-
កីឡាការិនីបាល់បោះជិះរទេះកម្ពុជា ឈ្នះថៃ ក្រុមបុរស ឈ្នះ ឥណ្ឌូនេស៊ី កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី1️⃣1️⃣

ក្រុមកីឡាការិនីបាល់បោះជិះរទេះកម្ពុជា ឈ្នះក្រុមកីឡាការិនីថៃ ក្នុងលទ្ធផល៩ទល់៨ មានមេដាយប្រាក់ក្នុងដៃ ឯក្រុមបាល់បោះជិះរទេះជនពិការបុរសកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ៨-៥ ពិន្ទុ លេីវិញ្ញាសា៣នាក់ទល់៣នាក់ នាព្រឹក ថ្ងៃទី៣១ ខែកក្កដានេះ នៅទីក្រុងសូឡូ ។ ប្រកួតបន្ទាប់ ក្រុមកម្ពុជាទាំងបុរស នារី នឹងប៉ះហ្វីលីពីន។
-
បន្តិចទៀតផេក AMS Apsara TV 11 ផ្សាយផ្ទាល់ ក្រុមកីឡាករបាល់បោះជិះរទេះជនពិការកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាករបាល់បោះជិះរទេះជនពិការឥណ្ឌូណេស៊ី នាវេលាម៉ោង ១០:៣០ ព្រឹក

បន្តិចទៀតផេក AMS Apsara TV 11 ផ្សាយផ្ទាល់ ក្រុមកីឡាករបាល់បោះជិះរទេះជនពិការកម្ពុជា ប្រកួតជាមួយ ក្រុមកីឡាករបាល់បោះជិះរទេះជនពិការឥណ្ឌូណេស៊ី នាវេលាម៉ោង ១០:៣០ ព្រឹក ខណៈក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុម កីឡាករិនីបាល់បោះជិះរទេះជនពិការថៃ ១១:០០ ព្រឹក នៅកីឡដ្ឋាន SriTex Arena ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី
-
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ បានបើកជាផ្លូវការ នាកីឡដ្ឋាន Manahan ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញ៖ ពិធីបើកព្រឹត្តិការណ៏អាស៊ានប៉ារ៉ាឡាំពិកហ្គេមលើកទី១១ បានប្រព្រឹត្តិទៅជាផ្លូវការ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ នៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត (H.C) K.H. MA’RUF AMIN អនុប្រធានាធិបតី សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc និងឯកឧត្តម យី វាសនា នាយបេសកកម្មប៉ារ៉ាហ្គេមកម្ពុជា និងថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន។
-
ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា សង្ឃឹមបានមេដាយមាស ក្រោយឈ្នះឡាវ

-
គ្រូបង្វឹក តេង សុទ្ធី៖ ទោះហ្វឹកហាត់រយៈពេលខ្លីលើទីលានស្តង់ដារ តែប្រឹងប្រែងអោយអស់សមត្ថភាព ដណ្តើមមេដាយអោយបាន

Camsoc-សូឡូ៖ លោក តេង សុទ្ធី គ្រូបង្វឹកកីឡាប៊ូស្យាជនពិការកម្ពុជា បញ្ជាក់ថា ដោយសារប្រភេទពិការភាពរបស់កីឡាករ កីឡាករិនីមិនគ្រប់ចំនួន ដូច្នេះគណកម្មការមិនអនុញ្ញាតិអោយលេងជាក្រុម និងជាគូដែរធ្វើអោយកម្ពុជាខាត។ការបញ្ជាក់នេះធ្វើឡើងក្នុងទីលានហ្វឹកហាត់កីឡដ្ឋាន Manahan ត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។
-
កីឡាជនពិការវាយកូនឃ្លីលើតុកម្ពុជាសង្ឃឹមឈ្នះមេដាយ១ពីអាស៊ានប៉ារ៉ាហ្គេម

-
កីឡាករជនពិការ វណ្ណា ណាក់ សង្ឃឹម៩៥% ក្នុងការឈ្នះមេដាយនៅអាស៊ានប៉ារ៉ាហ្គេម

-
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ពិនិត្យមើលចំណុចខ្សោយ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

-
១២ប្រភេទកីឡា ត្រូវបានអនុម័តជាផ្លូវការ សម្រាប់អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា

-
ឯកឧត្តម វ៉ាត់ ចំរើន ៖ ធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) នៅសណ្ឋាគារ Swiss Bel Hotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។