Category: កីឡា

  • ព្រឹត្តិការណ៍ប្រណាំងយានយន្តកម្រឹតអន្តរជាតិ Khmer Rally Raid ២០១៨ ធ្វើពិធីបើកជាផ្លូវការ ជាមួយនិងវត្តមានកីឡាករជាតិ និងអន្តរជាតិជាច្រើន

    ព្រឹត្តិការណ៍ប្រណាំងយានយន្តកម្រឹតអន្តរជាតិ Khmer Rally Raid ២០១៨ ធ្វើពិធីបើកជាផ្លូវការ ជាមួយនិងវត្តមានកីឡាករជាតិ និងអន្តរជាតិជាច្រើន

              ព្រឹត្តិការណ៍ប្រណាំងយានយន្តកម្រឹតអន្តរជាតិដែលប្រសិទ្ធនាមថា Khmer Rally Raid ២០១៨ ដែលជាព្រឹត្តិការណ៍ប្រកួតលើកទី២ បានបើកការប្រកួតផ្លូវនាល្ងាចមិញនេះ ក្រោមវត្តមានឯក​ឧត្ត​ម ​នេ​ត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ។ ព្រឹត្តិការណ៍ប្រណាំងយានយន្តកម្រឹតអន្តរជាតិដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ មា​នការចូ​ល​រួមពី​កីឡា​ករ កីឡាការិនីជាតិ និងអន្តរជាតិ រួមនឹងអ្នកសម្របសម្រួលកម្មវិធី សរុបទាំងអស់ប្រមាណ ៨០ នាក់​ដែល​មកពី ៥ ប្រទេសគឺកម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វ៉ែល ស្កត់ឡែន ។ ការប្រណាំងរថយន្ត ក្រោមប្រធានបទ «រួមគ្នាដើម្បី ការពារនិងអភិរក្សធនធានធម្មជាតិនេះ»ធ្វើ​ឡើង​​​​​ដោយឆ្លងកាត់ខេត្តចំនួន៣ គឺខេ​ត្តកំពង់ស្ពឺ ដោ​យឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង​ឧទ្យា​នជាតិគិរីរម្យ ចំណែកឯខេត្តកំ​ពត ត្រូវឆ្លង​កាត់ ឧទ្យានជាតិព្រះមុនីវង្ស ភ្នំបូកគោ ចំពោះខេត្ត​ព្រះសីហនុ ឆ្លង​កាត់តំបន់ឧ​ទ្យានជាតិជួរភ្នំ​ក្រវ៉ាញខាង​ត្បូ​ង ដែលមានចម្ងាយផ្លូវសរុបជាង៦៣០ គឺឡូ​ម៉ែត្រ ។ ការប្រណាំង​​រថយន្តឆ្លងកាត់តំបន់អភិរក្សនៅកម្ពុជានេះ នឹងធ្វើឱ្យអ្នកប្រណាំងស្គាល់កាន់តែច្បាស់ពីតំបន់​អភិរក្សធន​ធាន​ធម្មជាតិ ជីវចំរុះ និងបរិស្ថាន ជាពិសេស​​សក្តានុពល​ទេសចរណ៍​​​​​​​ធម្មជាតិ និងជីវភាព​​រស់នៅរបស់​ប្រជា​សហគមន៍ នៅជុំវិញតំបន់ការពារធម្មជាតិ ការ​បង្ហាញ​ពីទេសភាព​ស្រស់បំព្រងនៃព្រៃព្រឹក្សា ស្រែចម្ការ…

  • កីឡាជាតិជាតិភ្នំពេញ​ក្រោ​ន​រៀបចំ​កម្មវិធី​ចែករំលែក​បាល់ទាត់ និង​សម្អាត​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​

    កីឡាជាតិជាតិភ្នំពេញ​ក្រោ​ន​រៀបចំ​កម្មវិធី​ចែករំលែក​បាល់ទាត់ និង​សម្អាត​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​

