Category: កីឡា

  • Bayern Munich និង Juventus ឈ្នះដូចគ្នា នៅក្របខណ្ឌ Champions League យប់មិញ

    Bayern Munich  និង Juventus ឈ្នះដូចគ្នា នៅក្របខណ្ឌ Champions League យប់មិញ

    ក្រុម Bayern Munich និង សេះបង្កង់ Juventus ឈ្នះដូចគ្នា កាលពីយប់មិញ នៅក្របខណ្ឌ Champions League។ ក្រុមជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ២ទល់០  AEK Athens ក្នុងពូល E ។ រកបានដោយកីឡាករ Martínez Aguinaga នាទី៦១ និង១គ្រាប់ទៀតរកបាន Lewandowski នាទី៦៣ ជួយឲ្យ Bayern ឈ្នះក្រៅដី និងបន្ថយសម្ពាធលើគ្រូបង្វឹក Niko Kovac ដែលកំពុងរងការរិះគន់ថាដឹកនាំក្រុមមិនសូវបានល្អ។

  • ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបញ្ជាក់ថា ការបង្ហាញពីគុណភាព និងគុណសម្បត្តិ ជាកត្តានាំឲ្យប្រភេទកីឡាមួយនេះមានភាពល្បីល្បាញឡើងវិញ

    ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបញ្ជាក់ថា ការបង្ហាញពីគុណភាព និងគុណសម្បត្តិ ជាកត្តានាំឲ្យប្រភេទកីឡាមួយនេះមានភាពល្បីល្បាញឡើងវិញ

    ការរៀបចំឲ្យមានការប្រកួតកម្រិតពិភពលោកនៅកម្ពុជា ដើម្បីបង្ហាញពីគុណភាព និងគុណសម្បត្តិនៃក្បាច់គុណចម្រុះ ជាកត្តានាំឲ្យប្រភេទកីឡាមួយនេះមានភាពល្បីល្បាញឡើងវិញនាពេលអនាគត។ នេះជាកាលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាទើបតែងតាំងថ្មី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

  • ក្លិប karaគ្រោងយកខេត្ត៣ ប្រណាំងរថយន្ត Khmer Rally Raid ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ

    ក្លិប karaគ្រោងយកខេត្ត៣ ប្រណាំងរថយន្ត Khmer Rally Raid ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ

    ក្លិប karaគ្រោងយកខេត្ត៣ សម្រាប់ប្រណាំងរថយន្ត Khmer Rally Raid លើកទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ នេះជាការអះអាងរបស់ តំណាងក្លិប ការ៉ាកម្ពុជា នៅខែវិច្ឆិកាខាងមុខនេះ ។លោក ហូ សិទ្ធិគុណ សមាជិកក្លិប KARA កម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ដែលប្រសិទ្ធនាមថា Khmer Rally Raid ជាលើកទី២ ឆ្នាំនេះ  បានជ្រើសរើសយកខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តកំពត ដើម្បីប្រណាំង និងបង្ហាញពីសក្តានុពលតំបន់អេកូទេសចរកម្ពុជា។ 

  • សហព័ន្ធបាល់ទាត់ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ចំនួន២៥នាក់ ត្រៀម AFF Suzuki Cup 2018

    សហព័ន្ធបាល់ទាត់ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ចំនួន២៥នាក់ ត្រៀម AFF Suzuki Cup 2018

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិចំនួន២៥នាក់ កាល ពីចុងសប្តាហ៍នេះ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដោយក្រុមកម្ពុជា នឹង ត្រូវលេង ជម្រុះនៅក្នុងពូល A។បញ្ជីឈ្មោះជាផ្លូវការនេះត្រូវបានចុះហត្ថលេខាដោយលោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda ដែលមានកីឡាករជម្រើស ជាតិចំនួន២៥នាក់ ក្នុងនោះមកពី៨ក្លឹបក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា។ កីឡាករជម្រើសជាតិទាំងនេះត្រូវបាន គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix រក្សា កីឡាករ ចំនួន២៤នាក់នៅរក្សាដដែល ដែលជាឈុតប្រមូលផ្តុំ បានប្រកួតមិត្តភាពជាមួយទីម័រខាងកើត និង សិង្ហបុរី កាលពីពេលថ្មីៗ លើកលែងតែកីឡាករ សៀង ចន្ធា ម្នាក់ គត់ ដែលត្រូវបានកោះ ហៅថ្មីឲ្យ ចូល រួមក្នុងក្រុមជម្រើសជាតិ ដែលកីឡាករ សៀង ចន្ធា គឺជាយុវជនឆ្នើមវ័យ ក្មេងមកពី សាលាបាល់ទាត់ ជាតិបាទី ។…

