Category: កីឡា

  • ក្លិបក្តីចាស់ឈ្នះមេដាយមាស វិញ្ញាសារសម្តែងការពារខ្លួនពានរង្វាន់ Sponsor កីឡាតេក្វាន់ដូ ITF ថ្ងៃបើកឆាក

    ក្លិបក្តីចាស់ឈ្នះមេដាយមាស វិញ្ញាសារសម្តែងការពារខ្លួនពានរង្វាន់ Sponsor កីឡាតេក្វាន់ដូ ITF ថ្ងៃបើកឆាក

    កីឡាករ៤នាក់ ដែលសម្តែងលើវិញ្ញាសារសម្តែងការពារខ្លួន១ទល់៣នាក់បានយកឈ្នះ មេដាយមាស នៅព្រឹកថ្ងៃសុក្រនេះ នាថ្ងៃបើកឆាកនៃព្រឹត្តិការណ៍កីឡាតេក្វាន់ដូ ITF ដណ្តើមពានរង្វាន់ ភេសជ្ជៈ ស្ពនស័រ ឆ្នាំ២០១៨ នៅវិមានកីឡដ្ឋានជាតិ។ យោងតាម លោក ប៉ាល់ ជីវ័ន្ត មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានបង្ហាញលទ្ធផល នៅព្រឹកថ្ងៃដំបូងនេះថា វិញ្ញាសារសម្តែងការពារខ្លួន ១ទល់៣នាក់បុរសនារី អាយុ៩ ឆ្នាំដល់១៤ឆ្នាំនេះ មាន៥ក្រុម ចូលរួមប្រជែង ដែលចំណាត់ថ្នាក់លេខ១ មេដាយ មាស បានទៅលើកីឡាករ មួង សំរិទ្ធិស័ក, អំ ភក្តី, កេត វ៉ិន ធាន និងកីឡាករ គឿន ចាន់ថា មកពីក្លិបក្តីចាស់ ខណៈចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករមកពីក្លិបព្រៃ កប្បាស ខេត្តតាកែវ និងលេខ៣ បានទៅលើកីឡាករ មកពីក្លឹបយុវជន-ក្រុមទី១។ ចំពោះវិញ្ញាសារមេគុនខ្សែក្រវាត់ក្រោមខ្មៅ ឯកត្តជននារីអាយុ៩ឆ្នាំដល់១១ឆ្នាំ កីឡាការិនី ឆាយ វ៉ាត់ទីណា…

  • STAR BALM ឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប ចូលរួមព្រឹត្តិការណ៍ Marathon នៅ Singapore

    STAR BALM ឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប ចូលរួមព្រឹត្តិការណ៍ Marathon នៅ Singapore

    ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិត STAR BALM បានឧបត្ថម្ភអត្តពលិកកីឡាអត្តពលកម្មកម្ពុជា២រូប គឺកីឡាករ ម៉ា វីរ៉ូ និងកីឡាការនី ហេង ម៉ីជូ ទៅចូលរួមព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅប្រទេស សិង្ហបុរី នាអំឡុងខែ ធ្នូខាងមុខនេះ ។          លោក ឌីក ជេនវ៉ាន់ ទីនតឺលេន ស្ថាបនិក ផលិត STAR BALM លើកឡើងថា ការជម្រុញខ្នាស់ខ្នែងបញ្ជូនអត្តពលិកកីឡាអត្តពលកម្មកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិលើកដំបូងនេះ គឺក្រុមហ៊ុនចង់ផ្តល់ឱកាសអោយអត្តពលិកកីឡាអត្តពលកម្មដែលមានសមត្ថភាពបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពក្នុងព្រឹត្តិការណ៍អន្តរជាតិ ។ ហើយអ្វីដែលជាគោលដៅច្បងរបស់ក្រុមហ៊ុនមួយទៀតនោះ គឺចង់ផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ច្បាស់ពីសារៈប្រយោជន៍នៃការលេងកីឡា គឺកីឡានាំមកនូវសុខភាព ។            ស្ថាបនិក ដែលបន្ថែមថា ការចូលរួមជួយលើកស្ទួយវិស័យកីឡានៅកម្ពុជា គឺជាយុទ្ធសាស្រ្តស្នូលរបស់ក្រុមហ៊ុន ដើម្បីជួយពន្លឿន និងរួមចំណែកអភិវឌ្ឍន៍កីឡានៅកម្ពុជា ឈានទៅរកការប្រកួតប្រជែងដោយគុណភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ ការចូលរួមរបស់ STAR BALM ឧបត្ថម្ភវិស័យកីឡា វាក៍ជាចំណែកមួយជួយគាំទ្របង្កើនសក្តានុពលកីឡានៅកម្ពុជា ។ បន្ថែមលើនេះក្រៅពីការជួយឧបត្ថម្ភសម្ភារៈថវិកា…

  • Messi និយាយថា ក្របខណ្ឌ La Liga មានការប្រកួតប្រជែងខ្លាំងជាងលីកដ៏ទៃ

    Messi និយាយថា ក្របខណ្ឌ La Liga មានការប្រកួតប្រជែងខ្លាំងជាងលីកដ៏ទៃ

    បន្ទាប់ពីទទួលពាន Trofeo Di Stefano កាលថ្ងៃចន្ទ តារាឆ្នើម Lionel Messi បាននិយាយថា ក្របខណ្ឌ La Liga មានការប្រកួតប្រជែងខ្លាំងជាងពេលណាៗទាំងអស់ ។ បច្ចប្បន្នក្លឹប Barcelona កំពុងឈរនៅលើកំពូលតារាង La Liga រដូវកាលនេះ មាន២៤ពិន្ទុ តាមពីក្រោយដោយក្លឹប Real Madrid មាន២០ពិន្ទុ គម្លាតតែ ៤ពិន្ទុប៉ុណ្ណោះ ។សូមបញ្ជាក់ថា កីឡាករឆ្នើម Lionel Messi រកបាន៩គ្រាប់ហើយ នៅ La Liga រដូវកាល ២០១៨-២០១៩  ៕

  • លោក Jose Mourinho កំពុងចាប់អារម្មណ៍ Gary Cahill

    លោក Jose Mourinho កំពុងចាប់អារម្មណ៍ Gary Cahill

    ការចាប់អារម្មណ៍របស់លោក Jose Mourinho ស្របពេលដែលក្លឹបតោខៀវ Chelsea គ្រោងនិងអោយក្លឹបផ្សេងខ្ចី ខ្សែការពារ Gary Cahill ដែលបានបង្ហាញខ្លួនត្រឹមតែ៦ ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ និងបានលេងត្រឹមតែ២១នាទី នៅក្របខណ្ឌ Premier League ក្នុងនាមជាកីឡាករបម្រុង ក្រោមការដឹកនាំរបស់លោក Sarri ដោយបានដាក់កីឡាករ David Luiz និង Antonio Rudiger ជំនួសវិញ ។ មូលហេតុក្លឹប Chelsea អនុញ្ញាតឱ្យ Cahill ទៅក្លិបផ្សេងខ្ចី នៅខែមករា ២០១៩ មុនបញ្ចេញដោយគ្មានតម្លៃខ្លួននៅពេលកិច្ចសន្យាផុតកំណត់នៅរដូវក្តៅខាងមុខ ។ ជាមួយគ្នានេះដែរ លោក Jose Mourinho ក៏ចង់នាំយកអតីតកូនក្រុម Cahill មកបំពេញចន្លោះតំបន់ការពារកណ្ដាលនៅ Manchester Utd ដែលកំពុងមានបញ្ហា ។ សូមបញ្ជាក់ថា ខ្សែការពារសញ្ជាតិអង់គ្លេស Gary Cahill បានរួមចំណែកជួយ Chelsea…

  • លោក Claudio Ranieri នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Fullham

    លោក Claudio Ranieri នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប  Fullham

    លោក Claudio Ranieri នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Fullham  ក្រោយបណ្តេញលោក Slavisa Jokanovic ចេញដោយដឹកនាំ Fulham ធ្លាក់ទៅបាតតារាង Premier League បន្ទាប់ពីចាញ់ Liverpool 2:0 កាលពីចុងសប្តាហ៍កន្លងទៅ ។ ប្រសិនបើ លោក Ranieri ដឹកនាំក្លឹបថ្មីនេះ អោយនៅក្របខណ្ឌ Premier League រដូវកាលក្រោយ ក្លឹបគ្រោងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត១លានផោន ។ អតីតអ្នកចាត់ការរបស់ Chelsea និង Leicester ត្រូវបានតែងតាំងពីធ្វើជាអ្នកចាត់ការថ្មីរបស់ Fullham កាលពីម្សិលមិញ បន្ទាប់ពីក្លឹបបណ្ដេញលោក Slavisa Jokanovic ។

  • អ្នកជំនាញប្រណាំងម៉ូតូ Rally កម្ពុជា គួន ផាន់តារា មើលឃើញកីឡាករវ័យក្មេង២រូប និងក្លាយជាគូប្រជែងដ៏សំខាន់

    អ្នកជំនាញប្រណាំងម៉ូតូ Rally កម្ពុជា គួន ផាន់តារា  មើលឃើញកីឡាករវ័យក្មេង២រូប និងក្លាយជាគូប្រជែងដ៏សំខាន់

    អ្នកជំនាញប្រណាំងម៉ូតូរ៉ាលីកម្ពុជា ដែលធ្លាប់បង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិត អន្តរជាតិ នៅក្រៅប្រទេសមិនក្រោម១០លើក កីឡាករ គួន ផាន់តារា អះអាងថា កីឡាករម៉ូតូ ពន្លក ថ្មី២រូប របស់កម្ពុជា គឺកីឡាករ ក្រូស ថាច និងកីឡាករ ឃួន បណ្ឌិតបុត្រា និងក្លាយជាគូប្រជែង ដ៏ សំខាន់សម្រាប់ព្រឹត្តិការណ៍ប្រកួតមួយនេះ នៅឆ្នាំក្រោយ ខណៈព្រឹត្តិការណ៍ Khmer Rally Raid 2018 ដែលប្រណាំងឆ្លងកាត់៣ខេត្ត ពួកគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ប្រជែងឈ្នះ កីឡាករជំនាញរបស់បរទេសទៀតផង ។

  • នាយកវិទ្យាល័យសិលាមាស សំណូមពរកុំឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្តបន្លំសមាសភាពកីឡាករ កីឡាការិនី ព្រោះតែចង់ឈ្នះ

    នាយកវិទ្យាល័យសិលាមាស សំណូមពរកុំឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្តបន្លំសមាសភាពកីឡាករ កីឡាការិនី ព្រោះតែចង់ឈ្នះ

    ថ្នាក់ដឹកនាំវិទ្យាល័យសិលាមាស លោក ម៉ុន សុខជា បានសំណូមពរឲ្យថ្នាក់ដឹកនាំវិទ្យាល័យតាមបណ្តាខេត្ត កុំព្រោះតែមហិជ្ជតាចង់ឈ្នះ ធ្វើការបន្លំសមាសភាពកីឡាករ កីឡាការិនី ពីការប្រកួតនានា ដូចការប្រកួតកីឡាសិស្សមធ្យមសិក្សាទូទាំងប្រទេសឆ្នាំ២០១៨កន្លងទៅ នៅខេត្តកំពត ដោយក្រុមរបស់លោកធ្លាប់រងភាពអយុត្តិធម៌។

  • កត្តាវិជ្ជមានពីរ មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតវាយសីថ្នាក់ជាតិឆ្នាំនេះ

    កត្តាវិជ្ជមានពីរ មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការប្រកួតវាយសីថ្នាក់ជាតិឆ្នាំនេះ

    ក្នុងពិធីបិទការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំ២០១៨ នៅទីលានកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិ នាព្រឹកមិញនេះ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម លី កុសល បានបញ្ជាក់ថា ការប្រកួតកីឡាវាយសីថ្នាក់ជាតិឆ្នាំនេះ បច្ចេកទេសអាជ្ញាកណ្តាល ចៅក្រម និងក្រុមចូលរួម មានការកើនឡើងគួរឲ្យកត់សម្គាល់ កត្តាវិជ្ជមានពីរនេះ ធ្វើឲ្យសហព័ន្ធមានទំនុកចិត្តខ្ពស់ ឈានទៅសម្រេចគោលដៅ ក្នុងការដណ្តើមមេដាយមាស២គ្រឿង ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

  • ក្លិប Manchester City អាចក្លាយជាក្រុមឈ្នះពាន Premier League មាសដូច Arsenal

    ក្លិប Manchester City អាចក្លាយជាក្រុមឈ្នះពាន Premier League មាសដូច  Arsenal

    អតីតកីឡាករក្លិបបិសាចក្រហម Paul Scholes ព្យាករណ៍ថា Manchester City របស់ Pep Guardiola អាចជាក្រុមបន្ទាប់ដែលឈ្នះពាន Premier League មាសដ៏កម្រ ដូចក្លិប Arsenal ក្នុងជំនាន់ Thierry Henry, Patrick Viera និង Robert Pires ហើយគឺជាក្រុមដំបូង និងតែមួយគត់ដែលឈ្នះពានមាស Premier League ដែលគេឲ្យឈ្មោះថា Invincibles ក្រោយពួកគេលើកពានកាល២រដូវកាល ២០០៣-០៤ ដោយមិនចាញ់សោះក្នុង៣៨ប្រកួត។ Scholes ជឿជាក់ថាក្រុមរបស់ Pep មានសមត្ថភាពអាចសាងប្រវត្តិសាស្ត្រនេះម្ដងទៀតបន្ទាប់ពីលេង១២ប្រកួត ឈ្នះ១០ ស្មើ២ និងចាញ់០។ វីរបុរសក្លិប Man Utd សង្កេតឃើញថា ការប្រកួតជាមួយ Wolves គ្មានក្រុមណាអាចយកឈ្នះ Man City បានទេ ហើយរដូវកាលនេះពួកគេនឹងបញ្ចប់រដូវកាលដោយមិនស្គាល់ពាក្យថា ចាញ់។ គួររំលឹកថា កាលពីឆ្នាំ២០០៤…

  • លោក Santiago Solari ក្លាយជាអ្នកចាត់ការពេញសិទ្ធិ ក្រោយដឹកនាំ Real Madrid ឈ្នះ៤ប្រកួតជាប់ៗគ្នា

    លោក Santiago Solari ក្លាយជាអ្នកចាត់ការពេញសិទ្ធិ ក្រោយដឹកនាំ Real Madrid ឈ្នះ៤ប្រកួតជាប់ៗគ្នា

    លោក Santiago Solari ត្រូវបានក្លិបយក្សរបស់ La Liga បានផ្ដល់កុងត្រាផ្លូវការ ប៉ុន្តែមិនទាន់ប្រកាសថា មានរយៈពេលប៉ុន្មានឆ្នាំនៅឡើយទេ នេះបើប្រភពពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ។