Category: កីឡា

  • ការប្រកួតកីឡការ៉ាតេជើងឯកថ្នាក់ជាតិឆ្នាំនេះ បន្ថយបរិមាណ ប៉ុន្តែបង្កើនគុណភាពអត្តពលិក

    ការប្រកួតកីឡការ៉ាតេជើងឯកថ្នាក់ជាតិឆ្នាំនេះ បន្ថយបរិមាណ ប៉ុន្តែបង្កើនគុណភាពអត្តពលិក

    អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក ឡាច ច័ន្ទដារ៉ា ថ្លែងបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំបច្ចេកទេសនាព្រឹកមិញ នៅសាលហ្វឹកហាត់សហព័ន្ធកីឡាការ៉ាតេ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០១៨នេះ សហព័ន្ធបន្ថយបរិមាណ នៃការចូលរួម ប៉ុន្តែបង្កើនគុណភាពអត្តពលិក ស្របតាមអនុសាស្រ្តរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ អគ្គលេខាធិការរងរូបនេះ បន្តថា ជើងឯកថ្នាក់ជាតិនេះ ចំនួនក្លិបដែលធ្លាប់ចូលរួមប្រមាណជាជាង៣០ក្លិប ត្រូវបានកាត់បន្ថយមកត្រឹម១៥ក្លិប ដើម្បីកាត់បន្ថយបរិមាណចូលរួម បង្កើនគុណភាពអត្តពលិកវិញ។ លោកបញ្ជាក់ថា សហព័ន្ធធ្វើដូច្នេះ ក្នុងន័យកាត់បន្ថយការចំណាយថវិកាច្រើន ប៉ុន្តែបង្កើននូវបរិមាណគុណភាព ដោយអោយក្លិបនីមួយជ្រើសរើសកីឡាករ កីឡាការិនី ដែលមានគុណភាពចូលរួមប្រកួតប៉ុណ្ណោះ ស្របតាមអនុសាសន៍ របស់ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ម្យ៉ាងទៀតងាយស្រួលឲ្យសហព័ន្ធចម្រាញ់ជ្រើសរើសបានកីឡាករកីឡាការិនីល្អៗ បញ្ចូលជាក្រុមជម្រើសជាតិ ឬយុវជនថ្នាល សម្រាប់ហ្វឹកហាត់ ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងពង្រឹងត្រៀម ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា។ លោក ឡាច ច័ន្ទដារ៉ា បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ យើងត្រូវពង្រឹងគុណភាពអត្តពលិកអោយខ្លាំងជាងមុន ដើម្បីត្រៀមស៊ីហ្គេម…

  • សកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្តល់ថវិកាលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយពីការប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ាន នៅមីយ៉ាន់ម៉ា

    សកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្តល់ថវិកាលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយពីការប្រកួតកីឡានិស្សិតក្របខណ្ឌអាស៊ាន នៅមីយ៉ាន់ម៉ា

    សកលវិទ្យាល័យអាស៊ីអឺរ៉ុប បានផ្តល់ថវិកាលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយពីការប្រកួតកីឡានិស្សិត ក្របខណ្ឌអាស៊ាន លើកទី១៩ នៅមីយ៉ាន់ម៉ា។ លោក ពៅ ហុក គ្រូកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប មានប្រសាសន៍ថា កីឡាករ កីឡាការិនីចំនួន៨នាក់ លើ៣ប្រភេទកីឡា ដែលទៅចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើនេះ រួមមាន៖ អត្តពលកម្ម៣នាក់ មានកីឡាករ ប៉ែនសុខគង់ ឈុន ប៊ុនថន និងកីឡាការិនី ឌួងស្រីភាព។ ផ្នែកហែលទឹក៣នាក់ មានកីឡាករ លឹម កែវឧត្តមុ , ហែម ប៉ុច និងប្រភេទកីឡាប៉េតង់មាន២នាក់គឺ កីឡាករ ឡាយ ទិត្យមករា និងកីឡាការិនី ស្រៀង សុរ៉ាឃីម ។ ជាលទ្ធផលមានតែវិញ្ញាសាកីឡាប៉េតង់ទេ ដែលដណ្តើមបានមេដាយ គឺកីឡាការិនី ស្រៀង សុរ៉ាឃីម ដណ្តើមបានមេដាយមាស១ និងប្រាក់២គ្រឿង។ លោកបន្តថា ដើម្បីបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំ និងឆន្ទៈកីឡាករ កីឡាការិនី ឲ្យមានក្តីរំពឹងខ្ពស់ ឈានទៅប្រកួតព្រឹត្តការណ៍នានានាពេលខាងមុខទៀត។ ឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសកលវិទ្យាល័យអាស៊ីអឺរ៉ុប ជានិច្ចជាកាលតែងតែលើកទឹកចិត្តទុកដាក់…

  • អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាម សង្ឃឹមថា រាល់ការប្រកួតនិងមានភាពសុក្រិតយុត្តិធម៌ដល់កីឡាករ កីឡាការិនី

    អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាម សង្ឃឹមថា រាល់ការប្រកួតនិងមានភាពសុក្រិតយុត្តិធម៌ដល់កីឡាករ កីឡាការិនី

    លោក អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ក្រោយពីសហព័ន្ធ អញ្ជើញ Grand Master ង្វៀង វ៉ាន់ជីវ ដែលជាប្រធានអាជ្ញាកណ្តាលពិភពលោក មកបង្ហាត់បង្ហាញពេលនេះ លោកសង្ឃឹមថា រាល់ការប្រកួតនិងមានការកាត់សេចក្តីដោយភាពសុក្រិតយុត្តិធម៌ ។ ការលើកឡើងធ្វើក្រោយពិធីបិទ វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកីឡាវ៉ូវីណាម ក្រោមជំនួយកញ្ចប់ថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ព្រហ្ម ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាកាលពីម្សិលមិញ នៅសាលប្រជុំនៃពហុកីឡដ្ឋានជាតិ ។ លោក អ៊ូ រតនា បានបញ្ជាក់ទៀតថា ចំពោះការប្រកួតនានា បើអាជ្ញាកណ្តាល ចៅក្រមធ្វើកាត់សេចក្តីច្បាស់លាស់ មានន័យថា ពួកគាត់កំពុងផ្តល់ភាពយុត្តិធម៌ដល់កីឡាករ កីឡាការិនី។ លោក អនុប្រធានសហព័ន្ធទី១រូបនេះ បន្តថា ស្របតាមគោលការណ៍អភិវឌ្ឍន៍វិស័យកីឡារបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សហព័ន្ធក៏មានផែនការចង់ពង្រីកក្លឹបទៅតាមខេត្ត  និងបន្តជំរុញទៅតាមគ្រឹះស្ថានសិក្សាបន្តទៀត ក្រៅពីពង្រឹងសមត្ថភាព អាជ្ញាកណ្តាល…

  • កីឡាករអុកចត្រង្គទូទាំងប្រទេសជាង១៤០នាក់ ចូលរួមប្រជែងពានរង្វាន់អនុស្សាវរីយ៍វិមានឈ្នះ-ឈ្នះ

    កីឡាករអុកចត្រង្គទូទាំងប្រទេសជាង១៤០នាក់ ចូលរួមប្រជែងពានរង្វាន់អនុស្សាវរីយ៍វិមានឈ្នះ-ឈ្នះ

    កីឡាករអុកចត្រង្គមកពីបណ្តាក្លិបនានាទូទាំងប្រទេសដែលមានចំនួន១៤២នាក់នឹងត្រូវចូល រួមប្រកួតដណ្តើមពានរង្វាន់វិមាននយោបាយអនុស្សាវរីយ៍ឈ្នះឈ្នះនិងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់ សង្រ្គាមស៊ីវិលនៅកម្ពុជា ជាមួយនឹងការប្រកួត និងសម្តែងរបស់ប្រភេទកីឡាជាច្រើនផ្សេងៗទៀត នាថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ថ្លែងនៅក្នុងបទសម្ភាសន៍ លោក គុជ គឹមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា មានប្រសាសន៍ថា កីឡាករចំនួន១៤២នាក់មកទូទាំងប្រទេសនេះ នឹងធ្វើឲ្យកាន់តែមានភាពទាក់ទាញខ្លាំង ដែលកីឡាករទាំងនោះសិតតែជាស្តេចអុក ធ្លាប់ដណ្តើមបានម្ចាស់ជ័យលាភី និងមានកីឡាករថ្មីៗមួយចំនួន ដោយមានសមត្ថភាពខ្លាំងផងដែរ។ លោកប្រធានបញ្ជាក់ថា គណៈកម្មការបច្ចេកទេសនឹងចាប់ឆ្នោតចែកពូល និងប្រកួតជម្រុះស្វែងរកកីឡាករខ្លាំងៗចំនួន៦៤នាក់ ដើម្បីយកទៅប្រកួតនៅជុំបន្តបន្ទាប់ នៅក្នុងពហុកីឡដ្ឋានជាតិ មករតកតេជោ ទល់មុខវិមានឈ្នះឈ្នះ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកប្រធានសហព័ន្ធ បានចាត់ទុកថា ការចូលរួមរបស់កីឡាអុកចត្រង្គក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែបានបង្ហាញពីប្រភេទកីឡាប្រពៃជាតិខ្មែរ ជូនមហាជនទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលបាននូវធនធានកីឡាករឲ្យកាន់តែសម្បូរបែបជាមួយនឹងការពង្រឹងគុណភាព និងលើកកម្ពស់ការអភិវឌ្ឍនៃប្រភេទកីឡាប្រពៃណីជាតិមួយនេះឲ្យកាន់តែរីកចម្រើន ក្នុងគោលដៅដ៏ចម្បងរបស់ខ្លួន គឺការត្រៀមខ្លួនឈានឆ្ពោះទៅដណ្តើមមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីគណៈកម្មាធិការ…

  • កីឡាករល្បីរបស់កម្ពុជានឹងធ្វើការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក អបអរថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ

    កីឡាករល្បីរបស់កម្ពុជានឹងធ្វើការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក អបអរថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះ

    កីឡាករល្បីរបស់កម្ពុជា១៦នាក់ និងធ្វើការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក និង Khmer Fight រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៨–៣១ ខែធ្នូ ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីអបអរ ពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះ-ឈ្នះ និងខួប២០ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នេះបើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ឯកឧត្តមអគ្គលេខាធិការ បញ្ជាក់ថា កីឡាករដែលត្រូវបានជ្រើសរើសចូលរួមប្រកួតកម្រិតពិភពលោកនេះ សុទ្ធតែជាកីឡាករល្បីៗរបស់កម្ពុជា ដូចជា ឃីម ឌីម៉ា, ឡៅ ចិត្ដ្រា, ឡៅ ចន្ទ្រា, ចាន់ រតនា, ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, ផល សោភ័ណ្ឌ, វង្ស ណយ, មឿន សុខហ៊ុច, ពេជ្រ ម្ទេសខ្មាំង, លាង ស៊ីពេជ្រ និងកីឡាករ ម៉ន សាម៉េត ជាដើម ដែលនឹងត្រូវប្រកួតជាមួយកីឡាករអន្តរជាតិ…

  • ប្រធានអូឡាំពិកកម្ពុជា ស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្វឹក

    ប្រធានអូឡាំពិកកម្ពុជា ស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្វឹក

    ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុន បានស្នើឲ្យសហព័ន្ធកីឡាជាតិទាំងអស់ ចាប់ផ្តើមបណ្តុះបណ្តាលគ្រូបង្វឹកឲ្យបានច្រើន ការលើកឡើងនេះធ្វើឡើងគ្រាដែលឯកឧត្តម ដឹកនាំកិច្ចប្រជុំជាមួយក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាជាតិទាំង៣៥ នៅព្រឹកមិញនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា ស្តីពីរបាយការណ៍វឌ្ឍភាព ត្រៀមធ្វើម្ចាស់ផ្ទះ ព្រឹត្តការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កន្លងមកនេះស្ថាប័នពាក់ព័ន្ធបានធ្វើកិច្ចការជាច្រើនដោយបានបង្ហាញនៅផែនការមេ កីឡាស៊ីហ្គេម និងបានដាក់ចេញនូវផែនការបណ្តុះបណ្តាលចៅក្រម គ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាលដល់សហព័ន្ធកីឡជាតិនានា ដើម្បីធ្វើយ៉ាងណាដណ្តើមឱ្យបានមេដាយមាស នៅឆ្នាំ២០២៣។ ឯកឧត្តមបន្តថា សហព័ន្ធមួយចំនួននៅមិនទាន់រៀបចំផែនការរបស់ខ្លួននៅឡើយ ដែលនេះជាបញ្ហាប្រឈមដែលត្រូវត្រួតពិនិត្យ។ បច្ចុប្បន្នយើងអាចស្វែងរកការជួយឧបត្ថម្ភគាំទ្រ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដូចជាដៃគូក្នុងតំបន់មាន សិង្ហបុរី ម៉ាឡេស៊ីជាដើម ហើយក្រៅពីនោះ នៅទ្វីបអាស៊ីក៏យើងអាចស្នើសុំលើផ្នែកបណ្តុះបណ្តាលធនធានបានដូចគ្នា មានមិត្ត ចិន ជប៉ុន កូរ៉េ និងទ្វីបអ៊ឺរ៉ុបផងដែរ។ ដូច្នេះសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវរៀបចំផែនការស្នើសុំឲ្យបានត្រឹមត្រូវពីបណ្តាប្រទេសជាមិត្ត។ ឯកឧត្តមបញ្ជាក់ថា ដើម្បីបន្តធ្វើកិច្ចការនេះ…

  • ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្រាប់ឱ្យកីឡាករ គ្រូបង្វឹកយកចិត្តទុក្ខដាក់ក្រេបយកចំណេះដឹង បច្ចេកទេស និងក្បួនច្បាប់ប្រកួតពីគ្រូឧទ្ទេសមកពីអឺរ៉ុប

    ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ប្រាប់ឱ្យកីឡាករ គ្រូបង្វឹកយកចិត្តទុក្ខដាក់ក្រេបយកចំណេះដឹង បច្ចេកទេស និងក្បួនច្បាប់ប្រកួតពីគ្រូឧទ្ទេសមកពីអឺរ៉ុប

    ថ្នាក់ដឹកនាំសហព័ន្ធកីឡាតេក្វាន់ដូ ITF បានប្រាប់កីឡាករគ្រូបង្វឹក ដែលចូលរួមវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF ត្រូវយកចិត្តទុក្ខដាក់ក្រេបជញ្ជក់ក្បួនច្បាប់ ដែលទទួលបានចែករំលែកពីគ្រូបង្វឹកមកពីតំបន់អឺរ៉ុប ពីព្រោះបច្ចេកទេស និងក្បួនច្បាប់តេក្វាន់ដូ ITF តំបន់អ៊ីរ៉ុប បានកា្លយជារនាំងឧសគ្គមួយ ដែលធ្វើឱ្យអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ខ្លាចមិនចង់ទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ធំៗ ដែលរៀបចំដោយប្រទេសលោកខាងលិច ព្រោះលក្ខន្តិកៈមួយចំនួនខុសពីបច្ចេកទេស និងក្បួនច្បាប់តេក្វាន់ដូ។   ដូច្នេះសហព័ន្ធបានសម្រេចអញ្ជើញគ្រូមកពីប្រទេសប៊ុលហ្គារី ដែលអនុវត្តបច្ចេកទេស និងច្បាប់ទាំងនោះ មកចែករំលែកចំណេះដឹងដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងចៅក្រមអាជ្ញាកណ្តាលកីឡាតេក្វាន់ដូ ITF នៅកម្ពុជា។ នេះជាការបញ្ជាក់របស់ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ឯកឧត្តម កែវ រ៉េមី ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល កីឡាតេក្វាន់ដូ ITF កាលពីម្សិលមិញ នៅសាលប្រជុំ ក្នុងពហុកីឡដ្ឋានជាតិ។ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានក្រើនរំលឹកឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេប យកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្ត និងចែករំលែកបន្តដល់កូនសិស្ស ដើម្បីពង្រឹងអភិវឌ្ឍន៍ជំនាញបន្ថែមទៀត សម្រាប់ត្រៀមចូលរួមការប្រកួតមិនថាតំបន់អាស៊ី…

  • Henrikh Mkhitaryan បាក់ឆ្អឹងប្រអប់ជើងមិនអាចជួយ Arsenal នៅវគ្គបន្តបាន

    Henrikh Mkhitaryan បាក់ឆ្អឹងប្រអប់ជើងមិនអាចជួយ Arsenal នៅវគ្គបន្តបាន

    តាមការប្រកាសរបស់ក្លិបកាំភ្លើងធំ Arsenal កីឡាករ Henrikh Mkhitaryan ត្រូវសម្រាក៦សប្ដាហ៍ដោយសាររបួសបាក់ឆ្អឹងប្រអប់ជើងខាងស្ដាំ។ ខ្សែបម្រើ Mkhitaryan វ័យ២៩ឆ្នាំ ត្រូវបានប្ដូរចេញនៅវគ្គទីមួយ អំឡុងពេលលេងក្នុងពាន League Cup វគ្គ៨ក្រុមចុងក្រោយចាញ់ Spurs និងអវត្តមាននៅ Premier League ពេលឈ្នះ Burnley។ សូមបញ្ចាក់ថា នៅរដូវកាលនេះ Mkhitaryan រកបាន៤គ្រាប់ ឲ្យក្រុមកាំភ្លើងធំ Arsenal។ បញ្ហារបួសរបស់ Mkhitaryan មានន័យថា ស្ថិតចូលក្នុងបញ្ជីកីឡាកររបួសរបស់ Arsenal ជាមួយ Danny Welbeck និងខ្សែការពារ Rob Holding ប៉ុន្តែអ្នកទាំងពីរ រំពឹងថានឹងអាចត្រលប់ក្លិបនៅរដូវកាលក្រោយឯណោះ៕

  • ក្លិប Paris St Germain ចង់បានខ្សែបម្រើ Abdoulaye Doucoure របស់ក្លិប Watford

    ក្លិប Paris St Germain ចង់បានខ្សែបម្រើ Abdoulaye Doucoure របស់ក្លិប Watford

    ក្លិបយក្សបារាំង Paris St Germain គ្រោងផ្ដល់សំណើរតម្លៃ៣០លានផោន ដើម្បីនាំខ្សែបម្រើជនជាតិបារាំង Abdoulaye Doucoure របស់ក្លិប Watford ត្រលប់ទៅ Ligue 1 វិញ។  Doucoure វ័យ២៥ឆ្នាំ ដែលធ្លាប់ជាប់ជម្រើសជាតិយុវជនបារាំង អាយុក្រោម១៧ឆ្នាំ ដល់យុវជនអាយុក្រោម២១ឆ្នាំ បានវិវឌ្ឍន៍ខ្លួនក្លាយជាខ្សែបម្រើល្អបំផុតម្នាក់ ក្នុងក្របខណ្ឌ Premier League តាមរយៈល្បឿន និងកម្លាំងរបស់គេ ក្រោយមកចូលរួម Watford ក្នុងឆ្នាំ២០១៦។ ជាមួយគ្នានេះ អតីតគ្រូបង្វឹករបស់ Doucoure គឺលោក Marco Silva ដែលកំពុងដឹកនាំ Everton ក៏នៅតែមានចំណាប់អារម្មណ៍នាំគេទៅធ្វើការជាមួយគ្នាជាថ្មីដែរ។ សូមបញ្ជាក់ថា ក្លិប Tottenham និង Arsenal ក៏ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ Doucoure ដែរ ទោះបី Watford ទើបចងជើងគេដោយចុះកុងត្រាថ្មី៥ឆ្នាំ កាលពី ខែសីហាថ្មីៗនេះក៏ដោយ៕

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ក្នុងការបង្ហាញខ្លួនដំបូងព្រឹត្តិការណ៍ប្រកួកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ក្នុងការបង្ហាញខ្លួនដំបូងព្រឹត្តិការណ៍ប្រកួកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨

    អត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ ឆ្នាំ២០១៨ ដោយដណ្តើមបានមេដាយសរុប១០គ្រឿង មេដាយមាស៣គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ២គ្រឿង ខណៈក្រុមក្រសួងការពារជាតិដណ្តើមបានមេដាយច្រើនជាងគេសរុ១៣គ្រឿង មេដាយមាស៦គ្រឿង ប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង។ ថ្លែងក្រោយបញ្ចប់ពិធីបំពាក់មេដាយ លោក ពៅ ហុក គ្រូបង្វឹកក្លិបកីឡាអត្តពលកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទោះបីវត្តមានដំបូងតែក្លិបក្រសួងសេដ្ឋកិច្ចប្រជែងបានចំណាត់ថ្នាក់លេខ២ដែរ សម្រាប់ជើងឯកថ្នាក់ឆ្នាំនេះ ហើយវាក៏ជាជោគជ័យធំមួយផងដែរ។ លោកអះអាងថា ប្រកួតជើងឯកឆ្នាំក្រោយ ក្លិប និងបង្កើនសមត្ថភាពអត្តពលិកឲ្យកាន់តែខ្លាំងខ្លា ធ្វើយ៉ាងណាប្រជែង យកចំណាត់ថ្នាក់លេខ១ឲ្យបាន។ ដោយឡែក ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានលើកឡើងថា ឆ្លងការប្រកួតរយៈ២ថ្ងៃនេះ យើងសង្កេតឃើញកីឡាករ កីឡាការិនី អត្តពលកម្ម ពិតជាមានទេពកោសល្យសមត្ថភាព ប៉ុន្តែបើប្រៀបធៀបទៅ និងកម្រិតបច្ចេកទេសប្រទេសក្នុងតំបន់ តាមរយៈការចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម ព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យ ឬក៍ព្រឹត្តិការណ៍អេស៊ានហ្គេមកន្លងមកឃើញថា សិទ្ធផលនៅកម្រឹតទៀបនៅឡើយទេ។ ដូច្នោះទាមទារឲ្យកីឡាករខិតខំហ្វឹកហាត់ឲ្យបានខ្លាំងខ្លាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពឈានទៅដណ្តើមមេដាយពីការប្រកួតលើឆាកអន្តរជាតិមកជូនកម្ពុជា។ …