-
អាងហែលទឹក នៅក្នុងពហុកីឡដ្ឋានបានធ្វើពិធីក្រុងពលីជួសជុលឡើងវិញ ក្នុងទំហំទឹកប្រាក់ ២លានដុល្លាសហរដ្ឋអាម៉េរិក
ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯ ឧ ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដើម្បីអោយកីឡាករ កីឡាការិនី មានកន្លែង ហ្វឹកហាត់ប្រកបដោយស្តង់ដាអន្តរជាតិ និងផាសុខភាព ក្នុងការបង្កើនសមត្ថភាព និងបច្ចេកទេស ជាពិសេសត្រៀម ព្រឹត្ត ការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ អោយទទួល បានជោគជ័យ សហព័ន្ធខ្មែរកីឡាហែលទឹក បានចាប់ផ្តើមស្តារហេដ្ឋារចនាសម័្ពន្ធអាងហែលទឹកឡើងវិញ ដើម្បីបំរើការហ្វឹកហាត់ ក៏ដូចជា ការប្រកួតនានាទាំងជាតិ និងអន្តរជាតិ ការបញ្ជាក់នេះបន្ទាប់ពីធ្វើពិធីក្រុងពលី ជួសជុលអាងហែលទឹក ក្នុងពហុកីឡដ្ឋាន ជាតិ កាលពីម្សិលមិញ ។
-
រត់ ប្រណាំង អន្តរជាតិពាក់ កណ្ដាល ម៉ារ៉ាតុង នៅអង្គររៀបចំឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខភាព និងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីកនៅកម្ពុជា
ការប្រកួតរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាល ម៉ារ៉ាតុង នៅតំបន់ បុរាណអង្គរវត្ត ក្នុងខេត្តសៀមរាប លើកទី ២៣ ដែលចាប់ផ្តើមនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខ រៀបចំឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា នេះជាកាបញ្ជាក់ របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែតុលា នៅអគាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
-
ម្ចាស់ទីលានបាល់ទាត់ហ្វូតសាល វិទ្យាល័យវត្តកោះ៖ ពានរង្វាន់លើកទី១របស់ខ្លួន ធ្វើឡើងដើម្បីផ្តល់ឱកាសដល់យុវជនបញ្ចេញទេពកោសល្យ
ម្ចាស់ទីលានបាល់ទាត់ហ្វូតសាល វិទ្យាល័យវត្តកោះ លោក ម៉ៅ មានមេត្តា បញ្ជាក់ថា ពានរង្វាន់លើកទី១ របស់ខ្លួន ធ្វើដើម្បីផ្តល់ឱកាសឲ្យយុវជនបញ្ចេញសមត្ថភាព និងទេពកោសល្យ ដល់ក្រុមមិនមែនអាជីពចំនួន២០ ចូលរួមប្រកួតប្រជែង។ លោកបានថ្លែងប្រាប់បែបនេះ កាលពីល្ងាចមិញ នៅទីលានបាល់ទាត់ហ្វូតសាល ក្នុងវិទ្យាល័យវត្តកោះ។
-
អាស៊ីអឺរ៉ុប បញ្ជូនអត្តពលិកជំនាញរបស់ខ្លួនទៅចូលរួមព្រឹត្តការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅលើភ្នំបូកគោ លើកទី៥
សកលវិទ្យាល័យ អាស៊ីអឺរ៉ុប បញ្ជូនអត្តពលិកចំនួន៣២នាក់ ក្នុងនោះមានអត្តពលិកជំនាញ៦នាក់ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៥ នៅលើភ្នំបូកគោ ខេត្តកំពត នាថ្ងៃទី២៩ ខែតុលា ខាងមុខ ដើម្បីរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធរបុប្ឋា។ ថ្លែងក្នុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិកាលពីម្សិលមិញ លោក ពៅ ហុក គ្រូបង្វឹកកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុបថា អាស៊ីអឺរ៉ុបបានបណ្តុះឆន្ទៈលើកទឹកចិត្តកីឡាករកីឡាការិនីរបស់ខ្លួន ដោយត្រូវពង្រឹងខ្លួនឯងឲ្យបានល្អ មុនពេលដែលត្រូវប្រជែងយកមេដាយពីព្រឹត្តិការណ៍អន្ដរជាតិមួយនេះ។
