Category: កីឡា

  • សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរកីឡាករកម្ពុជា ដែលបានយកឈ្នះ ទីម័រខាងកើត ៤ – ០ ឈរលេខ១ ក្នុងពូល A

    សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរកីឡាករកម្ពុជា ដែលបានយកឈ្នះ ទីម័រខាងកើត ៤ – ០ ឈរលេខ១ ក្នុងពូល A

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នារាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាងកម្ពុជា និងទីម័រខាងកើត ក្នុងលទ្ធផល ៤-០ (CAM 4-0 TLS) ដែលបានប្រកួតចប់នៅ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ សម្ដេចតេជោ បានជូនពរក្រុមកីឡាករកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត។ សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំក្នុងលទ្ធផល ៤ – ០ ។ ៤គ្រាប់របស់ក្រុមកម្ពុជា ធ្វើបានដោយកីឡាករ ជូរ សិនទិ ២គ្រាប់, ស រតនា ១គ្រាប់ និង លឹម ពិសុទ្ធ ១គ្រាប់។ ជ័យជំនះ ៤ –…

  • ក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ទីម័រឡេស្តេ

    ក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ទីម័រឡេស្តេ
  • ការប្រកួតកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និង ហ្វីលីពីន

    ការប្រកួតកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ រវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និង ហ្វីលីពីន
  • កីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា រំពឹងថា នឹងទទួលបានមេដាយនៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣២

    កីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា រំពឹងថា នឹងទទួលបានមេដាយនៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣២

    ខេត្តសៀមរាប៖ កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ផ្នែកវាយកូនបាល់ (Tennis) បានរំពឹងថា នឹងទទួលបានមេដាយពីការប្រកួតស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ពីព្រោះពួកគេបានត្រៀមខ្លួន និងហ្វឹកហាត់បានយ៉ាងល្អ។ ថ្លែងប្រាប់អ្នកព័ត៌មាន នៅលើទីលានហ្វឹកហាត់ក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ កីឡាករ ប៊ុន កេននី បានឲ្យដឹងថា តាមការសង្កេតរបស់លោក ការហ្វឹកហាត់ និងការតាំងចិត្តរបស់ក្រុមជម្រើសជាតិកម្ពុជា មានភាពប្រហាក់ប្រហែលនឹងក្រុមកីឡាករផ្សេងៗ។ លោកថា មិនមានក្រុមណា មានសមត្ថភាព លើសពីក្រុមកម្ពុជាទេ។ ចំណែកកីឡាការិនី ឡៅ ពេជ្ររស្មី ក៏បានអះអាងដែរថា ការប្រកួតនេះពិតជាខំខាន់ណាស់ ហើយនាង និងក្រុមបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងក្នុងការស្វែងរកជ័យជំនះជូនជាតិ។ អគ្គលេខាធិការ លេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានឲ្យដឹងថា មិនថាការប្រកួតលើកណានោះទេ លោកតែងតែប្រាប់ដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវតាំងស្មារតីឲ្យបានល្អ កុំបែកអារម្មណ៍ ត្រូវតាំងអារម្មណ៍១០០ភាគរយលើការប្រកួត និង២០០ភាគរយលើទង់ជាតិ លើប្រទេសជាតិយើង។ កម្មវិធីបោះជំរុំហ្វឹកហាត់ នៅខេត្តសៀមរាបខាងលើ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមេសានេះ…

  • ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបានចូលមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧យប់ថ្ងៃទី២៨ មេសានេះ ជាមួយនឹងការរងចាំទទួលពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់

    ក្បួនដង្ហែព្រះអគ្គិជ័យកីឡាបានចូលមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧យប់ថ្ងៃទី២៨ មេសានេះ ជាមួយនឹងការរងចាំទទួលពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់

    ភ្នំពេញ៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ានចូលមកព្រះរាជាណាចក្រកម្ពុជា បានមកដល់វត្តភ្នំហើយ នៅម៉ោងជិត៧យប់ថ្ងៃទី២៨ មេសាឆ្នាំ២០២៣នេះ ជាមួយនឹងការទទួលសាទរ ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ពិធីនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ បានចាំទទួលនិងបន្តដង្ហែព្រះអគ្គិជ័យកីឡានេះពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានប្រជាពលរដ្ឋចូលរួមឈរអមតាមមហាវិថីប្រមាណរាប់ពាន់នាក់ ហើយនៅពេលព្រះអគ្គិជ័យកីឡាដង្ហែទៅដល់វត្តលង្កាព្រះកុសុមារាម ក៏មានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។ ពិធីដង្ហែព្រះអគ្គិជ័យកីឡាពីតំបន់អាស៊ាននេះ ត្រូវចូលមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល-ណងណុកឈៀន ខេត្តស្ទឹងត្រែង ដោយនៅល្ងាចថ្ងៃទី២៨ ខែមេសា នេះ ក្បួនដង្ហែព្រះអគ្គិជ័យកីឡានេះ នឹងមកដល់ផ្សារព្រែកអញ្ចាញស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ រង់ចាំទទួលស្វាគមន៍ នៅស្ពានទី១២នោះ ដើម្បីដង្ហែមកវេទិកានៅរមណីយដ្ឋានវត្តភ្នំ ។ បន្ទាប់ពីប្រារព្ធពិធីនៅវត្តភ្នំរួច អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដង្ហែព្រះអគ្គិជ័យកីឡាពីចំណុចរមណីយដ្ឋានវត្តភ្នំ ឆ្ពោះទៅតម្កល់រក្សាទុកនៅវត្តលង្កាព្រះកុសុមារាម ដោយមានរៀបចំពិធីសាសនា និងបាញ់កាំជ្រួចផងដែរ ។ លុះព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣…

  • ពហុកីឡាដ្ឋានជាតិអូឡាំពិកបានរៀបចំឡើងយ៉ាងស្រស់ស្អាត ដើម្បីទទួលព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថ្ងៃស្អែកនេះ

    ពហុកីឡាដ្ឋានជាតិអូឡាំពិកបានរៀបចំឡើងយ៉ាងស្រស់ស្អាត ដើម្បីទទួលព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថ្ងៃស្អែកនេះ

    ភ្នំពេញ៖ មុនពេលព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជាដែលនឹងឈានមកដល់នេះ ពហុកីឡដ្ឋាន ជាតិ អូឡាំពិក ត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាត និងព្រមទាំងបានបំពាក់ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាយ៉ាងទំនើបដើម្បីឱ្យការប្រកួតកីឡាប្រព្រឹត្តិទៅរលូន ប្រកបដោយបរិយាកាសរីករាយ។ គួរបញ្ជាក់ថានៅថ្ងៃទី ២៩ ខែមេសា ថ្ងៃស្អែកនេះពហុកីឡដ្ឋានជាតិ អូឡាំពិក នឹងត្រូវបានបើកទ្វារមុនគេ ក្នុងចំណោមការប្រកួតលើវិញ្ញាសារ កីឡាដទៃទៀត ដើម្បីទទួលការប្រកួត បើកឆាកលើប្រភេទកីឡា បាល់ទាត់ បុរស អាយុក្រោម ២២ឆ្នាំ។ បើយោងតាមតារាងកាលវិភាគនោះគេឃើញថាក្រុមបាល់ទាត់ជម្រើសជាតិយុវជន អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស៊ី នឹងត្រូវប៉ះហ្វីលីពីន ជាគូបើកឆាក ប្រភេទកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡា ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។នេះគឺជាការប្រកួត វគ្គសន្សំពិន្ទុ មុនគេ ចេញពីពូល A ក្នុងចំណោម ៥ ក្រុម រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ទីម័រខាងកើត មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា…

  • ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ

    ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ

    ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរចាកចេញពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ មកដល់ខេត្តកំពង់ចាម ទទួលបានស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ។ និងបន្តដំណើរមកខេត្តកណ្ដាល និងចុងក្រោយវិមានឈ្នះ ឈ្នះ រាជធានីភ្នំពេញ និងប្រារព្ធពិធីទទួលនៅវត្តភ្នំ រួចទើបដង្ហែទៅតម្កល់ទុកនៅ វត្តលង្កា ។ ចាន់ វិចិត្រ

  • អគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកំពុងតែដង្ហែចូលមកកាន់រាជធានីភ្នំពេញ

    អគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកំពុងតែដង្ហែចូលមកកាន់រាជធានីភ្នំពេញ

    ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា(ភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់ចូលមកកាន់ព្រះរាជាណាចក្រ កម្ពុជាវិញ ពីគណៈប្រតិភូនៃប្រទេសឡាវ។នាខណៈពេលនេះ ដែរព្រះអគ្គិជ័យកីឡាកំពុងតែ ដង្ហែចូលមកកាន់រាជធានីភ្នំពេញហើយ។ គួរបញ្ជាក់ថាបន្ទាប់ពីទទួល ព្រះអគ្គិជ័យកីឡា ចូលមកកម្ពុជាវិញ និងប្រារព្ធពិធីដង្ហែ ក្នុងខេត្តស្ទឹងត្រែង ហើយព្រះអគ្គិជ័យកីឡាដែលបានបន្តឆ្លងកាត់ទៅខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងចូលទៅកាន់ វិមានឈ្នះៗ។ បន្ទាប់មក បន្តដង្ហែក្នុងរាជធានីភ្នំពេញ និងនៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផ្លូវការ។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាយើង គឺជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា ខាងមុខ ។ គួរបញ្ជាក់ថា បន្ទាប់ពី ចាកចេញពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្បូងឃ្មុំ កណ្តាល ខណៈបានបន្តដង្ហែតាមក្បួនដែលអមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿងនោះនាពេលនេះអគ្គិជ័យកីឡា បានឆ្ពោះមកកាន់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២៣នេះ។ បន្ថែមលើនេះនៅថ្ងៃទី២៩ ខែមេសា…

  • បោះជំរុំហ្វឹកហាត់ថ្ងៃទី២ សហព័ន្ធវាយកូនបាល់បញ្ចូលកម្មវិធីជិះកង់ជាការហ្វឹកហាត់កម្លាំង និង រំលេចពីប្រាង្គប្រាសាទខ្មែរ

    បោះជំរុំហ្វឹកហាត់ថ្ងៃទី២ សហព័ន្ធវាយកូនបាល់បញ្ចូលកម្មវិធីជិះកង់ជាការហ្វឹកហាត់កម្លាំង និង រំលេចពីប្រាង្គប្រាសាទខ្មែរ

    ខេត្តសៀមរាប ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងបញ្ជាក់ថា កម្មវិធីបោះជំហ្វឹកហាត់របស់អត្តពលិកកីឡាវាយកូនបាល់ជម្រើសជាតិត្រៀមចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប មានរយៈពេល ៤ថ្ងៃ គិតមកត្រឹមថ្ងៃទី២៧ ខែ មេសានេះ គឺជាសកម្មភាពហ្វឹកហាត់ថ្ងៃទី២ហើយ ។ លោក បញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ សហព័ន្ធបានរៀបចំបញ្ចូលនៅកម្មវិធីជិះកង់បន្ថែមលើការហ្វឹកហាត់នៅលើទីលាន។ លោក ពន្យល់ថា ការជិះកង់ក៏ជាការហ្វឹកហាត់កម្លាំងមួយជួយឲ្យកីឡាករកីឡាការិនីមានថាមពលលឿនខ្លាំងសម្រាប់ការប្រកួត ព្រោះថា កីឡាវាយកូនបាល់កីឡាករកីឡាការិនីរាល់ពេលប្រកួតកម្លាំងនិងល្បឿនគឺជាកក្តាចាំបាច់មិនអាចខ្លះបាន។ លោក អគ្គលេខាធិការ បន្តទៀតថា ការដែលលោកដាក់កម្មវិធីហ្វឹកហាត់ដោយបញ្ចូល កម្មវិធីជិះកង់បន្ថែមនេះ មានគោលដៅចម្បងចំនួន២ គឺ ទី១ ចង់ឲ្យកីឡាករ កីឡាការិនីមានកម្លាំងផ្សាំនិងការហត់នឿយ និងទី២ ចង់ឲ្យកីឡាករ កីឡាការិនីមានអារម្មណ៍ស្រស់ស្រាយពេលមើលឃើញទេសភាព និងប្រាង្គប្រាសាទររបស់ខ្មែរដ៏អស្ចារ្យផងដែរ ។ ស៊ុម ចិន្តា កីឡាការិនីវាយកូនបាល់កូនខ្មែរអាមេរិក បានបង្ហាញអារម្មណ៍សប្បាយយរីករាយ ពេលបានបោះជំរុំហ្វឹកហាត់ជាមួយមិត្តរួមក្រុម។ នាងសង្ឈឹមថា ការយល់ចិត្តគ្នាតាមរយៈកម្មវិធីបោះជំរុំនៅសៀមរាបនេះ នឹងជួយឲ្យនាងនិងមិត្តរួមក្រុមអាចប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ។ សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់ថ្ងៃទី២នេះ…

  • ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញហើយ

    ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញហើយ

    ខេត្តស្ទឹងត្រែង ៖ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានដង្ហែត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅថ្ងៃទី២៧ ខែមេសានេះ តាមច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន ខេត្តស្ទឹងត្រែង ក្រោយធ្វើដំណើរគោលចរអស់រយៈពេល ៣៧ថ្ងៃ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ប្រកបដោយភាពជោគជ័យ និងការសាទរជាខ្លាំងពីបណ្ដាប្រទេសសមាជិក ។ ដំណើរនិវត្តន៍របស់ព្រះអគ្គិជ័យកីឡា ដឹកនាំដោយបេសកជនពិសេសឯកឧត្តម ហោ សារុន រដ្ឋលេខាធិក្រសួងទេសចរណ៍ អមដោយប្រតិភូ ៨រូបផ្សេងទៀតនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ព្រមទាំងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ និងសិស្សានុសិស្សរ៉ាប់ពាន់នាក់ ដែលឈរអបអរសាទរតាមដងផ្លូវ ។ ក្នុងដំណើរបេសកកម្មរយៈពេល ៣៧ថ្ងៃនេះដែរ ឯកឧត្តម ហោ សារុន បានរាយការណ៍នូវសមិទ្ធផល ចំពោះព្រះអគ្គិជ័យកីឡាដែលបានបំពេញតួនាទីដ៏ឧត្ដុង្គឧត្តម និងសម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ នៅបណ្ដាប្រទេសចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត…