Category: កីឡា

  • Zlatan Ibrahimovic ក្លាយជាកីឡាករចំណូលថ្មីឆ្នើមជាងគេនៅលីគសហរដ្ឋអាម៉េរិក

    Zlatan Ibrahimovic ក្លាយជាកីឡាករចំណូលថ្មីឆ្នើមជាងគេនៅលីគសហរដ្ឋអាម៉េរិក

    កីឡាករ Zlatan Ibrahimovic ក្លាយជាកីឡាករចំណូលថ្មីឆ្នើមជាងគេប្រចាំឆ្នាំ ដោយបាននាំមុខ កីឡាករអង់គ្លេស Wayne Rooney បន្ទាប់ពីត្រូវបានបោះឆ្នោត ឲ្យឈ្នះពានប្រចាំ។

  • សហព័ន្ធខ្មែរកីឡាហាប់គីដូចេញលិខិតបញ្ជាក់ដំឡើងខ្សែក្រវាត់ និងវិញ្ញាបនបត្រជូនដល់កីឡាករ-កីឡាការិនីជ័យលាភី

    សហព័ន្ធខ្មែរកីឡាហាប់គីដូចេញលិខិតបញ្ជាក់ដំឡើងខ្សែក្រវាត់ និងវិញ្ញាបនបត្រជូនដល់កីឡាករ-កីឡាការិនីជ័យលាភី

    សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំពិធីដំឡើងខ្សែក្រវាត់ និងប្រគល់វិញ្ញាបនបត្រជូនដល់ កីឡាករ កីឡាការិនីជ័យលាភីតាមកម្រិតនានា ដែលបានប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលនីមួយៗ ដែលបាន ធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅសាលហ្វឹកហាត់នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

  • ក្រុមគោព្រៃកម្ពុជា ១ទល់៤ មីយ៉ាន់ម៉ា នៅប្រកួតទី២ ពាន AFF Suzuki Cup ២០១៨

    ក្រុមគោព្រៃកម្ពុជា ១ទល់៤ មីយ៉ាន់ម៉ា នៅប្រកួតទី២ ពាន  AFF Suzuki Cup ២០១៨

    ក្រុមគោព្រៃកម្ពុជា ១ទល់៤ ក្រុមមីយ៉ាន់ម៉ា នៅប្រកួតទី២ ពាន AFF Suzuki Cup 2018 បើទោះបកើការនាំមុខ១ទល់០ នៅតង់ទី១ក៏ដោយ។ ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អនៅតង់ទី១ ដោយបាននាំមុខមុនធ្វើសម្រេចពីសំណាក់តារាឆ្នើម ចាន់ វឌ្ឍនាកា នៅនាទីទី២៣។ ប៉ុន្តែនៅតង់ទី២ ក្រុមម្ចាស់ផ្ទះ មីយ៉ាន់ម៉ា រកបាន៤គ្រាប់វិញ ធ្វើឲ្យបញ្ចប់ការប្រកួត៩០នាទី មីយ៉ាន់ម៉ា ៤ទល់១ កម្ពុជា។

  • ចៅក្រម-អាជ្ញាកណ្ដាល ត្រូវមានគុណធម៌ និងក្រមសីលធម៌៥យ៉ាង

    ចៅក្រម-អាជ្ញាកណ្ដាល ត្រូវមានគុណធម៌ និងក្រមសីលធម៌៥យ៉ាង

    ចៅក្រម-អាជ្ញាកណ្ដាល ត្រូវមានគុណធម៌ និងក្រមសីលធម៌៥យ៉ាង ទើបធ្វើឲ្យកីឡាមានរីកចម្រើន និងក្លាយជាដឹកនាំកីឡាដ៏ល្អ។ ទី១)ត្រូវមានចំណេះដឹងត្រឹមត្រូវ និងច្បាស់លាស់ ទី២)ត្រូវមានបទពិសោធន៍ ទី៣)ឆន្ទៈការងារ គឺការបំពេញដោយអស់ពីចិត្ដ  ទី៤)ការលះបង់ពេលវេលា គឺការធ្វើការងារដោយក្ដីស្រលាញ់ និងពេញចិត្ត និងទី៥)គឺក្រមសីលធម៌ ដែលមនុស្សម្នាក់ៗត្រូវមាន ដើម្បីរួមគិត រួមធ្វើ និងរួមគ្នាទទួលខុសត្រូវ។

  • Barcelona , Man Utd ចាញ់ ខណៈ Juventus , Real Madrid ឈ្នះ នៅក្របខណផ្សេងគ្នា

    Barcelona , Man Utd  ចាញ់ ខណៈ Juventus , Real Madrid ឈ្នះ នៅក្របខណផ្សេងគ្នា

    បានបរាជ័យក្នុងទឹកដីនៅលីគជាលើកដំបូងរយៈពេល២ឆ្នាំចុងក្រោយបន្ទាប់ពីលេងចាញ់ Real Betis ដោយលទ្ធផល ៣ទល់នឹង៤ ។  ជាមួយនិងវត្តមានកីឡាករឆ្នើម  Messi ក្នុងតង់ទី២ ថែមទាំងរកបានមួយគ្រាប់ដោយបាល់១១ម៉ែត្រ ។រីឯក្រុមលោក Mourinho បានប្រកួតចាញ់ើ Manchester City ក្នុងលទ្ធផល ៣:១ ។ ៣គ្រាប់របស់ម្ចាស់ផ្ទះក្រុមមេឃខៀវ  ធ្វើសម្រេចដោយ David Silva, Sergio Aguero និង Ilkay Gundogan ជួយឲ្យក្រុមនៅ Etihad បន្តឈរកំពូលតារាង មានគម្លាត២ពិន្ទុពី Liverpoolដដែល ។ងាកមកមើលក្រុម Juventus AC 2:0 A C Milan ជ័យជំនះនេះក៏មានមួយគ្រាប់របស់តារា ឆ្នើម Cristiano Ronaldo និងមួយគ្រាប់ទៀតរបស់ Mario Mandzukic  ៣ពិន្ទុ នេះ ធ្វើអោយក្រុមមានមូលដ្ឋាននៅទីក្រុង Turin ឈរលេខ១ កំពូលតារាងនៅសេរី A ហើយ អតីតកីឡាករ…

  • លោក Keisuke Honda និងដឹកនាំជំនួបកម្ពុជា ជាមួយនិង មីយ៉ានម៉ា ពាន AFF Suzuki Cup ល្ងាចនេះ

    លោក Keisuke Honda និងដឹកនាំជំនួបកម្ពុជា ជាមួយនិង មីយ៉ានម៉ា ពាន AFF Suzuki Cup ល្ងាចនេះ

    បើតាមការបញ្ជាក់របស់លោក Felix Damas គ្រូបង្វឹកកម្ពុជា បានបញ្ជាក់ថា លោក Keisuke Honda នឹងមកដឹកនាំក្រុម នៅរាត្រីនេះ  ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។ ក្នុងវគ្គសន្សំពិន្ទុ AFF Suzuki Cup 2018 នៅល្ងាចម៉ោង៦:៣០នាទីនេះ ។ ក្រុមគោព្រៃកម្ពុជា ត្រូវជួបម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ដើម្បីស្វែងរក៣ពិន្ទុដំបូង ក្នុងជំនួបទី២របស់ខ្លួន ។ មុនការប្រកួតទី២របស់កម្ពុជា លោក Felix ដែលជាគ្រូបង្វឹកបានបញ្ជាក់ថា៖ “ក្រុមកម្ពុជា ត្រូវបង្កើតឱកាសឱ្យបានច្រើនបន្ថែមទៀតក្នុងការប្រកួតនេះដើម្បីស្វែងរកគ្រាប់បាល់ ក្រោមការដឹកនាំរបស់លោក Honda ”។សូបញ្ជាក់ថា ពាន AFF Suzuki Cup 2018 កម្ពុជាស្ថិតក្នុងពូល A មាន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ។ ប្រកួតទី១ កម្ពុជា 0:1 ម៉ាឡេស៊ី ។ គួររំលឹកថា ៧ប្រកួតចុងក្រោយរបស់កម្ពុជា មិនដែលឈ្នះមីយ៉ាន់ម៉ាម្ដងណាឡើយ…