  • អ្នកប្រណាំងរថយន្ត Formula One កីឡាករ Raikkonen ឈ្នះ ការប្រណាំងនៅអាម៉េរិក

    អ្នកប្រណាំងរថយន្ត Formula One កីឡាករ Raikkonen ឈ្នះ ការប្រណាំងនៅអាម៉េរិក

    កីឡាករ Kimi Raikkonen សមាជិកក្រុម Ferrari ឈ្នះ US Grand Prix ធ្វើអោយកីឡាករ Lewis Hamilton ដែលប៉ងគ្រងជើងឯកពិភពលោក Formula One World Championship ជាលើកទី៥ កាលពីថ្ងៃអាទិត្យម្សិលមិញនៅលើទីលានទីក្រុង Austin រដ្ឋតិចសាស សហរដ្ឋអាមេរិកនោះ ត្រូវបានពន្យារពេល ក្រោយសមាជិកក្រុម Mercedes រូបនេះបានត្រឹមលេខ៣ ហើយត្រូវរង់ចាំដល់សបា្តហ៍ ក្រោយថ្ងៃអាទិត្យទី២៨ ខែតុលានេះនៅម៉ិកស៊ិក ។ សម្រាប់ជ័យជម្នះរបស់ Kimi Raikkonen ជាជោគជ័យលើកទី១ ចាប់តាំងពីឈ្នះជើងឯកចុងក្រោយ Australian Grand Prix ក្នុងឆ្នាំ២០១៣មក ។ ពោលគឺ១១៣ ទីលានមកហើយដែលមិនឈ្នះ ហើយក៏ជាជ័យជម្នះទីលានទី២១ក្នុងអាជីព ។ខណៈកីឡាករវ័យក្មេងសញ្ជាតិហូឡង់ Max Verstappen ជិះឲ្យក្រុម Red Bull បានបញ្ចប់នៅលេខ២គួរឲ្យភ្ញាក់ផ្អើល ដែលបានចាប់ផ្តើមនៅលេខរៀងទី១៨ ខណៈ Sebastian…

  • ក្រុមកាំភ្លើងធំ Arsenal បន្តឈ្នះ៧ប្រកួតជាប់គ្នា នៅ EPL

    ក្រុមកាំភ្លើងធំ  Arsenal បន្តឈ្នះ៧ប្រកួតជាប់គ្នា នៅ EPL

    កាំភ្លើងធំ Arsenal បានបន្តឈ្នះ៧ប្រកួតជាប់ៗគ្នា បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ រួមទាំងយកឈ្នះទៅលើ Leicester City ៣-១ កាលពីយប់មិញ ក្នុងការប្រកួតសប្ដាហ៍ទី៩ នៃក្របខ័ណ្ឌ  English Premier League នៅកីឡដ្ឋាន Emirate Stadium  ។ គ្រប់ការប្រកួតទាំងអស់របស់ Arsenal គឺចាញ់ពីរប្រកួតបើកឆាកដំបូង ចាញ់ Chelsea ៣-២ និងចាញ់ Man City ២-០ ។  បន្ទាប់២ចាញ់ប្រកួតខាងលើ សរុបទាំងឈ្នះយប់មិញផងនោះ គឺបន្តឈ្នះ៧ប្រកួតជាប់ៗគ្នា។ ក្រុមម្ចាស់ផ្ទះ  Arsenal ត្រូវភ្ញៀវនាំមុខមុន បន្ទាប់ពីកីឡាករ Hector Bellerin ធ្វើអោយចូលទីខ្លួនឯង ។ តែនៅនាទីទី៤៥ Mesut Özil តាមបានស្មើ ១-១ ។ ចូលតង់ទី២បានតែ២នាទីប៉ុណ្ណោះ Aubameyang រកបានគ្រាប់បាល់នាំមុខ ២-១ វិញនៅនាទីទី៦៣ និង៣នាទីបន្ទាប់ខ្សែប្រយុទ្ធរូបនេះដដែលរកបានគ្រាប់បាល់ទី២ នៅនាទីទី៦៦…

  • ក្រុម Everton ទទួលបាន៣ពិន្ទុក្រោយឈ្នះ Crystal Palace នៅសប្តាហ៍ទី៩

    ក្រុម Everton ទទួលបាន៣ពិន្ទុក្រោយឈ្នះ Crystal Palace នៅសប្តាហ៍ទី៩

     ក្រុម Everton ២:0 Crystal Palace នៅសប្តាហ៍ទី៩ នៃលីគកំពូលអង់គ្លេស កាលពីយប់មិញ នៅកីឡដ្ឋាន Goodison Park ប្រទេសអង់គ្លេស ។ ២គ្រាប់របស់ Everton រកបានដោយកីឡាករ Dominic Lewin នៅនាទី៨៧ និងគ្រាប់ទី២ រកបានដោយកីឡាករ Cenk Tosun នៅនាទី៨៩ ។    សូមបញ្ជាក់ថា ៣ពិន្ទុរបស់ Everton កាលពីយប់មិញ ធ្វើក្រុមមួយនេះ លើងទៅឈរចំណាត់ថ្នាក់លេខ៨ ដោយមាន១៥ពិន្ទុ តាមពីក្រោយក្រុម Watford ឈរនៅលេខ៧ មាន១៦ពិន្ទុ ។ ចំពោះសប្តាហ៍ទី១០ ក្រុម Everton និងត្រូវជួបក្រុមម្ចាស់ផ្ទះ Man Utd  នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ៕      

  • កីឡាករ Usain Bolt ទទួលបានកិច្ចសន្យា ជាមួយក្លិបបាល់ទាត់អាជីពអូស្ត្រាលី Central Coast Mariners

    កីឡាករ Usain Bolt ទទួលបានកិច្ចសន្យា ជាមួយក្លិបបាល់ទាត់អាជីពអូស្ត្រាលី Central Coast Mariners

     កីឡាករ Usian Bolt ទទួលបានកិច្ចសន្យា ជាមួយក្លិបបាល់ទាត់អាជីពអូស្ត្រាលី Central Coast Mariners នេះបើយោងតាមទីភ្នាក់ងាររបស់ខ្លួន Ricky Simms បានឲ្យដឹងកាលពីថ្ងៃអាទិត្យចុងសបា្តហ៍កន្លងទៅនេះ ។ ហើយបច្ចុប្បន្ន Bolt កំពុងធ្វើតេស្តសមត្ថភាព ដើម្បីប្រែក្លាយខ្លួន ទៅជាកីឡាករបាល់ទាត់អាជីព ។ ជាមួយគ្នានេះ ភ្នាក់ងាររបស់ Bolt លោក Ricky Simms បានបញ្ជាក់ថា Usian Bolt ពិតជាទទួលបានកិច្ចសន្យាពិតមែន ។    គួររំលឹកថា បុរសជនជាតិចាម៉ៃកា ឬហ្សាម៉ាអ៊ីក វ័យ៣២ឆ្នាំរូបនេះអតីតម្ចាស់មេដាយមាសរត់ប្រណាំងអូឡាំពិក៨ដង ហើយរូបគេបានចូលនិវត្តន៍ពីអាជីពរត់ប្រណាំង ក្នុងឆ្នាំ២០១៧ មិនបានចូលរួមប្រកួតថ្ងៃបើកលីគកំពូលអូស្ត្រាលីឲ្យ Mariners ប៉ះ ក្រុម Brisbane Roar កាលពីថ្ងៃអាទិត្យកន្លងទៅឡើយ ៕

  • ក្រុមអាណាចក្របៃតងក្លាយជាម្ចាស់ពានរង្វាន់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន លើកទី២

    ក្រុមអាណាចក្របៃតងក្លាយជាម្ចាស់ពានរង្វាន់សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន លើកទី២

    ក្រុមអាណាចក្របៃតងក្លាយជាម្ចាស់ពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ក្រោយយកឈ្នះក្រុម ធី អ៊ិន កណ្តាល ក្នុងលទ្ធផល១ទល់០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិ ក្រោយមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បទា។ ឯកឧត្តម បានមានប្រសាសន៍ថា ការប្រកួតកីឡានាពេលនេះ បានបង្ហាញពីសាមគ្គីភាព មិត្តភាព រវាងស្ថាប័នមួយទៅស្ថាប័នមួយ ទាំងក្របខណ្ឌរដ្ឋ ក៏ដូចជាឯកជន ដែលធ្វើឲ្យព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តមបន្តថា ការចូលរួមពីក្រុមទាំង២១ បានផ្តល់ឱកាសឲ្យកីឡាករទាំងអស់ បានបង្កើតមិត្តភាព សាមគ្គីភាព ភាតរភាពពីក្រុមមួយទៅក្រុមមួយទៀត និងបានបណ្តុះគំនិតឲ្យក្មួយៗ ចេះស្រឡាញ់វិស័យកីឡា។ ជាមួយគ្នានេះ ឯ កឧត្តម វង សូត បានលើកទឹកចិត្តកីឡាករ ដែលទទួលបានចំណាត់ថ្នាក់ល្អ ត្រូវខិតខំហ្វឹកហាត់បន្តទៀត ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេស ដើម្បីស្វែងរកចំណាត់ល្អ ក៏ប្រជែងពានឲ្យបាននៅឆ្នាំក្រោយ។ ចំពោះក្រុមដែលឈ្នះពាន ត្រូវហ្វឹកហាត់បង្កើនបច្ចេកទេស ធ្វើយ៉ាងណាការពារតំណែងជើងឯក នៅឆ្នាំក្រោយៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ទៀតថា…

  • វិស័យកីឡាយានយន្តបានទាក់ទាញក្មេងៗឲ្យចាប់អារម្មណ៍ប្រមាណ៨០% ក្នុងកមុ្មវិធី «ក្តីសុបិនសម្រាប់កុមារ»

    វិស័យកីឡាយានយន្តបានទាក់ទាញក្មេងៗឲ្យចាប់អារម្មណ៍ប្រមាណ៨០%  ក្នុងកមុ្មវិធី «ក្តីសុបិនសម្រាប់កុមារ»

    កម្មវិធីក្តីសុបិនបានរៀបចំសម្រាប់កុមារ ដើម្បីបណ្តុះឆន្ទៈ សេចក្តីប៉ងប្រាថ្នា សីលធម៌ ក្តីសង្ឃឹម និងការយកចិត្តទុកដាក់ពីគ្រប់ៗគ្នា ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និងដៃគូរសប្បុរសជន វិស័យឯកជនមួយចំនួន ដើម្បីលើកទឹកចិត្ត ដល់កុមារចំនួនជាង៦០០នាក់ មកពីមណ្ឌល/អង្គការកុមារកំព្រាចំនួន៨ ស្ថិតនៅរាជធានីភ្នំពេញ និង អង្គការកុមារកំព្រាចំនួន០១ មកពីខេត្តកណ្តាល គឺមានកុមារតូចៗ ប្រមាណជា៨០% ដែលមកចូលរួមមានការចាប់អារម្មណ៍ខ្លាំង ទៅលើវិស័យកីឡាយានយន្ត ក្នុងឱកាសដាក់តាំងបង្ហាញ កាលពីចុងសប្តាហ៍កន្លងទៅ។ ស្ថាបនិកក្រុម KARAកម្ពុជា លោក ហូ សិទ្ធិគុណ បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែល ក្រុម KARA កម្ពុជា បាននាំយករថយន្តដែលធ្លាប់ប្រណាំងទៅដាក់តាំងក្នុងកម្មវិធីសង្គម ក្នុងគោលបំណងបំផុសផ្នត់គំនិតមហាជន យុវជន និងកុមារតូចៗ ឲ្យស្គាល់ពីវិស័យកីឡាយានយន្ត ក៏ជាវិស័យកីឡាមួយរួមចំណែក និងអភិវឌ្ឍន៍ធនធានមនុស្ស ឈានទៅរកឧត្តមភាពកិត្យានុភាពជាតិ ជាពិសេសនោះ ក្លាយជាកីឡាករអាជីពផងដែរ។ ស្ថាបនិករូបនេះ អះអាងថា ការដាក់តាំងបង្ហាញលើកដំបូងនេះ មានកុមារា និងកុមារី បានចូលរួមសាកល្បង ព្រមទាំងបានសាកសួរព័ត៌មានជាច្រើនការប្រណាំងរថយន្ត និងពួកគេបានចាប់អារម្មណ៍អំពីបច្ចេកទេសកែច្នៃរថយន្ត ប្រមាណជា៨០% នៃក្មេង…