Category: កីឡា

  • កីឡាករ អត្តពលកម្ម ឈុន ប៊ុនថន ៖ កក្តា៣យ៉ាងជំរុញទឹកចិត្តឲ្យខ្លួនអាចដណ្តើមមេដាយមាសជូនជាតិបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២

    កីឡាករ អត្តពលកម្ម ឈុន ប៊ុនថន ៖ កក្តា៣យ៉ាងជំរុញទឹកចិត្តឲ្យខ្លួនអាចដណ្តើមមេដាយមាសជូនជាតិបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២

    ភ្នំពេញ ៖ ក្នុងជំនួបជាមួយឯកឧត្តម ជា កុក ហេង ប្រធានលេខាធិការរដ្ឋាននៃមូនិធិអភិវឌ្ឍន៍សហគ្រិនភាព កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានផ្តល់បទសម្ភាសន៍ថា មេដាយដែលខ្លួនដណ្តើមបានជូនជាតិលើវិញ្ញសារត់ចម្ងាយ៨០០ម៉ែត្រនេះ ផ្តើមចេញពីកក្តាចំនួន៣ គឺទី១ ការខិតខំហ្វឹកហាត់តស៊ូអំណត់អត់ធនជំនះរាល់ការលំបាក ទី២ ការផ្តល់ឱកាសពីរាជរដ្ឋាភិបាល គឺការបញ្ជូនឲ្យរូបគេបានទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសចិន និងទី៣ ការពន្យល់ណែនាំបន្ថែមពីគ្រូបង្វឹកអំឡុងពេលហ្វឹកហាត់ និង ពេលធ្វើការប្រកួត។ ឈុន ប៊ុនថន បន្តថា កក្តាទាំង៣នេះហើយ បានជំរុញលើកទឹកឲ្យខ្លួនឈានទៅដណ្តើមមេដាយមាសជូនជាតិបានក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយមេដាយមាសមួយនេះ ជាការបំបែកកំណត់ត្រាសម្រាប់កីឡាអត្តពលកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ខណៈដែលការចូលរួមស៊ីហ្គេមកន្លងៗមកប្រភេទកីឡាមួយនេះដណ្តើមបានត្រឹមមេដាយប្រាក់និងសំរិទ្ធជូនជាតិប៉ុណ្ណោះ។ លោក ពៅ ស៊ីថា គ្រូបង្វឹក កីឡាអត្តពលកម្ម បានលើកឡើងដែរថា ជោគជ័យដែល កីឡាករ ឈុន ប៊ុនថនធ្វើបានសម្រេចជូនជាតិនាពេលនេះ គឺបានកែប្រែមុខមាត់កីឡាអត្តពលកម្មទៅលើឆាកជាតិនិងអ្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះ បានផ្តើមចេញពីឆន្ទៈខិតខំប្រឹងប្រែងតស៊ូហ្វឹកហាត់ទោះបីក្នុងកាលៈទេសៈជួបវិបត្តិជំងឺកូវិដ១៩យ៉ាងណាក្តី ក៏ឈុន ប៊ុនថន នៅតែបន្តការហ្វឹកហាត់ជាមួយគ្រូបង្វឹកតាមរយៈប្រព័ន្ធហ្សូម ដោយទទួលបានការណែនាំយុទ្ធសាស្រ្តមួយចំនួនពីលោកដែលជាគ្រូបង្វឹកផងដែរ។ គ្រូបង្វឹករូបេះ អះអាងទៀតថា…

  • នៅសល់តែរយៈពេល ១១ថ្ងៃទៀត ប៉ុណ្ណោះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (មានវីដេអូ)

    នៅសល់តែរយៈពេល ១១ថ្ងៃទៀត ប៉ុណ្ណោះកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (មានវីដេអូ)

    ព្រឹត្តិការណ៍កីឡាដ៏ធំមួយទៀតប្រចាំតំបន់ បន្ទាប់ពីកម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំ ជាប្រវត្តិសាស្រ្តកីឡាស៊ីហ្គេមលើកទី៣២ កាលពីពេលកន្លងទៅ។ កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ដោយមានកីឡាចំនួន១៤ប្រភេទ និងមានអត្តពលិកចូលរួម ជាង២០០០ នាក់។ សូមទស្សនាវីដេអូ៖

  • ចុងខែឧសភា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាទាញព្រ័ត្រនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពអត្តលិកត្រៀមការប្រកួតអន្តរជាតិនិងស៊ីហ្គេមឆ្នាំ២០២៥

    ចុងខែឧសភា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាទាញព្រ័ត្រនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពអត្តលិកត្រៀមការប្រកួតអន្តរជាតិនិងស៊ីហ្គេមឆ្នាំ២០២៥

    ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានប្រកាសថា នឹងរៀបចំការប្រកួត កីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧស នៅរង្វង់មូលនាងមច្ឆា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីវាស់ស្ទង់សមត្ថភាពអត្តពលិកផង ដើម្បីពង្រឹងគុណភាពនៃប្រភេទកីឡានេះឲ្យកាន់តែប្រសើរឡើង ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ឲ្យទទួលបានគុណផលខ្ពស់ ។ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងលើ៤វិញ្ញាសា គឺ ៖ វិញ្ញាសា បុរស ៨នាក់ ទល់ ៨នាក់ទម្ងន់ ៦០០kg វិញ្ញាសានារី ៨ នាក់ ទល់ ៨នាក់ទម្ងន់ ៥០០kg វិញ្ញាសាបុរស ៤នាក់ ទល់ ៤នាក់ ទម្ងន់ ៣០០kg និង វិញ្ញាសានារី ៤នាក់ ទល់ ៤នាក់ ទម្ងន់ ២៥០kg។ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានអំពាវនាវ ដល់ប្រធានសមាគមក្លិបកីឡាទាញព្រ័ត្រ ក្រសួង…

  • កីឡាករប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គកោតសើរថាព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គឆ្នាំ២០២៣ការរៀបចំស្តង់ដារល្អដូចនៅបរទេស

    កីឡាករប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គកោតសើរថាព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គឆ្នាំ២០២៣ការរៀបចំស្តង់ដារល្អដូចនៅបរទេស

    ភ្នំពេញ៖លោក តុងលី កីឡាករប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គ បានកោតសរ សើរថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងឧបសគ្គដណ្តើមជើងឯកឆ្នាំ២០២៣ រៀបចំស្តង់ដារល្អដូចនៅបរទេសដែរ។ ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងឧសគ្គដណ្តើមជើងឯកឆ្នាំ២០២៣ ដែលរៀបចំ រយៈពេលពីរថ្ងៃ នៅទីលានសន្តិភាព ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌ ព្រែក ព្នៅ ជាប់គល់ស្ពានព្រែកព្នៅ ក្នុងតំបន់ដីអ្នកឧកញ៉ាលី យ៉ុងផាត់ ផ្លូវវិមាន ឈ្នះឈ្នះ បានបញ្ចប់ដោយភាពជោគជ័យ ទទួលបានការកោតសសើរពី កីឡាករជាតិនិងអន្តរជាតិថា ការរៀបចំប្រកដដោយស្តង់ដារដូចនៅបរទេស។ លោក តុងលី កីឡាករប្រណាំងម៉ូតូលើវិញ្ញសាAនិងBដែលជា កីឡាករ ជំនាញ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងកាត់ឧបសគ្គ ដណ្តើម ជើង ឯកឆ្នាំ២០២៣ ការរៀបចំពិតជាល្អស្តង់ដារទាំងផ្លូវ សម្រាប់ ប្រណាំង និងគណៈកម្មការបច្ចេកទេស។កីឡាករជំនាញរូបនេះ បញ្ជាក់ទៀតថា សម្រាប់វិញ្ញាសាប្រណាំងវិញ គឺ កីឡាករ មានការពេញចិត្តជាខ្លាំង ពីព្រោះវិញ្ញាសាប្រណាំងនីមួយៗ មានដាក់សមាសភាពកីឡាករត្រូវនិងវិញ្ញាសា ដែលធ្វើឲ្យការប្រកួត ប្រជែង គ្នាមានតម្លាភាពនិងត្រឹមត្រូវយុត្តិធម៌។ លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំង បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្លងឧបសគ្គដណ្តើមជើងឯកឆ្នាំ២០២៣ បានបញ្ចប់…

  • អត្តពលិកក្រសួងមហាផ្ទៃ បានមេដាយ ១៣២គ្រឿង ក្នុងចំណោមមេដាយ ២៨២គ្រឿង កម្ពុជា ទទួលបាន ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម

    អត្តពលិកក្រសួងមហាផ្ទៃ បានមេដាយ ១៣២គ្រឿង ក្នុងចំណោមមេដាយ ២៨២គ្រឿង កម្ពុជា ទទួលបាន ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម

    ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា អត្តពលិកក្រសួងមហាផ្ទៃ រួមចំណែកប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា នាពេលកន្លងទៅ បានមេដាយចំនួន ១៣២គ្រឿង ក្នុងចំណោមមេដាយកម្ពុជាទទួលបានសរុប ២៨២គ្រឿង។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង គូសបញ្ជាក់ថា «នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្ត ឆ្នាំ២០២៣នេះ ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃបានរួមចំណែក ប្រជែងបានមេដាយសរុបចំនួន ១៣២ គ្រឿង គឺស្មើនឹងជាង ៤៦ភាគរយ នៃមេដាយសរុបដែលកម្ពុជាទទួលបានចំនួន ២៨២ គ្រឿង ក្នុងនោះមេដាយមាសអត្តពលិកនៃក្រសួងមហាផ្ទៃប្រជែងបានមានចំនួន ៣៥ គ្រឿង មេដាយប្រាក់ចំនួន ៣៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៦៣ គ្រឿង»។ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា ការចូលរួមចំណែកប្រជែងទទួលបានមេដាយជូនជាតិនេះ គឺជាមោទកភាពយ៉ាងក្រៃលែង…

  • ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងឧបសគ្គស្វែងរកជើងឯកឆ្នាំ២០២៣ ក្រោងរៀបចំនៅថ្ងៃទី២០ ខែ ឧសភា

    ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងឧបសគ្គស្វែងរកជើងឯកឆ្នាំ២០២៣ ក្រោងរៀបចំនៅថ្ងៃទី២០ ខែ ឧសភា

    ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លង់ឧបសគ្គស្វែងរកជើងឯកប្រចាំឆ្នាំ២០២៣ នឹងចាបផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី២០ -២១ ខែឧសភាឆ្នាំ2023 នៅទីលានសន្តិភាព ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ ជាប់គល់ស្ពានព្រែកព្នៅក្នុងតំបន់ដីអ្នកឧកញ៉ាលី យ៉ុងផាត់ ផ្លូវវិមានឈ្នះឈ្នះ។ខណៈកីឡាករដែលត្រៀមចូលរួមប្រកួតបានមកជិះសាកល្បងនៅក្នុងទីលានមុនការប្រកួតមួយសប្តាហ៍ ។ លោក ពេជ្យ សុខា អ្នករៀបចំព្រឹត្តិការណ៍ការប្រណាំង បានអោយដឹងថា សម្រាប់ការប្រណាំងម៉ូតូត្រៃឆ្លងឧបសគ្ខនេះមានកីឡាករកីឡាការិនីបាន ចុះឈ្មោះចូលរួមប្រណាំងជាង៨០នាក់ហើយ ក្នុងនោះមានវត្តមានកីឡាករជាតិ កីឡាករអន្តរជាតិ និងកីឡាការិនីផងអាចមានដល់ចំនួន១៥នាក់ ខណៈការប្រកួតកាលឆ្នាំមុន២០២២កន្លងទៅមានត្រឹមតែ៨នាក់ប៉ុណ្ណោះ ។ អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បានបញ្ជាក់ទៀតថា ចំពោះបងប្អូនកីឡាករ កីឡាការិនី ដែលមានបំណងចង់ចូលរួមប្រកួត ក៏សូមរួសរាន់ធ្វើការចុះឈ្មោះអោយបានលឿន ដើម្បីទទួលបានឱកាស ចូលរួមប្រណាំងបង្ហាញសមត្ថភាព ។តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ លោក ពេជ្យ សុខា សង្ឃឹមថា វិស័យកីឡាមួយនេះ មានការរីកចម្រើនទទួលបានការគាំទ្រច្រើនពីមហាជន ជាពិសេសអន្ដរជាតិ ។ លោក នួន ឧត្តម តំណាងក្រុមហ៊ុនជួយឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៏ខាងលើ សង្ឃឹមថា តាមរយៈការចូលរួមគាំទ្រដល់ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃនេះ នឹងក្លាយជាចំណែកមួយជួយអភិវឌ្ឍវិស័យកីឡាប្រណាំងម៉ូតូនៅកម្ពុជាឲ្យរីកចំរើន។ សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងឧបសគ្គស្វែងរកជើងឯកឆ្នាំ២០២៣ ជាការប្រកួតឆ្នាំទី២ហើយ បន្ទាប់ពីវិបត្តិកូវីដ១៩ ដែលគ្រោងដំណើការប្រកួតនៅថ្ងៃទី២០ -២១…

  • សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើផ្ទាំងសិលា នៅបរិវេណវិមានឈ្នះ-ឈ្នះ

    សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ចាត់ចែងរៀបចំឆ្លាក់ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើផ្ទាំងសិលា នៅបរិវេណវិមានឈ្នះ-ឈ្នះ

    ភ្នំពេញ៖ មានប្រសាសន៍នៅពេលចាប់ផ្ដើមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយមោទកភាពយ៉ាងខ្លាំងចំពោះជោគជ័យដ៏ធំធេង នៃភាពជាម្ចាស់ជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ថា ព្រឹត្តិការណ៍នេះ បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រអាស៊ាន ។ សម្ដេច ក៏បានណែនាំឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ចាត់ចែងរៀបចំឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យ ដែលកម្ពុជាធ្វើបានដោយជោគជ័យ លើផ្ទាំងសិលា នៅបរិវេណវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកឱ្យកូនចៅទៅថ្ងៃក្រោយ ដោយមានទាំងផលិតជាវីដេអូរួមមួយ និងធ្វើជាវីដេអូទៅតាម ជំនាញ នៃវិញ្ញាសានីមួយៗផងដែរ។ មោទនភាពជាតិខ្មែរ សម្រាប់ស៊ីហ្គេមនេះ គឺធំធេងណាស់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឋានៈជាម្ចាស់ផ្ទះកម្ពុជា បានធ្វើកិច្ចការដ៏ល្អ។ ជាជោគជ័យ ដ៏ធំដែលមិននឹកស្មានដល់។ នេះជាមោទនភាពជាតិដ៏ធំ ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ អាស៊ាន ហើយវាក៏ដូចជាកំណែទម្រង់មួយដែរ តាមរយៈកម្ពុជា ដែលនឹងធ្វើឲ្យអ្នករៀបចំក្រោយ ត្រូវតែគិតគូរឡើងវិញថា បើកម្ពុជាក្រប៉ុណ្ណឹង មិនយកប្រាក់ បើហោចណាស់ បើអ្នកមានចិត្ត ក៏មិនយកប្រាក់ពីកម្ពុជាវិញដែរ…

  • កុមារ៉ាកុមារីកម្ពុជា៤រូបមានភ័ព្វសំណាងបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗដើរក្នុង ព្រឹត្តិការណ៍បើកការប្រកួត Premier League នៅចក្រភពអង់គ្លេស

    កុមារ៉ាកុមារីកម្ពុជា៤រូបមានភ័ព្វសំណាងបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗដើរក្នុង ព្រឹត្តិការណ៍បើកការប្រកួត Premier League នៅចក្រភពអង់គ្លេស

    ភ្នំពេញ ៖ កុមារកម្ពុជា៤រូប ទទួលបានឱកាសបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗក្លិបបាល់ទាត់Tottenham Hotspur នៅក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួត Premier League នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស នៃជំនួប Tottenham Hotspur ប៉ះក្រុមបាល់ទាត់ Brentford នាថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៣។ ថ្លែងប្រាប់អ្នកព័ត៌មានមុនឡើងយន្តហោះ នាឱកាសអន្តរជាតិភ្នំពេញ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានថ្លែងបញ្ជាក់ថា កុមារ៉ាកុមារី៤រូបរបស់អង្គការផ្កាយសមុទ្រ ដែលដឹកនាំទៅចក្រភពអង់គ្លេសនេះ ត្រូវបានជ្រើសរើស ដោយក្រហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia លើសំបុត្រយន្តហោះ ហូបចុកស្នាក់នៅ។ លោក ស្រីប្រធាន អង្គការ បានលើកឡើងទៀតថា ការទទួលបានឱកាសបានទៅកាន់ដៃកីឡាករល្បីចូលក្នុងទីលាន ដែលផ្តល់ឱកាសដោយក្រុមហ៊ុន AIA Cambodiaនេះ ក្នុងនាមលោក ស្រីជាប្រធានអង្គការ និងជាអ្នកដឹកនាំកុមារ៉ាកុមារីទៅចូលរួមមានអារម្មណ៍រំភើបនិងមានមោទកភាពខ្លាំងណាស់ ព្រោះនេះជាឱកាសដ៏កម្រ។ លោក ស្រី បានចាត់ទុក ការទទួលបានឱកាសរបស់កុមារកម្ពុជាបានកាន់ដៃកីឡាករល្បីៗក្នុងក្លិប Tottenham Hotspurក្នុងព្រឹត្តិការណ៍ការប្រកួត Premier…

  • អ្នកជំនាញរៀបចំការប្រកួតកីឡាកង់ភ្នំ និងកង់គួក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញការជួបផលលំបាកខ្លះៗ

    អ្នកជំនាញរៀបចំការប្រកួតកីឡាកង់ភ្នំ និងកង់គួក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញការជួបផលលំបាកខ្លះៗ

    ភ្នំពេញ ៖ អ្នកជំនាញរៀបចំការប្រកួតកីឡាកង់ភ្នំ និងកង់គួក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣បានបង្ហាញការជួបផលលំបាកខ្លះៗ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ថា ការប្រកួតកីឡាទោចក្រយាន នៃស៊ីហ្គេម ២០២៣ ដែលបានដំណើរការពីថ្ងៃទី០៦ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប គឺយើងបានជួបការលំបាកខ្លះៗដែរ ដោយសារនេះជាការរៀបចំស៊ីហ្គេម លើកដំបូង។ ដូច្នេះយើងត្រូវការកែសម្រួលបន្ថែមលើផ្លូវប្រណាំង បច្ចេកទេសផ្សេៗទៀត ដើម្បីឲ្យត្រូវទៅតាមស្តង់ដាអន្តរជាតិ ។ បញ្ហាលំបាកមួយចំនួនទៀត គឺការរៀបចំប្រកួតកីឡាទោចក្រយាន នៅឆ្ងាយពីរាជធានីភ្នំពេញ ដោយយើងត្រូវការដឹកជញ្ជូនសម្ភារ ឧបករណ៍បច្ចេកទេស ក្រោមកិច្ចសហការរវាងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទោចក្រយាន គណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាអន្តរជាតិ ដើម្បីឲ្យមានភាពរលូន និងតាមតម្រូវការបច្ចេកទេស ។ ដោយឡែកសម្រាប់ការប្រកួតប្រជែងវិញ លោកអគ្គលេខាធិការរូបនេះបានសង្កត់ធ្ងន់ថា ចំពោះកីឡាករ កីឡាការិនីមិនស្ថិតនៅឆ្ងាយលើផ្នែកគុណភាពបច្ចេកទេសពេកទេ បើប្រៀបធៀបនឹងគុណភាពរបស់អត្តពលិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចូលរួមស៊ីហ្គេម ដោយអត្តពលិកកង់កម្ពុជាអាចចូលរួមប្រកួតប្រជែងជាមួយគេបាន។ យើងបានផ្តោតសំខាន់លើការហ្វឹកហាត់ផ្នែកកង់ភ្នំខ្លាំង ប៉ុន្តែបើប្រៀបធៀបនឹងផ្នែកកង់គួក គឺយើងនៅចាញ់បច្ចេកទេសក្នុងអាស៊ាន…

  • ស៊ីហ្គេម លើក ទី ៣២ គឺជាព្រឹត្តិការណ៍ រំលេចពី អច្ឆរិយភាព នៃ កម្ពុជា

    ស៊ីហ្គេម លើក ទី ៣២ គឺជាព្រឹត្តិការណ៍ រំលេចពី អច្ឆរិយភាព នៃ កម្ពុជា

    នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការ គណៈ រដ្ឋមន្ត្រីបានបញ្ចេញផ្សាយវីដេអូផ្លូវការថ្មីដ៏លេចធ្លោរមួយ ក្រោមចំណងជើងថា « ស៊ីហ្គេមលើកទី ៣២ គឺជាព្រឹត្តិការណ៍រំលេច ពីអច្ឆរិយភាព នៃ កម្ពុជា »។  វីដេអូនេះ គឺជាការសរុប នៃព្រឹត្តិការណ៍ ដ៏ មហ ស្ចារ្យដែល បានកើត មាន នៅកម្ពុជា ទឹកដី សុវណ្ណភួមិ ដ៏ប្រណិត។ខ្លឹមសារនៃ វីដេអូដ៏ ពិសេសនេះ បានប្រាប់ពិភពលោកថា « កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ (Kingdom of Wonder) បានបង្ហាញនូវ រូបភាពកាន់ តែច្បាស់ តាម រយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែល កម្ពុជា ធ្វើ ជាម្ចាស់ផ្ទះ។ ការរៀបចំ បាន យ៉ាង ល្អប្រសើរដែលមិននឹកស្មាន ដល់នេះ ពិតជាបានធ្វើឲ្យបរទេស លាន់មាត់គ្រប់ៗគ្នាថា…