-
សហព័ន្ធកីឡាកាយសម្ព័ន្ធប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រកាសឲ្យដឹងស្តីពីការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងត្រូវធ្វើនាថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលដំបូលទូកនៃពហុ កីឡដ្ឋានជាតិអូឡាំពិក ដោយរៀបចំ និងការជ្រើសរើសតាមស្តង់ដារកីឡាជាតិ។ លោក ណយ ផាណា គ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះរៀបចំ២ផ្នែកធំៗ គឺកាយសម្ព័ន្ធអាទីស្ទិចមាន៨ វិញ្ញាសារ និងកាយសម្ព័ន្ធ អាអេរ៉ូបិចមាន៥វិញ្ញាសារ ដែលស្របតាមវិញ្ញាសារស្តង់ដារអន្តរជាតិ។ លោកអះអាងថា ការរៀបចំឆ្នាំនេះមានក្រសួងមហាផ្ទៃ ខេត្តក្រចេះ កំពង់ឆ្នាំង និងតាកែវ ដែលមានកីឡាករ កីឡាការិនីប្រមាណ៨០នាក់ និងផ្តោតសំខាន់បំផុត ទៅលើអាយុរបស់អត្តពលិក ដើម្បីឈានឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ ដែលធ្វើយ៉ាងណា ទម្រាំដល់ឆ្នាំនោះ គឺពួកគេមានអាយុទាបបំផុតត្រឹម២១ឆ្នាំ ឬ២៣ ឆ្នាំដល់២៥ឆ្នាំ និងខ្ពស់បំផុតត្រឹម២៨ឆ្នាំ ដែលការគិតគូនេះ គឺដើម្បីឲ្យអត្តពលិកនានាកំពុងស្ថិតនៅក្នុង កម្លាំងថាមពលខ្ពស់ ក្នុងការប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ។ មុនពេលរៀបចំជើងឯកថ្នាក់ជាតិនេះ គឺសហព័ន្ធតែងតែរៀបចំវគ្គសិក្ខាសាលាបណ្តុះបណ្តាល២ឬ៣ថ្ងៃ ហើយក៏អញ្ជើញមន្ត្រីគណៈកម្មការបច្ចេកទេសចូលរួមដែរ ដើម្បីផ្សព្វផ្សាយពីបច្ចេកទេស…
-
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជារៀបចំវគ្គបណ្តុះបណ្តាលចៅក្រមកីឡាអុកចត្រង្គកម្រិតមូលដ្ឋាន ជាលើកដំបូង

សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលចៅក្រមកីឡាអុកចត្រង្គកម្ពុជាកម្រិតមូលដ្ឋានជាលើកដំបូង នៅពហុកីឡដ្ឋានជាតិអូឡាំពិក រយៈពេល១សប្តាហ៍ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងគោលដៅអភិវឌ្ឍវិស័យកីឡាប្រពៃណីរបស់ជាតិកម្ពុជាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅដ៏ធំ ឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ២០២៣ខាងមុខ។ គ្រូឧទ្ទេសប្រចាំវគ្គ លោក ហូយ សូណា ដែលជាអតីតស្តេចអុកកាលពីឆ្នាំ២០១៦គូសបញ្ជាក់ថា នេះគឺជាវគ្គដ៏សំខាន់មួយ ក្នុងមូលដ្ឋានគ្រឹះរបស់ចៅក្រមកីឡាអុកចត្រង្គ ដោយវគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីលក្ខណៈសម្បត្តិ ដើម្បីក្លាយជាចៅក្រមកីឡាអុកចត្រង្គកម្ពុជា ក្នុងការក្លាយខ្លួនជាអ្នកកាត់សេចក្តីឈ្នះចាញ់ ដែលពឹងផ្អែកលើគោលការណ៍ច្បាប់ ដែលមានចែងក្នុងក្របខណ្ឌប្រភេទកីឡាអុកចត្រង្គកម្ពុជា ដោយមិនលម្អៀងប្រកបដោយសីលធម៌ យុទ្ធធម៌ និងភាពសុក្រឹត។ ក្រៅពីនេះវគ្គនេះក៏ផ្តោតសំខាន់ទៅលើតួនាទីចៅក្រមដែលត្រូវអត្តចរិត និងឥរិយាបទល្អ ចៅក្រមត្រូវមានអត្តចរិត ឥរិយាបទ និងមានភាពសុក្រឹត យុត្តិធម៌ចៅក្រម និងត្រូវចេះច្បាប់ និងលក្ខន្តិកៈនៃការប្រកួតកីឡាអុកចត្រង្គកម្ពុជា ដែលចៅក្រមត្រូវមានចំណេះដឹង និងបច្ចេកទេស ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ការប្រកួតនានា ។ ជាមួយគ្នានេះ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គបានចាត់ទុកថា ការរៀបចំវគ្គបែបនេះ គឺដើម្បីឲ្យចៅក្រមនានាមានកម្រិតបច្ចេកទេសជាគោលការណ៍រួមគ្នា ហើយលោកប្រធានក៏មានសំណូមពរ ដល់សិក្ខាកាម…
-
ក្លិបក្តីចាស់ឈ្នះមេដាយមាស វិញ្ញាសារសម្តែងការពារខ្លួនពានរង្វាន់ Sponsor កីឡាតេក្វាន់ដូ ITF ថ្ងៃបើកឆាក

កីឡាករ៤នាក់ ដែលសម្តែងលើវិញ្ញាសារសម្តែងការពារខ្លួន១ទល់៣នាក់បានយកឈ្នះ មេដាយមាស នៅព្រឹកថ្ងៃសុក្រនេះ នាថ្ងៃបើកឆាកនៃព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ដណ្តើមពានរង្វាន់ ភេសជ្ជៈ ស្ពនស័រ ឆ្នាំ២០១៨ នៅវិមានកីឡដ្ឋានជាតិ។ យោងតាម លោក ប៉ាល់ ជីវ័ន្ត មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបង្ហាញលទ្ធផល នៅព្រឹកថ្ងៃដំបូងនេះថា វិញ្ញាសារសម្តែងការពារខ្លួន ១ទល់៣នាក់បុរសនារី អាយុ៩ ឆ្នាំដល់១៤ឆ្នាំនេះ មាន៥ក្រុម ចូលរួមប្រជែង ដែលចំណាត់ថ្នាក់លេខ១ មេដាយ មាស បានទៅលើកីឡាករ មួង សំរិទ្ធិស័ក, អំ ភក្តី, កេត វ៉ិន ធាន និងកីឡាករ គឿន ចាន់ថា មកពីក្លិបក្តីចាស់ ខណៈចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករមកពីក្លិបព្រៃ កប្បាស ខេត្តតាកែវ និងលេខ៣ បានទៅលើកីឡាករ មកពីក្លឹបយុវជន-ក្រុមទី១។ ចំពោះវិញ្ញាសារមេគុនខ្សែក្រវាត់ក្រោមខ្មៅ ឯកត្តជននារីអាយុ៩ឆ្នាំដល់១១ឆ្នាំ កីឡាការិនី ឆាយ វ៉ាត់ទីណា…
-
STAR BALM ឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប ចូលរួមព្រឹត្តិការណ៍ Marathon នៅ Singapore

ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិត STAR BALM បានឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប គឺកីឡាករ ម៉ា វីរ៉ូ និងកីឡាការនី ហេង ម៉ីជូ ទៅចូលរួមព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅប្រទេស សិង្ហបុរី នាអំឡុងខែ ធ្នូខាងមុខនេះ ។ លោក ឌីក ជេនវ៉ាន់ ទីនតឺលេន ស្ថាបនិក ផលិត STAR BALM លើកឡើងថា ការជម្រុញខ្នាស់ខ្នែងបញ្ជូនអត្តពលិកកីឡាអត្តពលកម្មកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិលើកដំបូងនេះ គឺក្រុមហ៊ុនចង់ផ្តល់ឱកាសអោយអត្តពលិកកីឡាអត្តពលកម្មដែលមានសមត្ថភាពបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្តរជាតិ ។ ហើយអ្វីដែលជាគោលដៅច្បងរបស់ក្រុមហ៊ុនមួយទៀតនោះ គឺចង់ផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ច្បាស់ពីសារៈប្រយោជន៍នៃការលេងកីឡា គឺកីឡានាំមកនូវសុខភាព ។ ស្ថាបនិក ដែលបន្ថែមថា ការចូលរួមជួយលើកស្ទួយវិស័យកីឡានៅកម្ពុជា គឺជាយុទ្ធសាស្រ្តស្នូលរបស់ក្រុមហ៊ុន ដើម្បីជួយពន្លឿន និងរួមចំណែកអភិវឌ្ឍន៍កីឡានៅកម្ពុជា ឈានទៅរកការប្រកួតប្រជែងដោយគុណភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ការចូលរួមរបស់ STAR BALM ឧបត្ថម្ភវិស័យកីឡា វាក៍ជាចំណែកមួយជួយគាំទ្របង្កើនសក្តានុពលកីឡានៅកម្ពុជា ។ បន្ថែមលើនេះក្រៅពីការជួយឧបត្ថម្ភសម្ភារៈថវិកា…
-
Messi និយាយថា ក្របខណ្ឌ La Liga មានការប្រកួតប្រជែងខ្លាំងជាងលីកដ៏ទៃ

បន្ទាប់ពីទទួលពាន Trofeo Di Stefano កាលថ្ងៃចន្ទ តារាឆ្នើម Lionel Messi បាននិយាយថា ក្របខណ្ឌ La Liga មានការប្រកួតប្រជែងខ្លាំងជាងពេលណាៗទាំងអស់ ។ បច្ចប្បន្នក្លឹប Barcelona កំពុងឈរនៅលើកំពូលតារាង La Liga រដូវកាលនេះ មាន២៤ពិន្ទុ តាមពីក្រោយដោយក្លឹប Real Madrid មាន២០ពិន្ទុ គម្លាតតែ ៤ពិន្ទុប៉ុណ្ណោះ ។សូមបញ្ជាក់ថា កីឡាករឆ្នើម Lionel Messi រកបាន៩គ្រាប់ហើយ នៅ La Liga រដូវកាល ២០១៨-២០១៩ ៕
-
លោក Jose Mourinho កំពុងចាប់អារម្មណ៍ Gary Cahill

ការចាប់អារម្មណ៍របស់លោក Jose Mourinho ស្របពេលដែលក្លឹបតោខៀវ Chelsea គ្រោងនិងអោយក្លឹបផ្សេងខ្ចី ខ្សែការពារ Gary Cahill ដែលបានបង្ហាញខ្លួនត្រឹមតែ៦ ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ និងបានលេងត្រឹមតែ២១នាទី នៅក្របខណ្ឌ Premier League ក្នុងនាមជាកីឡាករបម្រុង ក្រោមការដឹកនាំរបស់លោក Sarri ដោយបានដាក់កីឡាករ David Luiz និង Antonio Rudiger ជំនួសវិញ ។ មូលហេតុក្លឹប Chelsea អនុញ្ញាតឱ្យ Cahill ទៅក្លិបផ្សេងខ្ចី នៅខែមករា ២០១៩ មុនបញ្ចេញដោយគ្មានតម្លៃខ្លួននៅពេលកិច្ចសន្យាផុតកំណត់នៅរដូវក្តៅខាងមុខ ។ ជាមួយគ្នានេះដែរ លោក Jose Mourinho ក៏ចង់នាំយកអតីតកូនក្រុម Cahill មកបំពេញចន្លោះតំបន់ការពារកណ្ដាលនៅ Manchester Utd ដែលកំពុងមានបញ្ហា ។ សូមបញ្ជាក់ថា ខ្សែការពារសញ្ជាតិអង់គ្លេស Gary Cahill បានរួមចំណែកជួយ Chelsea…
-
លោក Claudio Ranieri នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Fullham

លោក Claudio Ranieri នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Fullham ក្រោយបណ្តេញលោក Slavisa Jokanovic ចេញដោយដឹកនាំ Fulham ធ្លាក់ទៅបាតតារាង Premier League បន្ទាប់ពីចាញ់ Liverpool 2:0 កាលពីចុងសប្តាហ៍កន្លងទៅ ។ ប្រសិនបើ លោក Ranieri ដឹកនាំក្លឹបថ្មីនេះ អោយនៅក្របខណ្ឌ Premier League រដូវកាលក្រោយ ក្លឹបគ្រោងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត១លានផោន ។ អតីតអ្នកចាត់ការរបស់ Chelsea និង Leicester ត្រូវបានតែងតាំងពីធ្វើជាអ្នកចាត់ការថ្មីរបស់ Fullham កាលពីម្សិលមិញ បន្ទាប់ពីក្លឹបបណ្ដេញលោក Slavisa Jokanovic ។
-
អ្នកជំនាញប្រណាំងម៉ូតូ Rally កម្ពុជា គួន ផាន់តារា មើលឃើញកីឡាករវ័យក្មេង២រូប និងក្លាយជាគូប្រជែងដ៏សំខាន់

អ្នកជំនាញប្រណាំងម៉ូតូរ៉ាលីកម្ពុជា ដែលធ្លាប់បង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិត អន្តរជាតិ នៅក្រៅប្រទេសមិនក្រោម១០លើក កីឡាករ គួន ផាន់តារា អះអាងថា កីឡាករម៉ូតូ ពន្លក ថ្មី២រូប របស់កម្ពុជា គឺកីឡាករ ក្រូស ថាច និងកីឡាករ ឃួន បណ្ឌិតបុត្រា និងក្លាយជាគូប្រជែង ដ៏ សំខាន់សម្រាប់ព្រឹត្តិការណ៍ប្រកួតមួយនេះ នៅឆ្នាំក្រោយ ខណៈព្រឹត្តិការណ៍ Khmer Rally Raid 2018 ដែលប្រណាំងឆ្លងកាត់៣ខេត្ត ពួកគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ប្រជែងឈ្នះ កីឡាករជំនាញរបស់បរទេសទៀតផង ។
-
នាយកវិទ្យាល័យសិលាមាស សំណូមពរកុំឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្តបន្លំសមាសភាពកីឡាករ កីឡាការិនី ព្រោះតែចង់ឈ្នះ

-
កត្តាវិជ្ជមានពីរ មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតវាយសីថ្នាក់ជាតិឆ្នាំនេះ

ក្នុងពិធីបិទការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំ២០១៨ នៅទីលានកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិ នាព្រឹកមិញនេះ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំនេះ បច្ចេកទេសអាជ្ញាកណ្តាល ចៅក្រម និងក្រុមចូលរួម មានការកើនឡើងគួរឲ្យកត់សម្គាល់ កត្តាវិជ្ជមានពីរនេះ ធ្វើឲ្យសហព័ន្ធមានទំនុកចិត្តខ្ពស់ ឈានទៅសម្រេចគោលដៅ ក្នុងការដណ្តើមមេដាយមាស២គ្រឿង ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។