-
អ្នកប្រដាល់មុខស្រស់ Canelo Alvarez ទទួលបានតម្លៃខ្ ៣៦៥លានដុល្លារពីការចុះកុងត្រា៥ឆ្នាំឲ្យ DAZN

កំពូលអ្នកប្រដាល់ជើងឯកពិភពលោក Canelo Alvarez និងដៃគូផ្សព្វផ្សាយការប្រកួត DAZN បានព្រមព្រៀងគ្នាហើយ លើកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយទទួលបានថ្លៃពលកម្ម យ៉ាងហោចណាស់៣៦៥លានដុល្លារ ជាតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់រូបគេ ។សហគ្រាស DAZN បានក្លាយជាដៃគូផ្សព្វផ្សាយផ្តាច់មុខ ក្នុងស្រុកដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីស្ថានីយទូរទស្សន៍ HBO ធំជាងគេ ក្នុងការផ្សព្វផ្សាយ និងចែករូបភាព ផ្ទាល់បានប្រកាសកាលពីខែកញ្ញាថា ខ្លួនអស់លទ្ធផល ក្នុងការប្រកួតប្រជែងលើមុខជំនួញមួយនេះ ហើយវានឹងក្លាយជាការផ្សាយលើកដំបូងរបស់ DAZN ក្នុងនាមជាដៃគូផ្សាយផ្ទាល់ការប្រកួតរវាង Canelo Alavez នឹងអ្នកប្រដាល់អង់គ្លេស Rocky Fielding នៅថ្ងៃទី១៥ ខែធ្នូខាងមុខ លើសង្វៀន Madison Square Garden នាទីក្រុង New York ខណៈកំពូលអ្នកប្រដាល់ ទាំង២នឹងធ្វើសន្និសីទផ្លូវការនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។សូមបញ្ជាក់ថា តម្លៃត្រូវបង់សម្រាប់អ្នកចង់ទស្សនាការផ្សាយការប្រកួតកីឡា របស់ DAZN គឺត្រូវបង់ ៩,៩៩ដុល្លារក្នុងមួយខែ ៕
-
ព្រឹត្តិការណ៍ប្រកួតបាល់បោះពានរង្វាន់មិត្តភាពកម្ពុជា-ចិនលើកទី៣ នឹងចាប់ផ្តើមប្រកួតជាផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ

-
មន្រ្តីជំនាញកីឡា៧២នាក់នៅខេត្តត្បូងឃ្មុំទទួលបានការបញ្ជ្រាបចំណេះដឹងស្តីពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា

សិក្ខាកាមដែលជាមន្រ្តីបម្រើការងារកីឡាក្រោមឱវាទមន្ទីរអប់រំកាយ និងកីឡាខេត្តត្បូងឃ្មុំ ចំនួន៧២នាក់ត្រូវបានបញ្ជាបចំណេះដឹងបន្ថែមពីក្រសួងអប់រំយុវជន និងកីឡា រយៈពេល៤ថ្ងៃ ស្តីអំពីការប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា ដែលសិក្ខាសាលានេះ បានបើកផ្លូវការក្រោមវត្តមានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម អ៊ុកសិទ្ធិជាតិ អគ្គនាយក នៃអគ្គដ្ឋានកីឡា។
-
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតធ្វើដំណើរថ្មើរជើង ” ៤០ គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ” នឹងធ្វើឲ្យ យុវជន ចេះសាមគ្គី រៀនពីគ្នាទៅវិញទៅមក និង ចេះជួយគ្នាក្នុងគ្រាលំបាក

-
ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំយកមេដាយ ៥គ្រឿង ក្នុងនោះ មាស៣ ប្រាក់២គ្រឿង

អត្តពលិកកីឡាប៉េតង់កម្ពុជា បានត្រឡប់មកដល់មាតុប្រទេសវិញហើយ នាព្រឹកម៉ោង៩ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បន្ទាប់ពីដណ្តើមបានមេដាយ៥គ្រឿង ក្នុងនោះមាស៣ ប្រាក់២ ពីព្រឹត្តិការណ៍ Trophee L’Equipe នៅប្រទេសបារាំង ហើយធ្វើឲ្យកម្ពុជា ឈរកំពូលតារាងមេដាយ ក្នុងចំណោមប្រទេសចូលរួមទាំងអស ។សម្រាប់ព្រឹត្តការណ៍ខាងលើនេះ ក្រុមអត្តពលិកប៉េតង់កម្ពុជា បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកម្ពុជាយកឈ្នះម្ចាស់ផ្ទះបារាំង នៅវគ្គផ្តាច់ព្រាត់ ។ ព្រឹត្តិការណ៍នេះ កម្ពុជា បានបញ្ជូនអត្តពលិក ៦នាក់ទៅចូលរួម គឺកីឡាករ ៣នាក់ និងកីឡាការិនី៣ នាក់ ដើម្បីប្រកួតលើ៦វិញ្ញាសា ខណៈក្នុងនោះមាន ៥វិញ្ញាសា ដែលក្រុមកីឡាករ-កីឡាការិនីកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយដណ្ដើមបានមេដាយមាស ៣គ្រឿងទៀតផង ។ជាលទ្ធផលផ្នែកកីឡាការិនី ដណ្ត់មបានមេដាយមាស៣គ្រឿង ដោយកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ ឈ្នះលើវិញ្ញាសាវាយគូ និង អ៊ុន ស្រីយ៉ា ឈ្នះលើវិញ្ញាសាឯកត្តជន និងវាយ៣នាក់ទល់នឹង ៣នាក់ ។ រីឯផ្នែកបុរសវិញ ២វិញ្ញាសា គឺវិញ្ញាសាឯកត្តជន កីឡាករ សុខ…
-
ក្លឹបកីឡាអេឡិចត្រូនិច NET MCT បង្កើតឡើងក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា

ក្លឹប NET MCT បង្កើតឡើង ក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports ឲ្យមានរីកចម្រើន និងចូលរួមផ្សព្វផ្សាយវិស័យកីឡាអេឡិចត្រូនិច ឲ្យទូលំទូលាយបន្ថែមទៀតនៅកម្ពុជា នេះជាការបញ្ជាក់របស់ ឯ ឧ ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងពិធី សម្ភោធក្លឹប ស្ថិតនៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។ ឯ ឧ ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសថា ក្លឹប NET MCT គឺជាដៃគូសហការទី១ របស់សហព័ន្ធ ក្នងការជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា ហើយក្លឹបនេះមិនត្រឹមតែជាកន្លែងកម្សាន្តទេ ក៏ជាកន្លែងសម្រាប់កីឡាករហ្វឹកហាត់ បង្កើនធនធានកីឡាករខ្លាំងថ្មីៗបន្ថែមទៀត ដើម្បីក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមចេញប្រកួតតំណាងឲ្យកម្ពុជាផងដែរ ។ ម្ចាស់ក្លឹប NET MCT លោក សូវ ឆាយ បានបញ្ជាក់ដែរថា ក្លឹបថ្មីដែលទើបតែបើកដំណើរការនេះ បំពាក់ឧបករណ៍អេឡិចត្រូនិចទំនើបៗ និងមានម៉ាស៊ីនត្រជាក់ ជាមួយនិងទុនវិនិយោជាង៣០ម៉ឺនដុល្លាអាមេរិក ។…
-
គ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជា និងសឹង្ហបុរី បង្ហាញក្តីរំពឹងដូចគ្នា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នាល្ងាចថ្ងៃស្អែក

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជម្រើសជាតិ សឹង្ហបុរីបានថ្លែង នៅក្នុងសន្និសីទ សារពត៌មាន នៅព្រឹកថ្ងៃចន្ទទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ដោយបានបង្ហាញឲ្យឃើញនូវក្តីរំពឹងខ្ពស់ ដូចៗគ្នា ក្នុងការប្រកួតមិត្តភាពអន្តរជាតិនាស្អែកនេះ នៅពហុកីឡដ្ឋានជាតិ ។ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Dalmas ថ្លែងថា យើងមិនមានការផ្លាស់ប្ដូរច្រើននោះទេ ប៉ុន្តែអ្វីដែលសំខាន់យើងនឹងបំពេញបន្ថែមនូវចំណុខ្វះខាត ដើម្បីធ្វើឲ្យការប្រកួតទទួលបានលទ្ធផលល្អ។ កីឡាករកម្ពុជាមានចំណុចជាច្រើនដែលរីកចម្រើន ហើយម្នាក់ៗបានខិត ខំអភិវឌ្ឍនរៀងៗខ្លួន ។ លោក តែងតែដាក់កីឡាករណា ដែលព្យាយាមប្រកួតអស់ពីសមត្ថភាព ដើម្បីទទួលបានទម្រង់លេងមួយថ្មី ជាជាងការផ្ដោតលើលទ្ធផល ។លោក Fandi Ahmad គ្រូបង្វឹកក្រុមសិង្ហបុរី មានប្រសាសន៍ដែរថា លោកសប្បាយចិត្ត សម្រាប់ការប្រកួតជាមួយកម្ពុជា ដោយក្រុមទាំង២ បានធ្វើការប្រកួត៣ប្រកួតដូចគ្នា ។ កម្ពុជាជាក្រុមខ្លាំងក្នុងផ្ទះ ដោយមានអ្នកគាំទ្រច្រើន ប៉ុន្តែលោកនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ការប្រកួតថ្ងៃស្អែកនេះ ។ ការប្រកួតមិត្តភាពស្អែកនេះ វាជាឱកាសល្អដែលក្រុមរបស់លោកត្រូវរៀបចំ ក្រុមឲ្យបានល្អប្រសើរ មុនពេលឈានដល់ការប្រកួត AFF Suzuki Cup ឆ្នាំ២០១៨ ដែលនឹងចូលមកដល់នាខែវិច្ឆិកា ខាងមុខនេះ ។សូមបញ្ជាក់ថា…
-
ក្លឹបកីឡាអេឡិចត្រូនិច NET MCT បង្កើតឡើងក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា

ក្លឹប NET MCT បង្កើតឡើង ក្នុងន័យជួយលើកស្ទួយវិស័យកីឡា E-Sports ឲ្យមានរីកចម្រើន និងចូលរួមផ្សព្វផ្សាយវិស័យកីឡាអេឡិចត្រូនិច ឲ្យទូលំទូលាយបន្ថែមទៀតនៅកម្ពុជា នេះជាការបញ្ជាក់របស់ ឯ ឧ ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងពិធី សម្ភោធក្លឹប ស្ថិតនៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។ ឯ ឧ ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសថា ក្លឹប NET MCT គឺជាដៃគូសហការទី១ របស់សហព័ន្ធ ក្នងការជួយលើកស្ទួយវិស័យកីឡា E-Sports នៅកម្ពុជា ហើយក្លឹបនេះមិនត្រឹមតែជាកន្លែងកម្សាន្តទេ ក៏ជាកន្លែងសម្រាប់កីឡាករហ្វឹកហាត់ បង្កើនធនធានកីឡាករខ្លាំងថ្មីៗបន្ថែមទៀត ដើម្បីក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមចេញប្រកួតតំណាងឲ្យកម្ពុជាផងដែរ ។ ម្ចាស់ក្លឹប NET MCT លោក សូវ ឆាយ បានបញ្ជាក់ដែរថា ក្លឹបថ្មីដែលទើបតែបើកដំណើរការនេះ បំពាក់ឧបករណ៍អេឡិចត្រូនិចទំនើបៗ និងមានម៉ាស៊ីនត្រជាក់ ជាមួយនិងទុនវិនិយោជាង៣០ម៉ឺនដុល្លាអាមេរិក ។…
-
ខ្សែការពារកាំភ្លើងធំ Laurent Koscielny ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំង

ខ្សែការពាររបស់ Arsenal កីឡាករ Laurent Koscielny បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិបារាំង ក្នុងវ័យ៣៣ឆ្នាំ។ កីឡាករឆ្នើមរូបនេះបានខកខានទៅប្រកួត World Cup ក្នុងប្រទេសរុស្សី បន្ទាប់ពីបញ្ហារបួសពេលលេងឲ្យ Arsenal ប៉ះ Atletico Madrid នៅពានង្វាន់ Europa League។ សម្រាប់នៅពេលនេះគេចង់យកពេលផ្ដោតលើក្លឹបអាជីពវិញ។ “ Koscielny និយាយថា រូបគេបានផ្ដល់គ្រប់យ៉ាងសម្រាប់ក្រុមជម្រើសជាតិបារាំងអស់ហើយ។ ដោយបានជួយបារាំងឈ្នះ Euro ២ដង និង World Cup ម្ដង។ សូមបញ្ជាក់ថា កីឡាករ Laurent Koscielny ជាប់ជម្រើសជាតិជាតិបារាំងតាំងពីឆ្នាំ២០១១ លេងបាន៥១ប្រកួត ស៊ុតបញ្ចូលទីបានមួយគ្រាប់គត់ ក្នុងនាមជាខ្សែការពារ៕ម.ន
-
កម្ពុជាយើងទទួលបានមេដាយមាស៣ មេដាយប្រាក់២ ដូច្នេះយើងទទួលបានលេខ១ ក្នុងស្នាដៃឆ្នើមទូទាំងពិភពលោក

តាមការបញ្ជាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជា វង ចន្ថា បានឲ្យដឹងថា អត្តពលិកប៉េតង់កម្ពុជា ដណ្តើមបានមេដាយ២បន្ថែមទៀត ក្នងនោះមាស១ ប្រាក់១ បន្ទាប់ពី កីឡាការិនី ហើយនេះជាមេដាយមាសទី២ បន្ទាប់ពីកីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាស លើវិញ្ញាសារវាយគូនារី និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមរដាយមាស លើវិញ្ញាសាឯកត្តជន។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Trophee L’Equipe លើកទី២នេះ គឺជាការប្រកួតកីឡា ប៉េតង់កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារ កីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ ដែលធ្លាប់មានប្រវត្តិឈ្នះមេដាយមាសពិភពលោក។ ជាក់ស្ដែងប្រទេសប្រចាំតំបន់អាស៊ី ត្រូវបានម្ចាស់ផ្ទះបារាំង អញ្ជើញចូលរួម គឺមានតែកម្ពុជា និងថៃប៉ុណ្ណោះ៕