  • ការប្រកួតកីឡាតេក្វាន់ដូ WTF ជើងឯកថ្នាក់ជាតិ ២០១៨នេះ មានការកើនឡើងជាងឆ្នាំ២០១៧

    ការប្រកួតកីឡាតេក្វាន់ដូ WTF ជើងឯកថ្នាក់ជាតិ ២០១៨នេះ មានការកើនឡើងជាងឆ្នាំ២០១៧

    កីឡាករ-កីឡាករិនីចំនួន២២៦នាក់ បានចូលរួមប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា តេក្វាន់ដូ WTF ជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ដែលបានប្រារព្ធពិធីបើកជាផ្លូវការ កាលពីចុងសប្តាហ៍ កន្លងទៅ នៅ អគារប៊ូយ៉ុងនៃពហុកីឡដ្ឋានជាតិ។លោក គង់ សក្ខិដា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF បានឲ្យដឹងថា ការ ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានអត្តពលិកចូលរួមបានកើនឡើងជិត៤០នាក់ មកពី២៨ក្លឹប ក្នុងនោះ ២៣ក្លឹប នៅភ្នំពេញ និង៥ក្លឹបផ្សេងទៀតមកពីបណ្តាលខេត្ត ដែលមានកីឡាករ-កីឡាការិនី ២២៦នាក់ កើនជាងឆ្នាំ២០១៧ កន្លងទៅ ។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន២២វិញ្ញាសា ក្នុងនោះ មានវិញ្ញាសាមេគុនចំនួន៥ និងប្រយុទ្ធ មាន ១៧វិញ្ញាសា ។ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរៈសហព័ន្ធតេក្វាន់ដូ WTF តាមរយៈព្រឹត្តិការណ៍នេះនឹងជួយពង្រឹងគុណភាព និងវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករ-កីឡាការិនីមក ពីបណ្តាក្លឹបនានាទូទាំងប្រទេសឲ្យកាន់ល្អប្រសើរបន្ថែមទៀត ជាពិសេសនឹងផ្តល់លទ្ធភាពកាន់តែល្អ ក្នុងការជ្រើសរើសបាននូវធនធានអត្តពលិកប្រកបដោយគុណភាពខ្ពស់ៗ ដើម្បីត្រៀមខ្លួនទទួលធ្វើម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ។លោក Chung…

  • អ្នកប្រដាល់ Christian Daghio បានស្លាប់ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅប្រទេសថៃ

    អ្នកប្រដាល់ Christian Daghio បានស្លាប់ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅប្រទេសថៃ

      អ្នកប្រដាល់ជើងចាស់ជនជាតិអ៊ីតាលី Christian Daghio បានស្លាប់ បន្ទាប់ពីសន្លប់បាត់ស្មារតីនៅចុងទឹកទី១២ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ក្របខ័ណ្ឌ WBC Asian Concil ជាមួយអ្នកប្រដាល់ថៃ ដន ផារឿង កាលពីថ្ងៃទី ២៦ តុលា។ Daghio អាយុ ៤៩ ឆ្នាំ ត្រូវបានវាយឱ្យសន្លប់ ប៉ុន្តែនៅតែអាចងើបឡើងវិញបាននៅពេលរាប់ជិតដល់១០ ហើយអាជ្ញាកណ្តាលបានអនុញ្ញាតឱ្យបន្តការប្រកួត។ ប៉ុន្មានវិនាទីក្រោយមក អ្នកប្រដាល់អ៊ីតាលីរូបនេះត្រូវបានវាយឱ្យដួលសន្លប់ម្តងទៀត ហើយបានបញ្ជូនទៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ។ថ្វីបើគ្រូពេទ្យជួយសង្គ្រោះភ្លាមៗនៅលើសង្វៀន និងនាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីនោះ គាត់បានស្លាប់នៅថ្ងៃសុក្រ ទី២វិច្ឆិកា។ ដាហ្គីអូធ្លាប់ប្រកួតអាជីពជាង ២០០ លើក និងឈ្នះខ្សែក្រវាត់ពិភពលោកចំនួន៧អំឡុងអាជីពរបស់គាត់ទាំងក្នុងពិភពប្រដាល់សកលនិងប្រដាល់មួយថៃ។កើតនៅទីក្រុងកាព្រី ប្រទេសអ៊ីតាលី លោកដាហ្គីអូបានចំណាយពេលចុងក្រោយ ២០ ឆ្នាំរស់នៅក្នុងប្រទេសថៃ កន្លែងដែលគាត់បើកកន្លែងហ្វឹកហាត់ប្រដាល់មួយកន្លែង និង ធ្វើការស្ម័គ្រចិត្តឱ្យប៉ូលិសទេសចរណ៍។ប្អូនប្រុសរបស់គាត់ និងជាអ្នកចាត់ការទូទៅរបស់គាត់ឈ្មោះ ហ្វាប្រ៊ីហ្ស៊ីអូ បានប្រាប់បណ្តាញផ្សព្វផ្សាយរបស់អ៊ីតាលីថា គាត់ស្លាប់ដូចបំណងដែលគាត់ចង់បាន។ ខ្ញុំគ្មានសោកស្តាយស្អីនោះទេ ព្រោះគាត់ចង់បានបែបហ្នឹង។ គាត់ចង់វ៉ៃរហូតដល់អាយុ ៨០។ សង្វៀនគឺជាជីវិតរបស់គាត់ ហើយគាត់ស្លាប់ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ ៕

  • កីឡាករ២នាក់របស់ Arsenal ឈ្នះពានជាកីឡាករល្អ ខណៈអ្នកចាត់ការក្លិប Bournemouth ឈ្នះពានឯកត្តជននៅ Premier League ប្រចាំខែតុលា

    កីឡាករ២នាក់របស់ Arsenal ឈ្នះពានជាកីឡាករល្អ ខណៈអ្នកចាត់ការក្លិប Bournemouth ឈ្នះពានឯកត្តជននៅ Premier League ប្រចាំខែតុលា

    កីឡករ២រូបរបស់ Arsenal គឺខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ឈ្នះពានរង្វាន់កីឡាករឆ្នើម នាំមុខកីឡាករ Fernandinho របស់ Manchester City និងកីឡាករ Mat Ryan នៃក្រុម Brighton រីឯខ្សែបម្រើ Aaron Ramsey ឈ្នះពាន Carling Goal of the Month ពេលទាត់ចូល Fulham ជំនួសកន្លែងខ្សែប្រយុទ្ធហង្សក្រហម Daniel Sturridge ដែលបានឈ្នះពានរង្វាន់កាលពីខែកញ្ញា ។ ចំណែកលោក Eddie Howe របស់ Bournemouth ឈ្នះពានជាអ្នកចាត់ការឆ្នើមប្រចាំតុលា ។ ជំនួសតំណែងលោក Nuno Espirito អ្នកចាត់ការ Wolverhampton ដែលបានឈ្នះកាលពីខែកញ្ញា នៃក្របខ័ណ្ឌកំពូល Premier League ប្រចាំខែវិច្ឆិកា ៕ម.ន

  • អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន

    អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន

    អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ១៦គ្រឿង ព្រឹត្តិការណ៍ Southeast Wrestling and Grappling  Championships Philippines នេះបើតាមការបញ្ជាក់ពីលោក ធិន វិចត្រ អគ្គលេខាធិការកីឡាចំបាប់កម្ពុជា ពីទីក្រុង San Pablo ប្រទេស ហ្វីលីពីន ។ជាលទ្ធផល អត្តពលិកកីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយសរុប១៦គ្រឿង ក្នុងនោះមានមេដាយមាស ០៣គ្រឿងប្រាក់ ០៤គ្រឿង និងមេដាយសំរិទ្ធ ០៩គ្រឿង ។ លោក ធិន វិចិត្រ បញ្ជាក់ទៀតថា នេះជាជោគជ័យថ្មីមួួយរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលអត្តពលិកបានប្រឹងប្រែងហ្វឹកហាត់នាពេលកន្លងមករហូតទទួលបានលទ្ធផលល្អដូចពេលនេះ ។ លោក ជឿជាក់ថា កីឡាករ កីឡការិនី និងបង្កើនការហ្វឹកហាត់ ស្វែងរកចំនុចល្អ និងខ្វះខាត ដើម្បីកែលំអរអោយបានល្អ ត្រៀមដណ្តើមមេដាយពីព្រឹត្តិការណ៍ ស៊ីហ្គេម នាឆ្នាំ២០១៩ នាពេលខាងមុខជាបន្តទៀត ។ លោក បន្តថា បន្ទាប់ពីទទួលបានការអនុញ្ញាត ជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា និងមានការឧបត្ថម្ភថវិកាទាំងស្រុង ពីលោក Casey…