    ក្លឹបបាល់ទាត់​ភ្នំពេញ​ក្រោ​ន​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ បានរៀបចំ​កម្មវិធី Football Clinic និង​រួមគ្នា​ដើម្បី​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ​។ កម្មវិធី​នេះ រៀបចំ​នៅ​សាលា​បណ្តុះបណ្តាល​បច្ចេកទេស​ដុន​បូ​ស្កូ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​។​ក្រៅពី​ចែករំលែក​បទ​សោធ​បាល់ទាត់​ពី​បច្ចេកទេស​កម្រិត​មូលដ្ឋាន​ដល់​ក្មេងៗ ដែល​ស្រលាញ់​ចូលចិត្ត​កីឡាបាល់ទាត់​នៅ​មូលដ្ឋាន​នោះ កម្មវិធី Football Clinic របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ក៏មាន​កម្មវិធី​រួមគ្នា​ដើម្បី​បរិស្ថាន​ផងដែរ​។ តាមរយៈ​កម្មវិធី​នេះ​ថ្នាក់ដឹកនាំ​ក្លិប គ្រូបង្វឹក កីឡាករ មន្ត្រី​បរិស្ថាន និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ រួមជាមួយ​ក្មេងៗ នឹង​នាំគ្នា​សម្អាត​បរិស្ថាន​នៅតាម​ឆ្នេរសមុទ្រ និង​ទីប្រជុំជន​មួយចំនួន​។  ​បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ មន្ត្រី​បរិស្ថាន ថ្នាក់ដឹកនាំ​ក្លិប បុគ្គលិក គ្រូបង្វឹក និង​កីឡាករ នឹង​នាំគ្នា​ដាំ​ដើមឈើ​រួមគ្នា ដើម្បី​ទុកជា​អនុស្សាវរីយ៍ ក៏ដូចជា​រួមចំណែក​ថែរក្សា​ការពារ​ព្រៃឈើ​ជាដើម​៕

  • អ្នកប្រយុទ្ធ Demetrious Johnson និយាយថាកាចូលរួមជាមួយ ONE Championship ជាកាផ្លាស់ប្តូរដ៏ធំ

    អ្នកប្រយុទ្ធ Demetrious Johnson និយាយថាកាចូលរួមជាមួយ ONE Championship ជាកាផ្លាស់ប្តូរដ៏ធំ

      ម្ចាស់ខ្សែក្រវាត់ Flyweight នៅ UFC កីឡាករ Demetrious Johnson និយាយ នៅក្នុងសន្និសីទមួយជាមួយប្រព័ន្ធផ្សព្វផ្សាយពីទូទាំងពិភពលោកដើម្បីពិភាក្សាពីការចុះហត្ថលេខានៅស្ថាប័ន ONE Championship កាលពីថ្ងៃទី២៩ ខែតុលា ថា វាជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ខ្ញុំ និងសម្រាប់អាជីពរបស់ខ្ញុំ ដែលកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីទទួលបានជ័យជម្នះនៅក្នុងទ្វីបអាស៊ី និងធ្វើតេស្តសមត្ថភាពជំនាញ ក្នុងការប្រកួត ONE Championship ក្នុងក្របខណ្ឌ Flyweight ។   សូមបញ្ជាក់ថា Demetrious Johnson គឺជាម្ចាស់ជើងឯកពិភពលោកដ៏លេចធ្លោបំផុតក្នុងវិស័យក្បាច់គុនចម្រុះធ្លាប់ឈ្នះខ្សែក្រវាត់ UFC Flyweight Championship កាលពីខែកញ្ញា ឆ្នាំ២០១២ និងបានការពារតំណែងរបស់ខ្លួនជោគជ័យ១១ លើកជាប់ៗ គ្នាពោលគឺច្រើនជាងម្ចាស់ខ្សែក្រវាត់ដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រគុនចម្រុះនេះ។

