Category: កីឡា

  • គុនល្បុក្កតោកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (មានវីដេអូ)

    គុនល្បុក្កតោកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (មានវីដេអូ)
  • សម្តេចពិជ័យសេនា ទៀ បាញ់ លើកទឹកចិត្តដល់អត្តពលិកកម្ពុជារស់នៅក្រៅប្រទេស ត្រូវវិលត្រឡប់ទៅវិញ

    សម្តេចពិជ័យសេនា ទៀ បាញ់ លើកទឹកចិត្តដល់អត្តពលិកកម្ពុជារស់នៅក្រៅប្រទេស ត្រូវវិលត្រឡប់ទៅវិញ

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអនុញ្ញាតដល់ក្រុមអត្តពលិកកម្ពុជា រស់នៅក្រៅប្រទេស ដែលម្ចាស់ជ័យលាភីជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធចូលជួប មុនពេលដែលពួកគេត្រូវជម្រាបលាពីមាតុភូមិកម្ពុជាទៅកាន់ប្រទេសរៀងៗខ្លួនវិញ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី កម្ពុជារស់នៅក្រៅប្រទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នាពេលកន្លងមករហូតដល់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ជូនជាតិមាតុភូមិយើងប្រកបដោយវិជ្ជាជីវៈ គុណផល ភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ និងបានលើកតម្កើងកិត្តិនាម កេរ្តិ៍ឈ្មោះកម្ពុជា នៅក្នុងតំបន់ និងសកលលោក ។ សម្តេចពិជ័យសេនា មានប្រសាសន៍ទៀតថា ជោគជ័យដែលក្មួយៗទទួលបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ទោះបីទៅរស់នៅប្រទេសណាក៏ដោយ ប៉ុន្តែពុំដែលបោះបង់ចោលប្រទេសជាតិមាតុភូមិរបស់ខ្លួនឡើយ ហើយគ្រប់ពេលវេលាដែលប្រទេសជាតិត្រូវការ ក្មួយៗក៏ដូចជាប្រជាពលរដ្ឋដទៃទៀតតែងតែចូលរួមគាំទ្រលើកតម្កើងកិត្តិនាម កេរ្តិ៍ឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិ។ ទាំងអស់នេះ បានបង្ហាញពី ឆន្ទៈស្នេហាជាតិ ស្រឡាញ់ជាតិមាតុភូមិរបស់យើង នោះគឺការសាមគ្គីភាព ឯកភាពជាតិ បាននាំមកនូវ ជោគជ័យនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលជាវិស័យមួយតម្រូវឱ្យ យុវជនទាំងក្នុង និងក្រៅប្រទេសរួមគ្នាលើកតម្កើងឱ្យកាន់តែខ្លាំងក្លាថែមទៀត៕ អត្តបទ…

  • មេដាយមាសដែលជាកំណត់ត្រាថ្មីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនឹងជួយឲ្យកីឡាវាយសីនៅកម្ពុជាកាន់តែមានប្រជាប្រិយភាពខ្លាំង

    មេដាយមាសដែលជាកំណត់ត្រាថ្មីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនឹងជួយឲ្យកីឡាវាយសីនៅកម្ពុជាកាន់តែមានប្រជាប្រិយភាពខ្លាំង

    ភ្នំពេញ ៖ ក្រុមកីឡាវាយសីកម្ពុជា ប្រកួតលើវិញ្ញសាក្រុមចម្រុះ ដណ្តើមបានមេដាយមាសសម្រេចគោលដៅជូនសហព័្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីយកឈ្នះក្រុមកីឡាវាយសីប្រទេសមីយ៉ាន់ម៉ា ដោយលទ្ធផល ៣សិតទល់ ២សិត វគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នាកីឡដ្ឋានមរតកតេជោ។ ជ័យជំនះជាប្រវត្តិសាស្រ្តដែលធ្វើបាននៅក្នុងទឹកដីកំណើតរបស់ខ្លួននេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា កន្លងមកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ក្រុមកីឡាវាយសីកម្ពុជាពុំធ្លាប់ទទួលបានមេដាយជូនជាតិឡើយ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា មេដាយមាសដែលកម្ពុជាទទួលបាននាពេលនេះ មិនមែនជាមេដាយទទួលបានដោយចៃដននោះទេ ពោល គឺ ថ្នាក់ដឹកនាំឯកឧត្តម លី កុសល់ ប្រធានសហព័ន្ធកីឡាវាយសីបានរៀបចំយុទ្ធត្រៀមទុកយូហើយ ក្នុងការទទួលបានមេដាយជូនជាតិ ហើយក៏ជាការបើទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់កីឡាសីប្រទេសកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ទោ រូបនេះ បានលើកឡើងទៀតថា មេដាយមាសកំណត់ត្រាថ្មីដណ្តើមបានក្នុងស៊ីហ្គេមដែលកីឡាវាយសីកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះនឹងជួយឲ្យប្រភេទកីឡាស៊ីរបស់កម្ពុជាបន្ថែមនូវប្រជាប្រិយភាព។ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម តំណាងឲ្យឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងអប់រំយុវជន និងកីឡា…

  • ផ្សាយផ្ទាល់៖ ការប្រកួត កីឡាស៊ីហ្គេម វិញ្ញាសាកីឡា បាល់បោះ Basketball (Final) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

