-
Belgium និង Austria ឈ្នះ ខណៈ Croatia 0:0 England នៅពាន Nations League
ក្រុមបិសាចក្រហម Belgium 2:1 Switzerland Austria 1ៈ0 N. Ireland ខណៈ Croatia 0:0 England នៃពានរង្វាន់ UEFA Nations League។ Romelu Lukaku រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុមបិសាចក្រហម Belgium 2:1 Switzerland រីឯកីឡាករ Marko Arnautovic រកបាន១គ្រាប់ ជួយអោយ Austria 1ៈ0 N. Ireland ខណៈ តោកំណាច England 0:0 Croatia ជំនួបពាន UEFA Nations League កាលពីយប់មិញ។ ចំពោះលទ្ធផលគូផ្សេងទៀត Greece 1:0 Hungry , Estonia 0:1 Finlnd , Belarus 1:0 Luxembourg និង…
-
សហព័ន្ធសូហ្វតេន្នីសបង្ហាញសមិទ្ធផលមេដាយពីជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៨
សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់ខ្លួន នាពហុកីឡដ្ឋានជាតិ ដោយបានប្រកាសឲ្យដឹងពីសមិទ្ធផលមេដាយពីការប្រកួតជ្រើសរើសជើងឯកសូហ្វតេន្នីសអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៨ ដែលទើបនឹងវិលត្រឡប់មកដល់មាតុភូមិរបស់ខ្លួនវិញ កាលពីពេលថ្មីៗនេះ ជាមួយនឹងមេដាយមាស២គ្រឿង ប្រាក់៣ និងសំរឹទ្ធ៥គ្រឿង។ ឯកឧត្ដម ជា ប៊ុនហេង អនុប្រធានទី១សូហ្វតេន្នីសកម្ពុជា បានមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផល ដែលកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួនបានខិតខំបញ្ចេញអស់ពីកម្លាំងកាយចិត្ត។ ឯកឧត្តមបន្ថែមថា កាលពីឆ្នាំមុន សូហ្វតេន្នីសកម្ពុជាឈ្នះជើងឯកមែន ប៉ុន្តែជោគជ័យនេះគេគិតលើវិញ្ញាសារបុរសក្រុម ដែលកម្ពុជាបានឈ្នះមេដាយមាស។ ដូចនេះបើគិតជារួមឆ្នាំមុនកម្ពុជាឈ្នះបានមាស១គ្រឿង ហើយឆ្នាំនេះឈ្នះមេដាយមាស២គ្រឿងកើនលើសឆ្នាំមុន ប៉ុន្តែកម្ពុជាជាប់បានត្រឹមចំណាត់ថ្នាក់លេខ២វិញ។ ឯកឧត្តមបន្ថែមថា នេះជាជោគជ័យមួយកម្រិតទៀត និងជាសញ្ញាណបង្កើនក្ដីសង្ឃឹមក្នុងការប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំក្រោយនៅហ្វីលីពីន។ ឯកឧត្តម ជា ប៊ុនហេង បានសម្តែងនូវការដឹងគុណដ៏ជ្រៀលជ្រៅបំផុតជូនសម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធដែលជួយជ្រោមជ្រែងការលើកទឹកចិត្ត ថវិកា និងសម្ភារគ្រប់ពេលវេលា ដើម្បីធ្វើឲ្យ មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រភេទកីឡាមួយនេះនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាបន្ត បន្ទាប់ នាពេលកន្លងមក ជាពិសេសគឺនៅក្នុងព្រឹត្តិការណ៍ Sea Soft Tennis Championship 2018 នាពេលនេះ ដែលមាន៦ប្រទេសបានចូលរួមប្រកួតប្រជែង ។ សូមបញ្ជាក់ថា ជាលទ្ធផលកម្ពុជាទទួលបានលេខ២ ក្នុងចំណោម៦ប្រទេស។…
-
កីឡាការិនី អ៊ុន ស្រីយ៉ា ផ្ដួលម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ Trophee L’Equipe នៅបារាំង
កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុន ស្រីយ៉ា បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយបានផ្ដួលកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំង ដណ្ដើមបានមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L’Equipe លើកទី២ នៅប្រទេសបារាំង ដែលទើបបញ្ចប់ការប្រកួតនាវេលាម៉ោង ប្រមាណ១០ យប់ ថ្ងៃទី១២ ខែតុលានេះ (ម៉ោងនៅកម្ពុជា) ។ តាមការបញ្ជាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជា វង ចន្ថា បានឲ្យដឹងថា ស្រីយ៉ា បានឆ្លងកាត់ការប្រកួត៥ប្រកួត ទម្រាំដណ្ដើមបានមេដាយមាសក្នុងនោះប្រកួតជម្រុះក្នុងពូលB ៣ប្រកួតឈ្នះ២ និងចាញ់ ១ ពោលគឺប្រកួតបើកឆាកចាញ់កីឡាការិនីដាណឺម៉ាក១៣-១ បន្ទាប់មកបានលត់កីឡាការិនី អ៊ីតាលី ១៣-១ និងឈ្នះកីឡាការិនីទុយនេស៊ី ១៣-៦ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយ បានយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ១៣-៧ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបានផ្ដួល កីឡាការិនី ម្ចាស់ផ្ទះបារាំង គ្រងមេដាយមាសតែម្ដង។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Trophee L’Equipe លើកទី២នេះ គឺជាការប្រកួតកីឡាប៉េតង់កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ…
-
ក្រុមគោព្រៃ កម្ពុជា ២-២ ទីម័រខាងកើត ក្នុងជំនួបមិត្តភាពអន្តរជាតិ
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ២-២ ក្រុមភ្ញៀវទីម័រខាងកើត (Timor Leste) នៃជំនួបមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមួយនឹងអ្នកទស្សនាផ្ទាល់ជិត ៤ម៉ឺន នាក់កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ ។ ក្រុមភ្ញៀវបានធ្វើការនាំមុខមុននៅនាទី៣០ តែ១០នាទីបន្ទាប់កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកាតាមស្មើ ១-១ វិញ ប៉ុន្តែបានតែ២នាទីប៉ុណ្ណោះ ទីម័រខាងកើត បានបន្ថែម១គ្រាប់ទៀត នាំមុខជាថ្មីចប់តង់ទី១ កម្ពុជា ១:២ ទីម័រ ។ លុះតង់ទី២ នៅនាទីទី៩០+១ កីឡាករ រ៉ុង ប៊ុនហេង ពាក់លេខ១៤ តាមស្មើរ ២-២ ធ្វើអោយការប្រកួតបញ្ចប់ដោយគ្មានក្រុមណាឈ្នះនោះទេ ។ គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពអន្តរជាតិលើកទី២នេះដែរ ពុំមានវត្តមានគ្រូបង្វឹកថ្មី Keisuke HONDA ដឹកនាំដោយផ្ទាល់ឡើយ ដោយមានតែគ្រូជំនួយ Felix Dalmas ធ្វើការបង្វឹក និងដឹកនាំផ្ទាល់នៅលើទីលានប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្រុមកម្ពុជា និងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលាសប្តាហ៍ក្រោយ…
-
ក្រុមបាល់ទះវិសាខាកម្ពុជា និងវិសាខាថៃ ជួបគ្នាក្នុងគោលដៅបង្កើនមិត្តភាព និងគុណភាពបច្ចេកទេស
ក្រុមបាល់ទះវិសាខាកម្ពុជាបានប្រកួតចាញ់ក្រុមវិសាខាថៃ ក្នុងលទ្ធផល២សិតទល់៣សិត នៅក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីល្ងាចម្សិលមិញ នៅកីឡដ្ឋានបាល់ទះវិសាខា ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក សាន សុក្រិត គ្រូបង្វឹកក្លឹបបាល់ទះវិសាខាកម្ពុជាបានឲ្យដឹងថា ការប្រកួតនៅពេលនេះ កូនក្រុមលេងមិនសូវបានល្អ ដោយខូចពេលចេញសេវា ចាប់សេវា និងបាំងរនាំង ដែលចំណុចខ្វះខាតទាំងបីចំណុចនេះ យើងនឹងខិតខំហ្វឹកហាត់បន្ថែមទៀត។ តាមរយៈការប្រកួតនេះយើងទទួលបានបទពិសោធន៍យ៉ាងច្រើន ជាពិសេសនៅប្រកួតនេះលោកបានប្រើប្រាស់យុវជនច្រើន គឺដើម្បីអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់ឲ្យបានកាន់តែប្រសើរ ពីព្រោះលោកចង់ឲ្យពួកគាត់ជួបជាមួយកីឡាករខ្លាំងៗ។ ចាប់ពីឆ្នាំ២០១៩តទៅរហូតដល់ ឆ្នាំ២០២៣ គឺលោកនឹងខិតខំបណ្តុះថ្នាលយុវជនទាំងនេះឲ្យបានកាន់តែល្អ ដោយយុវជន៥នាក់នឹងអាចបូកបញ្ជូលជាមួយ ក្រុមកីឡាករឈុត ធំដើម្បីត្រៀមខ្លួន ក្នុងការឈានទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ការប្រកួតមិត្តភាពអន្តរជាតិនេះធ្វើឡើង ដើម្បីផ្លាល់ប្តូរបទពិសោធន៍ និងកម្រិតបច្ចេកទេសឲ្យកាន់តែខ្ពស់ ក្នុងការឈានទៅរកភាពឲ្យកាន់តែខ្លាំង នាពេលខាងមុខ និងរឹតបន្តឹងចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំង២ តាមរយៈវិស័យកីឡា ជាពិសេសជំរុញ និងលើកទឹកចិត្តកីឡាករទាំងអស់ឲ្យកាន់តែមាន ជឿជាក់លើកសមត្ថភាពខ្លួនឯង។ កីឡាករ សួន ចាន់ដារ៉ូ ប្រធានក្រុមបាល់ទះវិសាខានិយាយថា ឆ្លងកាត់ការប្រកួតនេះគឺបច្ចេកទេសរបស់វិខាសាថៃមានកម្រិតខ្ពស់ជាង ដោយសារក្រុមថៃមួយនេះមានការប្រកួតក្របខណ្ឌលីគ និងការប្រកួតពានរង្វាន់ផ្សេងៗទៀតនៅប្រទេសថៃមានច្រើន ដែលឲ្យគុណភាពរបស់គេល្អប្រសើរច្រើន រីឯកីឡាកររបស់ក្លិបវិសាខាកម្ពុជាមានកីឡាករថ្នាលច្រើន ដែលត្រូវការពេលវេលាហ្វឹកហាត់បង្កើនបច្ចេកទេសបន្ថែមទៀត។ ជាមួយគ្នានេះប្រធានក្រុមរូបនេះបានលើកសសើរដល់សមាជិកក្រុមទាំងអស់ថាមានការខិតខំយ៉ាងខ្លាំង ក្នុងការប្រកួតនាពេលនេះ…
-
គ្រូបង្វឹក Jardim អស់តំណែង ក្រោយលទ្ធផលនៅដើមរដូវកាលមិនល្អ
លោក Leonardo Jardim គ្រូបង្វឹកក្រុម AS Monaco ត្រូវបាត់បង់តំណែង កាលពីថ្ងៃទី១១ ម្សិលមិញ ក្រោយដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អនៅដើមរដូវកាលនេះ ដោយស្ថិតនៅលេខ២បាតរាងក្នុងចំណោម២០ក្រុមនៃលីគ កំពូលបារាំង។ អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ៤១ឆ្នាំរូបនេះ ចាប់ផ្តើមអាជីពជាមួយ Monaco ក្នុងរដូវកាល ១៩៩៤-១៩៩៩ ហើយឈ្នះជើងឯក Ligue-1 នៅឆ្នាំ១៩៩៧ ហើយបច្ចុប្បន្នជាជំនួយការក្រុមជម្រើសជាតិបែលហ្ស៊ិក។ សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក Leonardo Jardim នៅដើមរដូវកាលនេះក្លឹប AS Monaco ឈ្នះតែម្តងគត់សម្រាប់ការប្រកួត៩លើក ក្នុងលីគ ឈ្នះ Nantes ៣:១ ថ្ងៃបើកឆាករដូវកាល២០១៨-២០១៩ ហើយចាប់តាំងពីពេលនោះមកមិនស្គាល់ជ័យជម្នះ ឡើយដោយស្មើ៣ និងចាញ់៥ដង ពិសេសចាញ់២ដងផ្ទួននៅវគ្គចែកពូលនៃក្របខ័ណ្ឌ UEFA Champions League៕ម.ន
