Category: កីឡា

  • មន្រ្តីជំនាញកីឡា៧២នាក់នៅខេត្តត្បូងឃ្មុំទទួលបានការបញ្ជ្រាបចំណេះដឹងស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា

    មន្រ្តីជំនាញកីឡា៧២នាក់នៅខេត្តត្បូងឃ្មុំទទួលបានការបញ្ជ្រាបចំណេះដឹងស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា

    សិក្ខាកាមដែលជាមន្រ្តីបម្រើការងារកីឡាក្រោមឱវាទមន្ទីរអប់រំកាយ និងកីឡាខេត្តត្បូងឃ្មុំ ចំនួន៧២នាក់ត្រូវបានបញ្ជាបចំណេះដឹងបន្ថែមពីក្រសួងអប់រំយុវជន និងកីឡា រយៈពេល៤ថ្ងៃ ស្តីអំពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ដែលសិក្ខាសាលានេះ បានបើកផ្លូវការក្រោមវត្តមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម អ៊ុកសិទ្ធិជាតិ អគ្គនាយក នៃអគ្គដ្ឋានកីឡា។

  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតធ្វើដំណើរថ្មើរជើង ” ៤០ គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ” នឹងធ្វើឲ្យ យុវជន ចេះសាមគ្គី រៀនពីគ្នាទៅវិញទៅមក និង ចេះជួយគ្នាក្នុងគ្រាលំបាក

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតធ្វើដំណើរថ្មើរជើង ” ៤០ គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ” នឹងធ្វើឲ្យ យុវជន ចេះសាមគ្គី  រៀនពីគ្នាទៅវិញទៅមក និង ចេះជួយគ្នាក្នុងគ្រាលំបាក

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតធ្វើដំណើរថ្មើរជើង ” ៤០ គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ” នឹងធ្វើឲ្យ យុវជន ចេះសាមគ្គី រៀនពីគ្នាទៅវិញទៅមក និង ចេះជួយគ្នាក្នុងគ្រាលំបាក

  • ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំយកមេដាយ ៥គ្រឿង ក្នុងនោះ មាស៣ ប្រាក់២គ្រឿង

    ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំយកមេដាយ ៥គ្រឿង ក្នុងនោះ មាស៣ ប្រាក់២គ្រឿង

    អត្តពលិកកីឡាប៉េតង់កម្ពុជា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកម៉ោង៩ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បន្ទាប់ពីដណ្តើមបានមេដាយ៥គ្រឿង ក្នុងនោះមាស៣ ប្រាក់២ ពីព្រឹត្តិការណ៍ Trophee L’Equipe នៅប្រទេសបារាំង ហើយធ្វើឲ្យកម្ពុជា ឈរកំពូលតារាងមេដាយ ក្នុងចំណោមប្រទេសចូលរួមទាំងអស ។សម្រាប់ព្រឹត្តការណ៍ខាងលើនេះ ក្រុមអត្តពលិកប៉េតង់កម្ពុជា បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកម្ពុជាយកឈ្នះម្ចាស់ផ្ទះបារាំង នៅវគ្គផ្តាច់ព្រាត់ ។ ព្រឹត្តិការណ៍នេះ កម្ពុជា បានបញ្ជូនអត្តពលិក ៦នាក់ទៅចូលរួម គឺកីឡាករ ៣នាក់ និងកីឡាការិនី៣ នាក់ ដើម្បីប្រកួតលើ៦វិញ្ញាសា ខណៈក្នុងនោះមាន ៥វិញ្ញាសា ដែលក្រុមកីឡាករ-កីឡាការិនីកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយដណ្ដើមបានមេដាយមាស ៣គ្រឿងទៀតផង ។ជាលទ្ធផលផ្នែកកីឡាការិនី ដណ្ត់មបានមេដាយមាស៣គ្រឿង ដោយកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ ឈ្នះលើវិញ្ញាសាវាយគូ និង អ៊ុន ស្រីយ៉ា ឈ្នះលើវិញ្ញាសាឯកត្តជន និងវាយ៣នាក់ទល់នឹង ៣នាក់ ។ រីឯផ្នែកបុរសវិញ ២វិញ្ញាសា គឺវិញ្ញាសាឯកត្តជន កីឡាករ សុខ…

  • ក្លឹបកីឡាអេឡិចត្រូនិច NET MCT បង្កើតឡើងក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា

    ក្លឹបកីឡាអេឡិចត្រូនិច NET MCT បង្កើតឡើងក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា

        ក្លឹប NET MCT បង្កើតឡើង ក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports ឲ្យមានរីកចម្រើន និងចូលរួមផ្សព្វផ្សាយវិស័យកីឡាអេឡិចត្រូនិច ឲ្យទូលំទូលាយបន្ថែមទៀតនៅកម្ពុជា នេះជាការបញ្ជាក់របស់ ឯ ឧ ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងពិធី សម្ភោធក្លឹប ស្ថិតនៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។    ឯ ឧ ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសថា ក្លឹប NET MCT គឺជាដៃគូសហការទី១ របស់សហព័ន្ធ ក្នងការជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា ហើយក្លឹបនេះមិនត្រឹមតែជាកន្លែងកម្សាន្តទេ ក៏ជាកន្លែងសម្រាប់កីឡាករហ្វឹកហាត់ បង្កើនធនធានកីឡាករខ្លាំងថ្មីៗបន្ថែមទៀត ដើម្បីក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមចេញប្រកួតតំណាងឲ្យកម្ពុជាផងដែរ ។     ម្ចាស់ក្លឹប NET MCT លោក សូវ ឆាយ បានបញ្ជាក់ដែរថា ក្លឹបថ្មីដែលទើបតែបើកដំណើរការនេះ បំពាក់ឧបករណ៍អេឡិចត្រូនិចទំនើបៗ និងមានម៉ាស៊ីនត្រជាក់ ជាមួយនិងទុនវិនិយោជាង៣០ម៉ឺនដុល្លាអាមេរិក ។…

  • គ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជា និងសឹង្ហបុរី បង្ហាញក្តីរំពឹងដូចគ្នា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នាល្ងាចថ្ងៃស្អែក

    គ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជា និងសឹង្ហបុរី បង្ហាញក្តីរំពឹងដូចគ្នា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នាល្ងាចថ្ងៃស្អែក

    គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជម្រើសជាតិ សឹង្ហបុរីបានថ្លែង នៅក្នុងសន្និសីទ សារពត៌មាន នៅព្រឹកថ្ងៃចន្ទទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ដោយបានបង្ហាញឲ្យឃើញនូវក្តីរំពឹងខ្ពស់ ដូចៗគ្នា ក្នុងការប្រកួតមិត្តភាពអន្តរជាតិនាស្អែកនេះ នៅពហុកីឡដ្ឋានជាតិ ។ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Dalmas ថ្លែងថា យើងមិនមានការផ្លាស់ប្ដូរច្រើននោះទេ ប៉ុន្តែអ្វីដែលសំខាន់យើងនឹងបំពេញបន្ថែមនូវចំណុខ្វះខាត ដើម្បីធ្វើឲ្យការប្រកួតទទួលបានលទ្ធផលល្អ។ កីឡាករកម្ពុជាមានចំណុចជាច្រើនដែលរីកចម្រើន ហើយម្នាក់ៗបានខិត ខំអភិវឌ្ឍនរៀងៗខ្លួន ។ លោក តែងតែដាក់កីឡាករណា ដែលព្យាយាមប្រកួតអស់ពីសមត្ថភាព ដើម្បីទទួលបានទម្រង់លេងមួយថ្មី ជាជាងការផ្ដោតលើលទ្ធផល ។លោក Fandi Ahmad គ្រូបង្វឹកក្រុមសិង្ហបុរី មានប្រសាសន៍ដែរថា លោកសប្បាយចិត្ត សម្រាប់ការប្រកួតជាមួយកម្ពុជា ដោយក្រុមទាំង២ បានធ្វើការប្រកួត៣ប្រកួតដូចគ្នា ។ កម្ពុជាជាក្រុមខ្លាំងក្នុងផ្ទះ ដោយមានអ្នកគាំទ្រច្រើន ប៉ុន្តែលោកនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតថ្ងៃស្អែកនេះ ។ ការប្រកួតមិត្តភាពស្អែកនេះ វាជាឱកាសល្អដែលក្រុមរបស់លោកត្រូវរៀបចំ ក្រុមឲ្យបានល្អប្រសើរ មុនពេលឈានដល់ការប្រកួត AFF Suzuki Cup ឆ្នាំ២០១៨ ដែលនឹងចូលមកដល់នាខែវិច្ឆិកា ខាងមុខនេះ ។សូមបញ្ជាក់ថា…

  • ក្លឹបកីឡាអេឡិចត្រូនិច NET MCT បង្កើតឡើងក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា

    ក្លឹបកីឡាអេឡិចត្រូនិច NET MCT បង្កើតឡើងក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា

      ក្លឹប NET MCT បង្កើតឡើង ក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports ឲ្យមានរីកចម្រើន និងចូលរួមផ្សព្វផ្សាយវិស័យកីឡាអេឡិចត្រូនិច ឲ្យទូលំទូលាយបន្ថែមទៀតនៅកម្ពុជា នេះជាការបញ្ជាក់របស់ ឯ ឧ ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងពិធី សម្ភោធក្លឹប ស្ថិតនៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។    ឯ ឧ ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសថា ក្លឹប NET MCT គឺជាដៃគូសហការទី១ របស់សហព័ន្ធ ក្នងការជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា ហើយក្លឹបនេះមិនត្រឹមតែជាកន្លែងកម្សាន្តទេ ក៏ជាកន្លែងសម្រាប់កីឡាករហ្វឹកហាត់ បង្កើនធនធានកីឡាករខ្លាំងថ្មីៗបន្ថែមទៀត ដើម្បីក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមចេញប្រកួតតំណាងឲ្យកម្ពុជាផងដែរ ។     ម្ចាស់ក្លឹប NET MCT លោក សូវ ឆាយ បានបញ្ជាក់ដែរថា ក្លឹបថ្មីដែលទើបតែបើកដំណើរការនេះ បំពាក់ឧបករណ៍អេឡិចត្រូនិចទំនើបៗ និងមានម៉ាស៊ីនត្រជាក់ ជាមួយនិងទុនវិនិយោជាង៣០ម៉ឺនដុល្លាអាមេរិក ។…

  • ខ្សែការពារកាំភ្លើងធំ Laurent Koscielny ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំង

    ខ្សែការពារកាំភ្លើងធំ Laurent Koscielny ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំង

    ខ្សែការពាររបស់ Arsenal កីឡាករ Laurent Koscielny បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិបារាំង ក្នុងវ័យ៣៣ឆ្នាំ។ កីឡាករឆ្នើមរូបនេះបានខកខានទៅប្រកួត World Cup ក្នុងប្រទេសរុស្សី បន្ទាប់ពីបញ្ហារបួសពេលលេងឲ្យ Arsenal ប៉ះ  Atletico Madrid នៅពានង្វាន់ Europa League។ សម្រាប់នៅពេលនេះគេចង់យកពេលផ្ដោតលើក្លឹបអាជីពវិញ។ “ Koscielny និយាយថា រូបគេបានផ្ដល់គ្រប់យ៉ាងសម្រាប់ក្រុមជម្រើសជាតិបារាំងអស់ហើយ។ ដោយបានជួយបារាំងឈ្នះ Euro ២ដង និង World Cup ម្ដង។ សូមបញ្ជាក់ថា កីឡាករ Laurent Koscielny ជាប់ជម្រើសជាតិជាតិបារាំងតាំងពីឆ្នាំ២០១១ លេងបាន៥១ប្រកួត ស៊ុតបញ្ចូលទីបានមួយគ្រាប់គត់ ក្នុងនាមជាខ្សែការពារ៕ម.ន

  • កម្ពុជាយើងទទួលបានមេដាយមាស៣ មេដាយប្រាក់២ ដូច្នេះយើងទទួលបានលេខ១ ក្នុងស្នាដៃឆ្នើមទូទាំងពិភពលោក

    កម្ពុជាយើងទទួលបានមេដាយមាស៣ មេដាយប្រាក់២ ដូច្នេះយើងទទួលបានលេខ១ ក្នុងស្នាដៃឆ្នើមទូទាំងពិភពលោក

    តាមការបញ្ជាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជា វង ចន្ថា បានឲ្យដឹងថា អត្តពលិកប៉េតង់កម្ពុជា ដណ្តើមបានមេដាយ២បន្ថែមទៀត ក្នងនោះមាស១ ប្រាក់១ បន្ទាប់ពី កីឡាការិនី ហើយនេះជាមេដាយមាសទី២ បន្ទាប់ពីកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស លើវិញ្ញាសារវាយគូនារី និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមរដាយមាស លើវិញ្ញាសាឯកត្តជន។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Trophee L’Equipe លើកទី២នេះ គឺជាការប្រកួតកីឡា ប៉េតង់កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារ កីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ ដែលធ្លាប់មានប្រវត្តិឈ្នះមេដាយមាសពិភពលោក។ ជាក់ស្ដែងប្រទេសប្រចាំតំបន់អាស៊ី ត្រូវបានម្ចាស់ផ្ទះបារាំង អញ្ជើញចូលរួម គឺមានតែកម្ពុជា និងថៃប៉ុណ្ណោះ៕

  • អ្នកវាយសីកម្ពុជាវ៉ាត់វណ្ណធុនឈ្នះមេដាយមាស ការប្រកួតក្រុមចម្រុះ ជាតិសាសន៍ នៃកីឡាអូឡាំពិក យុវជនលើកទី៣

    អ្នកវាយសីកម្ពុជាវ៉ាត់វណ្ណធុនឈ្នះមេដាយមាស ការប្រកួតក្រុមចម្រុះ ជាតិសាសន៍ នៃកីឡាអូឡាំពិក យុវជនលើកទី៣

    ភ្នំពេញ៖កីឡាករវាយសីកម្ពុជាវ៉ាត់ វណ្ណធុនទទួលបានមេដាយមាសក្នុងការប្រកួតជាក្រុមចម្រុះជាតិសាសន៍នៃព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអូឡាំពិកលើកទី៣នៅប្រទេសអាហ្សង់ទីនដែលរៀបចំឡើងដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហពន័្ធវាយសីអន្តរជាតិ។ ​លោកឧត្តមសេនីយ៍ ជាម សុភា អគ្គលេខារងនៃសហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ឲ្យដឹងថា ស្ថិតក្នុងអត្ថន័យមិត្តភាព សាមគ្គីភាពរវាងយុវជន យុវនារីមកពីជុំវិញពិភពលោក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហពន័្ធវាយសីអន្តរជាតិបានបង្កើតកម្មវិធីប្រកួតមួយដោយតម្រូវឲ្យប្រទេសជាសមាជិកចូលរួមទាំងអស់ចំនួន៦៤ចូលរួមប្រកួតជាក្រុមចម្រុះជាតិសាសន៍ដែលបែងចែកជា៨ក្រុមក្នុងនោះកម្ពុជាមានមោទនៈភាពយ៉ាងក្រៃលែងដែលមានកីឡាករ វ៉ាត់ វណ្ណធុន ស្ថិតនៅក្រុម អាល់ហ្វា (Alpha)ដែលមានសមាជិក ៨នាក់ មកពី៨ ប្រទេសផ្សេងៗគ្នាគឺប្រទេសអ៊ីតាលី កម្ពុជា ប៊ុលហ្គារី ឥណ្ឌា ស្វីស កាណាដា និង សហរដ្ឋអាមេរិកស្រីលង្កា ឈ្នះជ័យលាភីលេខ១ គឺមេដាយមាស។​លោកបានបន្តថា សម្រាប់ក្រុម អាល់ហ្វា (Alpha)បានយកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រាត់ជាមួយក្រុម Theta រួមមានប្រទេសជប៉ុន សាធារណរដ្ឋឆែក ប្រេស៊ីល អូស្ត្រាលី អាល្លឺម៉ង់ អេហ្ស៊ីប និងបែលហ្ស៊ិក ហើយនៅវគ្គផ្តាច់ព្រាត់ជាមួយក្រុមOmega រួមមានប្រទេសវៀតណាម អ៊ុយក្រែន ចិនតៃប៉ិ បារាំង ថៃ ណូវែលសេឡង់ ន័រវែស ហ្វីជី ។ ​យោងតាមគណៈកម្មាធិការជាតអូឡាំពិកកម្ពុជាបញ្ជាក់៖មេដាយនេះមិនគិត ជាមេដាយក្នុងតារាងផ្លូវការ របស់ការប្រកួតកីឡាអូឡាំពិកយុវជនលើកទី៣នេះទេ៕  

  • Gabriel Jesus ជួយប្រេស៊ីល លើ អារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងជំនួបមិត្តភាពអន្តរជាតិ

    Gabriel Jesus ជួយប្រេស៊ីល លើ អារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងជំនួបមិត្តភាពអន្តរជាតិ

    Gabriel Jesus និង Alex Sandro រកបានម្នាក់មួយគ្រាប់ ជួយប្រេស៊ីល ២:០ អារ៉ាប់ប៊ីសាអូឌីត ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅក្រុងរីយ៉ាដ ប្រទេស Saudi Arabia។ ចំពោះលទ្ធផល ប្រេស៊ីលបាននាំមុខមុនដោយកីឡាករ Gabrie l Jesus នៅនាទីទី៤៤។ ខណៈក្រុមម្ចាស់ផ្ទះ លេង១០នាក់ ដោយកីឡាករ Al-Owais ទទួលកាតក្រហមនៅនាទី៨៥។ លុះម៉ោងបន្ថែម ៩០+៦ កីឡាករ Alex Sandro បន្ថែមគ្រាប់ទី២ ធ្វើអោយក្រុមភ្ញៀវ សាំបា Brazil 2:0 Saudi Arabia។ ចំណែកឯលទ្ធផលគូផ្សេងទៀត U S A 2:4 Colombia , Mexico 3:2 Costa Rica , Japan 3:0 Panama , South Korea…