  • ម្ចាស់មេដាយមាស កីឡាហែលទឹកអូឡាំពិកនៅទីក្រុង Rio De Janeiro 2016 Rie Kaneto ធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍លើកដំបូងនៅកម្ពុជា

    ម្ចាស់មេដាយមាស កីឡាហែលទឹកអូឡាំពិកនៅទីក្រុង Rio De Janeiro  2016  Rie Kaneto ធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍លើកដំបូងនៅកម្ពុជា

    ម្ចាស់មេដាយមាសហែលទឹកអូឡាំពិករដូវក្តៅ ឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល  Rie Kaneto  បានធ្វើទស្សនកិច្ច និងចែករំលែកបទពិសធន៍ដល់យុវជនកីឡាហែលទឹកកម្ពុជាជាលើកដំបូង ក្រោយឃើញពីការរីកចម្រើនក្នុងការអភិវឌ្ឃធនធានកីឡាករ កីឡាការិនី របស់សហព័ន្ធខ្មែរកីឡាហែលទឹក។ ថ្លែងក្នុងឱកាសចែករំលែកបទពិសោធន៍ជាមួយកីឡករ ការិនីជម្រើសជាតិថ្នាល និងឈុតធំកម្ពុជា ម្ចាស់មេដាយមាស អូឡាំពិកវិញ្ញាសារហែលកង្កែប២០០ម៉ែត្រ Rie Kaneto បានជំរុញឱ្យកីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា ត្រូវចេះតាំងចិត្ត និងអំណត់ខ្ពស់ ប្រសិនចង់សម្រេចបានគោលដៅនៃជីវិត។ កីឡាការិនីវ័យ៣០រូបនេះ ក៏បានជំរុញឱ្យអត្តបលិកកម្ពុជា ចេះបង្កើនក្តីស្រមៃរបស់ខ្លួនផងដែរ ដើម្បីជោគជ័យលើវិថីកីឡានាថ្ងៃអនាគត។ ម្ចាស់មេដាយមាសរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើផង។  Kaneto ក៏បានសន្យាថា ស៊ីហ្គេម ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរូបគេ នឹងបង្ហាញវត្តមានម្តងទៀតក្នុងនាមជាអ្នកគាំទ្រកីឡាករ កីឡាការិនីកម្ពុជា។ គួរបញ្ជាក់ថា កីឡាការិនី Rie Kaneto  គឺជាកីឡាការិនីទី២ របស់ជប៉ុន ដែលដណ្តើមបានមេដាយមាសកីឡាអូឡាំពិក លើវិញ្ញាសារហែល២០០ម៉ែត្រ កង្កែប បន្ទាប់ពីកីឡាករ Kyoko Iwasaki ដណ្តើមបានមេដាយមាស នៅអូឡាំពិកដែរ…

  • អត្តពលិកអាស៊ីអឺរុប ប្រមូលមេដាយគ្រប់វិញ្ញាសារពីព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិភ្នំបូកគោ លើកទី៥

    អត្តពលិកអាស៊ីអឺរុប ប្រមូលមេដាយគ្រប់វិញ្ញាសារពីព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិភ្នំបូកគោ លើកទី៥

    អត្តពលិកអាស៊ីអឺរុប ប្រមូលមេដាយស្ទើរគ្រប់វិញ្ញាសារពីព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិ លើកទី៥ ឆ្នាំ២០១៨ លើភ្នំបូកគោ ខេត្តកំពត ដែលធ្វើឡើង ដើម្បីប្រមូលថិវកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធរបុប្ផា។ទិវានេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីឲ្យអ្នកចូលរួមនានា មានឱកាសដ៏ល្អឥតខ្ចោះសម្រាប់បង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្រោមអត្ថន័យ ក្នុងការលើកកម្ពស់សុខភាព ភាពរីករាយ និងសប្បុរសធម៌។ ព្រឹត្តការណ៍ជាលក្ខណៈអន្តរជាតិនេះ ទាក់ទាញអ្នកចូលរួមរត់ ចំនួន១៤៥៩នាក់ ដោយសារនេះជាព្រឹត្តិការណ៍កីឡា-ទេសចរណ៍ និងសប្បុរសធម៌នោះ ដូច្នេះទើបអ្នករត់ជាតិ និងអន្តរជាតិបានបង្ហាញនូវឆន្ទៈចូលរួម និងបានរួមគ្នា ក្នុងស្មារតីសាមគ្គីភាពខ្ពស់ ក្នុងកិច្ចការសប្បុរសធម៌។ លោក ពៅ ហុក គ្រូកីឡាក្លិបកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលដឹកនាំកីឡាករ កីឡាការិនី របស់ខ្លួនចូលរួមប្រកួតជាង៣០នាក់នោះ បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សា អាស៊ីអឺរ៉ុប ដែលបានឧបត្ថម្ភគាំទ្រលើកទឹកចិត្តឲ្យអត្តពលិកមកចូលរួមរត់ និងចូលរួមក្នុង កិច្ចការសប្បរសធម៌នេះ ។ ចំពោះជ័យលាភីវិញ្ញាសារទាំងអស់ រួមមាន៖ វិញ្ញាសាររត់២១គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡារ ម៉ា វីរ៉ូ មកពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ផ្នែកនារី លេខ១ កីឡាការិនីចក្រភពអង់គ្លេស…

  • អ្នកប្រយុទ្ធក្នុងទ្រុង Aung La N Sang ការពារជើងឯកពិភពលោកកម្មវិធី ONE ដោយជោគជ័យ

    អ្នកប្រយុទ្ធក្នុងទ្រុង Aung La N Sang ការពារជើងឯកពិភពលោកកម្មវិធី ONE ដោយជោគជ័យ

    អ្នកប្រយុទ្ធក្នុងទ្រុងសញ្ជាតិមីយ៉ាន់ម៉ា Aung La N Sang ជើងឯកពិភពលោករបស់មក្មវិធី ONE ២ប្រភេទទម្ងន់របស់ខ្លួនដោយជោគជ័យ នៅកីឡដ្ឋាន Thuwunna Inddor ដោយប្រើពេល១ ទឹកផ្ដួល កីឡាករមិនធ្លាប់ចាញ់ Mohammad O Lutador Karaki ឱ្យសន្លប់ ។ ជើងខ្លាំងវ័យ៣៣ឆ្នាំ ដែលមានរហស្សនាមថា «ពស់ថ្លាន់មីយ៉ាន់ម៉ា» បានបញ្ចេញសមត្ថភាពសឹងតែឥតខ្ចោះដើម្បីយកឈ្នះ កីឡាករលីបង់ នៅពាក់កណ្ដាលទឹកទី១ ដើម្បីការពារខ្សែក្រវាត់ ONE Middleweight World Tittle របស់គេនៅក្នុងកម្មវិធី ONE: PURSUIT OF GREATNESS កាលពីថ្ងៃសុក្រទី២៦ ខែតុលា ឆ្នាំ២០១៨ ។ ជ័យជម្នះលើ Karaki បានធ្វើឱ្យ Sang រក្សាបានភាពមិនចាញ់ក្នុ ងការប្រកួតលើទឹកដីប្រទេសកំណើតរបស់គេ នៅយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។ គួររំលឹកថា Aung La N Sang ពេលនេះមានស្ថិតិប្រកួតឈ្នះ២៤ដង…

  • ក្លិបស្តេចស Real Madrid តែងតាំងលោក Santiago Hernan Solariជាគ្រូបង្គោលបណ្តោះអាសន្ន

    ក្លិបស្តេចស  Real Madrid តែងតាំងលោក Santiago Hernan Solariជាគ្រូបង្គោលបណ្តោះអាសន្ន

    ក្លិបស្តេចស Real Madrid តែងតាំងលោក Santiago Hernan Solari ជាគ្រូបង្គោលបណ្តោះអាសន្ន ក្រោយក្លិបបានប្រកាសបណ្ដេញលោក Julen Lopetegui ចេញពីតំណែង។ តាមពិតទៅបុរសវ័យ៤២ឆ្នាំរូបនេះ ជាគ្រូរបស់ Real Madrid ឈុត B។ គ្រូបង្វឹកឈុត B ក្លឹប Real Madrid ត្រូវបានគេដឹងថា តែងតែបង្ហាញអារម្មណ៍ សរសើរ Messi ជានិច្ច បន្ទាប់ពី Messi ឈ្នះពាន Ballon d’Or ជាលើកទី៤ ។ ជាមួយគ្នានេះ Solari ធ្លាប់បញ្ចេញគំនិតពីភាពខុសគ្នារវាង Messi និង Cristiano Ronaldo ក្នុងពានរង្វាន់ Ballon d’Or។ គួររំលឹកថា កាលពីឆ្នាំ២០១៦ Solari ធ្លាប់លើកឡើងចង់ឲ្យ Messi ទៅលេងនៅ Real Madrid៕ម.ន

  • ក្រុមអត្តពលិកជនពិកាកម្ពុជា ២រូបបានចេញដំណើរទៅប្រទេសកូរ៉េហើយ កាលពីយប់មិញ

    ក្រុមអត្តពលិកជនពិកាកម្ពុជា ២រូបបានចេញដំណើរទៅប្រទេសកូរ៉េហើយ កាលពីយប់មិញ

    ក្រុមអត្តពលិកជនពិកាកម្ពុជា ២រូបរួមជាមួយប្រតិភូដឹកនាំម្នាក់ បានចេញដំណើរពី អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ យុវជនកីឡាជនពិកាអាស៊ី នៅប្រទេសកូរ៉េត្បូង កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។

  • គណៈកម្មាធិការជាតិកីឡាស្ប៉េស្យ៉ាល ធ្វើការប្រកួត ដើម្បីស្វែងរកក្រុមខ្លាំង ត្រៀមចូលរួម ប្រកួត អនុតំបន់មេគង្គ នៅវៀតណាម

    គណៈកម្មាធិការជាតិកីឡាស្ប៉េស្យ៉ាល ធ្វើការប្រកួត ដើម្បីស្វែងរកក្រុមខ្លាំង ត្រៀមចូលរួម ប្រកួត អនុតំបន់មេគង្គ នៅវៀតណាម

    គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ប្រចាំឆ្នាំ២០១៨ ដើម្បីស្វែរករក ក្រុមបាល់ទាត់មួយ ត្រៀមលរួមការប្រកួត អនុតំបន់មេគង្គ នៅទីក្រុង ហូជីមិញនាខែក្រោយនេះ ព្រមទាំងមានកម្មវិធីត្រួតពិនិត្យសុខភាព និងវេទកាសុខភាព សម្រាប់អាណាព្យាបាល ជនបញ្ញាខ្សោយ ដែលមានអាយុចាប់ពី២ឆ្នាំឡើងទៅផងដែរ នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ។

  • កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសកម្រិតពិភពលោក ២គ្រឿង នៅសហរដ្ឋអាមេរិក

    កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសកម្រិតពិភពលោក ២គ្រឿង នៅសហរដ្ឋអាមេរិក

    កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ម្ចាស់មេដាយមាសកីឡា ជឺជិតស៊ូ Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានបង្កើតកំណត់ត្រាថ្មីមួយទៀត ក្រោយដណ្ដើមបានមេដាយ មាស២គ្រឿង ក្នុងការប្រកួតកីឡា ជិតស៊ូ កម្រិតពិភពលោក JiuJitsu International World Championships នៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ ។