-
ក្រុមណាហ្គាវើលឈ្នះពានជើងឯកលីគកំពូលកម្ពុជា២០១៨

ក្រុមណាហ្គាវើលបានឈ្នះពានជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ បន្ទាប់ពីរកបានពិន្ទុច្រើនជាងគេ នៅក្នុងការប្រកួតបញ្ចប់សប្ដាហ៍ទី២២ ដែលក្រុមណាហ្គាវើលបានយកឈ្នះនៅ១ប្រកួត ចុងក្រោយជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៦ទល់២ នៅពហុកីឡដ្ឋានជាតិ។ ក្រុមណាហ្គាវើលបានយកឈ្នះលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលយកឈ្នះក្នុងលទ្ធផល៦ទល់២ នោះគឺធ្វើសម្រេចដោយកីឡាករ Inui Tatsuro បានរកគ្រាប់បាល់បើកឆាកនៅនាទី២៦ ខណៈកីឡាករ Bisan George បានរកគ្រាប់បាល់៤គ្រាប់ម្នាក់ឯង គឺនៅនាទី៤៥+១,៥៨,៦១ និង៩០ និងកីឡាករ គួច ដានី បានរកគ្រាប់បាល់ចុងក្រោយនៅនាទី៦៧ ស្របពេលដែល២គ្រាប់របស់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ រកបានដោយកីឡាករ Suzuki Yuta នៅនាទី៦៣ និងកីឡាករ Oladipupo Abiodun Michael នៅនាទី៨៦។
-
កីឡាករ Lewis Hamilton ឈ្នះការប្រណាំង នៅរុស្ស៊ីខណៈសល់៥ទីលាននឹងបញ្ចប់រដូវកាល

កីឡាករ Lewis Hamilton ក្លាយជាជើងឯកប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Russian Grand Prix នៅប្រទេសរុស្ស៊ី នាំមុខលើតារាងជើងឯកពិភពលោក ៥០ពិន្ទុ ខណៈសល់៥ទីលាននឹងបញ្ចប់រដូវកាលនេះ។ លើទីលាន Autodrom ក្នុងទីក្រុង Sochi បេក្ខភាពការពារជើងឯក Hamilton មកដល់ ទីព្រ័ត្រមុនមិត្តរួមក្រុមសញ្ជាតិហ្វាំងឡង់ Valtteri Bottas និងគូប្រជែងដ៏សំខាន់កីឡាករអាល្លឺម៉ង់ Sebastian Vettel សមាជិកក្រុម Ferrari ដោយប្រើថិរវេលា១ម៉ោង ២៧នាទី និង២៥ ចុច១៨១វិនាទី ហើយឆ្លងកាត់១៦ទីលានកន្លងមក Hamilton មាន៣០៦ពិន្ទុនាំមុខដាច់៥០ពិន្ទុលើ Sebastian Vettel ដែលមាន២៥៦ពិន្ទុ ខណៈ Bottas លេខ៣មាន១៨៩ពិន្ទុ។ សូមបញ្ជាក់ថា នេះជាជ័យជម្នះលើកទី៧០ក្នុងអាជីពរបស់កីឡាករចក្រភពអង់គ្លេស Lewis Hamilton ដែលកំពុងស្ថិតលើផ្លូវដ៏ល្អទៅរកការគ្រងជើងឯក Formula One លើកទី៥របស់ខ្លួន ហើយឥលូវឈ្នះ២១លើកតាមពីក្រោយអតីតជើងឯក៧សម័យកាល Michael Schumacher ដែលបានឈ្នះ៩១លើកមិនធ្លាប់មានពីមុនមក៕ម.ន
-
ប្រធានអត្តពលិកពលកម្មអាណត្តិថ្មី៖ សហព័ន្ធនឹងកាត់បន្ថយជម្រើសជាតិឈុតធំ តែបន្ថែមកីឡាករការិនីថ្នាលវិញ ដើម្បីប្រសិទ្ធិភាពស៊ីហ្គេម២០២៣

ក្រោយពីទទួលបានការគាំទ្រពីសមាជិកសមាជិការរបស់សហព័ន្ធបោះឆ្នោតគាំទ្រក្នុងមហាសន្និបាតជាប្រធានដឹកនាំសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តអាណត្តិថ្មី២០១៩ដល់២០២២ កាលពីចុងសប្តាហ៍នោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានអះអាងថា ក្នុងអាណត្តិដឹកនាំថ្មីនេះ សហព័ន្ធនឹងមានការកែទម្រង់ផែនការអភិវឌ្ឍមួយចំនួនប្លែកពីអាណត្តិចាស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឈានទៅរកជោគជ័យ នៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម បន្តថា សម្រាប់អាណត្តិថ្មីនេះ សហព័ន្ធនឹងដាក់គោលដៅត្រូវតែកាត់បន្ថយនូវចំនួនជម្រើសជាតិឈុតធំ ប៉ុន្តែនឹងបង្កើនចំនួនកីឡាករការិនីវ័យក្មេងដែលជាជម្រើសជាតិថ្នាលឲ្យបានច្រើននវិញ ដើម្បីបណ្តុះសមត្ថភាពការហ្វឹកហាត់ជាមួយគ្រូមកពីបរទេស ឆ្ពោះទៅរកប្រសិទ្ធភាពការប្រកួតប្រជែងដោយសិទ្ធិផលខ្ពស់ និងគុណភាពនៅពេលខាងមុខ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
-
កីឡាករវាយកូនគោលកម្ពុជា៤រូប និងបង្ហាញវត្តមានលើកដំបូង ក្នុងព្រឹត្តិការណ៍BRIDGESTONE ASEAN AMATEUR OPEN

កីឡាករវាយកូនគោលមិនមែនអាជីពរបស់កម្ពុជា៤រូបដែលជាប់ ក្នុងព្រឹត្តិការណ៍ប្រកួត កីឡា វាយកូនគោល BRIDGESTONE ASEAN AMATEUR OPEN វគ្គជម្រុះនៅកម្ពុជា កាល ពី ពេលថ្មីៗនេះ និងចេញដំណើរទៅចូលរួម ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅ ប្រទេស ម៉ាឡេស៊ី នៅថ្ងៃទី៣ ខែ តុលាខាងនេះ ។ អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល លោក លី គា បានបញ្ជាក់ថា កីឡាករ ៤រូប ដែលទីលានស៊ីធីហ្គោលបញ្ជូន ទៅចូលរួមតំណាងឲ្យកម្ពុជា ដើម្បីធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ ប្រទេសម៉ាឡេស៊ីខាងមុខនេះ មានកីឡាករ មៀច ដេវីដ កេម សំរេច ស៊ុយ សីថា និង កីឡាករ លី គា ។ លោក បន្តថា កីឡាករទាំង៤រូបនេះ មិនមែនជាកីឡាករអាជីព និងជម្រើសជាតិទេ ប៉ុន្តែពួកគេមានសមត្ថភាពខ្ពស់ ដែលក្លិបធ្វើការប្រកួតជ្រើសរើសកាលពីពេលថ្មីៗកន្លងទៅនេះ ។ …
-
ក្លិប karaគ្រោងយកខេត្ត៣ ប្រណាំងរថយន្ត Khmer Rally Raid ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ

ក្លិប karaគ្រោងយកខេត្ត៣ សម្រាប់ប្រណាំងរថយន្ត Khmer Rally Raid លើកទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយគោលដៅអេកូទេសចររបស់កម្ពុជាផងដែរ នេះជាការអះអាងរបស់ តំណាងក្លិប ការ៉ាកម្ពុជា នៅខែវិច្ឆិកាខាងមុខនេះ ។ លោក ហូ សិទ្ធិគុណ សមាជិកក្លិប KARA កម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ ដែលប្រសិទ្ធនាមថា Khmer Rally Raid ជាលើកទី២ ឆ្នាំនេះ បានជ្រើសរើសយកខេត្តចំនួន៣ គឺខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តកំពត ដើម្បីប្រណាំង និងបង្ហាញពីសក្តានុពលតំបន់អេកូទេសចរកម្ពុជា ។ សមាជិកក្លិប KARA រូបនេះ បន្តថា ព្រឹត្តិការណ៍ប្រណាំង Khmer Rally Raid និងចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ដោយចេញដំណើរពីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត និងត្រឡប់បញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា នៅភ្នំពេញ ដោយមានម៉ូតូ ២០គ្រឿង…
-
Atletico Mardrid និង Real Mardrid ចង់ឈ្នះដូចគ្នានៅជំនួបថ្ងៃសៅរ៍នេះ

ក្លិប Atletico Madrid និង Real Mardrid ចង់ឈ្នះដូចគ្នាក្នុងជំនួបថ្ងៃសៅរ៍នេះ នេះជាការបញ្ជាក់របស់កីឡាករ Diego Costa ក្នុងបទសម្ភាសន៍មួយ។ Costa បន្តថា ពួកយើងតែងតែចង់ឈ្នះ តែ Real Madrid ក៏ត្រូវឈ្នះយើងវិញដែរ ទោះបីវាជាការប្រកួតផ្សេងគ្នា ប៉ុន្តែពួកយើងនឹងមានឆន្ទៈខ្លាំងជាងកាលប្រកួត UEFA Super Cup។ Costa រំលឹកថា ការប្រកួត UEFA Super Cup ដែល Atletico យកឈ្នះ Real កាលពីពេលកន្លងទៅថា ជាការប្រកួតដ៏ល្អបំផុតរបស់គេតាំងពីចាកចេញពី Chelsea។ សូមបញ្ជាក់ថា ក្លិប Real Madrid នឹងជួប Atletico Madrid នៅកីឡដ្ឋាន Bernabeu នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ៕
-
ប្រទេសអាល្លឺម៉ង់ ឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ដំបូង បន្ទាប់ពីរួបរួមគ្នាវិញ

អាល្លឺម៉ង់បានយកឈ្នះតួកគីរៀបចំធ្វើជាម្ចាស់ផ្ទះ Euro ២០២៤ បន្ទាប់ពីមានការបោះឆ្នោត ដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ។ ប្រទេសទាំង២ បានធ្វើបទបង្ហាញដេញថ្លៃចុងក្រោយ មុនពេលការបោះឆ្នោតធ្វើឡើងក្នុងទីក្រុង Nyon ប្រទេសស្វីស។ ការឈ្នះនេះមានន័យថា អាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះ Euro ជាលើកដំបូងក្នុងនាម ជាប្រទេសរួបរួមគ្នា ដោយឆ្នាំ១៩៨៨ អាល្លឺម៉ង់ខាងលិចជាអ្នករៀបចំ។ សម្រាប់តួកគីមិនដែលបានធ្វើជាម្ចាស់ផ្ទះពានព្រឹត្តិការណ៍អន្តរជាតិធំៗនោះទេ រាប់ទាំងលើកនេះ។ ឥន្ទ្រីដែកអាល្លឺម៉ង់ ធ្លាប់ដាក់ឈ្មោះដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro ជាច្រើនដែរ ក្នុងឆ្នាំ២០០៨ ២០១២ និង២០១៦ តែបរាជ័យ។ សូមបញ្ជាក់ថា កាលពីយប់មិញ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានប្រកាសថា វីដេអូ ជំនួយអាជ្ញាកណ្ដាល ( VAR ) នឹងប្រើប្រាស់ ក្នុងកម្មវិធីប្រកួត Champions League Super Cup ២០១៩ Euro ២០២០ Europa League ២០២០/២១ និង Nations League…
-
អនុប្រធានសហព័ន្ធកីឡាចំបាប់ ផ្តល់ឧបករណ៍ហ្វឹកហាត់ខ្ទង់ម៉ឺនដុល្លារដើម្បីពង្រឹងសមត្ថភាពយុវជនថ្នាល់

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey Barnett បានផ្តល់ឧបករណ៍សម្រាប់ហ្វឹកហាត់ និងជួសជុលកន្លែងស្នាក់នៅ ខ្ទង់១ម៉ឺនដុល្លារអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពការហ្វឹកហាត់យុវជនថ្នាល សម្រាប់ត្រៀមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម។ ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីលោក Casey Barnett ចុះទៅពិនិត្យកន្លែងហ្វឹកហាត់ផ្ទាល់ នៅសាលកីឡាចំបាប់ ក្នុងពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ។
-
ចាប់ពីឆ្នាំ២០១៩ ក្រសួងនឹងធ្វើកំណែទម្រង់លើការប្រកួតនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឲ្យប្រែក្លាយទៅជាការប្រកួតពហុកីឡាសិស្ស និងពហុកីឡានិស្សិតថ្នាក់ជាតិ

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់ និងបំផុសសកម្មភាពអប់រំកាយ និងកីឡា ដើម្បីឲ្យសិស្សនិស្សិតមានឱកាសចូលរួមគាំទ្រ សកម្មភាពកីឡាឲ្យបានកាន់តែខ្លាំងក្លា ក្នុងគោលដៅបង្កើនបច្ចេកទេសដល់ធនធានកីឡាករ កីឡាការនីជាតិឲ្យ បានកាន់តែល្អប្រសើរឈានទៅរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។
-
សកលវិទ្យាល័យអាស៊ីអឺរ៉ុបឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសិស្ស និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកឆ្នាំ២០១៨

ការប្រកួតកីឡាសិស្សនិស្សិតឧត្តម្ភសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯក ឆ្នាំ២០១៨ ដែលមាន៦ប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង បានបញ្ចប់នៅថ្ងៃនេះហើយ។ តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ក្នុងចំណោមគ្រឹះស្ថាន២២ គឺសកលវិទ្យាល័យអាស៊ីអឺរុប ក្តោបយកមេដាយច្រើនជាងគេ ក្នុងនោះមាស១៦ ប្រាក់៦ និងសំរឹទ្ធ៣គ្រឿង សរុប២៥គ្រឿង លេខ២វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឈ្នះមេដាយសរុប១៨គ្រឿង មាស៣ ប្រាក់៨ និងសំរិទ្ធ៧គ្រឿង លេខ៣ វិទ្យាស្ថាន CamEd Bussiness School មេដាយសរុប១០គ្រឿង មាស២ ប្រាក់២ និងសំរិទ្ធ៦ លេខ៤ វិទ្យាស្ថានបច្ចេកទេសកំពង់ឈើទាល ឈ្នះមេដាសរុប ៨គ្រឿង មាស១ ប្រាក់៤ និងសំរិទ្ធ៣។ ចំណែកឯមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង សកលវិទ្យាល័យឥន្ទវិជ្ជា និងសកលវិទ្យាល័យប៊ែលធី ឈ្នះមេដាយ២គ្រឿងដូចគ្នា។