-
កីឡាករ២នាក់របស់ Arsenal ឈ្នះពានជាកីឡាករល្អ ខណៈអ្នកចាត់ការក្លិប Bournemouth ឈ្នះពានឯកត្តជននៅ Premier League ប្រចាំខែតុលា

កីឡករ២រូបរបស់ Arsenal គឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ឈ្នះពានរង្វាន់កីឡាករឆ្នើម នាំមុខកីឡាករ Fernandinho របស់ Manchester City និងកីឡាករ Mat Ryan នៃក្រុម Brighton រីឯខ្សែបម្រើ Aaron Ramsey ឈ្នះពាន Carling Goal of the Month ពេលទាត់ចូល Fulham ជំនួសកន្លែងខ្សែប្រយុទ្ធហង្សក្រហម Daniel Sturridge ដែលបានឈ្នះពានរង្វាន់កាលពីខែកញ្ញា ។ ចំណែកលោក Eddie Howe របស់ Bournemouth ឈ្នះពានជាអ្នកចាត់ការឆ្នើមប្រចាំតុលា ។ ជំនួសតំណែងលោក Nuno Espirito អ្នកចាត់ការ Wolverhampton ដែលបានឈ្នះកាលពីខែកញ្ញា នៃក្របខ័ណ្ឌកំពូល Premier League ប្រចាំខែវិច្ឆិកា ៕ម.ន
-
អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន

អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១៦គ្រឿង ព្រឹត្តិការណ៍ Southeast Wrestling and Grappling Championships Philippines នេះបើតាមការបញ្ជាក់ពីលោក ធិន វិចត្រ អគ្គលេខាធិការកីឡាចំបាប់កម្ពុជា ពីទីក្រុង San Pablo ប្រទេស ហ្វីលីពីន ។ជាលទ្ធផល អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសរុប១៦គ្រឿង ក្នុងនោះមានមេដាយមាស ០៣គ្រឿងប្រាក់ ០៤គ្រឿង និងមេដាយសំរិទ្ធ ០៩គ្រឿង ។ លោក ធិន វិចិត្រ បញ្ជាក់ទៀតថា នេះជាជោគជ័យថ្មីមួួយរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលអត្តពលិកបានប្រឹងប្រែងហ្វឹកហាត់នាពេលកន្លងមករហូតទទួលបានលទ្ធផលល្អដូចពេលនេះ ។ លោក ជឿជាក់ថា កីឡាករ កីឡការិនី និងបង្កើនការហ្វឹកហាត់ ស្វែងរកចំនុចល្អ និងខ្វះខាត ដើម្បីកែលំអរអោយបានល្អ ត្រៀមដណ្តើមមេដាយពីព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០១៩ នាពេលខាងមុខជាបន្តទៀត ។ លោក បន្តថា បន្ទាប់ពីទទួលបានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា និងមានការឧបត្ថម្ភថវិកាទាំងស្រុង ពីលោក Casey…
-
ក្លិបតោខៀវ Chelsea ឡើងទៅវគ្គ៣២ ក្នុងចំណោម៦ក្រុមផ្សេង នៅ Europa League

-
សហព័ន្ធកីឡាវាយសីកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលអន្ដរជាតិលើកដំបូង

ដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាវាយសីអាស៊ី នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ចៅក្រុម-អាជ្ញាកណ្ដាលកម្រិតអន្ដរជាតិលើកដំបូង នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមវត្តមានលោក មាស សារិន អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា។ លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា វគ្គបណ្ដោះបណ្ដាលកម្រិតអន្ដរជាតិនេះ គ្រោងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៧-១១ ខែវិច្ឆិកា ក្រោមការធ្វើបទបង្ហាញពីគ្រូឧទ្ទេសជនជាតិនេប៉ាល់លោក Shrestha Laba Bhakta ដែលជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាវាយសីអាស៊ី និងមានការចូលរួមពីសិក្ខាកាមសរុបចំនួន៣៦នាក់។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចៅក្រុម និងអាជ្ញាកណ្ដាលនេះឡើង បន្ទាប់ពីសហព័ន្ធមានកិច្ចសហប្រតិបត្តិការល្អ និងទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ដែលបានបញ្ជូនគ្រូឧទ្ទេសខាងលើ មកបង្ហាត់បង្រៀនដល់សិក្ខាកាមកម្ពុជា ។ ថ្នាក់ដឹកនាំកីឡាវាយសីកម្ពុជា បានចាត់ទុកវគ្គនេះ គឺជាវគ្គដ៏សំខាន់ ដែលសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឲ្យក្លាយជាចៅក្រម ឬអាជ្ញាកណ្ដាលអន្ដរជាតិ នាថ្ងៃអនាគត។ អគ្គលេខាធិការសហព័ន្ធខាងលើបន្ដថា «កម្ពុជាមិនធ្លាប់មានវគ្កបណ្ដុះបណ្ដាលនេះពីមុនទេ តែឥលូវសហព័ន្ធកីឡាវាយសីអាស៊ី បានដាក់ផែនការរៀបចំវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលនៅកម្ពុជារៀងរាល់ឆ្នាំ រួមទាំងវគ្គគ្រូមួយទៀត ចាប់ពីឆ្នាំនេះទៅ ។ ចឹងនេះគឺឱកាសដ៏ល្អ ដែលមន្ដ្រីបច្ចេកទេសសហព័ន្ធ ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន…
-
ជម្រើសជាតិកម្ពុជាចាញ់ជម្រើសជាតិម៉ាឡេស៊ី ០-១ ថ្ងៃបើកឆាកពានរង្វាន់ AFF Suzuki Cup 2018

