទាល់ផងដែរ ។ ប្រភព Camsoc

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ទទួលស្វាគមន៍គណៈប្រតិភូបេសកជនពិសេសនៃ Camsoc

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ទទួលស្វាគមន៍គណៈប្រតិភូបេសកជនពិសេសនៃ Camsoc

    ហ្វីលីពីន-គណៈប្រតិភូតំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC ដឹកនាំដោយឯកឧត្តម ហោ សារុន បានអញ្ជើញមកដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ តាមជើហោះហើរ Philippines Airlines នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ដោយជោគជ័យពិធីដង្ហៃភ្លើងគប់កីឡា នៅក្រុងហាណូយ ប្រទេសវៀតណាម។នៅក្នុងឱកាស់នៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិនីណូយ អាគីណូ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅពីសំណាក់ ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ព្រមទាំងសហការី និងលោក ខាល អ៉ីវីង សាំប្រាណូ (Carl Irving Sambrano) អគ្គលេខាធិការរងទទួលបន្ទុករដ្ឋបាលនិងជាប្រធានកីឡា Skateboard។ បន្តាប់មក គណៈប្រតិភូបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បាននាំយកនូវព្រះអគ្គីកីឡា មកតម្កល់ទុកនៅក្នុងស្ថានទូតកម្ពុជា ដើម្បីត្រៀមធ្វើពិធីដង្ហែរនៅព្រឹកថ្ងៃទី ២៧ ខែមីនា នាទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន។ ចាន់ វិចិត្រ រូបភាព ទទក

  • គណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានចេញដំណើរ ទៅកាន់ប្រទេសហ្វីលីពីនបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ៏យក្នុងពិធីដង្ហែរព្រះអគ្គីកីឡានៅវៀតណាម

    គណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានចេញដំណើរ ទៅកាន់ប្រទេសហ្វីលីពីនបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ៏យក្នុងពិធីដង្ហែរព្រះអគ្គីកីឡានៅវៀតណាម

    ព្រះអគ្គីកីឡា និងក្រុមគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីយប់ថ្ងៃទី ២៤ ខែមីនា ឆ្ពោះទៅប្រទេសហ្វីលីពីន។ ក្រោបញ្ចប់ដោយជោគជ័យរួចមកឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានបន្តដឹកនាំក្រុមការងារ ចាកចេញពីប្រទេសវៀតណាមបន្តដំណើរទៅប្រទេសហ្វីលីពីនជាបន្តទៀត។នៅក្នុងឱកាសនៃការចេញដំណើរនោះដែរក៏មានការអញ្ជើញ ជូនដំណើរពីសំណាក់គណៈប្រតិភូរបស់ប្រទេសវៀតណាមនិងលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមដល់អាកាសយានដ្ឋានអន្តរជាតិ ណូយប៉ៃ នៃទីក្រុងហាន់ណូយ ប្រទេស វៀតណាម។នៅក្នុងឱកាសនៃការជូនដំណើរនោះដែរលោកជំទាវ ជា គឹមថាឯកអគ្គរាជទូតកម្ពុជា បានជូនពរដល់សមាជិកបេសកជនពិសេសសូមធ្វើដំណើរប្រកបដោយសុវត្តិភាព និងទទួលជោគជ័យនៅគ្រប់បណ្ដាប្រទេសអាស៊ានទាំងអស់ផងដែរ។ ចាន់ វិចិត្រ

  • ការប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ដែលកម្ពុជារៀបចំ ដើម្បីពង្រឹងសមត្ថភាពអត្តពលនិងធនធានមន្រ្តីបច្ចេកទេសត្រៀមស៊ីហ្គេមលើកទី៣២នៅកម្ពុជា

    ការប្រកួតវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ដែលកម្ពុជារៀបចំ ដើម្បីពង្រឹងសមត្ថភាពអត្តពលនិងធនធានមន្រ្តីបច្ចេកទេសត្រៀមស៊ីហ្គេមលើកទី៣២នៅកម្ពុជា

    ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែង ឲ្យដឹង នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ The 6th Southeast Asian Vovinam Championships នាថ្ងៃទី២៤ ខែមីនាថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៦នេះ សហព័ន្ធបានរៀបចឡើងក្នុងគោលបណងពង្រឹងសមត្ថភាពអត្តពលិកជ្រើសជាតិវ៉ូវីណាម និងធនធានមន្រ្តីបច្ចេកទេសដូចជាអមន្រ្តីចៅក្រមនិងអាជ្ញាកណ្តាល ដើម្បីជាការត្រៀមខ្លួនឲ្យកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាអឡុង ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ។ ប្រធានសហព័ន្ធរូបនេះ បន្តថា សម្រាប់ការប្រកួតនេះពិជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កីឡាករ កីឡាការិនី ព្រោះវាជាការពង្រឹងសមត្ថភាព និងជាការវាស់ស្ទង់មុននឹងចូលរួមស៊ីហ្គេម លើកទី៣២ ដែលនឹងចូលមកដល់នាពេលជាងមួយខែទៀតនេះ ។ ដោយឡែកសម្រាប់ការប្រកួតនេះ លោក អ៊ូ រតនា បានបញ្ជាក់ថា ជាការផ្តល់បទពិសោធន៍ដល់គណៈកម្មការបច្ចេកទេស ចៅ ក្រម អាជ្ញា កណ្តាល និង គណៈកម្មការ រៀបចំ របស់យើង គឺធ្វើម៉េចឱ្យការរៀបចំទទួលភ្ញៀវ មកប្រកួត ស៊ីហ្គេម ខាងមុខនេះបានល្អប្រសើរ ។…

  • ខេត្តព្រះសី ហនុ នឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើ៣វិញ្ញាសា មាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាម៉ូតូទឹកនិងកីឡាទូកក្តោង

    ខេត្តព្រះសី ហនុ នឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើ៣វិញ្ញាសា មាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាម៉ូតូទឹកនិងកីឡាទូកក្តោង

    ខេត្តព្រះសីហនុ: ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាលើ៣វិញ្ញាសា រួមមាន កីឡាបាល់ទះលើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកនិងកីឡាប្រណាំង ទូកក្តោង។ ចំពោះការងាររៀបចំទីលានកីឡាបាល់ទះលើឆ្នេរខ្សាច់នៅទីតាំងស្ថិតនៅឆ្នេរពយជំទាវម៉ៅបន្ទប់ទឹកលេខ១១(ជិតដើមឈើចាំស្នេហ៍)មាន៣ទីលាន កីឡាលើខ្សាច់គឺ មាន៣ទីលាន ទីលានទី ១គឺសម្រាប់ហាត់សមហើយទីលានទី ២ទី ៣គឺសម្រាប់ប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់។ ក៏បានបន្ថែមថា ការរៀបចំទីលាននេះគឺមានការកាយដីចាស់ជម្រៅ ៤ តឹកចេញទើបមានការចាក់ខ្សាច់ចូលឡើងវិញដោយ មានការរែងយកកាកសំណល់ឫសឈើដុំថ្មសំបកខ្ចៅខ្យងអំបែកដបក៏ដូចជាកំតិចផ្សេងៗឲ្យបានស្អាតទើបចាក់ខ្សាចចូលទៅវិញជៀសវៀងពេលការប្រកួតកីឡាបង្ករឲ្យមានរបួសស្នាមដល់ក្រុម កីឡាករ ក៏ដូចជាភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត។រីឯទីលានកីឡាម៉ូតូទឹក ប្រកួតនៅឆ្នេរអូរត្រេះ និងទីលានកីឡាទូកក្តោង នៅឆ្នេរអូរឈើទាល៕ ចាន់ វិចិត្រ

  • ទូតអាមេរិកប្រចាំកម្ពុជានិងអង្គការដៃគូ រួមគ្នាធ្វើកម្មវិធី«គ្រាប់បាល់» ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ

    ទូតអាមេរិកប្រចាំកម្ពុជានិងអង្គការដៃគូ រួមគ្នាធ្វើកម្មវិធី«គ្រាប់បាល់» ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ

    ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអង្គការស្មារតីកីឡាបាល់ទាត់ សហការគ្នារៀបចំកម្មវិធីមួយដែលមានឈ្មោះថា «គ្រាប់បាល់» ឬ The Ball ។កម្មវិធីនេះចង់បណ្តុះស្មារតីយុវជនកម្ពុជាឱ្យចូលរួមក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងកិច្ចការពារបរិស្ថាន។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកចុះថ្ងៃទី​២៣ ខែមីនា បានឱ្យដឹងថា កម្មវិធី គ្រាប់បាល់ គឺជាគំនិតផ្តួចផ្តើមមួយរបស់អង្គការស្មារតីនៃកីឡាបាល់ទាត់ ឬ Spirit of Football ជាស្ថាប័នមិនរកកម្រៃមួយ ដែលយកកីឡាបាល់ទាត់ធ្វើជាឧបករណ៍មួយក្នុងការដោះស្រាយបញ្ហាប្រឈមសាកល។ សេចក្តីប្រកាសបន្តថា ស្ថានទូតអាមេរិកនៅភ្នំពេញ និងអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ក៏កំពុងរៀបចំការធ្វើដំណើរជាសាកលរបស់គ្រាប់បាល់ The Ball ដោយឆ្លងកាត់ទីក្រុងភ្នំពេញ ពីថ្ងៃទី ២៣ ដល់ ២៥ ខែមីនា។ ចំណែកអង្គការស្មារតីនៃកីឡាបាល់ទាត់ នឹងបើកសិក្ខាសាលារយៈពេល ពីរ ថ្ងៃ គឺនៅថ្ងៃទី ២៣ និងទី ២៤ ខែមីនា ដែលក្នុងនោះនឹងមានការបង្ហាញពីវិធីអប់រំ អំពីនិរន្តរភាព ដោយមានអ្នកចូលរួមមកពីបណ្តាអង្គការជាដៃគូ។ បន្ទាប់មក បាល់ទាត់នេះនឹងធ្វើដំណើរទៅសៀមរាប និងបាត់ដំបង។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាលោក ផាទ្រិក មូផៃ(W. Patrick Murphy…