-
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងជា ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិក កម្ពុជាបានអញ្ជើញជូនប្រតិភូអត្តពលិកជនពិការ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវ ជន កម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ា ឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែ កក្កដានេះបានអញ្ជើញ ជូនដំណើរ ប្រតិភូ គ្រូបង្វឹក និងកីឡាករ – កី ឡាការិនី ជន ពិការកម្ពុជាជាង ១៥០នាក់ លើ ១១ប្រភេទកីឡា ដែល ត្រូវធ្វើដំណើរ ត្រង់ឆ្ពោះទៅទី ក្រុង សូឡូ ប្រទេសឥណ្ឌូនេស៊ី ដើម្បី ចូល រួម ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូត ដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ ។
-
គ្រូបង្វឹកប្រដាល់សកលកម្ពុជាថ្មី ដែលមានបទពិសោធន៍មកជួយពង្រឹងអត្តពលិកត្រៀមស៊ីហ្គេម ២០២៣

-
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិក កម្ពុជា បានអញ្ជើញជូនប្រតិភូអត្តពលិកជនពិការ

-
អបអរសាទរក្រុមកីឡាសីដក់ជម្រើសជាតិកម្ពុជា ទទួលបានមេដាយប្រាក់ វិញ្ញាសា ទាត់សីចូលកន្ត្រក Men’s Hoop ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក

-
នគរបាលកម្ពុជា ឈ្នះមេដាយមាសដំបូង ពីព្រឹត្តិការណ៍ WPFG នៅហូឡង់

ហូឡង់៖ អបអរសាទរ កីឡាករ នង គ្រឹះស្នា ដណ្តើមបានមេដាយមាស ១គ្រឿងដែលជាមេដាយមាសដំបូងជូនកម្ពុជា និងអង្គភាព លើវិញ្ញាសាJiu jitsu អាយុ ៤០ឆ្នាំឡើង ក្នុងប្រភេទទម្ងន់ក្រោម៧៤គីឡូក្រាម ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ The 19th World Police and Fire Games នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។
-
កីឡារាំ បើកវគ្គបណ្ដុះបណ្ដាលចៅកម្រិតមូលដ្ឋាន ដើម្បីត្រៀមចូលរួមការប្រកួតនានា

(ភ្នំពេញ)៖ សហព័ន្ធកីឡារាំកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រមកីឡារាំកម្រិតមូលដ្ឋាន រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដើម្បីត្រៀមចូលរួមការប្រកួតនានា ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានចាត់ទុកវគ្គនេះ គឺជាវគ្គមួយដ៏សំខាន់ ដើម្បីផលិតនូវធនធានមន្ដ្រីបច្ចេកទេស ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកីឡារាំ ក៏ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អនុម័តដាក់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះដែរ ។ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីដដែលបន្ដថា បន្ទាប់ពីបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់ នឹងត្រូវអនុញ្ញាតឲ្យចូលរួមអនុវត្តការងារក្នុងការប្រកួតជើងឯកថ្នាក់ជាតិនាពេលឆាប់ៗខាងមុខ ។ លើសពីនេះ សហព័ន្ធក៏មានផែនការបើកវគ្គបណ្ដុះបណ្ដាលកម្រិតខ្ពស់ជាងនេះ ដើម្បីជំរុញឲ្យសិក្ខាកាមខាងលើ ឈានទៅទទួលការបណ្ដុះបណ្ដាល និងទទួលស្គាល់ជាចៅក្រមអន្ដរជាតិនាថ្ងៃអនាគតទៀតផង ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចំនួន ២៥នាក់ចូលរួម ក្នុងនោះក៏មានការអនុញ្ញាតឲ្យក្រុមជម្រើសជាតិចូលរួមសិក្សារៀនសូត្រ និងស្វែងយល់ពីតួនាទី ក៏ដូចជាលក្ខខណ្ឌបច្ចេកទេសរបស់ចៅក្រោមផងដែរ ។ វគ្គនេះ មានគ្រូឧទ្ទេស ៣រូប គឺលោក ស៊ូវ តុង,…
-
ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា គាំទ្រប្រសាសន៍របស់អគ្គនាយកកីឡា ដើម្បីសម្រេចជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានផ្តល់អនុសាសន៍ចូល រួម៣ចំណុចធំៗដល់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ កាលពីចុងសប្តាហ៍ ក្នុងគោលដៅជំរុញពន្លឿនទាំងបរិមាណគុណភាព និងបច្ចេកទេស ដើម្បីសហព័ន្ធឈានទៅសម្រេចនូវលទ្ធផលផ្លែផ្កាសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
ឯកឧត្តម ស សុខា៖ កីឡាករកីឡាការិនីតំណាងជាតិទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមានកាតព្វកិច្ចតែមួយគត់ គឺឈ្នះមេដាយជូនជាតិ

អត្តពលិកកីឡាបាល់ទះអង្គុយជនពិការកម្ពុជា បុរស នារី ដឹកនាំដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០២២នេះ បានចូលជួបសំដែងការគួរសម និងស្តាប់អនុសាសន៍ណែនាំពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា មុននឹងចេញទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្តូនេស៊ី នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ។
-
ឯកឧត្តម យី វាសនា៖ កម្ពុជា រំពឹងថានឹងអាចដណ្តើមបានមេដាយមាស៣គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី

ភ្នំពេញ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មការធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កម្ពុជារំពឹងថា នឹងអាចដណ្តើមបានមេដាយមាស ៣គ្រឿង ពីព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងនឹងចាប់ផ្តើមបើកជាផ្លូវការ នាថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ ។
-
ឯកឧត្តម ស៊ុន ចាន់ថុល បន្តជាប់ជាប្រធានសហព័ន្ធកីឡាហែលទឹក ខណៈអ្នកឧកញ្ញ៉ា២រូប ត្រូវបានតែងតាំងជាអនុប្រធាន សម្រាប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥
