-
ស្ថាប័នបាល់ទាត់អាមេរិកខាងត្បូង Conmebol បដិសេធផែនការរបស់ FIFA ដែលមានបំណងរៀបចំការប្រកួតបាល់ទាត់ World Cup ពីរឆ្នាំម្តង

ស្ថាប័នគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង Conmebol បញ្ជាក់ថា សមាជិករបស់ខ្លួននឹងមិនចូលលេងក្នុងការប្រកួត World Cup ពីរឆ្នាំម្តងទេ។ស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានស្នើកែប្រែឡើងវិញឱ្យរៀបចំការប្រកួតបាល់ទាត់ World Cup រៀងរាល់ពីរឆ្នាំម្តង ។ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា Conmebol បានបញ្ជាក់ថា “មិនមានហេតុផល អត្ថប្រយោជន៍” សម្រាប់ផែនការនោះទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “សមាជិកទាំង ១០ របស់ Conmebol នឹងមិនចូលរួមក្នុងការប្រកួត World Cup ដែលរៀបចំរៀងរាល់ពីរឆ្នាំម្តង” ។ការប្រកួតបាល់ទាត់ពិភពលោកត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ចាប់តាំងពីឆ្នាំ 1930 លើកលែងតែក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយសមាជិករបស់ Conmebol រួមមានក្រុមឈ្នះជើងឯកប្រាំសម័យកាលប្រេស៊ីល និងក្រុមជើងឯក២សម័យអាហ្សង់ទីន ផងដែរ៕ប្រភព ៖ BBC Sport
-
Aston Villa និង AC Milan បង្ហាញការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធម្នាក់របស់ River Plate

ក្រុម Aston Villa ត្រូវបានគេរាយការណ៍ថា បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ River Plate គឺកីឡាករ Julian Alvarez។កីឡាករវ័យ ២១ ឆ្នាំបានទាក់ទាញចំណាប់អារម្មណ៍របស់ Aston Villa ជាមួយនឹងសមត្ថភាពដ៏លិចធ្លោដោយរកបាន ១១ គ្រាប់ក្នុង ១៤ ប្រកួតទាំងអស់សម្រាប់ក្រុមអាហ្សង់ទីននៅរដូវកាលនេះ នេះបើយោងតាមការចុះផ្សាយរបស់ Calciomercato ។ខ្សែប្រយុទ្ធ ដែលអាចលេងជាខ្សែបម្រើស្លាប ដែលមានតម្លៃខ្លួន ២១.៥ លានផោនក្នុង នឹងផុតកិច្ចសន្យានៅរដូវក្តៅក្រោយ។ Aston Villa ប្រជែង AC Milan ដែលមានបំណងចង់បាន Alvarez ផងដែរ។ក្លឹបយក្ស Serie A មានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយកំពុងពិចារណាដាក់សំណើដេញថ្លៃយកខ្សែប្រយុទ្ធរូបនេះ នៅក្នុងខែមករាខាងមុខ ៕
-
សូលទីឡូអង្គរ ត្រូវការឈ្នះជាចាំបាច់ ដើម្បីគេចពីការទម្លាក់ទៅលីគ២ ជាមួយនឹងគ្រាប់បាល់ពី៧គ្រាប់ឡើង

-
ប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកកម្មវិធីប្រកួតគុនខ្មែរអលស្តារជាការចូលរួមចំណែកបង្កើនចំនួនមេដាយនៅស៊ីហ្គេមប្រទេសវៀតណាម និង២០២៣

អលស្តាររៀបចំដោយ លោក ស៊ន អេលីត អ្នកគ្រប់គ្រងក្លិបប្រដាល់នាយកដ្ឋានអង្គរក្សដែលផ្តល់ឱកាសដល់អត្តពលិកកីឡាប្រយុទ្ធ៣ប្រភេទកីឡា រៀបចំរៀងរាល់៣ខែម្តង ត្រូវបានប្រធានសហព័ន្ធកីឡាគុនខ្មែរចាត់ទុកជាព្រឹត្តិការណ៍មួយដ៏សំខាន់ក្នុងការចូលរួមចំណែកបង្កើនចំនួនមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និង ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
ល្បីកាន់តែខ្លាំងហើយកម្មវិធីគុនខ្មែរអលស្តារ ខណៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសរសើរពីការរៀបចំ

-
សូលទីឡូអង្គរ ត្រូវការឈ្នះជាចាំបាច់ ដើម្បីគេចពីការទម្លាក់ទៅលីគ២ ជាមួយនឹងគ្រាប់បាល់ពី៧គ្រាប់ឡើង

-
រ៉ូណាល់ដូ ប្រកាសថានឹងបានកូនភ្លោះ ១គូទៀត

-
កម្មវិធីគុនខ្មែរអលស្តារវគ្គ២ការចំណាយទល់ដើម ប៉ុន្តែក្រុមការងារទាំងអស់សប្បាយចិត្តព្រោះមានអ្នកគាំទ្រច្រើន

ឡាករ គុនខ្មែរ មាឌល្អិតចិត្រសឿង សែន រ៉ាដេត ក្នុងព្រឹត្តិការណ៍ប្រដាល់កម្មវិធីគុនខ្មែរអលស្តារវគ្គទី២ ដែលរៀបចំនៅថ្ងៃ ទី២៧ ខែ តុលានេះ មិនមានឈ្មោះប្រកួតនោះទេ ។ ការអាក់ខានមិនបានចូលរួមប្រកួតក្នុងកម្មវិធីប្រដាល់គុនខ្មែរដ៏ល្បីនេះ ត្រូវបានលោក ស៊ន អេលីត ម្ចាស់ក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាម្ចាស់កម្មវិធី បញ្ជាក់ថា ដោយសារកីឡាករ សែន រ៉ាដេត ជាប់ភារៈកិច្ចជាកីឡាករជម្រើសជាតិ កីឡាវ៉ូវីណាម ហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ។
-
ម្ចាស់ខ្សែក្រវ៉ាត់KWCទម្ងន់ស្រាលកម្ពុជា សឹម ប៊ុនស្រ៊ន់ និយាយថា ខ្លួនអាចរកចំណូលពីមុខរបរថ្មីខ្ទង់ពាន់ដុល្លារក្នុង១ខែៗដោយតែកេរ្តិ៍ឈ្មោះសល់ពីប្រដាល់

អ្នកប្រយុទ្ធMMAទម្ងន់ស្រាលកម្ពុជា និងជាអតីតជម្រើសជាតិកីឡាយូដូ សឹម ប៊ុនស្រ៊ន់ បានបង្ហើបប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរាតាមសារអេឡិចត្រូនិចថា ក្រោយឈប់ពីអាជីពប្រដាល់ MMA គុនខ្មែរ និងយូដូ ទៅប្រកបរបររកស៊ីបើកកសិដ្ឋានបណ្តុះកូនឈើ និងដំណាំហូបផ្លែ នៅស្រុក ជើងព្រៃ ខេត្ត កំពង់ចាម គេអាចរកចំណូលបានច្រើនជាងអាជីពប្រដាល់ រហូតដល់ខ្ទង់ពាន់ដុល្លារក្នុង១ខែៗឯនោះ។
-
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបង្រួមពេលវេលាប្រកួតឲ្យខ្លីសម្រាប់ពានរង្វាន់សម្តេច ហ៊ុន សែន
