-
ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទះនារី

-
យុវជនកម្ពុជា បង្ហាញមោទកភាពដែលកម្ពុជា បានរៀបចំព្រឹត្រិការណ៍កីឡាស៊ីហ្គេមបានយ៉ាងល្អអស្ចារ្យធ្វើឱ្យបរទេសស្ញប់ស្ញែង

ភ្នំពេញ ៖ ជាមួយការធ្វើជាម្ចាស់ផ្ទះ និងពិសេសការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នាកន្លងមកបានធ្វើឱ្យយុវជកម្ពុជាមួយចំនួនបានបង្ហាញពីក្តីសប្បាយរីករាយ និងមានមោទកភាពដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍មួយនេះបានយ៉ាងរលូន និងអស្ចារ្យដែលគេរកនឹកស្មានមិនដល់ថាកម្ពុជាអាចធ្វើលវាបានក្នុងកម្រិតមួយដ៏ខ្ពស់បែបនេះឡើយ ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣កន្លងមកកម្ពុជាបានបើកពិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពហុកីឡាដ្ឋានជាតិ មរតកតេជោ បានយ៉ាងរលូន និង ពោរពេញទៅដោយបរិយាកាសយ៉ាងសប្បាយរីករាយ និង ស្ញប់ស្ងែងក្រែលែង។ ទន្ទឹមជាមួយភាពជោគជ័យនេះបណ្តាយុវជនបានចាត់ទុកថាព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីភាពអស្ចារ្យរបស់កម្ពុជាទេ តែវាក៏បានបង្ហាញពីភាពសម្បូរបែបរបស់កម្ពុជា និង ពិសេសជាងនេះគឺការបង្ហាញពី កីឡា ទម្រង់សិល្បៈវប្បធម៌ អរិយធម៌ដ៏កំពូលរបស់កម្ពុជាទៀតផង។ ដោយចង់បង្ហាញពីការអបអរសាទរ និងស្រឡាញ់ពេញចិត្តជាមួយព្រឹត្តិការណ៍ដ៏ធំដែលកម្ពុជាបានទទួលជោគជ័យនាថ្មីៗបំផុតមកនេះកញ្ញា រឿនស្រីមុំ រស់នៅរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថារូបកញ្ញាពិតជាពេញចិត្ត និងមោទកភាពប្រទេសកម្ពុជាដែលរយៈពេលជាង៦០ឆ្នាំមកនេះបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមជាថ្មីម្តងទៀត។ជាមួយគ្នានេះឃើញថាពលរដ្ឋកម្ពុជាបានរួមគ្នាជាធ្លុងមួយក្នុងការលើកតម្កើង និងលើកស្ទួយកីឡាកម្ពុជាក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ខណៈពេលនេះ។ កញ្ញា ទ្រី ម៉ាឡាកា ជាយុវនិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំទី១នារាជធានីភ្នំពេញ ដែលកំពុងគាំទ្រកីឡាកម្ពុជាដោយបានកាន់នូវទង់ជាតិព្រះរាជាណាចក្រកម្ពុជាជាប់នឹងដៃ ជាមួយក្រុមមិត្តភក្តិដទៃទៀតបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនឱ្យដឹងក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកថា”តាមរយៈការប្រកួតកីឡាស៊ីហ្គេមនេះមានភ្ញៀវអន្តរជាតិជាច្រើនចូលរួម។ខ្ញុំគិតថាវាបានធ្វើឱ្យជនបរទេសកោតសរសើរ និង ពិសេសបានយល់ដឹងពីប្រវត្តិសាស្រ្តខ្មែរកាន់តែច្រើនដែលធ្វើឱ្យកម្ពុជាគេកាន់តែស្គាល់ច្រើនឡើងលើឆាកអន្តរជាតិ”។ ដោយឡែក លោក ពា វុឌ្ឍី ពលរដ្ឋមួយរូបទៀត រស់នៅរាជធានីភ្នំពេញបានលើកឡើងជុំវិញការបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២កន្លងមកថា”ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យណាស់ពីព្រោះថាតាំងតែពីកើតមកខ្ញុំពុំធ្លាប់បានឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះទេ។អាចចាត់ទុកថាសំណាងដែរដែលយើងកើតទាន់ជំនាន់នេះ ហើយបានឃើញការរៀបចំស៊ីហ្គែមដ៏អស្ចារ្យរបស់កម្ពុជាយើង”។ យុវនារី យឿង…
-
ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាគុនខ្មែរ វគ្គផ្តាចព្រ័ត្រ

