-
ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា៖ មេដាយមាសដែលឈ្នះពីការប្រកួតកីឡាយុវជនកម្រិតពិភពលោក នឹងជំរុញឲ្យកីឡាករផ្សេងៗទៀតយកគំរូតាម
ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានចាត់ទុកមេដាយមាសដែលកីឡាករវ័យក្មេង វ៉ាត់ វណ្ណធន ឈ្នះពីកីឡាអូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីន លើវិញ្ញាសារប្រកួតចម្រុះជាតិសាសន៍ ដែលមាន៨នាក់មកពី៨ប្រទេស បានសហការគ្នានោះ គឺជាសមិទ្ធផលថ្មីៗ ក្នុងការជំរុញលើកទឹកចិត្តដល់អត្តពលិកកីឡាករការិនីវ័យក្មេងផ្សេងៗទៀត បន្តខិតខំប្រែងប្រែងហ្វឹកហាត់ និងពង្រឹងសមត្ថភាពឈានឆ្ពោះទៅដណ្តើមមេដាយពីការប្រកួតលើឆាកអន្តរជាតិ មកជូនកម្ពុជា នៅពេលខាងមុន។ ការលើកឡើងនេះ ធ្វើក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកដល់កីឡាករ គ្រូបង្វឹក និងនាយបេសកម្ម នាព្រឹកថ្ងៃទី២២នេះ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ ឯកឧត្តមបន្តថា មេដាយមាសកម្រិតពិភពលោកនេះ ទោះបីជាមេដាយមិនបានដាក់ទៅក្នុងតារាងផ្លូវការរបស់កីឡាអូឡាំពិកយុវជនពិភពលោក លើកទី៣នេះក្តី ប៉ុន្តែវាជាមេដាយកម្រិតពិភពលោកមួយ ដែលសហព័ន្ធកីឡាវាយសីអន្តរជាតិអន្តរជាតិ រៀបចំឲ្យមានក្នុងព្រឹត្តិការណ៍ប្រកួតដោយកីឡាករម្នាក់ប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពទើបប្រជែងបានមេដាយនេះ។ ឯកឧត្តម លី កុសល អះអាងថា មេដាយមាសដែលកីឡាករ វ៉ាត់ វណ្ណធន ដណ្តើមបានលើកនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយទៀត របស់សហព័ន្ធកីឡាវាយសីកម្ពុជា ទទួលបានពីការប្រកួតលក្ខណៈអន្តរជាតិ បន្ទាប់ពីព្រឹត្តិការណ៍មេគង្គហ្គេម ក្នុងឆ្នាំ២០១៦ នៅខេត្តឈាងរ៉ៃ ប្រទេសថៃ ដោយប្រជែងបានមេដាយមាស៤ និងប្រាក់១។ តាមរយៈសមិទ្ធផល ដែលកីឡាករការិនីឈ្នះ ពីការប្រកួតលក្ខណៈអន្តរជាតិជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញថា កីឡាវាយសីកម្ពុជាកំពុងតែមានសក្តានុពល ត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា…
-
សហព័ន្ធម៉ូតូទឹកប្រកាសពីការរៀបចំប្រកួតក្នុងពិធីបុណ្យសមុទ្រដោយអញ្ជើញម្ចាស់មេដាយមាសមកពីប្រទេសមួយចំនួន
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានប្រកាសឲ្យដឹងថា ខ្លួននឹងរៀបចំការប្រកួតកីឡាម៉ូតូទឹក ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នំា២០១៨ នៅខេត្តកោះកុង នាខែធ្នូខាងមុខ ដោយ ម្ចាស់មេ ដាយមាសកីឡាអាស៊ី និងមេដាយប្រាក់ជើងឯកពិភពលោករបស់កម្ពុជា កីឡាករ សាលី អ៊ូមើត នឹងត្រូវកីឡា ករម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ី មកពីប្រទេសឥណ្ឌូណេស៊ី និងម្ចាស់មេដាយមកពី ប្រទេសថៃជាដើម។ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធម៉ូតូទឹកកម្ពុជាបានឲ្យដឹងថា ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរ និងចង់បង្ហាញអំពីសក្តានុពលកីឡាម៉ូតូទឹកកម្ពុជាឲ្យមហាជនបានស្គាល់ផងនោះសហព័ន្ធនឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិមួយ នៅក្នុងពិធីបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ។ ម្ចាស់មេដាយមាសទាំង៣ប្រទេស មានកម្ពុជា ឥណ្ឌូណេស៊ី និងថៃនឹងត្រូវបង្ហាញសមត្ថភាពដ៏ទាក់ទាញលើវិញ្ញាសារមួយ ខណៈ២វិញ្ញាសារទៀត សម្រាប់អ្នកមានសមត្ថភាពបង្គួរ និងអ្នកមានសមត្ថភាពខ្ពស់។ ឯកឧត្តមបញ្ជាក់ថា ក្រៅពីប្រទេសទាំងពីរ នេះតាមការគ្រោងទុកនឹងមានកីឡាករខ្លាំងៗមួយចំនួនទៀតបានសន្យាចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍មិត្តភាពអន្តរជាតិនៅកម្ពុជាផងដែរ ដូចជា ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌា។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រ លើកទី៧ ឆ្នាំ២០១៨ គ្រោងនឹងធ្វើឡើងនាពាក់កណ្តាលខែធ្នូ នៅខេត្តកោះកុង ហើយក៏មានការប្រកួតកីឡាច្រើនប្រភេទទៀត ដើម្បីចូលរួមអបអរពិធីបុណ្យសមុទ្រឲ្យកាន់តែមានភាពទាក់កាន់តែខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ៕ម.ន
-
ទឹកប្រាក់១៥ម៉ឺនផោនក្នុង១សបា្តហ៍បានទាក់ចិត្ត Luke Shaw ឲ្យនៅ Manchester United បន្ត
ថ្លៃពលកម្ម១៥ម៉ឺនផោនក្នុងមួយសបា្តហ៍បានទាក់ទាញចិត្ត ខ្សែការពារកណ្តាល Luke Shaw ឲ្យយល់ព្រមចុះកិច្ចសន្យាថ្មីបន្ថែម៥ឆ្នាំទៀតជាមួយក្លិបបិសាចក្រហម Manchester United។ ដោយសារកិច្ចសន្យាចាស់របស់ Shaw នឹងត្រូវអស់សុពលភាពនៅរដូវក្តៅខាងមុខនេះ។ មួយរយៈចុងក្រោយនេះទម្រង់លេងរបស់ Luke Shaw មានការធ្លាក់ចុះគួរឲ្យសម្គាល់ដោយសារបញ្ហាសុខភាពទើបធ្វើឲ្យរូបគេបង្ហាញខ្លួនបានតែ៧៥ប្រកួតប៉ុណ្ណោះ និងរកបាន១គ្រាប់ចាប់តាំងពីមកដល់ទឹកដី Old Trafford ក្នុងឆ្នាំ២០១៤។ សូមបញ្ជាក់ថា កីឡាករវ័យ២៣ឆ្នាំ Luke Shaw បានចូលរួមជាមួយក្រុមជើងឯក English Premier League ២០សម័យកាល Manchester United ក្នុងឆ្នាំ២០១៤ ដោយផ្លាស់ចេញពីក្រុម Southampton ក្នុងតម្លៃខ្លួន២៧លានផោន និងរួមចំណែកឲ្យ Man Utd ឈ្នះជើងឯក FA Community Shield ឆ្នាំ២០១៦ និងជើងឯក UEFA Europa League ២០១៦-២០១៧៕ម.ន
-
ក្លិប Chelsea ចង់បាន Mauro Icardi មកជំនួសកន្លែង Alvaro Morata នាពេលខាងមុខ
ក្លិបតោខៀវ Chelsea មានបំណងចង់នាំយកខ្សែប្រយុទ្ធរបស់ក្លិប Inter Milan កីឡាករ Mauro Icardi មកជំនួសកន្លែង Alvaro Morata នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ ក្រោយកីឡាករសញ្ជាតិអេស្ប៉ាញ Morata បានបង្ហាញទម្រង់លេងមិនសូវល្អជាហេតុដែលធ្វើឲ្យ Chelseaចង់នាំខ្សែប្រយុទ្ធថ្មី Icardi មកជំនួសក្នុងតម្លៃទឹកប្រាក់៩០លានផោនដើម្បីយកគេមកអង់គ្លេស។ សូមបញ្ជាក់ថា Morata បានផ្ទេរមកពី Stamford Bridge កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ៦៥លានផោន៕ម.ន
-
កីឡាករបាល់បោះ LeBron James ជាកីឡាករដែលមានទ្រព្យសម្បត្តិច្រើនជាង Messi និង Drake
យោងតាម Celebrity Net Worth សមតុល្យធនាគាររបស់កំពូលកីឡាករបាល់បោះអាម៉េរិកវ័យ៣៣ឆ្នាំ LeBron James ត្រូវបានប៉ាន់ប្រមាណថាប្រហែល៤៤០លានដុល្លារ។ បើយោងតាម Google បា្រក់បៀវត្សរ៍របស់គេគឺ ៣៥.៦៥លានដុល្លារ មានន័យថា គេមានទ្រព្យច្រើនជាង កីឡាករបាល់ទាត់Lionel Messi ដែលមាន៤០០លានដុល្លារ ។ លើសពីនេះ LeBron James មានទ្រព្យច្រើនជាង Drake និង Eminem ដល់ទៅ៤ដង ដោយអ្នកទាំងពីរត្រូវបាន Forbes ផ្សាយថាមានទ្រព្យម្នាក់១០០លានដុល្លារ។ សូមបញ្ជាក់ថា កីឡាករបាល់បោះ LeBron James ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនក្នុងអាជីពបាល់បោះដូចជា ៖NBA Championships: ៣ដង NBA Season MVP: ៤ដង NBA Finals MVP: ៣ដង NBA All-Star selections: ១៤ដង៕ម.ន
-
កីឡាករជម្រើសជាតិរុស្ស៊ី២នាក់ប្រឈមនឹងការជាប់គុក៧ឆ្នាំដោយសារប្រើអំពើហិង្សាលើមន្ត្រីក្រសួងពាណិជ្ជកម្ម
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ Aleksandr Kokorin របស់ក្លិប Zenit St Petersburg និងខ្សែបម្រើវ័យ៣០ឆ្នាំ Pavel Mamaev របស់ក្លិប Krasnodar បានវាយដំមន្ត្រីក្រសួងពាណិជ្ជកម្មរុស្ស៊ីដោយកៅអី និងថែមទាំងបានវាយអ្នកបើកបរក្នុងទីក្រុងមូស្គូទៀតផង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។ ក្រោយហេតុការណ៍នោះ មន្ត្រីក្រសួងពាណិជ្ជកម្មរូបនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ សូមបញ្ជាក់ថា Kokorin លេងឱ្យក្រុមធំរុស្ស៊ីបាន៤៨លើកតាំងពីឆ្នាំ២០១១មក តែគេបានអវត្តមានពី FIFA World Cup 2018 ដោយសាររបួស ខណៈ Mamaev ដែលជាអតីតសមាជិក CSKA Moscow បានលេងឱ្យរុស្ស៊ី១៥ប្រកួតចន្លោះឆ្នាំ២០១០ដល់២០១៦ ។ Kokorin និង Mamaev ពេលនេះអាចប្រឈមនឹងការជាប់ពន្ធនាគារក្នុងរយៈពេលរហូតដល់៧ឆ្នាំ៕ម.ន
-
កីឡាករមកពីសាលាបាល់ទាត់ជាតិចាប់ផ្តើមការហ្វឹកហាត់ជាមួយក្លឹបវិសាខា
ក្លឹបបាល់ទាត់វិសាខាបាន ទទួលស្វាគមន៍កីឡាករចំនួន៦នាក់ ជាមួយនឹងការចាប់ផ្តើមហ្វឹក ហាត់ នៅក្នុងចំណោមកីឡាករចំនួន១៦នាក់ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ប្រកាស រំសាយ នៅដើមសប្តាហ៍នេះ។កីឡាករទាំង៦នាក់ ដែលចូលមកប្រកបអាជីបបាល់ទាត់នៅក្លឹបវិសាខានេះ រួមមាន៖កីឡាករ អាត អូនតូច, ទូច គឹមឆាយ, ផុន តៃនិញ, ឡុង ម៉េងហាង, ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលត់។យុវជនបាល់ទាត់ ដែលសុទ្ធសឹងជាជាកីឡាករជម្រើសជាតិយុវជន និងធ្លាប់មានបទពិសោធន៍ នៅ សាលាបាល់ទាត់ជាតិបាទីបានចាប់ផ្ដើមយុទ្ធនាការហ្វឹកហាត់ភ្លាមៗផងដែរជាមួយក្លឹបវិសាខាក្នុងឈុតធំ ដើម្បីការត្រៀមប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៩ខាងមុខ ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលក្រោយនេះដែរ ដោយកីឡាការ៥នាក់ស្ថិតក្នុងឈុតធំរបស់ក្លឹប ខណៈកីឡាករ អាត អូនតូច ត្រូវចូលរួមជាមួយក្រុមយុវជន អាយុក្រោម១៧ឆ្នាំ របស់វិសាខា ។ថ្នាក់ដឹកនាំក្លឹបចំណូលថ្មីក្របខ័ណ្ឌលីគកំពូលកម្ពុជាមួយនេះក្តីរំពឹងខ្ពស់ចំពោះពួកគេ ដោយនឹង ក្លាយជា ផ្នែកដ៏សំខាន់ ដើម្បីរួមគ្នាជាមួយកីឡាករដទៃៗទៀតរបស់ក្លឹប ឆ្ពោះទៅសម្រេចផែនការនា រដូវកាលក្រោយៗ។ កីឡាករទាំងនេះក៏បានប្ដេជ្ញាចិត្តផងដែរថានឹងចាប់យកឱកាសនេះខិតខំហ្វឹកហាត់ ដកស្រង់បទពិសោធន៍ និងបច្ចេកទេសបន្ថែមទៀតពីគ្រូងបង្វឹក ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យ កាន់ប្រសើរ ប្រយោជន៍ក្នុងអាជីពជា លើកដំបូងរបស់ពួកគេ។សូមបញ្ជាក់ថា…
-
Thierry Henry ក្លាយជាគ្រូបង្វឹកនៅ Monaco ជាផ្លូវការ
Thierry Henry បានត្រលប់មកកាន់ ប្រទេសបារាំង ដែលជាស្រុកកំណើតរបស់ខ្លួនវិញ ក្នុងនាមជាគ្រូបង្វឹកថ្មី របស់ក្លិប AS Monaco ជំនួសគ្រូបង្វឹកចាស់លោក Leonardo Jardim ដែលត្រូវក្លិបបណ្តេញចេញពីតំណែង ។អតីតខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេទាំងក្រុមជម្រើសជាតិបារាំង និងក្លិបកាំភ្លើងធំ Arsenal រូបនេះបាន ចាប់ផ្តើមអាជីពជាកីឡាករនៅ Monaco ក្នុងវ័យ១៣ឆ្នាំ ដែល កាលណោះក្រោមដឹកនាំរបស់លោក Arsene Wenger ។Thierry Henry វ័យ៤១ឆ្នាំធ្លាប់ជួយឲ្យ Monaco ឈ្នះជើងឯក Ligue-1 របស់ បារាំងនៅ ឆ្នាំ១៩៩៧ ដោយស៊ុតបញ្ចូលទីបាន៩គ្រាប់ ក្នុងចំណោម៣៦ប្រកួត នឹងត្រូវដឹកនាំក្រុម Monaco រដូវកាលនេះ ។ អតីតសមាជិកក្រុម Arsenal និង Barcelona រូបនេះ បានចុះកុងត្រាជាមួយ Monaco ដល់ខែមិថុនា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា Thierry Henry បានចូលរនិវត្តិ ក្នុងខែធ្នូ ឆ្នាំ២០១៤ បន្ទាប់មកក្លាយ…
-
អ្នកប្រដាល់មុខស្រស់ Canelo Alvarez ទទួលបានតម្លៃខ្ ៣៦៥លានដុល្លារពីការចុះកុងត្រា៥ឆ្នាំឲ្យ DAZN
កំពូលអ្នកប្រដាល់ជើងឯកពិភពលោក Canelo Alvarez និងដៃគូផ្សព្វផ្សាយការប្រកួត DAZN បានព្រមព្រៀងគ្នាហើយ លើកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយទទួលបានថ្លៃពលកម្ម យ៉ាងហោចណាស់៣៦៥លានដុល្លារ ជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់រូបគេ ។សហគ្រាស DAZN បានក្លាយជាដៃគូផ្សព្វផ្សាយផ្តាច់មុខ ក្នុងស្រុកដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីស្ថានីយទូរទស្សន៍ HBO ធំជាងគេ ក្នុងការផ្សព្វផ្សាយ និងចែករូបភាព ផ្ទាល់បានប្រកាសកាលពីខែកញ្ញាថា ខ្លួនអស់លទ្ធផល ក្នុងការប្រកួតប្រជែងលើមុខជំនួញមួយនេះ ហើយវានឹងក្លាយជាការផ្សាយលើកដំបូងរបស់ DAZN ក្នុងនាមជាដៃគូផ្សាយផ្ទាល់ការប្រកួតរវាង Canelo Alavez នឹងអ្នកប្រដាល់អង់គ្លេស Rocky Fielding នៅថ្ងៃទី១៥ ខែធ្នូខាងមុខ លើសង្វៀន Madison Square Garden នាទីក្រុង New York ខណៈកំពូលអ្នកប្រដាល់ ទាំង២នឹងធ្វើសន្និសីទផ្លូវការនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។សូមបញ្ជាក់ថា តម្លៃត្រូវបង់សម្រាប់អ្នកចង់ទស្សនាការផ្សាយការប្រកួតកីឡា របស់ DAZN គឺត្រូវបង់ ៩,៩៩ដុល្លារក្នុងមួយខែ ៕
-
ព្រឹត្តិការណ៍ប្រកួតបាល់បោះពានរង្វាន់មិត្តភាពកម្ពុជា-ចិនលើកទី៣ នឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ
ការប្រកួតកីឡាបាល់បោះពានរង្វាន់មិត្តភាពកម្ពុជា-ចិនលើកទី៣ ដែលរៀបចំដោយសព័ន្ធបាល់បោះកម្ពុជា ក្រោមការឧបត្ថម្ភពីសមាគមនចិននៅកម្ពុជា នឹងដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។