Category: កីឡា

  • ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម Cambodia vs Philippines

    ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម Cambodia vs Philippines
  • គ្រូបង្វឹកបាល់ទាត់នារីថៃ៖កម្ពុជាស្វាគមន៍រាក់ទាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបានល្អ ទាំងកន្លែងហ្វឹកហាត់និងស្នាក់នៅសុទ្ធតែល្អ

    គ្រូបង្វឹកបាល់ទាត់នារីថៃ៖កម្ពុជាស្វាគមន៍រាក់ទាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបានល្អ ទាំងកន្លែងហ្វឹកហាត់និងស្នាក់នៅសុទ្ធតែល្អ

    ភ្នំពេញ៖ គ្រូបង្វឹកបាល់ទាត់នារីថៃមួយរូបដែលបានដឹកនាំក្រុមរបស់ខ្លួនមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាបានប្រាប់បណ្តាញសារព័ត៌មានរបស់ខ្លួនមួយឈ្មោះថាថៃរ៉ាត់(Thairath)ថាក្រុមខ្លួនពេលមកដល់កម្ពុជាបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងក្រៅពីនេះទាំង កន្លែងស្នាក់នៅ និងកន្លែងហ្វឹកហាត់ល្អលើសអ្វីដែលខ្លួនបានគិតទៅទៀត។ បើយោងតាមកាសែតក្នុងស្រុករបស់ថៃមួយ មានឈ្មោះថៃរ៉ាត់ បានចុះផ្សាយតាមរយៈក្នុងបទសំភាសន៍ជាមួយគ្រូបង្វឹក កីឡាបាល់ទាត់ផ្នែកនារីរបស់ប្រទេសខ្លួនកាលពីថ្ងៃទី១ ខែ ឧសភាឆ្នាំ ២០២៣ថា ក្រុមបាល់ទាត់ជម្រើសជាតិនារីថៃបានចេញហ្វឹកហាត់សម្រាប់ត្រៀមការប្រកួតស៊ីហ្គេមលើកដំបូងកាលពីថ្ងៃទី១ ខែឧសភាកន្លងមកដើម្បីត្រៀមប្រកួតបើកឆាកលើកទី១ជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីនៃប្រទេសសិង្ហបុរី ។ ក្នុងការផ្តល់បទសំភាសន៍ជាមួយកាសែតក្នុងស្រុករបស់ខ្លួន គ្រូបង្វឹកបាល់ទាត់នារីថៃលោក ណាក់រិទ្ធផុន គែនសុន បានលើកឡើងថា”សម្រាប់ការមកដល់កម្ពុជា ក៏ខ្ញុំគិតថាខុសពីអ្វីដែលបានគិតកន្លងមក ព្រោះថាតាមអ្វីដែលខ្ញុំបានមកដល់ពេលនេះពុំមានអ្វីដែលលំបាកដូចដែលបានគិតកាលពីមុនទេ ។ គេស្វាគមន៍រាក់ទាក់យើងបានល្អ កន្លែងស្នាក់នៅក៏អូខេ ទីលានហ្វឹកហាត់ក៏មិនអន់និយាយរួមគឺល្អអាចប្រើបាន ។ បើគិតសរុបជារួមទៅគឺល្អតែម្តង ។ ខ្ញុំពុំបានគិតអ្វីច្រើនទេពេលនេះគឺនឹងខិតខំហ្វឹកហាត់ជាមួយក្មេងៗកីឡាដើម្បីឱ្យមានចិត្តស្ងប់ល្អចូលលរួមប្រកួតថ្ងៃខាងមុខនេះ ។ យើងសូមអរគុណកម្ពុជា” ។ យ៉ាងណាក្តីគ្រូបង្វឹកមានឈ្មោះបោះសម្លេងរូបនេះបានលើកឡើងថាការប្រកួតបាល់ទាត់នារីគេមិនអាចមើលរំលងបាល់ទាត់កម្ពុជាបានទេដោយសារនៅក្នុងប្រទេសអាស៊ានបច្ចុប្បន្នមានការរីកចម្រើនច្រើន។យ៉ាងណាក្តីថៃសង្ឃឹមថានឹងយកអាចលើកពាននាព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះបន្ទាប់ពីបាល់ទាត់នារីថៃបានខកខានលើកពានរយៈពេល កន្លងមក។ គួរបញ្ជាក់ថាចាប់ពី ថ្ងៃទី២៧ មេសា នេះ ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានមកដល់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ សម្រាប់ក្រុមជម្រើសជាតិបាល់ទាត់នារីថៃស្ថិតនៅក្នុងពូលBរួមមានកម្ពុជា សិង្ហបុរី និងឡាវ។នៅថ្ងៃទី ៣ ខែ…

  • ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ព្រះអាគ្គិជ័យកីឡា

    ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យរាប់ម៉ឺននាក់ បានបង្ហាញពីមោទកភាពដែលខេត្តរបស់ខ្លួនបានទទួលស្វាគមន៍ព្រះអាគ្គិជ័យកីឡា

    បន្ទាយមានជ័យ ៖ ព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានដង្ហែមកដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ ការមកដល់នៃក្បួនដង្ហែព្រះអាគ្គិជ័យជ័យកីឡា ទទួលស្វាគមន៍ពីថ្នាក់ដឹកនាំក្នុងខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់ ចេញមកសាទរ ដោយបានស្រែកបន្លឺជ័យឃោសអបអរអំណរសាទរនូវក្បួនដង្ហែព្រះអគ្គិជ័យកីឡា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ ក្បួនដង្ហែព្រះអាគិ្គជ័យកីឡាត្រូវបានទទួលស្វាគមន៍ ដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងបានទទួលព្រះអាគិ្គជ័យកីឡាពីឯកត្តម នី ផល្លី ស បេសកជនពិសេស Camsoc ក្នុងប្រទេស ។ក្នុងនោះ ឯកត្តម អភិបាលខេត្តបានរត់កាន់ព្រះអាគ្គិកីឡាអមដោយមន្រ្តីរដ្ឋបាលខេត្ត និងកីឡាករកីការិនី ដើម្បីយកទៅទុកក្នុងសាលាខេត្តបន្ទាយមានជ័យមុន និងបន្តដង្ហែចូលទៅតម្គល់ទក្នុងក្នុងវត្តធ្វើពិធីសាសនាសុំសេចក្តីសេចក្តីចំរើន។ សូមជម្រាបថា ព្រះអគ្គិជ័យកីឡាតម្គល់ទុកក្នុងវត្តជុំគិរីចំការខ្នុរ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ចំនួនមួយយប់ ហើយស្អែកថ្ងៃទី ៣ ខែឧសភា…

  • ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម Myanmar vs Timor Leste 02-05-2023

    ផ្សាយផ្ទាល់ ការប្រកួតកីឡា បាល់ទាត់ នៃព្រឹត្តិការណ៍ កីឡាស៊ីហ្គេម Myanmar vs Timor Leste 02-05-2023
  • រាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ជូន ខាន់ ចេសា ពីការឈ្នះមេដាយមាសជឺជិតស៊ូពិភពលោក ឆ្នាំ២០២២

    រាជរដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ជូន ខាន់ ចេសា ពីការឈ្នះមេដាយមាសជឺជិតស៊ូពិភពលោក ឆ្នាំ២០២២

    កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ទទួលបានថវិកាឧបត្ថម្ភចំនួន៤០លានរៀល ចំពោះការឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសអារ៉ាប់រួមអ៊ីមីរ៉ាត់ ប្រព្រឹត្តទៅកាលពីថ្ងៃ២៧ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ទន្ទឹមនឹងនេះ លោក ខាន់ ភីធើ ជាគ្រូបង្គោល និងជាឪពុក និងលោក Paas Jasper ជាគ្រូជំនួយក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។ ក្នុងនោះ លោក ខាន់ ភីធើ ទទួលបាន៤០លានរៀល និងលោក Paas Jasper ទទួលបាន២៨លានរៀល ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់ថវិកានេះដោយផ្ទាល់ដែលធ្វើឡើង នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣។ គួររំឭកថា មុនឈានទៅដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសា Adults Women ៥២គីឡូក្រាមនេះ ចេសា បានឈ្នះកីឡាការិនីហ្វីលីពីន, ឈ្នះម្ចាស់ផ្ទះអារ៉ាប់រួម, ឈ្នះកីឡាការិនីអ៊ីស្រាអែល និងផ្ដាច់ព្រ័ត្រឈ្នះកីឡាការិនីអេស្ប៉ាញ។ ដោយឡែកសម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ខាន់…

  • ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ៣ប្រភេទកីឡា

    ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ៣ប្រភេទកីឡា

    ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ បានត្រៀមរួចជាស្រេច និងបានរៀបចំទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច ប្រតិភូ និងកីឡាករ កីឡាការិនីមកពីតំបន់អាស៊ាន ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ លើ៣ប្រភេទកីឡា មានកីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទហឆ្នេរខ្សាច់។ តាមការបញ្ជាក់ពីមន្រ្តីរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃអង្គារទី២ ខែឧសភា ២០២៣នេះ កីឡាទូកក្តោង ចាប់ផ្តើមមុនគេ ដោយមានកីឡាករ កីឡាការិនីចំនួន ៦ប្រទេស ចូលរួមនៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ រីឯកីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣ និងកីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីរដ្ឋបាលខេត្ត បានអោយដឹងថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើ៣ប្រភេទកីឡានេះ ខេត្តព្រះសីហនុ មានយុវជនស្ម័គ្រចិត្តរបស់សហភាពសហពន្ធ័យុវជនកម្ពុជា(ស.ស.យ.ក) ចំនួន ១១៧នាក់…

  • សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់គ្រប់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ សហការគ្នាផ្សាយគ្រប់ការប្រកួតកីឡាស៊ីហ្គេម

    សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់គ្រប់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ សហការគ្នាផ្សាយគ្រប់ការប្រកួតកីឡាស៊ីហ្គេម

    ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ មុនពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់គ្រប់ម្ចាស់ស្ថានីយផ្សាយទាំងអស់ សហការគ្នាផ្សព្វផ្សាយពីកីឡាស៊ីហ្គេម ឱ្យបានទូលំទូលាយ ព្រោះថា ពេលនេះជាមុខមាត់កម្ពុជា។ សម្ដេចតេជោ បានបន្ទោសដល់ក្រសួងព័ត៌មាន និងអគ្គនាយកទូរទស្សន៍ជាតិ ដែលបានខកខានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ស៊ីហ្គេមកាលពីថ្ងៃទី៣០ ខែមេសា និងបញ្ជាឱ្យរៀបចំឡើងវិញនិងស្នើដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់សហការគ្នាផ្សាយពីការប្រកួតកីឡាស៊ីហ្គេម តាមប្រភេទកីឡាផ្សេងៗគ្នាផងដែរ។ សម្ដេចអំពាវនាវដល់គ្រប់ស្ថានីយទូរទស្សន៍ថាពេលនេះ គឺជាពេលដែលកម្ពុជា ត្រូវរីកមុខមាត់៕អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • ប្រធានសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា រំពឹងថា កីឡាករ កីឡាករិនី នឹងដណ្ដើមបានមេដាយច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

    ប្រធានសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា រំពឹងថា កីឡាករ កីឡាករិនី នឹងដណ្ដើមបានមេដាយច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

    ភ្នំពេញ ៖ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធ កីឡាសីដក់និងឈិន ឡូនកម្ពុជា បានអះអាងថា ក្រោយការពិនិត្យតាមដានយ៉ាងល្អិតល្អន់ពីគ្រូបង្វឹក និង ប្រធានប្រតិភូដឹកនាំ ក្នុងរយៈពេល ៤ខែ និង ២០ថ្ងៃ កីឡាករកីឡាការិនី សីដក់ និងឈិនឡូនកម្ពុជា ដែល ទៅបោះជម្រុំហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ឃើញថា មានការ គោរពវិន័យបានល្អ ខិតខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ មានការប្រប្រួលរីកចម្រើនគួរឲ្យកត់សម្គាល់ ។ នេះគឺដោយសារកីឡាករកីឡាការិនីនៅប្រមូលផ្ដុំ គ្នាអាចរក្សាកម្លាំងបានល្អ បង្កើនបច្ចេកទេសបានខ្ពស់ និងត្រៀមខ្លួនបានយ៉ាងល្អ រំពឹងថានឹងដណ្ដើមបានមេដាយច្រើនពីការប្រកួតក្នុងព្រឹត្តិការកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ ។ ឯកឧត្តម បានថ្លែងដូចនេះ នៅក្នុងឱកាស ទទួលប្រតិភូ កីឡាករ កីឡាការិនី សីដក់ និង ឈិនឡូន កម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែមេសាដែលត្រឡប់មកពីការបោះជុំរុំហ្វឹកហាត់ នៅប្រទេសមីយ៉ាន់ម៉ា ។ ឯកឧត្តមប្រធានសហព័ន្ធ មានប្រសាសន៍ថា តាមសន្ទស្សន៍មេដាយ ដែលខេមសុកបានកំណត់សម្រាប់ សហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាគឺត្រូវ ដណ្ដើម…

  • ខាន់ ចេសា មកដល់កម្ពុជាទាំងមានទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកមេដាយមាស២គ្រឿង ជូនជាតិ

    ខាន់ ចេសា មកដល់កម្ពុជាទាំងមានទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកមេដាយមាស២គ្រឿង ជូនជាតិ

    ភ្នំពេញ៖ កីឡាការិនីជូជឺតស៊ូ ខាន់ ចេសា បានមកដល់ទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាមួយស្មាមញញឹម និងទំនុកចិត្តខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង ដោយព្រឹត្តិការណ៍នេះ នឹងរៀបចំពិធីបើក នៅថ្ងៃទី៥ និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា។ ម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ខាន់ ចេសា បាននិយាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បែបនេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានមេដាយជូនកម្ពុជា។ ខ្ញុំសង្ឃឹមថា នឹងយកបានមេដាយមាស២គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ»។ ជាមួយការដាក់គោលដៅ ដណ្តើមឱ្យបានមេដាយមាសចំនួន២គ្រឿងជូនដល់កម្ពុជានេះ ខាន់ ចេសា បានអះអាងថា ខ្លួនបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងធម្មតា ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយកញ្ញា មិនមានអ្វីជាបញ្ហា ឬក្ដីបារម្ភអ្វីពេកទេ សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជានេះ។ ចេសា ក៏បានធ្វើការអរគុណដល់អ្នកគាំទ្រ សម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលធ្វើឱ្យរូបនាង មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការមកប្រកួតតំណាងឱ្យកម្ពុជាលើកនេះ។…

  • ព្រះអាគ្គិជ័យកីឡាបានផ្ទេទៅកាន់ខេត្តបាត់ដំបងហើយ

    ព្រះអាគ្គិជ័យកីឡាបានផ្ទេទៅកាន់ខេត្តបាត់ដំបងហើយ

    បាត់ដំបង ៖ ព្រះអាគ្គិជ័យកីឡានិមិត្តរូបព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្បួនដង្ហែបានចូលដល់ទឹកដីខេត្តបាត់ដំបងហើយ។ ប្អូនស្រី សៅ តាំឆាយ សិស្សអនុវិទ្យាល័យតេជោហ៊ុន សែន ការឡោមភ្លុក ស្ថិតនៅក្នុងមោងឫស្សី ខេត្តបាត់ដំបង ដែលមកទទួលក្បួនព្រះអាគីកីឡា បានអោយដឹងថា ក្នុងនាមនាងជាកូនខ្មែរម្នាក់ពិតជាមានក្តីរំភើបខ្លាំងណាស់នៅពេលឃើញវត្តមាននៃព្រះអាគ្កិកីឡាហែឆ្លងកាត់ស្រុករបស់នាង ហើយនាងគឺមានមោទកៈភាពខ្លាំងចំពោះប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមើលទី៣២ ដែលជាប្រវត្តិសាស្រ្តដាក់ក្នុងការចងចាំប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ សូមដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព ធ្វើឲ្យប្រទេសកម្ពុជាអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ក្នុងវិស័យកីឡាមួយផងដែរ ។ តាមការគ្រោងទុកក្បួនដង្ហែព្រះអាគ្គិជ័យកីឡានឹងទៅដល់ក្រុងបាត់ ខេត្តបាត់ដំបង នៅវេលាម៉ោង២រសៀល ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការពិធីបើក និងបិទ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេស ប្រគល់ជូនព្រះអាគ្គិកីឡា ដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាន់ព្រះអាគ្គិជ័យកីឡាពីសាលាស្រុក សង្កែ ឆ្ពោះទៅកាន់រង្វង់មូលព្រាបស រួចបន្តទៅវេទិការប្រារព្ធពីធីនៅបរិវេណសាលាខេត្តបាត់ដំបង ៕ រូបភាព រិន រចនា អត្ថបទៈ ជាវ…