-
ខ្សែបម្រើ Eden Hazard ចង់ចាកចេញពី Chelsea ទៅអេស្ប៉ាញ
ខ្សែបម្រើ Eden Hazard បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួត Nations League រវាងបែលហ្ស៊ិកជាមួយស្វីសថា គេចង់ចាកចេញពី Chelsea ទៅលេងនៅអេស្ប៉ាញដើម្បីចង់ឈ្នះពានរង្វាន់ Ballon d’Or តែមិនផ្លាស់ទៅ Real Madrid នៅទីផ្សារដោះដូរនៅខែមករាខាងមុខទេ។ កីឡាករវ័យ២៧ឆ្នាំធ្លាប់បាននិយាយកាលពីដើម ខែតុលា ថាចង់ចូលរួមជាមួយ Real Madrid គឺជាក្ដីស្រមៃរបស់គេតាំងពីនៅក្មេង។ សូមបញ្ជាក់ថា កិច្ចសន្យារបស់ Hazard នៅ Stamford Bridge នៅសល់ដល់ឆ្នាំ២០២០ ហើយ Real សង្ឃឹមថា Chelsea ប្រហែលលក់នៅចប់រដូវកាលនេះក្នុងតម្លៃ៧០លានផោន៕ម.ន
-
ម្ចាស់មេដាយអាស៊ានហ្គេម សាលី អូម៊ើត មានការសោកស្តាយដែលមិនអាចដណ្តើមមេដាយមាសជូនកម្ពុជាបាន ពីការប្រកួតកម្រិតពិភពលោកនៅអាម៉េរិក
ម្ចាស់មេដាយមាសអាស៊ានហ្គេមនៅប្រទេសឥណ្ឌូនេស៊ី សាលី អូម៊ើត មានការសោកស្តាយដែលមិនអាចដណ្តើមមេដាយមាសជូនកម្ពុជាបានពីការប្រកួតកម្រិតពិភពលោកនៅអាម៉េរិក។ ការថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅអគារហ្វឹកហ្វឺនកីឡា បន្ទាប់ពីឈ្នះមេដាយប្រាក់១គ្រឿងពីការប្រកួតជើងឯកពិភពលោក នៅសហរដ្ឋអាម៉េរិក។ វីរៈកីឡាករ សាលី អូម៉ើត បន្តថា ឈ្នះមេដាយប្រាក់នៅអាម៉េរិកលើកនេះ រូបគេមិនពេញចិត្តសោះ ពីព្រោះរាល់ការប្រកួត សាលី អូម៉ើត តែងតែឈ្នះមេដាយមាសពីការប្រកួតកម្រិតពិភពលោកនៅលើឆាកអន្តរជាតិ ពេលដែលគេប្រកួតតំណែងក្លឹប Flamingo របស់ប្រទេសថៃ។ កីឡាករឆ្នើមរបស់កម្ពុជារូបនេះ បន្ថែមថា កត្តាសំខាន់ដែលធ្វើខកខានឈ្នះមេដាយមាស ដោយសារមិនបានចូលរួមព្រឹត្តការណ៍បែបនឹងរយៈពេល៤ឆ្នាំមកហើយ ជាពិសេសនោះការត្រៀមខ្លួនមិនបានល្អ ចំណុចសំខាន់មួយទៀតកម្លាំងម៉ូតូទឹករបស់យើងមិនបានធ្វើការកែច្នៃដូចម៉ូតូទឹករបស់គេ។ ជាមួយគ្នានេះដែរ ឯកឧត្តម ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានប្រសាសន៍ថា បន្ទាប់ពីការប្រកួតនេះ សហព័ន្ធចាប់ផ្តើមធ្វើការបណ្តុះបណ្តាលយុវជនវ័យក្មេងឲ្យបានច្រើន ដើម្បីត្រៀមការប្រកួតនានា ទាំងឆាកជាតិ និងអន្តរជាតិ ជាពិសេសត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាអោយទទួលបានជោគជ័យ។ លោក ប៉ុន សុខ បានអះអាងថា ម្ចាស់មេដាយប្រាក់ សាលី អ៊ូម៉ើត នឹងបានទទួលប្រាក់រង្វាន់ចំនួន១៦លានរៀល តាមសេចក្ដីប្រកាសអន្តរក្រសួងចុះ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។…
-
បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាញ់កាំភ្លើងកម្រិតមូលដ្ឋាន
វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋានដែលត្រូវបានរៀបចំឡើង ដោយសហព័ន្ធបាញ់កាំភ្លើងកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ។ វគ្គនេះបង្រៀនដោយលោក Thomas Bavet ជាជនជាតិអាល្លឺម៉ង់ដែលមានបទពិសោធន៍ខាងកីឡាបាញ់កាំភ្លើងជាង៤៥ឆ្នាំមកហើយ ដែលមានសិក្ខាកាមចូលរួមចំនួន៣១រូប។ លោក គុជ វណ្ណៈ ជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរាយការណ៍ ឲ្យដឹងថា វគ្គ នេះមានសិក្ខាកាមចំនួន៣០%បានទទួលនិទ្ទេសល្អ ៤០%ទទួលបាននិទ្ទេសល្អបង្គួរ ២០%ទទួលបាននិទ្ទេសមធ្យម និង១០ភាគរយបានទទួលនិទ្ទេសក្រោមមធ្យម។ លោក ម៉ិល កាដូ អគ្គនាយករងកីឡាមានជំនឿចិត្តថា ទោះបីមានសិក្ខាកាមចំនួន១០ ភាគរយបាន ទទួលនិទ្ទេសខ្សោយក៏ពិតមែន ប៉ុន្តែអ្នកចូលរួមទាំងអស់យ៉ាងហោចណាស់ ក៏បានទទួលនូវចំណេះដឹងពីគ្រូ បង្វឹកអំពីតួនាទីគ្រូបង្វឹក ពីគរុកោសល្យក្នុងការបង្ហាត់ពិសេស ចេះរៀបចំ កម្មវិធីហ្វឹកហាត់ដល់សិស្ស តួនាទីគ្រូ មុន និងក្រោយពេលប្រកួត ពេលកំពុងប្រកួតជាដើមផងដែរ៕ម.ន
-
ក្រសួងការពារជាតិឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ២០១៨
ក្រុមបាល់ទាត់ក្រសួងការពារជាតិបានឈ្នះម្ចាស់តំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៨ បន្ទាប់ពីបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៣ទល់០ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ នៅកីឡដ្ឋានជាតិ។ ៣គ្រាប់ជ័យជម្នះរបស់ក្រសួងការពារជាតិធ្វើសម្រេចដោយខ្សែការពារ ខែក ខេមរិន្ទ នៅដើមវគ្គទី១ និង ភួង សុខសាណា ២គ្រាប់នៅនាទី៨៧ និងនាទី៩០បូក៤។ ដូចនេះ ការគ្រងជើងឯករបស់ការពារជាតិ គឺជាតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលើកទី៣ បន្ទាប់ពីក្រសួងការពារ ជាតិធ្លាប់ឈ្នះបានម្តងកាលពីឆ្នាំ២០១០ និងកាលពីរដូវកាល ២០១៦ កន្លងទៅ។ ក្រុមក្រសួងការពារជាតិ ដែលគ្រងជើងឯកទទួលបានពានរង្វាន់ និងមេដាយមាស ខណៈជើងឯករងបានទៅលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានមេដាយប្រាក់។ សម្រាប់ប្រាក់រង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន គឺបានទៅលើក្រុម ណាហ្គាវើល និង អង្គរថាយហ្គឺ ដែលទទួលបានទឹកប្រាក់១០លានរៀល ខណៈប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងរងជើងឯកនឹងត្រូវប្រគល់នៅក្នុងកម្មវិធី Night Award នាពេលខាងមុខ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះទទួលបានទឹកប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន…