Category: កីឡា

  • Floyd Mayweather ប្រកាសចេញប្រកួតក្រៅប្រទេសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រជាមួយកីឡាករជប៉ុនវ័យ២០ឆ្នាំ

    Floyd Mayweather ប្រកាសចេញប្រកួតក្រៅប្រទេសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រជាមួយកីឡាករជប៉ុនវ័យ២០ឆ្នាំ

    អ្នកប្រដាល់សញ្ជាតិអាម៉េរិក Floyd Mayweather បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយ កាលពីម្សិលមិញថា និងធ្វើការឡើងវាយក្រៅប្រទេសជាលើកដំបូង ជាមួយកីឡាករ ជប៉ុន វ័យ ២០ឆ្នាំ ថេន ស៊ី ណាសូកាវ៉ា នៅថ្ងៃទី៣១ ខែធ្នូប្រទេសជប៉ុន។ អ្នកប្រដាល់វ័យ៤១ឆ្នាំ បាននិយាយថា ទម្ងន់ និងច្បាប់នឹងត្រូវប្រកាសចុងក្រោយ នៅសប្ដាហ៍ខាងមុខ ប៉ុន្តែគេបានបដិសេធមិនប្រាប់ថាការប្រកួតនេះ ក្រោមលក្ខខណ្ឌប្រដាល់សកល ប្រដាល់សេរី ឬគុនចម្រុះនោះទេ។  Floyd Mayweather គឺជាអ្នកប្រដាល់សកលអាម៉េរិក មិនធ្លាប់ចាញ់ គឺប្រកួត៥០ដង ឈ្នះទាំង៥០ ហើយនេះគឺជាលើកដំបូង ដែលគេចេញប្រកួតក្រៅប្រទេសក្នុងប្រវត្តិសាស្រ្តរបស់កីឡាករស្បែកខ្មៅរូបនេះ។ រីឯអ្នកប្រដាល់វ័យក្មេង Tenshin Nasukawa វិញ ក៏មានបទពិសោធន៍មិនធម្មតាដែរទាំងវាយសេរី និងគុនចម្រុះ ដោយប្រកួត២៧ដង មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ៕

  • ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គតាមតំបន់អភិរក្សធនធានធម្មជាតិ៣ខេត្ត បានបញ្ចប់ដោយជោគជ័យ

    ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គតាមតំបន់អភិរក្សធនធានធម្មជាតិ៣ខេត្ត បានបញ្ចប់ដោយជោគជ័យ

    ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គរយៈពេល៣ថ្ងៃ ក្នុងខេត្តចំនួន៣ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» បាននាំយកនូវរូបភាពល្អៗជាច្រើន និងទេសភាពតំបន់អភិរក្ស ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយពីតំបន់តំបន់អភិរក្ស ដ៏ស្រស់ស្អាតទៅកាន់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នេះជាបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបិទព្រឹត្តិការណ៍ប្រណាំង Khmer Rally Raid ២០១៨  ដែលរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា នាល្ងាចម្សិលមិញ។

  • ក្លិបក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាហែលទឹកថ្នាក់ជាតិឆ្នាំ២០១៨

    ក្លិបក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាហែលទឹកថ្នាក់ជាតិឆ្នាំ២០១៨

    ក្លិបក្រសួងមហាផ្ទៃបានឈ្នះមេដាយច្រើនជាងគេ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយ១៧គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ កាលពីចុងសប្តាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

  • ក្លិប ណាហ្គាវើលដ៏ យកខេត្តកំពង់ស្ពឺជាគោលដៅដំបូងសម្រាប់បើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដល់គ្រូកីឡា

    ក្លិប ណាហ្គាវើលដ៏ យកខេត្តកំពង់ស្ពឺជាគោលដៅដំបូងសម្រាប់បើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដល់គ្រូកីឡា

    ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៏ ឬហៅថា «ណាហ្គាវើលដ៏ បេះដូងសប្បុរស » បានជ្រើសរើសខេត្តកំពង់ស្ពឺ ជាខេត្តគោលដៅដំបូង ដើម្បីរៀបចំបើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដំបូងរបស់ខ្លួន រយៈពេល៤ថ្ងៃ ដែលផ្តល់ដោយក្លិបបាល់ទាត់ណាហ្គាវើលដ៏ ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨។

  • ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ ត្រូវបានបញ្ចប់

    ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ ត្រូវបានបញ្ចប់

    ព្រឹត្តិការណ៍ប្រណាំងយានយន្ដឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលីរ៉េដ ២០១៨ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា»សហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីបានដំណើរការប្រណាំងរយៈពេល ៣ ថ្ងៃជាលើកំណាត់ផ្លូវពីភ្នំពេញ និងបន្តប្រកួតដ៏ស្វិតស្វាញនៅក្នុងទឹកដីខេត្តកំពង់ស្ពឺដោយឆ្លងកាត់តំបន់ឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅក្នុងខេត្តកំពតដោយឆ្លងកាត់តំបន់ឧទ្យាន ជាតិព្រះមុនីវង្សភ្នំបូកគោ ហើយនៅក្នុងខេត្តព្រះសីហនុ ឆ្លងកាត់តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូងដែលមានចម្ងាយផ្លូវសរុបជាង ៦៣០ គឺឡូម៉ែត្រហើយក៏ឆ្លងកាត់កំណាត់ផ្លូវលំបាកៗរួមានផ្លូវភ្នំ ផ្លូវភក់ ផ្លូវដីក្រហម ផ្លូវខ្សាច់ ផ្លូវមានឧបសគ្គ។ ដំណើរការបិទការប្រកួតត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ការប្រកាសជ័យលាភីនៃការប្រណាំងយានយន្តនេះនិងធ្វើឡើងនៅរាត្រីថ្ងៃដដែលនេះ។ សូមជម្រាបថាព្រឹត្តិការណ៍នៃការប្រណាំងយសនយន្តឆ្លងកាត់តំបន់អភិរក្សនេះមានការចូលរួមប្រកួតពីកីឡាករកីឡាការិនីមកពី ៥ ប្រទេសរួមមានកម្ពុជា ថៃ អូស្ត្រាលី វ៉ែល ស្កត់ឡែន សរុបមានម៉ូតូ១៦ គ្រឿង និងរថយន្តចំនួន ៩ គ្រឿង។ រយៈពេល ៤ ថ្ងៃកន្លងមកនេះ ដំណើរការប្រណាំងបានប្រព្រឹត្តទៅដោយរលូន និងមិនមានគ្រោះថ្នាក់អ្វីទាំងអស់។ ចំណែកប្រជាពលរដ្ឋរស់នៅតាមសហគមន៍ជុំវិញតំបន់ការពារធម្មជាតិ និងឧទ្យានជាតិដែលមានយាយយន្តឆ្លងកាត់មានការភ្ញាក់ផ្អើល និងសប្បាយរីករាយដែលមិននឹកស្មានថាកីឡាប្រណាំងយានយន្តរបៀបនេះដែលពួកគាត់ធ្លាប់តែឃើញមាននៅប្រទេសផ្សេង ប៉ុន្តែពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ ឯកឧត្តម…

  • អត្តពលិកកីឡា វូវីណាមកម្ពុជា ដាក់ទំនុកចិត្តលើ៣វិញ្ញាសារ ការប្រកួតជើងកម្រិតឯកអាស៊ី លើកទី៤ នៅប្រទេសឥណ្ឌូនេស៊ី

    អត្តពលិកកីឡា វូវីណាមកម្ពុជា ដាក់ទំនុកចិត្តលើ៣វិញ្ញាសារ ការប្រកួតជើងកម្រិតឯកអាស៊ី លើកទី៤ នៅប្រទេសឥណ្ឌូនេស៊ី

