Category: កីឡា

  • អត្តពលិក៣ប្រភេទកីឡាចេញទៅប្រកួតយុវជនអូឡាំពិក នៅអាហ្សង់ទីន

    អត្តពលិក៣ប្រភេទកីឡាចេញទៅប្រកួតយុវជនអូឡាំពិក នៅអាហ្សង់ទីន

    កាលពីម្សិលមិញ អត្តពលិកវ័យក្មេងកម្ពុជា៣នាក់ លើ៣ប្រភេទកីឡា ដូចជាកីឡា វាយសី ចំបាប់ និងហែលទឹក បានចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅប្រទេស អាហ្សង់ទីន។ លោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា ដែលដឹកនាំចូលរួមក្នុងព្រឹត្តិការណ៍យុវជនកម្រិតពិភព បានថ្លែងឲ្យដឹងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរថា ការប្រកួតយុវជន អូឡាំពិក គឺខុសគ្នាខ្លះៗពីការប្រកួតអូឡាំពិក ដោយសារយុវជនអូឡាំពិក ត្រូវបានគេផ្ដោតសំខាន់លើការចូលរួម និងដកស្រង់បទពិសោធន៍ជាងការប្រកួតប្រជែងមេដាយ។

  • ជម្រើសជាតិកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ នាជំនួបមិត្តភាពអន្តរជាតិ ជាមួយជម្រើសជាតិទីម័រខាងកើត ក្នុងសប្តាហ៍នេះ

    ជម្រើសជាតិកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ នាជំនួបមិត្តភាពអន្តរជាតិ ជាមួយជម្រើសជាតិទីម័រខាងកើត ក្នុងសប្តាហ៍នេះ

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រមូលផ្តុំហ្វឹកហាត់ នាជំនួបមិត្តភាព ជាមួយជម្រើសជាតិទីម័រខាងកើត នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០១៨ កាលពីចុងសប្តាហ៍កន្លងទៅ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ។នេះគឺជាការប្រមូលផ្តុំហ្វឹកហាត់ ជាលើកទី២ ក្រោមការដឹកនាំរបស់លោក Keisuke Honda អ្នកចាត់ការទូទៅ និងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ដោយការប្រមូលផ្តុំហ្វឹកហាត់ និងការប្រកួតរបស់ក្រុមកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ ជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១:៣ កាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ ។ ក្រៅពីការប្រកួតជាមួយទីម័រខាងកើត គឺក្រុមកម្ពុជានឹង ត្រូវ ប្រកួត មិត្តភាពអន្តរជាតិមួយប្រកួតទៀត ជាមួយក្រុម ជម្រើសជាតិសឹង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨ នេះដែរ ។ គោលដៅនៃការប្រកួតមិត្តភាពអន្តរជាតិធំៗចំនួន ៣របស់កម្ពុជា គឺដើម្បីបង្កើន កម្រិត បច្ចេកទេស និងគុណភាពថាមពលកម្លាំង ដើម្បីត្រៀមការប្រកួតនៅក្នុង ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខ។ នៅព្រឹកថ្ងៃអង្គារ៍នេះ…

  • តំណាងកីឡា អាស៊ីអឺរ៉ុប ស្នើរឲ្យមន្ដ្រីគណៈកម្មការរៀបចំ បញ្ជាក់រឿងប្រាក់ រង្វាន់កីឡាឧត្ដមសិក្សា ក្រោយផ្ទុះរឿងមិនប្រក្រតី

    តំណាងកីឡា អាស៊ីអឺរ៉ុប ស្នើរឲ្យមន្ដ្រីគណៈកម្មការរៀបចំ បញ្ជាក់រឿងប្រាក់ រង្វាន់កីឡាឧត្ដមសិក្សា ក្រោយផ្ទុះរឿងមិនប្រក្រតី

    លោក ពៅ ហុក តំណាងកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្នើរឲ្យមន្ដ្រីគណៈកម្មការរៀបចំ បំភ្លឺ រឿងបាត់លុយ ប្រាក់រង្វាន់លើវិញ្ញាសាមួយចំនួន ក្នុងព្រឹត្តិការណ៍កីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០១៨ ដែលបានបញ្ចប់ការប្រកួត កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ ព្រោះលោកឃើញភាពមិនប្រក្រតីលើវិញ្ញាសាមួយ ពាក់ព័ន្ធនឹងវិញ្ញាសាប៉េតង់វាយយកពិន្ទុបុរស-នារី ដោយចែងក្នុងបទបញ្ជារួម គឺមេដាយមាស ១ ទទួលបានប្រាក់រង្វាន់ ៦០ម៉ឺនរៀល, មេដាយប្រាក់ ១ ទទួលបាន ៤០ម៉ឺនរៀល និងមេដាយសំរឹទ្ធ ១ ទទួលបាន ២០ម៉ឺនរៀល ខណៈពេលបើកបានត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ។ ឆ្លើយតបនឹង តំណាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត នៃក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការបែងចែក ប្រាក់រង្វាន់សម្រាប់កីឡាកម្រិតឧត្តមសិក្សានេះ គឺអនុវត្តទៅតាមប្រកាសអន្ដរក្រសួង ត្រង់ប្រការ ការប្រកួតកីឡាថ្នាក់ជាតិ ដែលបានចែងមេដាយមាសទទួលបាន ៣០ម៉ឺនរៀល, មេដាយប្រាក់ ២០ម៉ឺនរៀល និងមេដាយសំរឹទ្ធ ១០ម៉ឺនរៀល ។…

  • ក្រុមហ៊ុន ELITE SOCCER COACHING សហការជាមួយក្រុមហ៊ុន AIA បង្កើតកម្មវិធី Football For Change ដើម្បីផ្តល់ឱកាសឲ្យយុវជនថ្នាលបញ្ចេញសមត្ថភាព

    ក្រុមហ៊ុន ELITE SOCCER COACHING សហការជាមួយក្រុមហ៊ុន AIA បង្កើតកម្មវិធី Football For Change ដើម្បីផ្តល់ឱកាសឲ្យយុវជនថ្នាលបញ្ចេញសមត្ថភាព

    លោក Christopher Grant តំណាងក្រុមហ៊ុន ELITE SOCCER COACHING បញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់ Football For Change ធ្វើឡើងដើម្បីផ្តល់ឱកាសឲ្យយុវជនថ្នាលនៅតាមអង្គការផ្សេងៗ បានបញ្ចេញសមត្ថភាព និងទេព្យកោសល្យ យកទៅចូលរួមហ្វឹកហាត់ ជាមួយគ្រូបង្វឹកមានលក្ខណៈស្តង់ដារ ប្រកបដោយវិជ្ជាជីវត្រឹមត្រូវ សម្រាប់ត្រៀមការប្រកួតនានា។

  • ខ្សែប្រយុទ្ធក្លិប Spur Harry Kane ចង់បំបែកកំណត់ត្រាទាត់បញ្ចូលទីរបស់ Messi

    ខ្សែប្រយុទ្ធក្លិប Spur  Harry Kane ចង់បំបែកកំណត់ត្រាទាត់បញ្ចូលទីរបស់ Messi

    ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham បញ្ជាក់ថា រូបគេបានឈានដល់កម្រិត កាន់តែប្រសើរហើយ។ Harry Kane សង្ឃឹមថា ថ្ងៃណាមួយ រូបគេនឹងអាចរកគ្រាប់បាល់បានច្រើនលើស Messi ដែរ” ។  កីឡាករវ័យ២៥ឆ្នាំ ជួបគ្នាជាមួយ Messi នៅក្របខណ្ឌ Champions League ពេលក្រុម Tottenham Hot Spurs ប៉ះ Barcelona ក្នុងពូល B នៅកីឡដ្ឋាន  Wembley។ សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Harry Kane មានកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាង គេក្នុង ការប្រកួតក្របខណ្ឌ Premier League ២ដង ក្នុងចំណោម៣រដូវកាលចុងក្រោយនេះ និងបាន ឈ្នះពានរង្វាន់ស្បែកជើងមាសនៅ World Cup ក្នុងប្រទេសរុស្ស៊ី៕

  • Juventus យកឈ្នះ Young Boys ដោយគ្មាន Cristiano Ronaldo

    Juventus យកឈ្នះ Young Boys ដោយគ្មាន Cristiano Ronaldo

    ក្លឹប Juventus 3:0  Young Boys នៅ Champions League ក្នុងពូល H។ ៣គ្រាប់របស់ក្លិបសេះបង្កង់ រកបានដោយ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala ម្នាក់ឯង នៅនាទី៥ និង៣៣ ក្នុងតង់ទី១ និងគ្រាប់ទី៣ធ្វើសម្រេចនៅនាទី ៦៩  ជួយឲ្យ Juventus ឈ្នះ ៩ប្រកួតជាប់គ្នាគិតលើគ្រប់កម្មវិធី ។

  • ខ្សែបម្រើប្រយុទ្ធ Paul Pogba ប្រកាសចង់ចាកចេញពីក្លឹប Manchester United

    ខ្សែបម្រើប្រយុទ្ធ Paul Pogba ប្រកាសចង់ចាកចេញពីក្លឹប Manchester United

      ខ្សែបម្រើប្រយុទ្ធ Paul Pogba បានប្រាប់មិត្តរួមក្រុមថា ប្រសិនបើលោក Jose Mourinho  នៅដឹកនាំក្លឹបបន្តទៀត រូបគេនិងចង់ចាកចេញពី Manchester United នៅខែមករាខាងមុខ ។ ជាមួយគ្នានេះ លោក Mourinho ក៏បានព្រមានខ្សែប្រយុទ្ធ  Alexis Sanchez ផងដែរ អាចមិនបានលេងរហូត ប្រសិបបើមិនពង្រឹងសមត្ថភាពឡើងវិញ ។គួររំលឹកថា មួយរយៈចុងក្រោយនេះ ទំនាស់រវាង Pogba និង Mourinho កាន់តែឈានទៅរកការប្រេះស្រាំ បន្ទាប់ពី Pogba សុំក្លឹបចាកចេញ ក្រោយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានដកតំណែងប្រធានក្រុមរង ៕    

  • ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដាក់គោលដៅដណ្តើមមេដាយអោយបាន២គ្រឿង ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដាក់គោលដៅដណ្តើមមេដាយអោយបាន២គ្រឿង ពីស៊ីហ្គេម ២០២៣ នៅកម្ពុជា

    ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ថ្លែងក្នុងពិធីបិទការប្រកួតកីឡាវាយសី ដណ្តើមពាន់រង្វាន់ ប្រធានសហព័ន្ធ លើកទី៤ ប្រចាំឆ្នាំ២០១៨នេះថា ភារកិច្ចសំខាន់នាថ្ងៃខាងមុខ សហព័ន្ធកំពុងជំរុញយ៉ាងខ្លាំង ដើម្បីពន្លឿនការអភិវឌ្ឍលើកកម្ពស់សមត្ថភាព កីឡាករ កីឡាការិនីវ័យក្មេង ធ្វើយ៉ាងណាដណ្តើមមេដាយឲ្យបានយ៉ាតិច ២គ្រឿង ពីព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដើម្បីឆ្លើយដោយប្រសិទ្ធភាពនៅអ្វី ដែលគណៈកម្មការជាតិអូឡាំពិកកម្ពុជាដាក់ទិសដៅ ជូនសហព័ន្ធកីឡាវាយសីកម្ពុជា ។            ឯ ឧ លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ថ្លែងថា សហព័ន្ធបង្កើនព្រឹត្តិការណ៍ប្រកួតជាច្រើន ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី ចូលរួមប្រកួតប្រជែងបង្កើនការអភិវឌ្ឍសមត្ថភាពជម្រុញឆ្ពោះទៅរកគុណផលកាន់តែប្រសើរនាពេលខាងមុន ។            ដោយឡែកកីឡាការិនី កែ ពេជ្រឆរវី ចាប់ដៃគូជាមួយ ឈឿន ឆៃរី មកពីក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារមិនគិតអាយុ លើកឡើងថា ឆ្នាំនេះមានការប្រកួតប្រជែងខ្ពស់ជាងរាល់ឆ្នាំ ពីព្រោះដៃគូសុទ្ធសឹងមានសមត្ថភាពខ្ពស់ ប៉ុន្តែនាងប្តេជ្ញាថា និងបង្កើនការហ្វឹកហាត់បន្ថែមទៀត ទោះបីជាទទួលបានជ័យជំនះហើយក៏ដោយ ។ ដើម្បីអភិវឌ្ឍសមត្ថភាពកាន់តែល្អជាងនេះ ដើម្បីរក្សាសារតំណែងជើងឯកអោយបាន ។  សម្ភាសន៍…

  • សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីឆ្ពោះទៅគុណភាព

    សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដើម្បីឆ្ពោះទៅគុណភាព

    វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន ដែលរៀបចំដោយសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្រោមការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកជាផ្លូវការ នៅសាលនាយកដ្ឋានកីឡា នៃពហុកីឡដ្ឋានជាតិ និងគ្រោងបញ្ចប់នាថ្ងៃទី៦ ខែតុលាខាងមុខ ។លោក គុជ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានឲ្យដឹងថា  វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន មានសិក្ខាកាមចូលរួមចំនួន៣១នាក់ ក្នុងនោះមាននារី១០ នាក់មកពីកងទ័ពឆ័ត្រយោង៩១១ អង្គភាពប្រឆាំងភេវរកម្មអង្គភាពការពារអាកាស និងក្លឹប PPSC ដែលបង្រៀនដោយគ្រូឧទ្ទេស គឺលោក Thomas Bavet ។ លោក ចាត់ទុកថា វគ្គនេះមានសារៈសំខាន់ណាស់ សម្រាប់សហព័ន្ធ បង្កើននូវធនធានមនុស្ស ក្នុងការអភិឌ្ឍនវិស័យកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យមានកាន់តែល្អប្រសើរ ។ វគ្គនេះសិក្សាលើជំនាញវិញ្ញាសាបាញ់កាំភ្លើងស្តង់ដារអូឡាំពិក ទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅលើទីលាន ។លោក ម៉ិល កាដូ អគ្គនាយករង អគ្គនាយកដ្ឋានកីឡាបានណែនាំថា កីឡាបាញ់កាំភ្លើង គឺជាប្រភេទ កីឡាមួយលឿនរហ័សចាំបាច់អ្នកប្រើប្រាស់សម្ភារៈត្រូវតែមានការម្រុងប្រយ័ត្នខ្ពស់ និងអត់ធ្មត ក្នុងពេលអនុវត្ត ។ ក្នុងការការប្រកួតក្តី បើគ្មានបញ្ជាទេ កីឡាករមិនអាចធ្វើខុសពីលក្ខណៈនោះទេ គឺចុងកាំភ្លើងត្រូវតម្រង់ ទៅកន្លែងអនុញ្ញាត…

  • ខ្សែប្រយុទ្ធ Victor Anichebe ប្ដឹងក្លិបរបស់ខ្លួននៅចិនទៅ FIFA ពីបទកំណត់លទ្ធផល

    ខ្សែប្រយុទ្ធ Victor Anichebe ប្ដឹងក្លិបរបស់ខ្លួននៅចិនទៅ FIFA ពីបទកំណត់លទ្ធផល

    អតីតខ្សែប្រយុទ្ធនៃក្របខណ្ឌ Premier League កីឡាករ Victor Anichebe ដែលកំពុងលេងឱ្យក្លិបចិន Beijing Enterprises បានប្ដឹងក្លិបរបស់ខ្លួនទៅ សហព័ន្ធបាល់ទាត់ពិភពលោកពីបទកំណត់លទ្ធផលប្រកួត។ អតីតកីឡាកររបស់ក្លិប Everton, West Brom និង Sunderland វ័យ៣០ឆ្នាំ បានដាក់ពាក្យបណ្ដឹងទៅសហព័ន្ធបាល់ទាត់ពិភពលោក ក្រោយពីអះអាងថារូបគេត្រូវបានគ្រូបង្វឹកក្លិប Beijing Enterprises ប្រាប់ឱ្យ«លេងកុំប្រឹង» ចំនួន២លើក រួមទាំងក្នុងការប្រកួតទល់នឹងគូប្រជែងក្នុងតំបន់ផងដែរ។ ប៉ុន្តែក្លិប Beijing Enterprises បានច្រានចោលការចោទប្រកាន់របស់ Anichebe ហើយបានបញ្ឈរជើងគេមិនឱ្យប្រកួតរយៈពេល១ឆ្នាំ។