Category: កីឡា

  • ខាន់ ចេសា មកដល់កម្ពុជាទាំងមានទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកមេដាយមាស២គ្រឿង ជូនជាតិ

    ខាន់ ចេសា មកដល់កម្ពុជាទាំងមានទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកមេដាយមាស២គ្រឿង ជូនជាតិ

    ភ្នំពេញ៖ កីឡាការិនីជូជឺតស៊ូ ខាន់ ចេសា បានមកដល់ទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ជាមួយស្មាមញញឹម និងទំនុកចិត្តខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង ដោយព្រឹត្តិការណ៍នេះ នឹងរៀបចំពិធីបើក នៅថ្ងៃទី៥ និងពិធីបិទ នៅថ្ងៃទី១៧ ខែឧសភា។ ម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ខាន់ ចេសា បាននិយាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បែបនេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានមេដាយជូនកម្ពុជា។ ខ្ញុំសង្ឃឹមថា នឹងយកបានមេដាយមាស២គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ»។ ជាមួយការដាក់គោលដៅ ដណ្តើមឱ្យបានមេដាយមាសចំនួន២គ្រឿងជូនដល់កម្ពុជានេះ ខាន់ ចេសា បានអះអាងថា ខ្លួនបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងធម្មតា ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយកញ្ញា មិនមានអ្វីជាបញ្ហា ឬក្ដីបារម្ភអ្វីពេកទេ សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជានេះ។ ចេសា ក៏បានធ្វើការអរគុណដល់អ្នកគាំទ្រ សម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលធ្វើឱ្យរូបនាង មានកម្លាំងចិត្តកាន់តែខ្លាំង ក្នុងការមកប្រកួតតំណាងឱ្យកម្ពុជាលើកនេះ។…

  • ព្រះអាគ្គិជ័យកីឡាបានផ្ទេទៅកាន់ខេត្តបាត់ដំបងហើយ

    ព្រះអាគ្គិជ័យកីឡាបានផ្ទេទៅកាន់ខេត្តបាត់ដំបងហើយ

    បាត់ដំបង ៖ ព្រះអាគ្គិជ័យកីឡានិមិត្តរូបព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្បួនដង្ហែបានចូលដល់ទឹកដីខេត្តបាត់ដំបងហើយ។ ប្អូនស្រី សៅ តាំឆាយ សិស្សអនុវិទ្យាល័យតេជោហ៊ុន សែន ការឡោមភ្លុក ស្ថិតនៅក្នុងមោងឫស្សី ខេត្តបាត់ដំបង ដែលមកទទួលក្បួនព្រះអាគីកីឡា បានអោយដឹងថា ក្នុងនាមនាងជាកូនខ្មែរម្នាក់ពិតជាមានក្តីរំភើបខ្លាំងណាស់នៅពេលឃើញវត្តមាននៃព្រះអាគ្កិកីឡាហែឆ្លងកាត់ស្រុករបស់នាង ហើយនាងគឺមានមោទកៈភាពខ្លាំងចំពោះប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមើលទី៣២ ដែលជាប្រវត្តិសាស្រ្តដាក់ក្នុងការចងចាំប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។ ក្នុងនាមជាកូនចៅជំនាន់ក្រោយ សូមដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសទទួលបានសុខសន្តិភាព ធ្វើឲ្យប្រទេសកម្ពុជាអភិវឌ្ឍរីកចំរើនគ្រប់វិស័យ ក្នុងវិស័យកីឡាមួយផងដែរ ។ តាមការគ្រោងទុកក្បួនដង្ហែព្រះអាគ្គិជ័យកីឡានឹងទៅដល់ក្រុងបាត់ ខេត្តបាត់ដំបង នៅវេលាម៉ោង២រសៀល ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មការពិធីបើក និងបិទ និងជាបេសកជនពិសេស CAMSOCក្នុងប្រទេស ប្រគល់ជូនព្រះអាគ្គិកីឡា ដល់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាន់ព្រះអាគ្គិជ័យកីឡាពីសាលាស្រុក សង្កែ ឆ្ពោះទៅកាន់រង្វង់មូលព្រាបស រួចបន្តទៅវេទិការប្រារព្ធពីធីនៅបរិវេណសាលាខេត្តបាត់ដំបង ៕ រូបភាព រិន រចនា អត្ថបទៈ ជាវ…

  • ព្រះអាគ្គិជ័យកីឡានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្តហែឆ្ពោះទៅកាន់ខេត្តបាត់ដំបង

    ព្រះអាគ្គិជ័យកីឡានិមិត្តរូបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្តហែឆ្ពោះទៅកាន់ខេត្តបាត់ដំបង

    ពោធិ៍សាត់ ៖ ព្រះអាគ្គិជ័យកីឡានិមិត្តរូបនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលតម្គល់នៅក្នុងវត្តពាលញ៉ែកនៅថ្ងៃទី៣០ ខែ សា ស្ថិតនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រយៈពេលមួយយប់ នៅព្រឹកថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣ បានបន្តហែចេញឆ្ពោះទៅកាន់ក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយ ។ ក្បែដង្ហែព្រះអាគ្គិ័យកីឡានេះ ចេញពីវត្តពាលញ៉ែកក្រុងពោធិ៍សាត់ ដោយត្រូវឆ្លងកាត់ស្រុកបាកាន និងឃុំចំនួន៥មានដូចជាឃុំម្រាមព្រះ ឃុំត្រពាំងជង ឃុំបឹងខ្នារ ឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ និងមានប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារីចូលរួមអបអរសាទរប្រមាណជាជិត៦ពាន់នាក់មុននឹងចូលដល់ទឹកដីបាត់ដំបង។ សូមបញ្ជាក់ថា ក្បួនព្រះអាគ្គិជ័យកីឡានឹងដង្ហែចូលដល់ទឹកដីបាត់ដំបងនៅម៉ោង៩.៣០នាទី ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់បង និងមានការអបអរសាទរពីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ហើយបន្តដង្ហែទៅកាន់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ធ្វើពិធីប្រគល់ទទួល ដោយឯកឧត្តម នី ផល្លី និង ឯកឧត្តម សុខ លូ អភិបាលខេត្ត រួចដង្ហែបន្តទៅកាន់វត្ត…

  • ឯកឧត្តម ខូយ រីដា ៖ វត្តមានព្រះអាគ្គិកីឡាមកដល់ ខេត្តពោធិ៍សាត់ ជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល

    ឯកឧត្តម ខូយ រីដា ៖ វត្តមានព្រះអាគ្គិកីឡាមកដល់ ខេត្តពោធិ៍សាត់ ជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល

    ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាឱកាសទទួលនិងដង្ហែព្រះអាគ្គិជ័យកីឡាទៅតម្គាល់ក្នុងវត្តពាញ៉ែក ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៣ បានថ្លែងប្រាប់អ្នកយកព័ត៌មាន AMS ថា វត្តមាននៃការមកដល់របស់ព្រះអាគ្គិជ័យកីឡាដែលជាភ្លើងគប់កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី៣២ មកដល់ខេត្តពោធិ៍គឺជាកំណត់ត្រាប្រវត្តិសាស្រ្តគួរឲ្យស្ញប់ស្ញែងចំពោះការរៀបចំដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់យើង។ ឯកឧត្តម បានបញ្ជាក់ទៀតថា វត្តមានការមកដល់នៃព្រះអាគ្គិជ័យកីឡាមកដល់ខេត្តពោធិ៍សាត់នេះប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន មន្រ្តីរាជការ កងម្លាំង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ពិតជាមានមោទកៈភាពបំផុត ហើយបានចាត់ទុកព្រះអាគ្គិជ័យកីឡានេះជាកំណត់ត្រាប្រវត្តិសាស្រ្តសម្រាប់ជាតិមាតុភូមិ។ ឯកឧត្តម អភិបាល បន្ថែមទៀតថា ព្រះអាគ្គិជ័យកីឡាដង្ហែមកដល់ទឹកដីខេត្តពោធិ៍សាត់ភ្លាមចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងមកប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន និងអាជ្ញាធរ បានឈរអបអរសាទរយ៉ាងច្រើនកុះករ ដែលជាការបញ្ជាក់ពីការពេញចិត្ត និងស្រលាញ់គាំទ្រព្រះអាគ្គិជានិមិត្តរូបសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាការរៀបចំលើកដំបូងក្នុងទឹកដីប្រទេសកម្ពុជា។ លោក តុង សុភា កញ្ញា អាំង ម៉ាលី និង កញ្ញា មាសសារឹម…

  • ផ្សាយផ្ទាល់ ការប្រកួតកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិវៀតណាម និង ឡាវ។

    ផ្សាយផ្ទាល់ ការប្រកួតកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិវៀតណាម និង ឡាវ។
  • ផ្សាយផ្ទាល់ បាល់ទាត់ សឹង្ហបុរី ប្រកួតជាមួយ ថៃ

    ផ្សាយផ្ទាល់ បាល់ទាត់ សឹង្ហបុរី ប្រកួតជាមួយ ថៃ

    ផ្សាយផ្ទាល់ ការប្រកួតកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិថៃ និង សិង្ហបុរី។

  • រដ្ឋមន្រ្តីព័ត៌មាន ស្នើដល់អ្នកព័ត៌មានគោរពឱ្យបានចំពោះបទបញ្ញត្តិនិងច្បាប់នានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

    រដ្ឋមន្រ្តីព័ត៌មាន ស្នើដល់អ្នកព័ត៌មានគោរពឱ្យបានចំពោះបទបញ្ញត្តិនិងច្បាប់នានាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

    ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ    បានស្នើដល់ក្រុមអ្នកសារព័ត៌មានដែលចូលរួមផ្តិតរូប និង យកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ត្រូវគោរពឱ្យបានចំពោះបទបញ្ញត្តិ និងច្បាប់នានាដែលត្រូវបានអនុម័តដោយសហគមន៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣។ ក្នុងសន្និសីទសារព័ត៌មានប្រកាសដាក់ឱ្យដំណើការមជ្ឈមណ្ឌលព័ត៌មាននៃព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេមនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ថ្លែងថា ការគោរពបទបញ្ញត្តិ និងច្បាប់នៅពេលចូលយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ពិតជាមានសារៈសំខាន់  ព្រោះជារូបភាពដ៏ល្អមួយនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ឯកឧបន្តថា ៖«ការចូលរួមផ្តិតរូបភាព និងយកព័ត៌មានពីព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យព្រឹត្តិការណ៍កីឡានេះផ្ទុះឡើង និងបង្ហាញនូវមោទនកភាពរបស់ប្រទេសកម្ពុជាទាំងមូល ។ ដូច្នេះ បើមិនមានការចូលរួមផ្សព្វផ្សាយពីក្រុមអ្នកសារព័ត៌មានទេនឹងបាត់បង់អស់ ៥០ភាគរយនៃភាពជោគជ័យ»។ ជាមួយគ្នានេះឯកឧត្តមបានក៏បានស្នើ ឱ្យក្រុមអ្នកសារព័ត៌មានទាំងអស់ត្រូវមកទាក់ទងមកមជ្ឈមណ្ឌលព័ត៌មាន នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមដែលអាចកើតមានកើតមានឡើងក្នុងពេលចុះទៅថតរូប ឬយកព័ត៌មាន។ បើតាមឯកឧត្តម ខៀវ កាញារីទ្ធ  រាល់ការស្នាក់នៅ និងម្ហូបអាហារ ព្រមទាំងការផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ត្រូវបានផ្តល់ជូនដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មកពីបណ្តាប្រទេសនៅក្នុង ក្នុងតំបន់អាស៊ាន និងពិភពលោកដោយមិនគិតថ្លៃនោះទេ។ លោកស្រី ញៀន ទយយ៉ុកហោ ទីប្រឹក្សាយោបល់ផ្នែកព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម…

  • បោះជំរុំហ្វឹកហាត់នៅសៀមរាប៤ថ្ងៃបញ្ចប់ដោយជោគជ័យជាមួយនឹងក្តីសង្ឈឹមខ្ពស់ការប្រជែងដណ្តើមមេដាយនៅស៊ីហ្គេម

    បោះជំរុំហ្វឹកហាត់នៅសៀមរាប៤ថ្ងៃបញ្ចប់ដោយជោគជ័យជាមួយនឹងក្តីសង្ឈឹមខ្ពស់ការប្រជែងដណ្តើមមេដាយនៅស៊ីហ្គេម

    ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ នៅក្នុងសន្និសិទសារព័ត៌មាន បញ្ចប់កម្មវិធីបោះជំរុំហ្វឹកហាត់ត្រៀមស៊ីហ្គេមរបស់អត្តពលិកជម្រើសជាតិកីឡាវាយកូនបាល់ដែលធ្វើឡើងនៅទីរួមខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញនេះថា កម្មវិធីបោះជរុំហ្វឹកហាត់រយៈពេល៤ថ្ងៃនេះ សម្រាប់លទ្ធផលដែលទទួលបានគឺល្អបំផុត ដោយអត្តពលិកជម្រើសជាតិទាំងអស់មានការខិតខំប្រែងប្រែងហ្វឹកហាត់និងមានសិទ្ធិផលរីកចម្រើនគួឲ្យកត់សម្គាល់ដែលធ្វើឲ្យពិបាកក្នុងសម្រេចចិត្តជម្រុះកីឡាករចេញមួយរូប ខណៈក្នុងស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះសម្រាប់កម្ពុជាដាក់បានតែកីឡាករ៥រូបចូលរួមប៉ុណ្ណោះ ដ្បិតការបោះជំរុំយើងមានកីឡាករ៦ តែយ៉ាងណាយើងត្រូវតែមានការសម្រេចចិត្តជម្រុះមួយរូប។ លោក អគ្គលេខាធិការ បញ្ជាក់ថា មូលហេតុដែល លោក ដឹកនាំក្រុមជម្រើសជាតិមកបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបនេះ ព្រោះលោកចង់ឲ្យកីឡាករកីឡាការិនីមានអារម្មណ៍រីករាយនិងស្រស់ស្រាយ ពិសេសចង់ឱ្យពួកកីឡាករទាំងអស់មើលឃើញពីភាពអស្ចារ្យរបស់អង្គរវត្តដែលជាមោទកភាពកម្ពុជា ដើម្បីជាការដាស់តឿនស្មារតីដល់ពួកគាត់ឲ្យប្រកួតដោយភាពក្លាយហានអង់អាចដណ្តើមមេដាយឲ្យបានជូនកម្ពុជា នាំមកនូវមោទកភាពជូនប្រទេសជាតិ សហព័ន្ធ ក្រុមគ្រួសារ និងខ្លួនឯង។ លោក អគ្គលេខាធិការ បានអះអាងថា ស៊ីហ្គេម ឆ្នាំ២០២៣នេះ ការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា គឺធ្វើបានយ៉ាងល្អ ព្រោះយើងទទួលបានការទំនុកបំរ៉ុងយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣ទាំងហ្វឹកហាត់នៅក្នុងស្រុក និងការបញ្ជូលកីឡាករចេញទៅប្រកួតពង្រឹងសមត្ថភាពនៅក្រៅប្រទេស។ តាមរយៈសកម្មភាពយកចិត្តទុកដាក់ទំនុកបំរ៉ុងគ្រប់សកម្មភាពពីរាជរដ្ឋាភិបាលទាំងអស់នេះហើយ ទើបបង្កលក្ខណៈឲ្យអត្តពលិកយើងបានត្រៀមខ្លួនគ្រប់គ្រាន់ នឹងមានសង្ឈឹមខ្ពស់សម្រាប់ការប្រជែងដណ្តើមមេដាយឲ្យបានជូនជាតិក្នុងនាមជាប្រទេសម្ចាស់ផ្ទះ។ អគ្គលេខាធិការខាងលើ បានដាក់គោលដៅថា ស៊ីហ្គេម លើកទី៣២ នឹងដណ្តើមមេដាយជូនជាតិក្នុងកម្រិតណាមួយយ៉ាងតិច២គ្រឿងសម្រាប់កម្ពុជា។ កីឡាករកីឡាការិនីជម្រើសជាតិដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ទាំងអស់សុទ្ធតែបានបង្ហាញជំនឿចិត្តខ្ពស់ទាំងអស់គ្នាសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ នឹងប្រឹងប្រកួតឲ្យអស់ពីលទ្ធភាពប្រជែងដណ្តើមមេដាយឲ្យបានជូនកម្ពុជានាំមកនូវតេត្យានុភាពនិងមោទកៈសម្រាប់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ សូមបញ្ជាក់ថា…

