-
លោក Ole Gunnar Solskjaer រីករាយនឹងការរិះគន់របស់អ្នកគាំទ្រ

-
Odion Ighalo ត្រូវបានកោះហៅអោយចូលក្រុមជម្រើសជាតិនីហ្សេរីយ៉ា សម្រាប់វគ្គជម្រុះ World Cup បន្ទាប់ពីចូលនិវត្តន៍អស់២ឆ្នាំ

-
អ្នកសារព័ត៌មានកីឡាត្រូវចេះបែងចែកប្រភេទកីឡាឲ្យបានច្បាស់មុននឹងសសេរពាក់ព័ន្ធរឿងអវិជ្ជាមានឬរិះគុន

-
Jamie Murray និង Bruno Soares ឈ្នះជើងឯក St Petersburg Open

-
Tottenham ហាក់ធ្លាកចុះទម្រង់លេង ក្រោមការដឹកនាំរបស់ Nuno Espirito Santo នៅរដូវកាលនេះ

-
នៅតែខ្លាំង សាលី អ៊ូមើត ដណ្ដើមបានលេខ១ ក្នុងការប្រកួត Jet Ski Pro Tour 2021 ជុំទី១ នៅថៃ

-
គុនល្បុក្កតោកម្ពុជាឈ្នះមេដាយមាស៣ ក្នុងចំណោមមេដាយសរុប៥គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក

-
១គ្រាប់ពីចម្ងាយរបស់ខ្សែបម្រើក្លឹប Saint-Etienne ផ្អើលលីគកំពូលបារាំង

-
សំពាធលើ Ole ត្រូវបានបន្ថយ ក្រោយរ៉ូណាល់ដូជួយ Man Utd បំបាក់ Spur ៣-០

-
ធន់ ចាន់តាក់ វាយអំបោះឆៅលើកទី១ដូចយល់សុបិន្តឈ្នះដោយពុំដឹងខ្លួនថាឈ្នះ

កីឡាករគុនខ្មែរក្លិបប្រដាល់ក្រសួងការពារជាតិ ធន់ ចាន់តាក់ បានផ្តួលកីឡាករ អេលីត ភក្តី ក្លិបនាយដ្ឋានអង្គរក្សឲ្យសន្លប់ក្នុងទឹកទី១ក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ២ ប្រកួតរុំអំបោះឆៅ កាលពីថ្ងៃ ទី២៧ ខែ តុលា ឆ្នាំ២០២១ ។ជ័យជំនេះការប្រកួតរុំអំបោះឆៅដែលជាបទពិសោធន៍លើកទី១នេះ កីឡាករ ធន់ ចាន់តាក់ បានលើកឡើងថា ការប្រកួតរុំអំបៅឆៅនេះ ខ្ញុំមានការព្រួយបារម្មណ៍ខ្លះៗដែរ ព្រោះថា វាប្រៀបដូចជាការប្រកួតប្រើដោយដៃទទេ អ្នកណាវាយចូលមុនអ្នកនោះឈ្នះ ហើយដៃគូយើងនិងសន្លប់។ធន់ ចាន់តាក់ លើកឡើងទៀតថា មួយប្រកួតនេះខ្ញុំចាត់ទុកជាបទពិសោធន៍លើកទី១ សម្រាប់ខ្ញុំ ដែលខ្ញុំបានប្រកួតរុំអំបោះឆៅបែបនេះ ព្រោះពេលវាយចូលដៃគូសន្លប់ វាបៀបបានដូចការយល់សុបិន្តអញ្ចឹងឈ្នះដោយពុំដឹងថាខ្លួនឈ្នះឡើយ ។ធន់ ចាន់តាក់ អះអាងថា ឆ្លងកាត់បទពិសោធន៍ប្រកួតរុំអំបោះឆៅលើកទី១ក្នុងកម្មវិធីប្រដាល់គុនខ្មែរអលស្តារ២ លើកទី១នេះ បានផ្តល់បទពិសោធន៍ល្អមួយសម្រាប់ខ្ញុំសម្រាប់ចូលរួមប្រកួតក្រោយៗទៀត ហើយ ប្រសិនបើមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស ដោយមានការអនុញ្ញាតពីសហព័ន្ធ និងក្លិប ខ្ញុំនឹងទៅប្រកួតបែបរុំអំបោះឆៅភ្លាមដោយមិនរុញរាចិត្ត៕