-
បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាញ់កាំភ្លើងកម្រិតមូលដ្ឋាន

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋានដែលត្រូវបានរៀបចំឡើង ដោយសហព័ន្ធបាញ់កាំភ្លើងកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ។ វគ្គនេះបង្រៀនដោយលោក Thomas Bavet ជាជនជាតិអាល្លឺម៉ង់ដែលមានបទពិសោធន៍ខាងកីឡាបាញ់កាំភ្លើងជាង៤៥ឆ្នាំមកហើយ ដែលមានសិក្ខាកាមចូលរួមចំនួន៣១រូប។ លោក គុជ វណ្ណៈ ជាអគ្គលេខាធិការរងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរាយការណ៍ ឲ្យដឹងថា វគ្គ នេះមានសិក្ខាកាមចំនួន៣០%បានទទួលនិទ្ទេសល្អ ៤០%ទទួលបាននិទ្ទេសល្អបង្គួរ ២០%ទទួលបាននិទ្ទេសមធ្យម និង១០ភាគរយបានទទួលនិទ្ទេសក្រោមមធ្យម។ លោក ម៉ិល កាដូ អគ្គនាយករងកីឡាមានជំនឿចិត្តថា ទោះបីមានសិក្ខាកាមចំនួន១០ ភាគរយបាន ទទួលនិទ្ទេសខ្សោយក៏ពិតមែន ប៉ុន្តែអ្នកចូលរួមទាំងអស់យ៉ាងហោចណាស់ ក៏បានទទួលនូវចំណេះដឹងពីគ្រូ បង្វឹកអំពីតួនាទីគ្រូបង្វឹក ពីគរុកោសល្យក្នុងការបង្ហាត់ពិសេស ចេះរៀបចំ កម្មវិធីហ្វឹកហាត់ដល់សិស្ស តួនាទីគ្រូ មុន និងក្រោយពេលប្រកួត ពេលកំពុងប្រកួតជាដើមផងដែរ៕ម.ន
-
ក្រសួងការពារជាតិឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ២០១៨

ក្រុមបាល់ទាត់ក្រសួងការពារជាតិបានឈ្នះម្ចាស់តំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៨ បន្ទាប់ពីបានយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៣ទល់០ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្តាហ៍កន្លងទៅ នៅកីឡដ្ឋានជាតិ។ ៣គ្រាប់ជ័យជម្នះរបស់ក្រសួងការពារជាតិធ្វើសម្រេចដោយខ្សែការពារ ខែក ខេមរិន្ទ នៅដើមវគ្គទី១ និង ភួង សុខសាណា ២គ្រាប់នៅនាទី៨៧ និងនាទី៩០បូក៤។ ដូចនេះ ការគ្រងជើងឯករបស់ការពារជាតិ គឺជាតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលើកទី៣ បន្ទាប់ពីក្រសួងការពារ ជាតិធ្លាប់ឈ្នះបានម្តងកាលពីឆ្នាំ២០១០ និងកាលពីរដូវកាល ២០១៦ កន្លងទៅ។ ក្រុមក្រសួងការពារជាតិ ដែលគ្រងជើងឯកទទួលបានពានរង្វាន់ និងមេដាយមាស ខណៈជើងឯករងបានទៅលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានមេដាយប្រាក់។ សម្រាប់ប្រាក់រង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន គឺបានទៅលើក្រុម ណាហ្គាវើល និង អង្គរថាយហ្គឺ ដែលទទួលបានទឹកប្រាក់១០លានរៀល ខណៈប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងរងជើងឯកនឹងត្រូវប្រគល់នៅក្នុងកម្មវិធី Night Award នាពេលខាងមុខ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះទទួលបានទឹកប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន…
-
គ្រូបង្វឹកជម្រើសជាតិកម្ពុជានិយាយថា លោកនៅតែចង់ផ្លាស់ប្តូរទម្រង់លេងឲ្យកាន់តែប្រសើរ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Agustin Gonzalez Dalmas ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រហស្បតិ៍តនេះ ថា លោកនៅរក្សាឆន្ទៈ ក្នុងការផ្លាស់ប្តូរទម្រង់លេង និងការកសាងនូវអ្វីដែលលោកចង់ធ្វើឲ្យកាន់តែល្អប្រសើរ។ នេះការការអះអាងមុនពេលការប្រកួតផ្លូវការនៃការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៨ នៅកីឡដ្ឋានជាតិ។ លោកបញ្ជាក់ទៀតថា ជាមួយនឹងការត្រៀមប្រកួតលើកនេះយើងបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំងក្លា ដល់កូនក្រុមរបស់ខ្លួនជាមួយនឹងការជ្រើសរើសកីឡាករថ្មីៗមួយចំនួនបញ្ជូលក្នុងក្រុម ខណៈតួនាទីរបស់កីឡាករគឺប្រហាក់ប្រហែលគ្នាដូចកាលពីពេលមុនៗដែរ ប៉ុន្តែខុសគ្នាត្រង់ការផ្តល់ឱកាសដល់កីឡាករនូវរបៀបថ្មីមួយ ដើម្បីបង្កើនកម្រិតគុណភាពបច្ចេកទេសឲ្យកាន់តែរឹងមាំ។ គ្រូបង្វឹករូបនេះអះអាងថា នៅក្នុងផែនការប្រមូលផ្តុំ ហ្វឹកហាត់នេះយើងមិនត្រូវការត្រឹម២៣នាក់នោះទេ ប៉ុន្តែលោកត្រូវការកីឡាករជម្រើសជាតិពី២៨នាក់ទៅ២៩ នាក់សម្រាប់ផែន ការរយៈពេល២ឆ្នាំខាងមុខ។ លោក Felix បន្ថែមថា គោលដៅនៃការប្រកួតមិត្តភាពអន្តរជាតិ ជាច្រើនប្រកួតនេះ គឺដើម្បីការ ប្រកួតពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ នាខែវិច្ឆិកាខាងមុខ ប៉ុន្តែនេះគឺជាជំហានថ្មីមួយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលយើងនៅតែត្រូវការពេលវេលាជាច្រើនទៀត ដើម្បីពង្រឹង គុណភាពបច្ចេកទេស។ ចំណែកឯ លោក Norio Tsukitate គ្រូងបង្គោលជនជាតិជប៉ុនក្រុមបាល់ទាត់ ជម្រើសជាតិ…
-
កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ឈ្នះមេដាយមាស កម្រិតពិភពលោកនៅប្រទេសបារាំង

ប៉េតង់៖ កីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះមេដាយមាសកម្រិតពិភពលោក នៅប្រទេសបារំាងលើវិញ្ញាសារវាយគូនារី ២នាក់ទល់នឹង២នាក់ ដែលនេះគឺជាវិញ្ញាសារទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបញ្ចប់ការប្រកួត ខណៈសល់២វិញ្ញាសារទៀតត្រូវបន្ដប្រកួតនាថ្ងៃបន្ទាប់ គឺវិញ្ញាសារ៣ នាក់ទល់នឹង៣នាក់ និងវិញ្ញាសារឯកត្តជន។ ចំពោះផ្នែកបុរស ក៏បានចាប់ផ្ដើមជាមួយវិញ្ញាសារដំបូងដែរ គឺវិញ្ញាសារវាយគូបុរស២នាក់ទល់នឹង២នាក់ ប៉ុន្តែមិនទទួលបានលទ្ធផលល្អនោះទេ។ លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់ កម្ពុជាបានឲ្យដឹងពីកន្លែងប្រកួតមកថា ការប្រកួតជ្រើសរើសជើងឯកកម្រិតពិភពលោកនេះ ត្រូវបានម្ចាស់ផ្ទះ ប្រទេសបារំាងរៀបចំជាពិសេស ខុសប្លែកពីការប្រកួតជើងឯកពិភពលោកផ្លូវការ ដោយម្ចាស់ផ្ទះបារាំង ដែលជាប្រទេសស្ថាបនិកកីឡាប៉េតង់នេះបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយអញ្ជើញតែប្រទេសខ្លាំងៗ ប្រចាំទ្វីបនីមួយៗឲ្យទៅចូលរួមប្រកួតប៉ុណ្ណោះ ខណៈកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី៦រូបទៅចូលរួម៕ម.ន
-
សហកីឡាវាយកូនបាល់កម្ពុជាចាត់ទុកការចូលរួមប្រកួតមិត្តភាពនៅចិនជាឱកាសដែលអត្តពលិកខ្លួនដកស្រង់បទពិសោធន៍

ដើម្បីប្រជែងដោយគុណភាពលើឆាកអន្តរជាតិពេលខាងមុខគ្រូបង្វឹកកីឡាវាយកូបបាល់កម្ពុជា លោក ជា ពៅ ថ្លែងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានិង បញ្ជូនកីឡាករការិនីចំនួន១០រូបរួម និងគ្រូបង្វឹកមួយរូបទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់មិត្តភាព នៅសាធារណៈប្រជាមានិតចិន ដែលដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃ ទី៨ដល់ថ្ងៃ ទី១២ ខែ តុលាខាងមុខនេះ ។ លោក ថា កីឡាករការិនីទាំង១០រូប ដែលសហព័ន្ធបានជ្រើសរើសដើម្បីបញ្ជូនទៅចូលរួមនោះមានកីឡាករជម្រើសជាតិឈុតធំ និងកីឡាករការិនីដែលជាយុវជនជ្រើសចេញពីខេត្តរាជធានីចំនួន មានខេត្តសៀបរាប ខេត្តកណ្តាល និងរាជធានីភ្នំពេញ ហើយកីឡាករការិនីរួម និងគ្រូបង្វឹកទាំងអស់ និងត្រូវចេញដំណើរនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ ។ គ្រូបង្វឹករូបនេះអះអាងថា ការបង្ហាញវត្តមាន ក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់មិត្តភាពនៅសាធារណៈប្រជាមានិតចិននេះ គឺជាលើកទី១ របស់អត្តពលិកកីឡាវាយកូនបាល់កម្ពុជា តាមរយៈការប្រកួតនេះ វានិងធ្វើឲ្យអត្តពលិកកម្ពុជាទទួលបានបទពិសោធន៍ បច្ចេកទេសល្អៗពីបណ្តាប្រទេសចូលរួមដែលខ្លាំងៗ ពិសេស គឺអត្តពលិកចិនប្រទេសម្ចាស់ផ្ទះតែម្តង ដើម្បីយកមកអភិវឌ្ឍន៍បង្កើនសមត្ថភាពត្រៀមប្រកួតប្រជែងនៅលើឆាកអន្តរជាតិនាពេលខាងមុខ ។ គួរបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់មិត្តភាពដែលសាធារណៈរដ្ឋប្រជាមានិតចិន រៀបចំ ធ្វើម្ចាស់ផ្ទះនេះ មាន៨ប្រទេសចូលរួម មាន ថៃ វៀតណាម ឥណ្តូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា…
-
គ្រូ ក្រុមបាល់ទាត់អគ្កនគរបាលជាតិ បញ្ជាក់ថា ត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ជាមួយក្រសួងការពារជាតិ

គ្រូបង្វឹកក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក សំរិទ្ធ ស៊ីដន ថ្លែងប្រាប់ពេលហ្វឹកហាត់ថា សមាជិក្រុមទាំងអស់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨ វគ្គផ្តាច់ព្រាត់ ជាមួយក្រសួងការពារជាតិ នាល្ងាចថ្ងៃសៅរ៍ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ រដូវកាល ២០១៨។គ្រូបង្គោលរូបនេះ បញ្ជាក់ថា កីឡាករទាំងអស់បានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ជាមួយការគោរព វិន័យ មានការតាំចិត្តខ្ពស់ ដើម្បីត្រៀមឲ្យបានកាន់តែល្អប្រសើរនៅវគ្គផ្តាច់ព្រ័ត្រនេះ។ លោកគិតថា ការប្រកួត នេះនឹងតឹងតែងសម្រាប់ក្រុមទាំងពីរ និងបានផ្តល់ភាពអស្ចារ្យមួយ នៅវគ្គផ្តាច់ព្រ័ត្រនេះ។ លោកគិតថា ជាមួយ នឹងការហ្វឹកហាត់ត្រៀម ទាំងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមក្រសួងការពារជាតិ សុទ្ធតែមាន ឱកាសលើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨ នេះបានដូចគ្នា ។ លោក ជឿជាក់ថា កូនក្រុម របស់លោកនឹងលេងអស់ពីអស់ពីសមត្ថភាពដែលខ្លួនបានទាំងប៉ុន្មានត្រូវបញ្ចេញទាំងអស់ និងមានការប្រយ័ត្ន ប្រយែងខ្ពស់ ដើម្បីតទល់ជាមួយក្រុមក្រសួងការពារជាតិ ដែលជាក្រុមខ្លាំងមួយ ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ដែលបានបញ្ចប់កាលពីពេលកន្លងទៅថ្មីៗនេះ ។លោក…
-
ក្រុមកាំភ្លើងធំ Arsenalនិង Sporting ឈ្នះដូចគ្នា នៅ Europa League យប់មិញ