-
ក្រុម Arsenal បន្តទទួលជោគជ័យ១១ប្រកួតជាប់ៗគ្នា ខណៈ Cheek រកបាន៣គ្រាប់ឲ្យតោខៀវ នៅ Europa League
ឈ្នះនៅ Europa ក្រុម Arsenal បន្តទទួលជោគជ័យ១១ប្រកួតជាប់ៗគ្នា គ្រាប់ជ័យជម្នះរកបានដោយ Danny Welbeck នៅនាទី៧៨ ធ្វើឲ្យ Arsenal យកឈ្នះលើ Sporting Lisbon បន្តឈរកំពូលតារាងពូល E នៃ Europa League។ Arsenal ពេលនេះកំពុងឡើងជើងដោយឈ្នះ១១ប្រកួតជាប់ៗ ជាលើកដំបូង លើគ្រប់កម្មវិធី គិតចាប់ពីឆ្នាំ២០០៧មក។
-
ប្រធានស្តីទីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជារំពឹងខ្ពស់ថា អត្តពលិកខ្លួននឹងនាំយកមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ នៅឡាវ
ឯកឧត្តម សុខ ខេមរិន្ទ ប្រធានស្តីទីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអះអាងថា ទោះបីជាចេញទៅចូលរួមប្រកួតលើកដំបូងក៏ដោយ តែអត្តពលិកបាញ់កាំភ្លើងកម្ពុជារំពឹងខ្ពស់ថា និងអាចប្រជែងមេដាយបានជាក់ជាមិនខាន់។ ការបញ្ជាក់នេះនាឱកាស ឯកឧត្តមដឹកនាំអត្តពលិកបាញ់កាំភ្លើងកម្ពុជា ទៅចូលរួមការប្រកួតព្រឹត្តិការណ៍ Loa IPSC Handgun Championship 2018 នៅប្រទេសឡាវ នាល្ងាចម្សិលមិញ នៅអាកាសយាន្តដ្ឋានអន្តរជាតិ។
-
ក្រុម U17 វិសាខា ចាប់ផ្តើមប្រកួតមិត្តភាពជាលើកដំបូង ក្រោយពីសម្រិតសម្រាំងចេញពីយុវជន ជាង៣០០នាក់
បន្ទាប់ពីប្រមូលផ្តុំហ្វឹកហាត់អស់រយៈពេលជាង២សប្តាហ៍ ក្រុមយុវជនអាយុក្រោម១៧ឆ្នាំ បានរៀបចំឲ្យមានការប្រកួតមិត្តភាពជាមួយក្រុម Young Chester ដោយលទ្ធផល៣ទល់០ នៅ កីឡដ្ឋានរបស់ខ្លួន ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក។
-
ប្រសិនបើ Antonio Conte ក្លាយជាគ្រូ Real Madrid ក្លិប Chelsea នឹងទទួលបាន៩,៥លានផោន
ប្រសិនបើ Real Madrid តែងតាំងលោក Antonio Conte ធ្វើជាអ្នកចាត់ការថ្មី ក្លិបតោខៀវ Chelsea នឹងបានប្រាក់៩,៥លានផោន។ ក្លិបមានមូលដ្ឋាន ក្នុងទីក្រុង Madrid កំពុងទាក់ទងអ្នកចាត់ការវ័យ៤៩ឆ្នាំ សញ្ជាតិអ៊ីតាលីខាងលើ ដើម្បីមកជំនួសកន្លែង Julen Lopetegui ក្រោយលោកដឹកនាំនៅ Bernabeu មិនសូវបានផល។
-
ក្លិប Barcelona Dortmund និង Liverpool សុទ្ធតែឈ្នះដូចគ្នានៅ Champions League
ក្លិបខ្លាំងៗនៅលីគកំពូលសុទ្ធតែទទួលបានជ័យជម្នះដូចគ្នានៅក្របខណ្ឌ Champions League យប់មិញ ដូចជា Barcelona Dortmund និង Liverpoolជាដើម។ ជាលទ្ធផល Barcelona2:0 Inter Milan ធ្វើសម្រេចដោយកីឡាករ Rafinha នៅនាទី៣២ និង១គ្រាប់ទៀត នៅនាទី៨៣ ដោយ Jordi Alba ។
-
អ្នកប្រដាល់ក្នុងទ្រុង Khabib ចង់ប្រកួតជាមួយ Floyd Mayweather ជើងឯក UFC
កីឡាករ Khabib Nurmagomedov និយាយថា ចង់ប្រកួតជាមួយអ្នកប្រដាល់សកល Floyd Mayweather ក្នុងទីក្រុងមូស្គូ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ Mayweather បានប្រាប់ Khabib ថា «មកអាម៉េរិកមក»។ Khabib និយាយថាគេបានជួបអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់រុស្ស៊ីរួចហើយ ដើម្បីធ្វើឱ្យការប្រកួតខាងលើកើតឡើងបាន។