-
អបអរសាទរ កីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ

ភ្នំពេញ៖ អបអរសាទរកីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាវ៉ូវីណាម វិញ្ញាសាសម្ដែងស្នៀតការពារខ្លួន ប្រើដាវជាគូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ។ កីឡាការិនី ពៅ សុខា ធ្លាប់ឈ្នះមេដាយពិភពលោក៥គ្រឿង កាលពីឆ្នាំ២០១៧ នៅប្រទេសឥណ្ឌា ក្នុងនោះមានមេដាយមាស១, ប្រាក់៣ និងសំរឹទ្ធ១។ កីឡាការិនី ពៅ សុខា បានចូលហ្វឹកហាត់កីឡាវ៉ូវីណាម កាលពីឆ្នាំ២០១១។ កីឡាការិនីរូបនេះ បានក្លាយជាម្ចាស់ជើងឯកពិភពលោក ក្នុងឆ្នាំ២០១៧ នៃការប្រកួត World Championship នៅប្រទេសឥណ្ឌា និងឈ្នះ World Championship ម្ដងទៀត ឆ្នាំ២០១៩ នៅកម្ពុជា។ នៅអំឡុងខែឧសភា ឆ្នាំ២០២២ កញ្ញា ពៅ សុខា បានឈ្នះមេដាយសំរិទ្ធ១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២…
-
កីឡាការនីកម្ពុជា កញ្ញា ប៊ូ សំណាង យកបានបេះដូងទាំងពលរដ្ឋខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដោយការតស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំងរហូតដល់ទីព្រ័ត បើទោះជាមិនបានឈ្នះមេដាយក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ

ភ្នំពេញ៖ បើទោះជាមិនបានឈ្នះមេដាយ នៅក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣ កីឡាការនីកម្ពុជា ប៊ូ សំណាង បានឈ្នះបេះដូងទាំងពលរដ្ឋខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដោយការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប តស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំង និងបានរត់រហូតដល់ទីបញ្ចប់ ។ កីឡាការិនីជម្រើសជាតិ ប៊ូ សំណាង ត្រូវបានប្រជាជនកម្ពុជា កោតសរសើរ និងមានមោទកភាពចំពោះភាពអំណត់ និងការតស៊ូរបស់កញ្ញាសម្រាប់ការប្រកួតរត់ចម្ងាយ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោមមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង។ បើទោះបីខ្លួនមិនទទួលបានមេដាយ ហើយនៅសល់តែម្នាក់ឯង ក៏កញ្ញា ប៊ូ សំណាង តស៊ូរត់ដល់ទីបញ្ចប់ដែរ។ ប្រជាជនខ្មែរជាច្រើន រួមទាំងសារព័ត៌មានបរទេស បានចាប់អារម្មណ៍ និងបានកោតសរសើរ ចំពោះការតស៊ូរបស់កញ្ញា ប៊ូ សំណាង ក្នុងវិញ្ញាសាររត់ចម្ងាយ ៥គីឡូម៉ែត្រនេះ។ ក្រោមដំណក់ទឹកភ្លៀងរាប់ពាន់ រាប់ម៉ឺនដំណក់ កញ្ញា ប៊ូ សំណាង បានរត់តែម្នាក់ឯងយ៉ាងកណ្តោចកណ្តែង រហូតដល់ទីបញ្ចប់ដែលមានចម្ងាយ៥គីឡូម៉ែត្រ។ ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ក៏មានបុគ្គលល្បីៗជាច្រើន បានចែករំលែករូបភាពរបស់កីឡាការិនីរត់ក្រោមទឹកភ្លៀងលាយឡំជាមួយនឹងទឹកភ្នែក ដែលមើលទៅពិតជារំជួលចិត្ត និងឆក់យកបេះដូងមនុស្សជាច្រើន។…
-
ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាកីឡាប៉េតង់ វគ្គផ្តាច់ព្រ័ត្រ

-
ការប្រកួតកីឡាបញ្ចសិលា (PENCAK SILAT)

-
សកម្មភាពវាយកូនហ្គោល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ លើកទី៣២

-
ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាកីឡាអុកចត្រង្គ Chess Single man

-
ពលរដ្ឋ ៖ ខែឧសភា ឆ្នាំ ២០២៣ យើងសប្បាយរីករាយជាមួយទស្សនាកីឡាស៊ីហ្គេម និងមិនព្រួយបារម្ភជំងឺកូវីដ១៩ ដូចបណ្តាឆ្នាំមុនៗឡើយ