ក្រុម Arsenal ៣:០ Qarabag FK នៅកីឡដ្ឋាន Baki Olimpiya Stadium ខណៈក្រុម Vorskla ១:២ Sporting CP ក្នុងក្របខណ្ឌ Europa League នៃពូល E កាលពីយប់មិញ ។ ៣គ្រាប់របស់ក្រុម Arsenal ធ្វើសម្រេចដោយកីឡាករ Emile Smith-Rowe នៅនាទី៥៣ កីឡាករ Matteo Guendouzi នៅនាទី៨០ និងគ្រាប់ទី៣ កីឡាករ Papastathopoulos នៅនាទីទី៩៥+ មុនចប់ការប្រកួតក្នុងតង់ទី២ ។ ចំណែកឯ ១គ្រាប់របស់ Vorskla រកបានដោយ កីឡាករ Vladyslav Kulach នៅនាទី១០ និង២គ្រាប់របស់ក្រុម Sporting CP រកបានដោយកីឡាករ Fredy Montero និងកីឡាករ Jovane Cabral …
-
ក្រុមប្រណាំង Ferrari បង្ហាញគំនូរប្លង់ មុនការប្រកួតនៅលើទឹកដីជប៉ុនចាប់ផ្តើម

ក្រុមប្រណាំង Ferrari បានបង្ហាញគំនូរប្លង់ប្រកួត ក្នុងកម្មវិធី Japanese Grand Prix កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តំណាងក្រុមហ៊ុន Ferrari អះអាងថា គំរូប្លង់នេះមានប្រៀបជាងក្រុម Mercedes របស់កីឡាករ Lewis Hamilton ដែលជាគូប្រជែងដ៏សំខាន់ នៅចុងសបា្តហ៍នេះ ។១៦ដំណាក់កន្លងមក ក្រុមប្រណាំង Ferrari ទើបឈ្នះបាន៥ទីលានប៉ុណ្ណោះ ខណៈក្រុមប្រណាំង Mercedes ឈ្នះ៨ទីលាន ហើយទីលាន៣ចុងក្រោយនេះ គឺឈ្នះជាប់ៗគ្នា ។សូមបញ្ជាក់ថា ឆ្លងកាត់១៦ទីលានកន្លងមក អតីតជើងឯក Formula One ៤សម័យកាល សញ្ជាតិអាល្លឺម៉ង់ Sebastian Vettel ឈរលេខ២ លើតារាងជើងឯកពិភពលោក តាមពី Lewis Hamilton ចំនួន៥០ពិន្ទុ ស្របពេលសល់៥ទីលានទៀតបញ្ចប់រដូវកាល ៕
-
ក្រុមជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើលគ្រោងបណ្តុះថ្នាលយុវជនរដូវកាលថ្មី២០១៩

លោក មាស ចាន់ណា ដែលទើបដឹកនាំក្រុមណាហ្គាវើល លើកពានលីគកម្ពុជារដូវកាល២០១៨ កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា ដើម្បីត្រៀមការពារជើងលីគកំពូកកម្ពុជា នៅរដូវកាលថ្មី ២០១៩ខាងមុខជាបន្តទៀតនោះ គឺក្លិបរបស់លោកមានគោលដៅបណ្តុះថ្នាលយុវជនបានច្រើន ដែលពេលនេះយើងមិនទាន់ដឹងច្បាស់កីឡាករមួយចំនួនដែលជួយក្លិបលើកពានលីគកម្ពុជាលើកទី៣នេះ ដោយត្រូវនៅបន្តជួយក្លិបទៀត ឬក៏ចាកចេញនៅឡើយ។
-
គណៈកម្មការអាស៊ីប៉ារ៉ាហ្គេមវាយតម្លៃកម្រិតពិការ លើប្រភេទកីឡាវាយកូនឃ្លីលើតុ បាល់បោះ និងជិះរទេះនារី

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម កម្ពុជាសម្រាប់ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូណេស៊ីមានប្រសាសន៍ពីកន្លែង ប្រកួតមកថា នៅថ្ងៃពុធនេះ គណៈកម្មការបច្ចេកទេសអាស៊ីប៉ារ៉ាហ្គេមកំពុងវាយតម្លៃលើកម្រិតពិការរបស់អត្តពលិកមកពីបណ្តាប្រទេសចូលរួមនានា លើប្រភេទកីឡាវាយកូនឃ្លីលើតុ និងកីឡាបាល់បោះជិះរទេសះនារី ដែលការប្រកួតនឹងត្រូវដំណើរការជាផ្លូវការ នាថ្ងៃបន្ទាប់។