ក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវជម្រើសជាតិម៉ាឡេស៊ី ដោយ លទ្ធផល ០ទល់១ នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញ នៅក្នុងការប្រកួតថ្ងៃបើកឆាកពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2018 ដោយទាក់ទាញបានអ្នកចូលរួមទស្សនា ដោយផ្ទាល់ ជាង៣ម៉ឺននាក់។ ១គ្រាប់ជ័យជម្នះរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីធ្វើសម្រេចនៅនាទី៣០ ដោយកីឡាករខ្សែ បម្រើ Norshahrul Idlan Talaha មកពីក្លិប PB Pahang។ ចំណែកឯក្រុមកម្ពុជា មានឱកាសល្អៗ ច្រើនដងដែរ ប៉ុន្ត ធ្វើបានបានសម្រេចតាមស្មើឡើយ ដោយធ្វើឲ្យក្រុមម៉ាឡេស៊ីរកបាន ៣ពិន្ទុដំបូង នៅក្នុងពូលA។ ចំពោះ១ប្រកួត បន្ទាប់ ក្រុមកម្ពុជានឹងត្រូវជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាការប្រកួតវគ្គសន្សំពិន្ទុ នៅក្នុងចំណោម៥ក្រុម ក្នុងពូល A គឺកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម។ថ្លែងក្រោយបញ្ចប់ការប្រកួត លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុម កម្ពុជា បានសម្តែងការពេញចំពោះទម្រង់លេងរបស់កូនក្រុម បើទោះបីជាកម្ពុជារបូត៣ពិន្ទុ…
-
អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ៤គ្រឿងពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន

អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ៤គ្រឿងពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន នេះបើតាមការបញ្ជាក់ពីលោក ធិន វិចិត្រ អគ្គលេខាធិការកីឡាចំបាប់កម្ពុជា ពីប្រទេសហ្វីលីពីន។ លោកបន្តថា បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា និងមានការឧបត្ថម្ភថវិកាទាំងស្រុង ពីលោក Casey Barnett នាយកគ្រប់គ្រង CamEd Business School និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា (លើថ្លៃសំបុត្រយន្តហោះ និងការស្នាក់) សហព័ន្ធបានធ្វើការបញ្ជូនប្រតិភូ១ គ្រូបង្វឹក៣ កីឡាករ៦នាក់ កីឡាករិនី៥នាក់ ទៅចូលធ្វើការប្រកួតប្រជែងដណ្តើមមេដាយ ពីការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៦ ដល់ ១០ វិច្ឆិកា ឆ្នាំ២០១៨។ ជាលទ្ធផល អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ៤គ្រឿង ក្នុងនោះមាន ១.កីឡាករ ឌន សៅ ដណ្តើមបានក្នុងប្រភេទទម្ងន់៩៧គីឡូក្រាម ចំបាប់សេរី ២.កីឡាករ ឆាំ ពិសិន ទម្ងន់៨៦គីឡូក្រាម ចំបាប់សេរី ៣.កីឡាការិនី ឌន ស្រស់ ទម្ងន់៥៩គីឡូក្រាម ចំបាប់សេរី និង៤.កីឡាការិនី សឿន នឿន ទម្ងន់៦៥…
-
ក្រសួងអប់រំប្រកាសបិទវគ្គបណ្តុះបណ្តាលកីឡាអុកចត្រង្គ និងកាយវប្បកម្ម

-
ឯកឧត្តម កែវ រ៉េមី ដឹកនាំប្រតិភូទៅចូលរួមខួប១០០ឆ្នាំ កីឡាតេក្វាន់ដូITF នៅកូរ៉េខាងជើង

-
អត្តពលិកវ៉ូវីណាមកម្ពុជាវិលត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយពីឈ្នះមេដាយ៣៦គ្រឿង ពីជើងឯកអាស៊ី នៅឥណ្ឌូណេស៊ី

-
ក្រុមអត្តពលិកជនពិការកម្ពុជា ត្រឡប់ពីប្រទេសកូរ៉េវិញជាមួយនឹងមេដាយមាសមួយគ្រឿង នៅយប់នេះ
