-
កីឡាករ ជឹម ផាន ឈ្នះមេដាយប្រាក់សម្រេចបំណងធំជូនជាតិ មុនពេលចូលនិវត្តន៍

ភ្នំពេញ ៖ កីឡាករអត្តពលកម្មពិការ ជឹម ផាន ដែលឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ កម្រិត ពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍មានអត្ថន័យបំផុតរបស់ខ្លួន ដែលជាហ្គេមចុងក្រោយ មុនចូលនិវត្តពីវិស័យកីឡា ។ ម្ចាស់មេដាយប្រាក់រូបនេះបានបញ្ជាក់ថា វិញ្ញាសា ៨០០ម៉ែត្រនេះ ខ្លួនបានលេងបាន២ដង ដែលលើកទី១បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតនៅប្រទេសកូរ៉េខាងត្បូង ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ហើយក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាលើកទី២ ហើយក៏ជាការប្រកួតចុងក្រោយរបស់ខ្លួនដែរ។ កីឡាករ ជឹម ផាន គូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជា ប្រវត្តិសាស្ត្រនៃការរៀបចំជាលើកដំបូងរបស់កម្ពុជា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលដណ្តើ មបានមេ ដាយប្រាក់១គ្រឿងជូនជាតិ។ នេះជាឱកាសចុងក្រោយរបស់ខ្ញុំ ហើយនេះជាហ្គេមលើកចុងក្រោយបំផុត សម្រាប់ខ្ញុំ មុនពេលខ្ញុំលាឈប់ពីកីឡា។ ខ្ញុំមានវ័យច្រើនហើយ បច្ចុប្បន្ន ខ្ញុំមានវ័យ ៥៥ឆ្នាំហើយ»។ កីឡាករ…
-
វ៉ិត ចន្ថា ៖ វិរៈកឡាការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំ គឺអ្នកម្តាយ

ភ្នំពេញ ៖ កីឡាការិនី វ៉ិត ចន្ថា ដណ្តើមបានមេដាយមាសមួយទៀតហើយជូនកម្ពុជា លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រជនមានពិការភាព T64 នាល្ងាចថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣ ដែលជាមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍អាស៊ាប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ មេដាយមាសទី២ ដែល វិរៈកីឡាការិនីជនមានពិការភាព វ៉ិត ចន្ថា ដណ្តើមបាននេះ គឺជាការការពារតំណែងមេដាយមាសនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២២។ បន្ទាប់ពីការពារបានតំណែងមេដាយមាសក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំក្នុងទឹកដីកំណើតរបស់ខ្លួន កីឡាការិនី វ៉ិត ចន្ថា បានថ្លែងលើកឡើងថា មេដាយមាសទី២ដែលខ្ញុំដណ្តើមបាននេះ ដោយសារតែការលើកទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលមកគាំទ្រ ដែលបានបន្លឺជាសំលេងស្រែកហ៊ូគាំទ្រលើកទឹកចិត្តធ្វើឲ្យគាត់មានកម្លាំងចិត្តរត់បន្ថែមល្បឿនរហូតដល់ទីទទួលបានជោគជ័យ ទោះបីឈឺបង្គង់ក៏ដោយ។ កីឡាការិនី វ៉ិត ចន្ថា បានលើកឡើងទៀតថា បងប្អូនគ្រប់គ្នាតែងតែហៅខ្ញុំថា វិរៈកីឡាការិនី តែពួកគាត់អត់ដឹងថា វិរៈការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំរហូតមកគឺជាអ្នកម្តាយរបស់ខ្ញុំ គាត់ម្នាក់នេះហើយ បានដើរតួនាទីជាឱពុកនិងជាម្តាយផង តាមថែរក្សាមិនបោះបង់ចោលកូនទោះជាស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ។ នាងថា សូមអរគុណអ្នកម្តាយដែលបានបង្កើតកូនមកក្នុងសភាពគ្រួសារក្រីក្រ ប្រសិនបើនាងបានចាប់កំណើតជាកូនអ្នកធូធាម្លេះ នាងមិនបានឆ្លងកាត់ភាពលំបាកក្នុងជីវិតឡើយ ។ព្រោះតែភាពលំបាកទាំងអស់នេះហើយ បានជំរុញឲ្យខ្ញុំតស៊ូនៅក្នុងជីវិតរហូតទោះបីជួបឧបសគ្គក៏ដោយ ហើយការតស៊ូក្នុងសភាពគ្រួសារក្រីក្រខ្វះមុខខ្វះក្រោយនេះហើយ ទើបបង្កើតភាពជោគជ័យដោយការដណ្តើមបានមេដាយមាសជូនជាតិជាបន្តបន្ទាប់។ ជោគជ័យសម្រាប់មេដាយមាស២គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នាងបានអរគុណពន់ពេកគ្មានអ្វីនិងតបស្នងឡើយ…
-
អបអរសាទរ៖ កីឡាក វ៉ាន វ៉ុន និងហៀ ហុក ដណ្តើមបានមេដាយប្រាក់ជូនកម្ពុជាលើញ្ញាសាប្រណាំងរទះ១០០ម៉ែ្រ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែ មិថុនានេះ សម្រាប់កីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទះ ចម្ងាយ១០០ម៉ែត្រ កីឡាករកម្ពុជា ២រូបដណ្តើមបានមេដាយប្រាក់ គឺកីឡាករ វ៉ាន វ៉ុន ប្រណាំងចម្ងាយ១០០ម៉ែត្រ T54 និងកីឡាករ ហៀ ហុក ប្រណាំងចម្ងាយ១០០ម៉ែត្រ T53។ ថ្លែងប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់ការប្រកួតនៅទៅលានប្រណាំង កីឡាករ វ៉ាន វ៉ុន ដែលដណ្តើមបានមេដាយប្រាក់លើវិញ្ញសាប្រណាំងរទះចម្ងាយ១០០ម៉ែត្រ បានបញ្ជាក់ថា រូបគាត់ពិតជាមានមោទកភាពខ្លាំងណាស់ ដែលដណ្តើបានមេដាយប្រាក់ជូនកម្ពុជាលើវិញ្ញសាមួយនេះ ខណវិញ្ញាសាប្រណាំងរទះT54ប្រជុំសុទ្ធតែកីឡាករជើងខ្លាំងលំដាប់ពិភពលោក។ កីឡាកររទះរូបនេះ បានបញ្ជាក់ថា ជ័យជំនះនេះ លោក មិននឹកស្មានថា ទទួលបានមេដាយប្រាក់ឡើយ ព្រោះលោក កំពុងមានបញ្ហាជាប់ស្មា ហើយក្តីសង្ឈឹមឈ្នះមេដាយគឺមានតិចតួចបំផុត ប៉ុន្តែអ្វីដែលជំរុញឲ្យមានកម្លាំងចិត្តប្រកួតរហូតទទួលបានមេដាយប្រាក់នេះ ដោយសាតែមានការគាំទ្រពីឯកឧត្តម ហ៊ុន ម៉ានី និងប្រជាពលរដ្ឋដែលលោក បានស្រែកលើកទឹកចិត្ត សំលេងនិងសកម្មភាពទាំងនេះ ធ្វើឲ្យខ្លួនមានទឹកចិត្តកាន់តែខ្លាំង។ ជាមួយគ្នានេះ វ៉ាន វ៉ុន បានអរគុណចំពោះទឹកថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលបានចូលរួមលើកទឹក ហើយ រូបគាត់ប្តេជ្ញាចិត្តនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដណ្តើមយ៉ាងហោចមេដាយប្រាក់ជូនកម្ពុជា សម្រាប់វិញ្ញសាដែលនៅសល់ចំនួន២ទៀត…
-
កីឡាការិនីប៉ារ៉ាអត្តពលកម្ម វិត ចន្ថា បានមេដាយប្រាក់លេីវិញ្ញាសាលោតចម្ងាយ ក្រោយចាញ់ពិន្ទុកីឡាការិនីឥណ្ឌូនេស៊ី។

-
ផ្សាយផ្ទាល់ពីធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានលើកទី១២ “ASEAN Para Games” ឆ្នាំ២០២៣ | ពហុកីឡដ្ឋានជាតិមរតកតេជោ ០៣ មិថុនា ២០២៣

-
ក្រុមបាល់បោះជិះរទះនារីកម្ពុជា ៣នាក់ ទល់ ៣នាក់ ដណ្តើមមេដាយបានជូនកម្ពុជា

ភ្នំពេញ ៖ ក្រុមបាល់បោះជិះរទះនារីកម្ពុជាដណ្តើមបាន មេដាយមួយគ្រឿង ជូនកម្ពុជាហើយ នាព្រឹកថ្ងៃទី៣ ខែ មិថុនា នេះ ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ លើវិញ្ញសាប្រកួត៣នាក់ទល់៣នាក់ វគ្គផ្តាច់ព្រ័ត្រ ដោយយកឈ្នះក្រុមបាល់បោះនារីថៃក្នុងលទ្ធផល១១ទល់៩ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២របស់កម្ពុជាដែលមកចូលរួមទស្សនា និងលើកទឹកចិត្តក្នុងការប្រកួត មានប្រសាសន៍ ថា ឯកឧត្តម សូមកោតសសើរនិងវាយតម្លៃខ្ពស់ចំរាជរដ្ឋាភិបាល និងCAMAPGOCរួមនិងភាគីពាក់ព័ន្ធទាំងអស់ បន្ទាប់ពីចប់ស៊ីហ្គេមមកក្នុងរយៈពេលដ៏ខ្លីយើងអាចរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយរលូន និងបានទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវមកចូលរួមដោយភាពកក់ក្តៅ។ កីឡាការនី អាន ស៊ីណេត ប្រធានក្រុមបាល់បោះជិះរទះនារីកម្ពុជា បានលើកឡើងថា ជោគជ័យដែលក្រុមនាងដណ្តើបានពេលនេះ ពិតជាមោទកភាពណាស់ ព្រោះបានយកឈ្នះក្រុមថៃដែលជាក្រុមខ្លាំង ។ កីឡាកររូបនេះ បានប្តេជ្ញាចិត្ត និងដណ្តើមមេដាយមាសឲ្យបានជូនកម្ពុជាមួយបន្ថែមទៀតលើវិញ្ញាសាប្រកួតនារី៥នាក់ទល់៥នាក់បំបែកកំណត់ត្រានៅឥណ្តូនេស៊ីឆ្នាំ២០២២ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ។ សូមបញ្ជាក់ ក្រុមបាល់បោះនារី ដែលដណ្តើមបានមេដាយមាសជូនកម្ពុជាលើវិញ្ញសាប្រកួតបាល់បោះជិះរទះនារី៣ទល់៣នេះ ប្រកួតទី១ចាញ់ក្រុមក្រុមថៃ ប្រកួតទី២ឈ្នះហ្វីលីពីន ប្រកួតទី៣ឈ្នះក្រុមឡាវ និងប្រកួតទី៤ដែលជាវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមថៃដណ្តើមបានមេដាយមាស៕ រូបភាព ជី ភារ៉ា អត្ថបទ៖ ជាវ…
-
✨ អបអរសាទរ! ក្រុមកីឡាការិនីជនមានពិការភាពកម្ពុជា នៃប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសា ៣ទល់៣ បានឈ្នះមេដាយមាសដំបូងគេ ក្រោយយកឈ្នះក្រុមកីឡាការិនីជនមានពិការភាពថៃ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ 🥇

-
សម្ភាសន៍ ឯកឧត្តម យី វាសនា អំពីដំណើរប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (មានវីដេអូ)

ថ្ងៃទី២នេះ ក្រៅពីបង្ហូតទង់ជាតិប្រទេសអាស៊ាន១១នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផ្លូវការ មានប្រភេទកីឡាចំនួនពីរគឺ អុកចត្រង្គ និង កីឡាបាល់បោះជិះរទះបានដំណើរការប្រកួតផ្លូវ។ សូមស្តាប់ប្រសាសន៍ ឯកឧត្តម យី វាសនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការភាពអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានប្រសាសន៍ ខ្លឹមដូចតទៅ។
-
ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រារព្ធពិធីបង្ហូតជាផ្លូវការ

ភ្នំពេញ ៖ ទង់ជាតិតំណាងប្រទេសទាំង១១ នៃអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាព្រឹកថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៣ បានធ្វើពិធីបង្ហូតជាផ្លូវការហើយ នៅកីឡដ្ឋានមរតកតេជោ ក្រោមធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ ។ ឯកឧត្តម យី វាសនា អគ្គលេខាធការរង គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ បានបញ្ជាក់ថា ទង់ជាតិតំណាងប្រទេសទាំង១១ដែលបានធ្វើពិធីបង្ហូតឡើងនាព្រឹកនេះ គឺជាការបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានចាប់ដំណើរការប្រកួតជាផ្លូវការ។ ឯកឧត្តម អគ្គលេខាធិការរង CAMAPGOC បានបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ការរៀបចំត្រៀមខ្លួនរបស់កម្ពុជាប្រព្រឹត្តិទៅបានយ៉ាងល្អទាំងបដិស ណ្ឋាកិច្ចទទួលប្រតិភូ និងអត្តពលិកដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយភាពទទួលខុសត្រូវខ្ពស់។ ឯកឧត្តម យី វាសនា បានឲ្យដឹងទៀតថា ជាក់ស្តែងក្រោយបញ្ចប់ពិធីបង្ហូតទង់ជាតិតំណាងប្រទេសនីមួយៗនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាព្រឹកនេះ គឺការរៀបចំរបស់កម្ពុជា ទទួលបានការកោតសសើរពីអគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ានថា កម្ពុជារៀបចំបានល្អនិងស្តង់ដារមិនទាន់មានប្រទេសណាធ្វើនៅឡើយទេ គឺជាគូដ៏ល្អសម្រាប់បណ្តាប្រទេសរៀបចំក្រោយកម្ពុជាយកជាគំរូតាម។ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ការរៀបចំទទួលបានការកោតសសើរពីប្រតិភូតំណាងប្រទេសចូលរួមទាំងអស់នេះ គឺ ផ្តើមចេញពីការយកចិត្តទុកដាក់និងដុលដៃដុតជើងពីសំណាក់សម្តេចពិជ័យប្រធាន CAMAPGOC…
-
សូមរង់ចាំទស្សនា ការប្រកួតកីឡានៃព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ នៅលើកញ្ចក់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយរបស់ AMS (វីដេអូ)
