Category: កីឡា

  • អត្តពលិកកីឡាជនមានពិការរភាព ត្រៀមខ្លួនរួចរាល់ ប្រជែងមេដាយ អាស៊ានប៉ារ៉ាហ្គេម លើកទី១២

    អត្តពលិកកីឡាជនមានពិការរភាព ត្រៀមខ្លួនរួចរាល់ ប្រជែងមេដាយ អាស៊ានប៉ារ៉ាហ្គេម លើកទី១២

    ភ្នំពេញ៖ ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ថា រហូតមកដល់ពេលនេះ កម្ពុជា មានអត្តពលិកចំនួន ២៣៦នាក់ បានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៤ បូករួមទាំងកីឡា E-Sport ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបិទបញ្ចប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា។ ឯកឧត្ដមបានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ យើងក៏មានការគាំទ្រពីសំណាក់ក្រុមហ៊ុនមួយចំនួនផងដែរ ហើយខ្ញុំក៏សូមជំរាបជូនដែរថា កីឡាករ កីឡាការិនីយើង មកដល់ពេលនេះ យើងមានចំនួន ២៣៦ នាក់ ដែលបានចុះឈ្មោះប្រកួតប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលយើងធ្វើជាម្ចាស់ផ្ទះ គឺមាន១៤ ប្រភេទកីឡា ហើយក៏មានបូកបន្ថែមប្រភេទកីឡា E-Sport ដែលជាកីឡាសម្តែង។ ក្នុងនោះមានកីឡាករចំនួន ១៦០ នាក់ កីឡាការិនីចំនួន ៧៦នាក់ និងមន្ត្រីដែលចុះជាប់ហ្នឹងកីឡាករមានចំនួន ៦៤ នាក់»។ ឯកឧត្ដមបានបន្ថែមទៀតថា…

  • ផ្សាយផ្ទាល់ ពិធីបិទផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ

    ផ្សាយផ្ទាល់ ពិធីបិទផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ
  • ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ កីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង

    ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ កីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង

    ភ្នំពេញ ៖ ក្នុងនាមម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងនៃស៊ីហ្គេម ២០២៣ ប្រភេទកីឡាចំបាប់បានបំណែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដោយដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធសរុប ២០គ្រឿង ដែលនេះចំនួនច្រើនបំផុតជាងពេលណាៗទាំងអស់ លើប្រភេទកីឡាអូឡាំពិកមួយនេះ។ ថ្លែងក្រោយបញ្ចប់ការប្រកួត លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានបំណែកកំណត់ត្រាថ្មីនូវចំនួនមេដាយច្រើនបំផុតមិនធ្លាប់មាន ក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសស៊ីហ្គេម កន្លងមក។ ចំពោះម្ចាស់មេដាយមាស ហេង វុទ្ធី ក៏បានបង្ហាញមោទកភាពជាតិផងដែរ ក្រោយចូលរួមស៊ីហ្គេមជាច្រើនលើក និងទើបធ្វើសម្រេចជោគជ័យមេដាយមាសជាលើកដំបូង។ គួរបញ្ជាក់ថា មេដាយចំបាប់កម្ពុជាសរុប២០គ្រឿងនេះ រួមមាន មេដាយមាស៥គ្រឿង ប្រាក់៤ និងសំរឹទ្ធ១១ ដោយចំណាត់ថ្នាក់លេខ៣ រីឯវៀតណាម លេខ១ មេដាយមាស១៣ ខណៈឥណ្ឌូណេស៊ី មេដាយមាស ៦។ ចំពោះហ្វីលីពីន មេដាយមាស៤ ខណៈថៃ និងសិង្ហបុរី មេដាយមាសម្នាក់១គ្រឿងដូចគ្នា៕ ចាន់ វិចិត្រ

  • ការប្រគួតកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងខេត្តកំពត កម្ពុជាទទួលបានមេដាយមាស២ ប្រាក់២ សំរិត៤

    ការប្រគួតកីឡាស៊ីហ្គេមលើកទី៣២ លើវិញ្ញាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ក្នុងខេត្តកំពត កម្ពុជាទទួលបានមេដាយមាស២ ប្រាក់២ សំរិត៤

    ខេត្តកំពត៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ(ទូកនាគ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ មានវិញ្ញាសាសរុបចំនួន១៣ ហើយកីឡាករ កីឡាការិនី កម្ពុជាយើងទទួលបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះរួមមាន៖ មេដាយមាស ចំនួន ០២គ្រឿង ប្រាក់ ចំនួន ០២គ្រឿង និងមេដាយសំរិទ្ធ ចំនួន ០៤គ្រឿង ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រគួត កីឡាទូកប្រពៃណីខ្នតអន្តរជាតី (ទូកនាគ) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡដ្ឋានលើទឹក ក្នុងក្រុងកំពត ខេត្តកំពត ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានសម្ដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសម្ដែងនូវការអបអរសាទរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភីពីការប្រកួតដ៏ស្វិតស្វាញនេះ ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ «គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត បញ្ជាការរដ្ឋានកងទ័ពជើងទឹក និងមន្ទីរ-អង្គភាពនានាជុំវិញខេត្តទាំងអស់» ដែលបានខិតខំរៀបចំកម្មវិធីប្រកួតកីឡាទូកប្រពៃ ណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពអធិកអធម និងមហោឡារឹក…

  • នាយករដ្ឋមន្ត្រីកម្ពុជា៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន

    នាយករដ្ឋមន្ត្រីកម្ពុជា៖ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន

    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចតេជោ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានបញ្ជាក់លើបណ្ដាញសង្គមតេលេក្រាមដូច្នេះថា៖ កាលពីស៊ីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង ០ មេដាយ ។ សម្ដេចបន្តថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជា ទទួលបានមេដាយសរុប២៨២គ្រឿង ដោយឈរលំដាប់ទី៤ ខាងមេដាយមាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប) ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក ។ សូមជម្រាបថា នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃបិទនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ។…