    ផ្សាយផ្ទាល់៖ ការប្រកួត កីឡាស៊ីហ្គេម វិញ្ញាសាកីឡា បាល់បោះ Basketball (Final) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
  • ផ្សាយផ្ទាល់៖ ការប្រកួតកីឡា​ស៊ីហ្គេម វិញ្ញាសាកីឡា បាល់ទាត់បុរស កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី

    ផ្សាយផ្ទាល់៖ ការប្រកួតកីឡា​ស៊ីហ្គេម វិញ្ញាសាកីឡា បាល់ទាត់បុរស កម្ពុជា ប៉ះ ឥណ្ឌូនេស៊ី
  • សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ១មុឺនដុល្លារ ដល់កីឡាការនីកម្ពុជា ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត ក្រោយរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ១មុឺនដុល្លារ ដល់កីឡាការនីកម្ពុជា ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត ក្រោយរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ១មុឺនដុល្លារ ដល់កីឡាការនីកម្ពុជា ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត ក្រោយរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ។ តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ដូច្នេះថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេសុី តែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ។ សម្ដេចបន្តថា រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួន មិនជាប់ចំណាត់ថ្នាក់ក៍ដោយ។ សម្ដេចតេជោ បញ្ជាក់ថា ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយា សូមជួយឧបត្ថម្ភ ១មុឺនដុល្លារ ។ សូម លោក សេង ទៀង យកថវិកា ជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ ។ សូមរំលឹកថា កីឡាការនីកម្ពុជា ប៊ូ សំណាង បានយកឈ្នះបេះដូងទាំងពលរដ្ឋខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដោយការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប តស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំង…

  • ការប្រកួតកីឡាបញ្ចសិលា (PENCAK SILAT)

    ការប្រកួតកីឡាបញ្ចសិលា (PENCAK SILAT)

    ផ្សាយផ្ទាល់៖ ការប្រកួតកីឡាបញ្ចសិលា (PENCAK SILAT) ១០ ឧសភា ២០២៣

  • កីឡាអុកចត្រង្គ៖ កម្ពុជាឈ្នះបានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ១ (មានវីដេអូ)

    កីឡាអុកចត្រង្គ៖ កម្ពុជាឈ្នះបានមេដាយមាស១ ប្រាក់៤ និងសំរឹទ្ធ១ (មានវីដេអូ)
  • ក្រុមកីឡាវាយសីកម្ពុជាវិញ្ញសាជាក្រុមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

    ក្រុមកីឡាវាយសីកម្ពុជាវិញ្ញសាជាក្រុមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

    ភ្នំពេញ ៖ ក្រុមកីឡាវាយសីកម្ពុជា លើវិញ្ញសាប្រកួតជាក្រុមបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៣ ស្អែកនេះ បន្ទាប់ពីប្រកួតយកឈ្នះក្រុមកីឡាវាយសីប្រទេសឡាវ ដោយលទ្ធផលស្វិតស្វាញ៣សិតទល់២សិត នារសៀលថ្ងៃទី៩ ខែ ឧសភា នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ។ ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ សម្រាប់ក្រុមកីឡាវាយសីកម្ពុជា គឺជាប្រវត្តិសាស្រ្តថ្មី ខណៈព្រឹត្តិការណ៍ប្រកួតប្រចាំតំបន់អាស៊ានដ៏ធំមួយនេះ ក្រុមកម្ពុជាពុំធ្លាប់ឈ្នះមេដាយ ឬក៏ឡើងទៅដល់វគ្គដណ្តើមមេដាយនោះឡើយ។ ជុំវិញកំណត់ត្រាថ្មីជាប្រវត្តិសាស្រ្តនេះ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងនៅការកោសសើរយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករកីឡាការិនីដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដណ្តើមបានជ័យជំនះ ដើម្បីមោទកភាពជាតិយើង។ទន្ទឹមនឹងជោគជ័យនៅស៊ីហ្គេមដែលជាការកែប្រែប្រវត្តិសាស្រ្តថ្មីសម្រាប់កីឡាវាយសីកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ សហព័ន្ធនឹងពង្រឹងការហ្វឹកហាត់និងបន្តការប្រកួតនៅក្រៅប្រទេសថែមទៀត ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអេស៊ានយុវជនឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកកីឡាករ សុខ រីករាយ ដែលជាកីឡាករជួយសង្រ្គោះក្រុមឲ្យឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមយកមេដាយមាស បានប្តេជ្ញាចិត្តប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយមាសជូនកម្ពុជា ។ សូមជម្រាប់ថា មុននឹងក្រុមកីឡាវាយសីកម្ពុជាឡើងទៅប៉ះក្រុមកីឡាវាយសីប្រទេសមីយ៉ាន់ម៉ាដណ្តើមមេដាយមាសនៅថ្ងៃទី១០ ខែ ឧសភា ស្អែកនេះ ក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមកីឡាវាយសីប្រទេសទីម័រ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឈ្នះក្រុមកីឡាវាយសីប្រទេសឡាវ ដោយលទ្ធផល៣ទល់២៕ អត្ថបទៈ ជាវ ចន្ធូ

  • ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់នារី

    ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់នារី

    ផ្សាយផ្ទាល់៖ ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់នារី កម្ពុជា ប៉ះ ថៃ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ០៩​ ឧសភា ២០២៣