-
ប្រធានខេមរៈសហព័ន្ធកីឡាយូដូ អះអាងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ កើនឡើងទាំងសមត្ថភាព និងកីឡាករ កីឡាការិនី

ប្រធានខេមរៈសហព័ន្ធកីឡាយូដូ អះអាងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ កើនឡើងទាំងសមត្ថភាព និងកីឡាករ កីឡាការិនី ការប្រកួតកីឡាយូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ បានបញ្ចប់ដោយជោគជ័យជាមួយនឹងមោទនភាព បន្ទាប់ពីមានកើនឡើងទាំងសមត្ថភាព និងចំនួនកីឡាករការិនីចូលរួមជាងបណ្តាឆ្នាំកន្លងទៅ។ ប្រធានខេមរៈសហព័ន្ធកីឡាយូដូ លោក ហេង លី បានថ្លែងលើកឡើងដូច្នោះ ក្រោយបញ្ចប់ពិធីបិទការប្រកួតកីឡាយូដូជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីល្ងាចម្សិលមិញ ។ លោកថា បន្ទាប់ពីមើលឃើញនូវកំណើនការចូលរួមយ៉ាងផុសផុសបែបនេះ ខេមរៈសហព័ន្ធកីឡាយូដូ មានទិសដៅពង្រីកក្លិប សមាគមឲ្យកាន់តែច្រើន នៅតាមបណ្តាលខេត្ត ដើម្បីចម្រាញ់រកធនធនកីឡាករការិនី ដែលមានសមត្ថភាពពិតប្រាកដឲ្យបានកាន់តែច្រើន។ ប្រធានរូបនេះ បន្ថែមទៀតថា ការប្រកួតឆ្នាំនេះខេមរៈសហព័ន្ធបានកាត់បន្ថយ វិញ្ញាសារប្រយុទ្ធ ទម្ងន់ធ្ងន់បុរសដោយបន្ថែមមកវិញនូវវិញ្ញាសារប្រយុទ្ធនារី ដោយហេតុថា ចំនួនកីឡាការិនីហ្វឹកហាត់ កីឡាជំនាញមួយនេះពុំទាន់មាននារីចូលហ្វឹកហាត់ផុសផុលដូចកីឡាដទៃទៀត។ លោក អះអាងថា ការ ដែលសហព័ន្ធយកចិត្តទុកដាក់លើការបំផុសឲ្យមានចំនួនកីឡាការនី ចូលហ្វឹកហាត់លើប្រភេទ កីឡាយូដូនេះ ក៏ព្រោះយើងមើលឃើញថា នារីមានអទិភាពខ្ពស់ ក្នុងការស្វែងរកមេដាយពីការប្រកួត នៅអន្តរជាតិ។ លោក បញ្ជាក់ថា កីឡាករការិនីដែលចូលរួមប្រជែងជើងឯកនេះ អ្នកដែលមានសមត្ថភាព និងត្រូវជ្រើសរើសជាកីឡាករការិនីថ្នាល និងជម្រើសជាតិរបស់ខេមរៈសហព័ន្ធដើម្បី ទទួល បានការបំប៉ន…
-
អបអរសាទរចំពោះកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដែលដណ្តើមបានមេដាយប្រាក់៥គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី

អបអរសាទរចំពោះកីឡាករ-កីឡាការិនីប៉េតង់កម្ពុជា ដែលដណ្តើមបានមេដាយប្រាក់៥គ្រឿង នៃព្រឹត្តការណ៍ ការប្រកួតកីឡាប៉េតង់ ជ្រើសរើស ជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៨ “the 1st ABSC Petanque Championship” ផ្នែកបុរស និងនារី នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។ មេដាយប្រាក់ទាំង៥គ្រឿង បានលើប្រភេទវិញ្ញាសារបុរស-នារី វាយ២នាក់ទល់២នាក់ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាករ-កីឡាការិនីប៉េតង់ថៃនៅវគ្គផ្តាច់ព្រ័ត្រ។ សម្រាប់កីឡាករ សុខ ចាន់មាន និងកីឡាករ តឹប នរ៉ា ចាញ់ថៃក្នុងលទ្ធផល ៦ទល់១៣។ ចំណែកកីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ ចាញ់ថៃក្នុងលទ្ធផល៥ទល់១៣។ វិញ្ញាសារចម្រុះកីឡាការិនី កែ ឡេង និងកីឡាករ តឹប នរ៉ា ចាញ់ថៃក្នុងលទ្ធផល១០ទល់១៣ និងវិញ្ញាសារឯកត្តជនារីកីឡាការិនី អ៊ុក ស្រីមុំ ចាញ់ថៃក្នុងលទ្ធផល១១ទល់១៣ ហើយវិញ្ញាសារឯកត្តជបុរសកីឡាករ សុខ…
-
អគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គ អះអាងថា កីឡាជាតិ លើកទី៣ សហព័ន្ធត្រូវការអាជ្ញាកណ្តាល យ៉ាងតិច១៥នាក់ សម្រាប់កាត់សេចក្តី

សហព័ន្ធកីឡាអុកចត្រង្គ ដែលទើបតែបង្កើតថ្មីថ្នោង បានប្រមាណជា២ឆ្នាំ ត្រូវការអាជ្ញាកណ្តាលយ៉ាងតិច១៥នាក់ កាត់សេចក្តី ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះជាការបញ្ជាក់របស់ អគ្គលេខាធិការសហព័ន្ធ លោក ឈាវ បូរ៉ា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតមូលដ្ឋាន នារសៀលម្សិលមិញ នៅពហុកីឡដ្ឋានជាតិ ។លោក ឈៀវ បូរ៉ា បន្តថា ដើម្បីទទួលបានអាជ្ញាកណ្តាល ចៅក្រមមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ យ៉ាងហោចណាស់១៥នាក់ សម្រាប់កាត់សេចក្តី ក្នុងព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២០ សហព័ន្ធត្រូវការបង្កើតវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រឹតមូលដ្ឋានជាច្រើនវគ្គ ទៀត ។ លោកអគ្គ បន្ថែមថា កម្រឹតមូលដ្ឋាននេះ គឺបង្ហាត់បង្រៀនពីចំណេះដឹងកម្រឹតដំបូង ពីតួនាទីអាជ្ញាកណ្តាល ឈានឆ្ពោះវិឌ្ឍន៍ខ្លួនក្លាយទៅជាអាជ្ញាកណ្តាលកម្រឹតជាតិ និងអន្តរជាតិយ៉ាងតិច៤០នាក់ នាពេលខាងមុខ ដើម្បីត្រៀមកាត់សេចក្តីព្រឹត្តការណ៍ធំៗ ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា ។ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ លើកឡើងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រឹតមូលដ្ឋាន ដែលសហព័ន្ធ រៀបចំក្រោមការឧបត្ថម្ភពីក្រសួងអប់រំនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានផ្តល់នូវចំណេះដឹង…
-
ប្រភេទកីឡាប្រជាប្រិយទាញព្រ័ត្រ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ក្នុងការប្រកួតជើងឯក ឆ្នាំ២០១៨

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ឯកឧត្តម មាស សារិន បានថ្លែងក្នុងពិធីបិទកាលពីម្សិលមិញថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកភូមិភាគរាជធានីភ្នំពេញ លើកទី២ ពិតជាបានបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋ រស់នៅខណ្ខជ្រោយចង្វារ និងរាជធានីភ្នំពេញបានស្វែងយល់អំពីប្រភេទកីឡាទាញព្រ័ត្រ ដែលកីឡាប្រជាប្រិយ ក៏ដូចជាកំសាន្តសប្បាយជាមួយការដាក់តាំងផលិតផលជាតិ-អន្តរជាតិ និងប្រគុំតន្ត្រីរយៈពេល២ថ្ងៃពេញ ។ ឯកឧត្តម បន្តថា ការប្រកួតលើកទី២ ឆ្នាំ២០១៨នេះ គឺផ្តល់ឱកាសឱ្យកីឡករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស ដែលបានហ្វឹកហាត់មួយរយៈកន្លងមក ។ ឯកឧត្តមប្រធាន បញ្ជាក់ទៀតថា គោលបំណងសំខាន់ នៃការប្រកួតខាងលើ គឺចង់បំផុស និងលើកកម្ពស់គុណភាពកីឡាទាញព្រ័ត្រឱ្យមានសកម្មភាពនៅតាមបណ្តារាជធានី ខេត្ត ក្រុង និងបណ្តុះបណ្តាល កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិ ក្លឹប សមាគមន៍ កីឡាទាញព្រ័ត្រ អោយបានទូលំទូលាយ ពង្រឹងសមត្ថភាពមន្រ្តីសហព័ន្ធ អាជ្ញាកណ្តាល ចៅក្រម អោយកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព និងជំរុញអោយមានការរៀបចំការប្រកួតអោយបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាសមាគម-ក្លឹប ពង្រឹងរចនាសម័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ សមាគម ក្លឹបទូទាំងប្រទេស និងប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តការណ៍ ប្រកួតអោយបានច្រើន ក្នុងមួយឆ្នាំៗ…
-
ប្រធានសហព័ន្ធកីឡារាំ បង្ហាញឆន្ទៈ អភិវឌ្ឍន៍វិស័យកីឡាមួយនេះអោយរីកចំរើនដូចបណ្តាប្រទេសនានា

ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត បង្ហាញឆន្ទៈអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា អោយមានការរីកចំរើនដូចបណ្តាប្រទេសនានា ក្នុងតំបន់ ក៏ដូចពិភពលោក ការថ្លែងបែបនេះ ធ្វើឡើងនៅទីស្នាក់ការគណៈកម្មាការជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមិញ ក្នុងពិធីបិទការរៀបចំការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ។ លោកជំទាវ ប្រធានសហព័ន្ធ បន្តថា គោលបំណងសំខាន់របស់សហព័ន្ធ គឺចង់ផ្សព្វផ្សាយ និងអភិវឌ្ឍន៍កីឡារាំកម្ពុជា ដូចបណ្តាលប្រទេសនានា ជាពិសេសបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវកីឡារាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះធ្វើការហ្វឹកហាត់ជាក្រុម បំពេញភាពស្រស់ស្អាត សប្បាយរីករាយ និងជំនាញរាំទំនើបទាន់សម័យ ដូចជា Cha Cha Cha , Rumba , Paso Doble និង Slow Waltz ជាដើម ។ លោកជំទាវ បន្តថា ការប្រកួតនេះផងដែរ គឺផ្តល់ឱកាសដល់យុវជន និងយុវនារី ដែលមានទេពកោសល្យ ជំនាញរាំច្បាស់លាស់ អោយក្លាយ ជាកីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិរបស់សហព័ន្ធ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែមពី សហព័ន្ធជាតិ និងអន្តរជាតិ ជាពិសេស ចូលរួមប្រកួតកីឡាសស៊ីហ្គេម…
-
ផលិតផល STARBALM ប្ដេជ្ញាជួយអភិវឌ្ឍវិស័យកីឡាឆ្ពោះទៅរកឧត្តមភាពនៅឆាកអន្តរជាតិ

ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលនៅផលិតផល STAR BALM មិនត្រឹមតែឧបត្ថម្ភវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់សុខភាពកីឡាករ កីឡាការិនី និងអ្នកលេងកីឡា។ ជាពិសេសនោះ បានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ និងបំផុសឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមលេងកីឡា ដើម្បីសុខភាពផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ពៅ ហុក ប្រធានផ្នែកលក់ និងទីផ្សារផលិតផល STARBALM ក្នុងកម្មវិធី Cambodian Football Award 2018 កាលពីចុងសប្ដាហ៍កន្លងទៅ។ លោកបន្តថា ក្រុមហ៊ុនដូនពេញម៉េតហ្វាម ជានិច្ចជាកាលតែងតែចូលរួម ឧបត្ថម្ភជាមួយសកម្មភាពកីឡាជាច្រើន ដូចជា ព្រឹត្តការណ៍កីឡាជាតិ ព្រឹត្តការណ៍ រត់ម៉ារ៉ាតុង ជាពិសេសកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ ជាដើម ។ ថ្មីៗនេះ ផលិតផល STARBALM បានឧបត្ថម្ភអត្តពលិក២រូប កីឡាករ ម៉ា វីរ៉ូ និងកីឡាការនី ហេង ម៉ីជូ ទៅចូលរួមព្រឹត្តិការណ៍ Standard chartered Singapore Marathon 2018 នៅប្រទេស សិង្ហបុរី នាអំឡុងខែធ្នូខាងមុខនេះ។…
-
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា សម្លឹងឃើញអត្តពលិកវ័យក្មេងមានសក្តានុពលច្រើនសម្រាប់កម្ពុជា

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ឯកឧត្តម កែវ រ៉េមី បានថ្លែងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ មានអត្តពលិកវ័យក្មេងច្រើន ដែលជាធនធានប្រកបដោយសក្តានុពល ត្រៀមដណ្តើមមេដាយពីការប្រកួតលើឆាកអន្តរជាតិជូនកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើង ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ពានរង្វាន់ភេសជ្ជៈ ស្ពនស័រ ប្រចាំឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។ តាមរបាយយការណ៍ លោក ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានឲ្យដឹងថា ការប្រកួតឆ្នាំនេះ កីឡាករ-កីឡាការិនីវ័យក្មេងចំនួន១៧៣នាក់ មកពី១៦ក្លិបទូទាំងប្រទេស បែងចែកជា៣វិញ្ញាសារធំៗ គឺវិញ្ញាសារមេគុនមាន១០ប្រភេទ វិញ្ញាសារបច្ចេកទេសពិសេសបុរស-នារី មាន២ប្រភេទ ចាប់ពីអាយុ១៥ -១៧ឆ្នាំ និងវិញ្ញាសារសម្តែងពិសេស បុរស-នារី។ ជាមួយគ្នានេះ ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា ការប្រកួតឆ្នាំនេះ គឺសម្បូរដោយអត្តពលិកវ័យក្មេងមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ឆ្លងកាត់ការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវ ពីសំណាក់គ្រូបង្វឹក និងថ្នាក់ដឹកនាំតាមបណ្តាក្លិបរាជធានី ខេត្ត-ក្រុង។ ឯកឧត្តមសំណូមពរឲ្យក្លិប សមាគមទាំងអស់បង្កើនព្រឹត្តការណ៍ប្រកួតឲ្យបានច្រើន ដើម្បីផ្ដល់ឱកាសអត្តពលិកវ័យក្មេងទទួលបានបទពិសោធន៍…
-
ការប្រកួតកីឡាយូដូជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ កាត់បន្ថយវិញ្ញារសាទម្ងន់ធ្ងន់បុរស បន្ថែមវិញ្ញាសារប្រយុទ្ធនារី

លោក ណាំង រ៉ាវុធ អគ្គលេខាធិការខេមរៈសហព័ន្ធកីឡាយូដូ ថ្លែងឲ្យដឹងនៅល្ងាចមិញនេះថា ការប្រកួតយូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨ ដែលចាប់ផ្តើមដំណើរការប្រកួតផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ បានកាត់បន្ថយនូវវិញ្ញាសារប្រយុទ្ធបុរសទម្ងន់៩០គីឡូ ដោយបង្កើនមកវិញនូវវិញ្ញាសារប្រយុទ្ធនារី ដើម្បីបង្កើនប្រជាប្រិយភាពទាក់ទាញឲ្យមានកីឡាការិនីចូលរួមហ្វឹកហាត់ជាមួយកីឡាយូដូឲ្យបានច្រើន ដែលបច្ចុប្បន្ននេះប្រភេទកីឡានេះ ចំនួនកីឡាការិនីហ្វឹកហាត់ហាក់នូវមានចំនួនតិចតួចនូវឡើយ។ លោកបានបញ្ជាក់ថា ការដែលខេមរៈសហព័ន្ធយូដូយកចិត្តទុកដាក់លើការបំផុសឲ្យមានចំនួនកីឡាការនីជានារីហ្វឹកហាត់លើប្រភេទកីឡាមួយនេះឲ្យបានច្រើននោះ ក៏ព្រោះយើងមើលឃើញថា នារីមានអទិភាពខ្ពស់ក្នុងការស្វែងរកមេដាយពីការប្រកួតនៅក្រៅប្រទេស។ លោកបានឲ្យដឹងទៀតថា កីឡាការិនីដែលចូលរួមប្រកួតប្រជែងក្នុងជើងឯកនេះ អ្នកដែលមានសមត្ថភាពនឹងត្រូវជ្រើសជាកីឡាការិនីជម្រើសជាតិ និងជម្រើសថ្នាលរបស់ខេមរៈសហព័ន្ធទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡាដោយទទួលបានការបំពាក់បំប៉នពីខេមរៈសហព័ន្ធសម្រាប់ប្រកួតលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថា ការប្រកួតយូដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ ដំណើរការប្រកួតចាប់ពីថ្ងៃទី១៦ និងបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានក្លិបចូលរួមប្រកួតប្រជែងចំនួន១០ក្លិប ក្នុងនោះចំនួនកីឡាការិនីកើនឡើងជាងឆ្នាំមុនផងដែរ៕
-
ទិវាកីឡាដើម្បីទាំងអស់គ្នាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “កីឡាដើម្បីសុខភាព”

ទិវាកីឡាដើម្បីទាំងអស់គ្នាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “កីឡាដើម្បីសុខភាព” និងមានការចូលរួមពីមហាជន សហព័ន្ធកីឡាជាតិ និងកីឡាករ កីឡាការិនី ជាង២០០នាក់។ បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡានោះ ទិវានេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ រៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡា ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំយុវជន និងកីឡា។ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា លោក ហ៊ុន សាមុត បានឲ្យដឹងថា ទិវានេះមានការចូលរួមពីមហាជន សហព័ន្ធកីឡាជាតិ និងកីឡាការ កីឡាការិនីជាច្រើន ដូចជា សហព័ន្ធកីឡាបាល់ទះ សហព័ន្ធកីឡាអត្តពលកម្ម សហព័ន្ធកីឡាទាញព្រ័ត្រ និងសិស្ស មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ ប្រភេទកីឡាដែលដាក់ឲ្យលេងក្នុងកម្មវិធីនោះជាប្រភេទកីឡាមហាជន ដើម្បីផ្តល់ឱកាសឲ្យទាំងអស់គ្នា លេងកីឡាដើម្បីមិត្តភាព សាមគ្គីភាព បង្កើនការស្រឡាញ់ និងការជួយគ្នាទៅវិញទៅមកតាមរយៈការលេងកីឡា។ ជាពិសេសលេងកីឡាដើម្បីសុខភាព ព្រមទាំងមានការរាំជាមួយចង្វាក់ភ្លេងតាមបែបកីឡា អាអេរ៉ូប៊ិក ការរត់ប្រណាំងខ្លីៗ កីឡាទាញព្រ័ត្រ និងការរត់ដោយចងជើងគ្នាជាគូផងដែរ។ …
-
ស៊ីហ្គេមនៅកម្ពុជា សហព័ន្ធកីឡាបាល់បោះត្រូវការអាជ្ញាកណ្តាល ចៅក្រម យ៉ាងតិច១០នាក់

អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះ លោក កៅ កាន់ណាលី អះអាងថា ស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាបាល់បោះ តម្រូវការធនធានអាជ្ញាកណ្តាល ចៅក្រម ប្រកបដោយចំណេះដឹងកម្រិតស្តង់ដារយ៉ាងតិច១០នាក់ចូលរួមកាត់សេចសេចក្តីក្នុងនាមជាម្ចាស់ផ្ទះ។ លោកបានលើកឡើងក្រោយបញ្ចប់ ពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាននាល្ងាចមិញ នៅសាលប្រជុំក្នុងពហុកីឡាដ្ឋានជាតិថា ដើម្បីទទួលបានធនធានអាជ្ញាកណ្តាលកីឡាបាល់បោះប្រកបដោយគុណភាពឆ្លើយតបទៅតម្រូវការនោះ សហព័ន្ធបានជំរុញបង្កើតវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានដល់អាជ្ញាកណ្តាលវ័យក្មេងឲ្យបានច្រើន ដើម្បីផ្តល់ឱកាសឲ្យអាជ្ញាកណ្តាលដែលបានឆ្លងកាត់កម្រិតមូលដ្ឋានទាំងអស់បានចូលរួមធ្វើជាអាជ្ញាកណ្តាល ដើម្បីទទួលបានបទពិសោធន៍ឈានទៅចូលរួមវគ្គបន្ត អភិវឌ្ឍន៍ខ្លួនក្លាយជាអាជ្ញាកណ្តាលកម្រិតអអន្តរជាតិនាពេលខាងមុខ។ លោកអះអាងថា អាជ្ញាកណ្តាលដែលទទួលបានការបណ្តុះបណ្តាលកម្រិតមូលដ្ឋានពីសហព័ន្ធ ពួកគេនិងយកជំនាញទាំងនេះ ទៅអនុវត្ត និងចែករំលែកបន្តទៅតាមមូលដ្ឋានរបស់ខ្លួន។ សូមញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាបាល់បោះកម្រិតមូលដ្ឋាន មានសិក្ខាកាមសរុប ២៥នាក់ មកពីរាជធានីខេត្តក្រុងទាំង២៥ ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អ ២០% និទ្ទេសល្អបង្គួរ ៥០% និងធម្យម ៣០%៕