    លោក អ៊ូ រតនា អនុប្រធានទីមួយសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញថា ការចេញទៅប្រកួតលើកនេះ លោកសង្ឃឹមលើ៣ វិញ្ញាសារ វិញ្ញាសារប្រយុទ្ធ វិញ្ញាសារសម្តែង និងមេគុណ។ ប៉ុន្តែមាន៣ប្រទេសជាក្តី បារម្ភរបស់កម្ពុជា គឺប្រទេសវៀតណាម មីយ៉ាន់ម៉ា និងអ៊ីរ៉ង់។ លោក បញ្ជាក់ថា ព្រឹត្តការណ៍កីឡាវូវីណាម កម្រិតអាស៊ី នៅឥណ្ឌូនេស៊ីនេះ ចាប់ផ្តើមពីថ្ងៃទី ២ ដល់ ថ្ងៃទី៧ ខែវិច្ឆិកា ដោយមាន ប្រទេស១៧ចូលរួម ក្នុងចំណោម ២០ សហព័ន្ធកីឡាវ៉ូវីណាម ទាំង ២០ ប្រទេស ក្នុងទ្វីបអាស៊ី។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤ ឆ្នាំ២០១៨  កម្ពុជាបញ្ជូនអត្តពលិក សរុប២០នាក់ កីឡាការិនី ៨ នាក់ និងកីឡាករ ១២ នាក់ ប្រជែងលើ៣២វិញ្ញាសារ ក្នុងនោះ មានវិញ្ញាសារ ប្រយុទ្ធ១០ វិញ្ញាសា សម្តែងមេគុណ …

  • កម្ពុជារំពឹងស៊ីហ្គេមឆ្នាំ២០១៩បញ្ចូលកីឡា៦ប្រភេទដែលកម្ពុជាសង្ឃឹមមេដាយបន្ថែម

    កម្ពុជារំពឹងស៊ីហ្គេមឆ្នាំ២០១៩បញ្ចូលកីឡា៦ប្រភេទដែលកម្ពុជាសង្ឃឹមមេដាយបន្ថែម

      កម្ពុជាបានស្នើឲ្យបញ្ចូលប្រភេទកីឡាចំនួន៦បន្ថែមទៀត ចូលទៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលី ពីន។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើន ដែលទើបតែត្រឡប់មក ពីរួម ប្រជុំគណៈកម្មាការស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ដែលគ្រោងនឹងធ្វើនៅប្រទេសហ្វីលីពីន បានបង្ហាញនូវជំនឿ ចិត្តថា កីឡាចំនួន៦ប្រភេទទៀតដែលកន្លង មកគណៈកម្មការស៊ីហ្គេម មិនបញ្ចូលទៅក្នុងការប្រកួតនោះ ទំនងជាមានវត្តមាននៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០១៩។ លោកថា កីឡា៦ប្រភេទនោះរួមមាន កីឡាប៉េតង់… កីឡាវ៉ូវីណាម…កីឡាវាយកូនបាល់…កីឡាហុកគី…កីឡាE-sport និងកីឡាSoft Tennis។ លោកបានបន្តថា កិច្ចប្រជុំកំពូលក្រុមប្រឹក្សា SEA GAMES និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអគ្នេយ៍ពេលថ្មីៗនេះ បានសម្រេច ដាក់បញ្ជូលកីឡាទាំង៦ប្រភេទនោះ ដោយរង់ចាំតែការសម្រេចចុងក្រោយរបស់កំពូលក្រុមប្រឹក្សា SEA GAMES នៅថ្ងៃទី២៣និង២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ (សម្លេង៣នាទី)សម្រាប់កម្ពុជាប្រភេទកីឡាដែលមានសក្ដានុពលនោះ គឺកីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡា Soft Tennis។ ដោយ ឡែកចំពោះ ប្រភេទកីឡាE-Sport កម្ពុជាក៏មានសក្ដានុពលដែរ ។

  • អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត Khmer Rally Raid ២០១៨ អះអាងថា ថ្ងៃដំបូងបញ្ចប់ដោយជោគជ័យ

    អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត Khmer Rally Raid ២០១៨ អះអាងថា ថ្ងៃដំបូងបញ្ចប់ដោយជោគជ័យ

    សម្រាប់ថ្ងៃចេញដំណើរដំបូងនៃព្រឹត្តិការណ៍ប្រណាំងយានយន្ត Khmer Rally Raid ២០១៨ ដែលចាប់ផ្តើមប្រកួតនៅលើទឹកដីខេត្ត កំពង់ស្ពឺ លើរយៈចម្ងាយផ្លូវ១៣៧ គីឡូម៉ែត្រឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន២ក្នុងខេត្តកំពង់ស្ពឺ រួមមានស្រុកឱរ៉ាល់ និង ស្រុកភ្នំស្រួចនោះ ត្រូវបានអ្នករៀបចំការប្រកួតបញ្ជាក់ថា ទទួលបានជោគជ័យស្ទើតែ១០០%ដោយមិនមានកីឡាករ កីឡាការិនីយានយន្តរូបណាជួបប្រទះបញ្ហាអ្វីព្រមទាំងមកដល់ទីដោយសុវត្ថិភាព។ លោក សោម សុកុសល តំណាងKARA និងអ្នករៀបចំការប្រកួតបានថ្លែងឲ្យដឹងដូច្នោះ ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រណាំងថ្ងៃទី១ នៃព្រឹត្តិការព្រឹត្តិការណ៍ ប្រណាំងយានយន្តKhmer Rally Raid ២០១៨ ។ លោកថា ព្រឹត្តិការណ៍ ប្រណាំងលើកទី២នេះ ប្រជាពលរដ្ឋដែលនៅតាមមូលដ្ឋានដែលយានយន្តត្រូវប្រណាំងឆ្លងកាត់ គឺពួកគាត់មានការយល់ដឹងច្រើនពីការប្រកួតកីឡាយានយន្ត ហើយពួកគាត់ សប្បាយចិត្ត និងទស្សនាគាំទ្រផងដែរ។ អ្នករៀបចំព្រឹត្តិការណ៍រូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ការប្រកួតសម្រាប់ថ្ងៃ ទី២ និងត្រូវចាប់ផ្តើម នៅលើទឹកដីព្រះសីហនុ និងកំពត លើចម្ងាយផ្លូវ៥៨គីឡូ ដោយ ប្រណាំងកាត់ ចម្ការដូងប្រេង ឆ្លងកាត់តាមជួរភ្នំ ផ្លូវដីក្រហម ដីខ្សាច់ ផ្លូវចំការខ្វាត់ខ្វែង និងផ្លូវភក់ដែលមានឧបសគ្គជាងថ្ងៃទី១។ កីឡាករប្រណាំងម៉ូតូដែលមានវ័យក្មេងជាងគេ ឃួន…

  • ក្លិបវិសាខាស្វាគមន៍សមាជិកថ្មី២រូប

    ក្លិបវិសាខាស្វាគមន៍សមាជិកថ្មី២រូប

    ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា មានសេចក្ដីសោមនស្សរីករាយ និងសូមជម្រាបជូនដំណឹងល្អដល់បងប្អូនអ្នកគាំទ្រថា ពេលនេះក្លិបបានចុះកិច្ចសន្យាជាមួយសមាជិកថ្មី២រូបទៀតហើយ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី នាឆ្នាំ២០១៩ខាងមុខ គឺកីឡាករ សារី ម៉ាត់ណូរ៉ូទីន និងកីឡាករ ឆេង ម៉េង បន្ទាប់ពីត្រូវបានផ្ទេរពីក្លិបណាហ្គាវើលជាផ្លូវការរួចមក។

  • អត្តពលិកកម្ពុជាមិនអាចដណ្តើមមដាយបានពីព្រឹត្តការណ៍ IPSC នៅឡាវ ដោយសារមិនអាច នាំយកកាំភ្លើងពីកម្ពុជាបាន

    អត្តពលិកកម្ពុជាមិនអាចដណ្តើមមដាយបានពីព្រឹត្តការណ៍ IPSC នៅឡាវ ដោយសារមិនអាច នាំយកកាំភ្លើងពីកម្ពុជាបាន

    មិនអាចនាំយកកាំភ្លើងផ្ទាល់ខ្លួនទៅបាន ធ្វើឲ្យអត្តពលិកកម្ពុជាមិនអាចដណ្តើមមេដាយបានពីព្រឹត្តការណ៍ Lao IPSC Handgun Championship នៅឡាវ ដូចការរំពឹងទុក។ អគ្គលេខាធិការរងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លោក គុជ វណ្ណៈ បានពន្យល់ក្នុងបទសម្ភាសន៍ថា ការអាក់ខានយកសម្ភារចេញពីកម្ពុជា គឺដោយសារជើងហោះហើរវៀតណាម ពុំអនុញ្ញាតឲ្យបញ្ជូនទៅកាន់ប្រទេសឡាវ ដែលជាកន្លែងប្រកួត បើទោះជាសហព័ន្ធបានរៀបចំឯកសារត្រឹម ហើយក៏ដោយ។