  • សហព័ន្ធកីឡាវាយសីសង្ឈឹមខ្ពស់ឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមខណៈការវិលត្រឡប់របស់កីឡាករកីឡាការិនីពីប្រទេសចិនជាមួយនិងសុខភាពល្អរឹងមាំ

    សហព័ន្ធកីឡាវាយសីសង្ឈឹមខ្ពស់ឈ្នះមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមខណៈការវិលត្រឡប់របស់កីឡាករកីឡាការិនីពីប្រទេសចិនជាមួយនិងសុខភាពល្អរឹងមាំ

    ភ្នំពេញ ៖ អត្តពលិកកីឡាវាយសីកម្ពុជាដែលទៅហ្វឹកត្រៀមស៊ីហ្គេម លើកទី៣២ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ១២នាក់ បានធ្វើដំណើរវិលត្រឡប់ដល់ប្រទេសកំណើតដោយសុខសុវត្ថិភាព នាល្ងាចថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៣ ដើម្បីចូលរួមស៊ីហ្គេម ចាប់ផ្តើមនៅថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋានមរតកតេជោ។ ថ្លែងប្រាប់អ្នកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសទៅទទួលកីឡាករកីឡាការិនី ឯកឧត្តមឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា សម្រាប់ការប្រជែងដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ អត្តពលិកកម្ពុជារំពឹងខ្ពស់នឹងដណ្តើមបានមេដាយជូនកម្ពុជាលើវិញ្ញាសាក្រុមបុរសនារី ខណៈដែលការហ្វឹកហាត់សម្រាប់ពេលកម្ពុជានិងទៅហ្វឹកហាត់រយៈពេល៨ខែកន្លងទៅនេះយើងផ្តោតលើវិញ្ញាសាជាក្រុមជាចម្បង ។ ឯកឧត្តម បានអះអាងទៀតថា ជាក់ស្តែងការវិលត្រឡប់មកពីការហ្វឹកហាត់នៅប្រទេសចិននាពេលនេះ កីឡាករ កីឡាការិនីទាំងអស់មានសុខភាពល្អរឹងមាំដែលបញ្ជាក់បានថា ការហ្វឹកហាត់នៅចិនពួកគេហ្វឹកហាត់ជាមួយគ្រូចិនដោយបច្ចេកទេសខ្ពស់ដែលជាក្តីសង្ឈឹមខ្ពស់លើការប្រជែងដណ្តើមមេដាយ។ កីឡាករ វ៉ាត វណ្ណធន បានបញ្ជាក់ប្រាប់អ្នកព័ត៌មានទាំងជំនឿចិត្តថា នឹងប្រជែងដណ្តើមមេដាយឲ្យបានជូនកម្ពុជា ខណៈការហ្វឹកហាត់៨ខែកន្លងមកនេះនៅប្រទេសចិនពួកគេហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយបានចេញទៅប្រកួតជាញឹកញាប់ជាមួយកីឡាករបណ្តាក្លិបនានានៅនោះផងដែរ។ គួរបញ្ជាក់ថា នៅស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវាយសីកម្ពុជា ដឹកនាំ ដោយឯកឧត្តម ឧត្តមសេនីលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា…

  • សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរកីឡាករកម្ពុជា ដែលបានយកឈ្នះ ទីម័រខាងកើត ៤ – ០ ឈរលេខ១ ក្នុងពូល A

    សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរកីឡាករកម្ពុជា ដែលបានយកឈ្នះ ទីម័រខាងកើត ៤ – ០ ឈរលេខ១ ក្នុងពូល A

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នារាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងកម្ពុជា និងទីម័រខាងកើត ក្នុងលទ្ធផល ៤-០ (CAM 4-0 TLS) ដែលបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ សម្ដេចតេជោ បានជូនពរក្រុមកីឡាករកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។ សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំក្នុងលទ្ធផល ៤ – ០ ។ ៤គ្រាប់របស់ក្រុមកម្ពុជា ធ្វើបានដោយកីឡាករ ជូរ សិនទិ ២គ្រាប់, ស រតនា ១គ្រាប់ និង លឹម ពិសុទ្ធ ១គ្រាប់។ ជ័យជំនះ ៤ – ០…