-
បោះជំរុំហ្វឹកហាត់ នៅសៀមរាប គោលដៅចង់ឲ្យកីឡាករការិនីរួមស្មារតីតែមួយឆ្ពោះទៅរកជ័យជំនះស៊ីហ្គេមលើកទី៣២
ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងនៅថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣នេះថា កក្តាដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានដឹកនាំកីឡាករកីឡាការិនីជម្រើសជាតិមកបោះជំរុំហ្វឹកហាត់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល៤ថ្ងៃមុននឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចូលមកដល់នេះ គឺមានគោលដៅចង់ឲ្យកីឡាករកីឡាការនីនៅក្នុងស្រុក និងកីឡាករកីឡាការិនីឈាមជ័យកូនខ្មែរនៅក្រៅប្រទេសបានយល់ចិត្តគ្នានិងក្លាយជាខ្លួនតែមួយរួមស្មារតីតែមួយ ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ស្មារតីស៊ីហ្គេមមិនមែនជារឿងសាមញ្ញនោះទេ ព្រោះជាការប្រកួតតំណាងប្រទេស។ ដូចច្នោះកីឡាករកីឡាការិនីទាំងអស់ត្រូវមានសាមគ្គីភាព ចេះស្រលាញ់រួមគ្នា ព្រោះការប្រកួតក៏មានវិញ្ញាសាជាក្រុមសម្រាប់ប្រកួតប្រជែងដណ្តើមមេដាយផងដែរ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំនេះមានរយៈពេល៤ថ្ងៃ ក្នុងនោះសហព័ន្ធបានធ្វើតេសសម្ថភាពទៅលើកីឡាករកីឡាការិនី ដើម្បីធ្វើការជម្រុះចេញកីឡាករដែលសហព័ន្ធមើលឃើញថា សមត្ថភាពមិនទាន់គ្រប់គ្រាន់ ដោយចំរាញ់យកកីឡាករសមត្ថភាព៥រូប និងកីឡាការិនី៥រូបប៉ុណ្ណោះចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ជាវ ចន្ធូ
-
ព្រះអគ្គិជ័យកីឡា និងប្រតិភូបានធ្វើដំណើរដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នៅល្ងាចថ្ងៃពុធនេះ
ព្រះអគ្គិជ័យកីឡា បានធ្វើដំណើរដល់ទីក្រុងប៉ាក់សេ ខេត្តចំប៉ាសក្ដិ នៅល្ងាចថ្ងៃពុធនេះ ក្រោយបញ្ចប់បេសកកម្មដង្ហែតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានដោយជោគជ័យ ត្រឹមប្រទេសឡាវ ក្រោមការដឹកនាំរបស់បេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមានការជូនដំណើរ និងទទួលស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ ។ នៅថ្ងៃទី២៧ ខែមេសាស្អែកនេះ ប្រតិភូកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរឡាវ នឹងបន្ដរៀបចំពិធីដង្ហែព្រះអគ្គិជ័យ តាមក្បួនរថយន្ដ ពីទីក្រុងប៉ាក់សេ ឆ្ពោះទៅខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ដើម្បីបន្តដង្ហែមកកាន់រាជធានីភ្នំពេញ ៕ ចាន់ វិចិត្រ
-
កីឡាករវាយកូនបាល់កម្ពុជាចាប់ផ្តើមបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបត្រៀមចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
ក្រុមកីឡាករកីឡាការិនិកីឡាវាយកូនបាល់កម្ពុជាបានចាប់ផ្តើមយុទ្ធនាការបោះជំរុំហ្វឹកហាត់ហើយ នៅក្រុងសៀមរាប ខេត្តសៀម នៅលើទីលានកីឡាវាយកូនបាល់ក្នុងសណ្ឋាគារRAFFLES GRAND ANGKOR HOTEL ។ ថ្លែងបញ្ជាក់ក្រោយបញ្ចប់ការហ្វឹកហាត់ កីឡាករវាយកូនបាល់ឡុង សំនៀង និង កីឡាករ ឡេង សារិនរាជ បានបញ្ជាក់ថា ការបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបនេះ បានរៀបចំឡើង ដោយ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងគោលបំណង បង្កើតការជួបជុំ និងការរិតចំណងសាមគ្គីភាព រវាងកីឡាករជម្រើសជាតិនៅក្នុងស្រុក និងកីឡាករជម្រើសជាតិដែលជាកូនកាត់ឈាមជ័រខ្មែរនៅក្រៅប្រទេស ដើម្បីកីឡាករកីឡាការនីទាំងអស់កាន់តែស្និតសា្នលនិងយល់ចិត្តគ្នា។ កីឡាករ ទាំងពីររូបនេះ បានអះអាងទៀតថា កម្មវិធីបោះជរុំហ្វឹកហាត់នេះ គឺជាការហ្វឹកហាត់ត្រៀមខ្លួនមួយយ៉ាងល្អ សម្រាប់ពួកគេ ព្រោះវាបានផ្លាស់ប្តូរបរិយាកាសធ្វើឲ្យពួកគេមានអារម្មណ៍ប្លែក និង មានកម្លាំងចិត្តហ្វឹកហាត់ និងមិនមានអ្វីដែលជាសម្ពោធធ្វើឲ្យអារម្មណ៍ស្មុកស្មាញ មានតែការហ្វឹកហាត់ជាមួយគ្រូបង្វឹក និងមិត្តរួមក្រុម ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលចូលមកដល់ប៉ុន្មានថ្ងៃខាងមុខ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាប ត្រៀមលក្ខណៈចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់២៨ ខែ មេសា ឆ្នាំ២០២៣…
-
រយៈពេលជាងមួយម៉ោងសំបុត្រចូលទស្សនាបាល់ទាត់ជាងមួយម៉ឺនសន្លឹកត្រូវបានចែកអស់
ភ្នំពេញ៖ សំបុត្រចូលទស្សនាបាល់ទាត់ថ្ងៃបើកឆាកកីឡាស៊ីហ្គេមលកទី៣២ជាងមួយម៉ឺនសន្លឹកត្រូវបានចែកជូនអ្នកគាំទ្រតែក្នុងរយៈពេលជាងមួយម៉ោង។ សំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ថ្ងៃប្រកួតបើកឆាកថ្ងៃទី២៩ខែមេសា ដែលចែកជូនអ្នកគាំទ្រដោយឥតគិតថ្លៃ នៅថ្ងៃទី២៤ខែ មុខបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឹមតែរយៈពេលតែជាងមួយម៉ោងប៉ុណ្ណោះសំបុត្រត្រូវបានចែកអស់ ខណៈអ្នកគាំទ្រនៅតែបន្តមកជាហូហែស្វែងរកសបុត្រចូលទស្សនា បើទោះបីដឹងថាសំបុត្រត្រូវបានចែកអស់ទៅហើយក្តី។ អ្នកគាំទ្របាល់ទាត់កម្ពុជា២រូបដែលមកទទួលយកសំបុត្រមិនទាន់ បានបង្ហាញអារម្មណ៍សោកស្តាយព្រោះអាចនឹងបាត់បង់ឱកាសមិនបានចូលទស្សនា ថ្ងៃប្រកួតបើកឆាកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងនៅថ្ងៃទី២៩ខែមេសា ។ពួកគេបានលើកឡើងទៀតថា ថ្ងៃនេះមកយកសំបុត្រមិនទាន់ពេលវេលា សំបុត្រត្រូវបានចែកអស់ ប៉ុន្តែពួកគេមិនអស់សង្ឈឹមនទេ នឹងមកយកនៅថ្ងៃស្អែកទៀត ប្រសិនមានការចែកជូនអ្នកគាំទ្រ។ ពួកគេ បានអះអាងថា មូលហេតុដែលពួកគេព្យាយាម ស្វែងរកសំបុត្រចូលទស្សនា ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះគេចង់ចូលរួមគាំទ្រលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ។ ពួកគេរំពឹងជឿជាក់ថា ការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្រុមបាល់ទាត់កម្ពុជាអាចនឹងប្រជែងដណ្តើមបានមេដាយ ព្រោះបងប្អូនយើងបានចូលរួមគាំទ្រលើកទឹកយ៉ាងច្រើននឹងផ្តល់កម្លាំងចិត្តជួយឲ្យកីឡាករយើងខិតខប្រកួត ដើម្បីជ័យជំនេះ។ សូមបញ្ជាក់ថា បើយោងតាមការបញ្ជាក់ ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សំបុត្រ ដែលចែក គឺមានកំណត់ សំបុត្រ ដែលចែកថ្ងៃទី១នេះ យើងមានក្នុងដៃតែ១៣០០០សន្លឹក សម្រាប់តំបន់សាធារណៈ ឬ Zone B និងនៅខាងមុខវេទិកាកិត្តិយស…
-
ការប្រកួត កីឡាបាញ់កាំភ្លើង ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីធ្វើការប្រកួតយ៉ាង ស្វិតស្វាញ រយៈពេល២ថ្ងៃ
ភ្នំពេញ ៖ ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលរៀបចំដោយ សហព័ន្ធកីឡាបាញកាំភ្លើងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា បានបញ្ចប់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២៣ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល២ថ្ងៃ នៅបញ្ជាការដ្ឋាន ទ័ពពិសេសឆ័ត្រយោង៩១១ កំបូល ដោយបានរកឃើញអត្តពលិក ដៃត្រង់ជាច្រើននាក់ ពីការប្រកួត ។ លោក កែវ ហុកលី អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងលើ៣ វិញ្ញាសា គឺវិញ្ញាសាបាញ់កាំភ្លើង វែងខ្យល់ ចម្ងាយ ១០ម៉ែត្រ កាំភ្លើងវែងខ្យល់ ចម្ងាយ៥០ម៉ែត្រ និង កាំភ្លើងខ្លី៩មីលីម៉ែត្រ ដោយមាន កីឡាករកីឡាការិនី ចូលរួម ចំនួន ៣៣នាក់។ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានលើកឡើងថា បាញ់កាំភ្លើងជាកីឡា១ប្រភេទ ខុសពីកីឡាផ្សេងៗ ដែលទាមទារឲ្យអ្នកហ្វឹកហាត់ មានវិន័យ និងសីលធម៌ខ្ពស់ ដោយសារយើងត្រូវប្រើប្រាស់អាវុធ ។ ឯកឧត្តម មៀចសុផាន់ណា បានធ្វើការអំពាវនាវ…
-
ការប្រកួត កីឡាបាញ់កាំភ្លើង ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីធ្វើការប្រកួតយ៉ាង ស្វិតស្វាញ រយៈពេល២ថ្ងៃ
ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលដែលរៀបចំដោយ សហព័ន្ធកីឡាបាញកាំភ្លើងកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា បានបញ្ចប់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២៣ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ រយៈពេល២ថ្ងៃ នៅបញ្ជាការដ្ឋាន ទ័ពពិសេសឆ័ត្រយោង៩១១ កំបូល ដោយបានរកឃើញអត្តពលិក ដៃត្រង់ជាច្រើននាក់ ពីការប្រកួត ។លោក កែវ ហុកលី អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងលើ៣ វិញ្ញាសា គឺវិញ្ញាសាបាញ់កាំភ្លើង វែងខ្យល់ ចម្ងាយ ១០ម៉ែត្រ កាំភ្លើងវែងខ្យល់ ចម្ងាយ៥០ម៉ែត្រ និង កាំភ្លើងខ្លី៩មីលីម៉ែត្រ ដោយមាន កីឡាករកីឡាការិនី ចូលរួម ចំនួន ៣៣នាក់។ ក្នុងឱកាសបិទការប្រកួត ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសំដែងនូវការអបអរចំពោះលទ្ធផល ទទួលបាន ដែលទាំងអស់នេះ កើតចេញពីការ ខិតខំប្រឹងប្រែង ហ្វឹកហាត់ និង ប្រកួត របស់ កីឡាករ-កីឡាការនី យើង ។ឯកឧត្តម ប្រធានសហព័ន្ធបានលើកឡើងថា…
-
ក្រុម BURN X FLASH ក្លាយជាជើងឯកតំណាងឱ្យកម្ពុជា ដើម្បីចូលប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legend Southeast Asia Cup 2023
ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និងឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈ STING បានបញ្ចប់ទៅដោយជោគជ័យ ដោយបានប្រគល់ពានជើងឯកទៅកាន់ក្រុម BURN X FLASH ដែលពួកគាត់នឹងតំណាងឲ្យកម្ពុជាបន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023។ Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ស្នាមញញឹមចេញពិបេះដូង ជូនប្រតិភូកីឡា គឺជាចំនុចសំខាន់ មុនព្រឹត្តការណ៍ស៊ីហ្គេម