ភ្នំពេញ៖ សំលេងស្រែកហ៊ោកញ្ជ្រៀវ រួមជាមួយសម្លេងសប្បាយ ក្អាកក្អាយស្ទើរគ្រប់ទីកន្លែងដែលផ្ទុះចេញពីទីលាននៃការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ដ៏ធំ ហើយកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនេះ បានឆ្លុះបញ្ជាំងពីសុវត្តិភាពដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យនៃការគ្រប់គ្រង ជំងឺកូវីដ១៩ ខណៈដែលប្រទេសមួយចំនួនកំពុងមានបញ្ហាជំងឺនេះនៅរាតត្បាតនៅឡើយ។ ទិដ្ឋភាពទាំងនេះវាបានបង្ហាញឱ្យឃើញផ្ទុយគ្នាស្រឡះរវាងឆ្នាំ ២០២០ដល់២០២២ដែលជំងឺនេះបានរីករាតត្បាតនៅទូទាំងពិភពលោក។តាមរយៈវិធានការច្បាស់លាស់ ប្រាកដប្រជា និង ប្រកបដោយភាពវាងវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលអាចទប់ស្កាត់ជំងឺ ដ៏កាចសាហាវនេះ ធ្វើឱ្យក្រុមកីឡាមកពីគ្រប់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ចូលមកកាន់កម្ពុជាដោយមិនភ័យខ្លាចសោះឡើយ។អារម្មណ៍របស់ពួកគេគឺកម្ពុជាមានសុវត្តិភាពរឿងកូវីដ១៩ ហើយផ្ទុយមកវិញអ្វីដែលគេត្រូវគិតនោះគឺក៏ផ្តោតយកចិត្តទុកដាក់លើការប្រកួតជាជាងភ័យខ្លាចជំងឺមួយនេះ ដើម្បីដណ្តើមយកជ័យជំនៈទៅកាន់ប្រទេសវិញប៉ុណ្ណោះ។ គេនៅចាំបានថាអំឡុងខែឧសភាកន្លងមកពលរដ្ឋកម្ពុជា និងប្រជាជនពិភពលោកមួយចំនួនទទួលរងការវាយប្រហារជំងឺកូវីដ១៩ ហើយម្នាក់ៗសម្ងំនៅតែផ្ទះ តំបន់ខ្លះបិទខ្ទប់ អ្នកខ្លះត្រូវធ្វើចត្តាឡីស័ក ឯអ្នកខ្លះទៀតបានឆ្លងជំងឺនេះយ៉ាងជូរចត់ថែមទៀត។ យុវជនមួយរូប ឈ្មោះ ធី លីនីន ដែលបានមកទស្សនាការប្រកួតកីឡាបាល់ទះនៅពហុកីឡាដ្ឋានជាតិអូឡាំពិកបានបញ្ជាក់ប្រាប់ទាំងអារម្មណ៍រីករាយថាបើប្រៀបធៀបទៅ ខែឧសភាដូចគ្នាកាលពីប៉ុន្មានឆ្នាំមុន គឺយើងមានកូវីដ យើងធ្វើចត្តាឡីស័ក ហើយជាក់ស្តែងនៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះមានបងប្អូនយើងមកព្យាបាលជំងឺ មកធ្វើចត្តាឡីស័ក តែពេលនេះផ្ទុយស្រឡះ គឺយើងមកចូលរួម និងទស្សនាការប្រកួតកីឡាដ៏អស្ចារ្យដោយមិនភ័យព្រួយជំងឺនេះដូចមុនបន្តទៀត។ ពលរដ្ឋសប្បាយទស្សនាកីឡាឥតព្រួយបារម្ភថាជំងឺនេះបៀតបៀន។ ដោយចង់បង្ហាញពីក្តីរំភើប និងសុវត្តិភាពជាមួយការចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នៅខែឧសភានេះ លោក ពា វុឌ្ឍី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ថា៖តាមរយៈកម្ពុជាគ្រប់គ្រងជំងឺកូវីដ១៩ បានទទួលជោគជ័យពេញទី ហេតុនេះក្រៅពីយើងអាចជួបជុំគ្នាបានហើយ នៅមិនចាំបាច់ ពាក់ម៉ាស គ្រប់ពេលវេលាដូចមុនទៀត។នេះចាត់ទុកថាជាជោគជ័យមួយរបស់កម្ពុជា និងគួរឱ្យស្ងើចសរសើរខ្លាំងណាស់។ការនេះវាផ្ទុយគ្នាស្រឡះជាមួយប្រទេសមួយចំនួននៅមានបញ្ហាជំងឺកូវីដ១៩នៅឡើយ។ លោក…