  • អតីតទូតជប៉ុន និងជាប្រធានក្រុមគាំទ្រយូដូកម្ពុជា ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជា ផ្នែកយូដូ បន្តទៀត

    អតីតទូតជប៉ុន និងជាប្រធានក្រុមគាំទ្រយូដូកម្ពុជា ស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជា ផ្នែកយូដូ បន្តទៀត

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោក ហ្គូតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ប្រធានក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុន បានជម្រាបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា កីឡាករកីឡាការិនីកម្ពុជា មានសក្ដានុពល និងមានទេពកោសល្យផ្នែកយូដូណាស់។ ក្នុងន័យនេះ លោកក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រជួយបន្តបង្វឹកកីឡាករកីឡាការិនីកម្ពុជាបន្តទៀត។ លោក ហ្គូតូរ៉ូ អូហ្គាវ៉ា ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំស៊ីហ្គេមបានយ៉ាងជោគជ័យត្រចះត្រចង់។ លោក ហ្គូតូរ៉ូ អូហ្គាវ៉ា ក៏បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ថា កីឡាករកីឡាការិនីកម្ពុជា មានការតស៊ូព្យាយាមខ្លាំងណាស់ នៅពេលដែលពួកគាត់នៅហ្វឹកហាត់ប្រទេសជប៉ុន ហើយគ្រូបង្វឹកកីឡាករកីឡាការិនីមានការគោរព និងផ្អើលយ៉ាងខ្លាំង។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ហ្គូតូរ៉ូ អូហ្គាវ៉ា (Gotaro Ogawa)…

  • អបអរសារទរ 🇰🇭 កីទ្បាករចំបាប់ជម្រើសជាតិកម្ពុជាមួយរូបទៀត បានទទួលមេដាយមាសបន្ថែម ពីកីទ្បាករ ម៉ូ សារី យកឈ្នះកីទ្បាករទ្បាវ

    អបអរសារទរ 🇰🇭 កីទ្បាករចំបាប់ជម្រើសជាតិកម្ពុជាមួយរូបទៀត បានទទួលមេដាយមាសបន្ថែម ពីកីទ្បាករ ម៉ូ សារី យកឈ្នះកីទ្បាករទ្បាវ
  • អបអរសារទរ 🇰🇭 កីទ្បាករចំបាប់ជម្រើសជាតិកម្ពុជា ហេង វុទ្ធី ទទួលបានមេដាយមាស ដោយយក ឈ្នះកីទ្បាករវៀតណាម លទ្ធផល ២ទល់និង០

    អបអរសារទរ 🇰🇭 កីទ្បាករចំបាប់ជម្រើសជាតិកម្ពុជា ហេង វុទ្ធី ទទួលបានមេដាយមាស ដោយយក ឈ្នះកីទ្បាករវៀតណាម លទ្ធផល ២ទល់និង០
  • ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់បុរស វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសឥណ្ឌូនេស៊ី ប៉ះ ថៃ

    ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់បុរស វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសឥណ្ឌូនេស៊ី ប៉ះ ថៃ
  • កម្ពុជាដណ្ដើមបានមេដាយមាស១ និង សំរិទ្ធ១ ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាប្រណាំងទូកប្រពៃណី ព្រឹត្តិការស៊ីហ្គេម ឆ្នាំ២០២៣

    កម្ពុជាដណ្ដើមបានមេដាយមាស១ និង សំរិទ្ធ១ ក្នុងថ្ងៃទី២ នៃការប្រកួតកីឡាប្រណាំងទូកប្រពៃណី ព្រឹត្តិការស៊ីហ្គេម ឆ្នាំ២០២៣

    ខេត្តកំពត ៖ នៅថ្ងៃទី២ នៃការប្រណាំងទូកប្រពៃណី ក្នុងព្រឹត្តិការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានធ្វើឡើង នៅដងព្រែកកំពត ក្នុងខេត្តកំពត អត្តពលិកប្រណាំងទូក កម្ពុជាដណ្ដើមបានមេដាយចំនួន ២គ្រឿងបន្ថែមទៀតជូនកម្ពុជា ក្នុងនោះមានមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង បន្ទាប់ពីថ្ងៃទី១ដែលដណ្ដើមបានមេដាយ ប្រាក់ ២គ្រឿង និង សំរិទ្ធ ២គ្រឿង ។ សម្រាប់ មេដាយមាសរបស់កម្ពុជា ដណ្ដើមបានលើវិញ្ញាសា ទូកផ្កាចារ បុរស ចំណុះ ៥នាក់ ចម្ងាយ ៥០០ម៉ែត្រ និង មេដាយសំរិទ្ធ លើវិញ្ញាសា ចម្រុះបុរសនារី ចំណុះ ១២នាក់ ចម្ងាយ ៥០០ម៉ែត្រ ។ ក្រោយទទួលបានជ័យជំនះ កីឡាករ អ៊ុក ម៉ាធែល តំណាងក្រុមកម្ពុជា មានចំណាប់អារម្មណ៍ថា រូបគេមានទឹកចិត្តរីករាយជាពន់ពេក ចំពោះការដណ្ដើមបានមេដាយមាសក្នុងការប្រកួតនាពេលនេះ ដែលនេះគឺជាកិត្តិយសយ៉ាងធំធេងសម្រាប់ ក្រុមកីឡាប្រណាំងទូកកម្ពុជា ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។…