ភ្នំពេញ៖ គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ ៥០០នាក់ចូលរួម។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១-អ្វីដែលត្រូវធ្វើ ទី២-អ្វីដែលយើងកុំធ្វើ។ ដូច៣កុំ៣ការពារ អញ្ចឹងជាទូទៅយើងត្រូវអនុវត្តគោលការណ៍នេះ ដូច្នេះអ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គងគឺយើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួលខុសត្រូវទើបភ្ញៀវមានភាពកក់ក្តី ហើយទទួលបាននូវការទុកចិត្តដល់សេវាបំរើរបស់យើង ដែលកើតចេញពីខ្លួនយើង ដោយជំនឿចិត្ត។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។ ឯកឧត្តម អគ្គលេខាធិការ បន្តថា ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនិងគាំង ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅស្នាមញញឹម ចេញពិបេះដូង ជូនប្រតិភូកីឡា គឺជាចំណុចសំខាន់ មុនព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ចនៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC បានរៀបចំវគ្គបណ្ដុះបណ្ដាលពិធីការ និងបដិសណ្ឋារកិច្ច នៅទីស្ដីការក្រសួងការពារជាតិ ដោយមានអ្នកស្ម័គ្រចិត្តសរុបប្រមាណ ៥០០នាក់ចូលរួម។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMPAPGOC មានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត ជាពិធីការ ពិធីការិនី មានកាតព្វកិច្ច និងភារកិច្ច ២យ៉ាង គឺទី១-អ្វីដែលត្រូវធ្វើ ទី២-អ្វីដែលយើងកុំធ្វើ។ ដូច៣កុំ៣ការពារ ។អញ្ចឹងជាទូទៅយើងត្រូវអនុវត្តគោលការណ៍នេះ ។ដូច្នេះអ្វីដែលមិនច្បាស់លាស់ និងធ្វើទៅឆ្គងគឺយើងកុំធ្វើ ហើយអ្វីដែលយើងអាចធ្វើបាន តាមតួនាទីភារកិច្ចយើង គឺធ្វើចេញពីបេះដូង ធ្វើដោយស្នាមញញឹម ធ្វើដោយមានការទទួលខុសត្រូវទើបភ្ញៀវមានភាពកក់ក្តី ហើយទទួលបាននូវការទុកចិត្តដល់សេវាបំរើរបស់យើង ដែលកើតចេញពីខ្លួនយើង ដោយជំនឿចិត្ត។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។ ឯកឧត្តម អគ្គលេខាធិការ បន្តថា ក្នុងព្រឹត្តការណ៍កីឡា គេចាត់ទុកអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games គឺជាសរសៃឈាមរបស់ហ្គេម បើអ្នកស្ម័គ្រចិត្តអត់ធ្វើការ ហ្គេមនឹងគាំង ។ដូច្នេះស្នាមញញឹមរបស់អ្នកស្ម័គ្រចិត្ត គឺជាការលើកគុណតម្លៃព្រឹត្តការណ៍ឲ្យដំណើរការទៅមុខតាមរយៈអ្នកស្ម័គ្រចិត្តជាង៦០០០នាក់…
-
ព្រះអគ្គិជ័យកីឡា បានធ្វើដំណើរដល់រដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ ដែលជាប្រទេសក្នុងតំបន់ចុងក្រោយគេ ត្រូវទទួលរៀបចំពិធីដង្ហែ នាថ្ងៃទី២៥ ខែមេសាខាងមុខ
ដំណើរគោចរដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC នៅយប់ថ្ងៃសៅរ៍នេះ ទទួលបានការស្វាគមន៍ពីលោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងលោក Sengphone Phonamath អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវ។ តាមគម្រោងក្រោយចប់ពិធីដង្ហែនៅរដ្ឋធានីវៀងច័ន្ទន៍ ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសា តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង៕ Camsoc