-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលតែងចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយលើកទឹកចិត្តដល់អ្នករាយការណ៍ពិសេស ធ្វើយ៉ាងណាចូលរួមចំណែកជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពប្រកបដោយការទទួលខុសត្រូវ និងនៅក្នុងក្របខ័ណ្ឌដែនកំណត់របស់ច្បាប់ជាធរមាន”។ #ams1minute
-
សម្តេចធិបតី៖ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការងារ៥ចំណុច ដើម្បីពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈរួមមាន៖
១. ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ២. ពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ៣. ពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ៤. បន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ ហើយពង្រឹង ការអនុវត្តច្បាប់ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ៥. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖
១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២. កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤”។ #ams1minute
-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺកូវីដ១៩
និងបញ្ហាអតិផរណាប្រមាណ ១ ៣៥៥លានដុល្លារនៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២” #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើ “មនុស្ស” ជាចម្បង #ams1minute
-
សម្តេចធិបតី៖ ពេលដែលខ្ញុំវាយតម្លៃជ្រើសរើសនាយទាហានកាន់មេអង្គភាព គឺមិនមែនយកតែសញ្ញាបត្រទេ
ត្រូវស្រាវជ្រាវថាអ្នកហ្នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចដឹកនាំគេបានឬអត់? #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ “រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះ
ពិសេសជនមានពិការភាពដែលបានចំណាយថវិកាអស់ជាង ១ ៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ។ ក្រៅពីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព ដូចជា៖ ការរៀបចំជម្រាល ធ្នាក់ដៃ ចំណតយានយន្តអាទិភាព ភាសាសញ្ញា និង ផ្លូវដើរសម្រាប់ជនពិការភ្នែកជាដើម”។ #ams1minute
-
សម្តេចធិបតី៖ វិស័យសុខាភិបាល ត្រូវផ្តោតលើអាទិភាពសំខាន់គឺ៖
១.ធនធានមនុស្ស ដែលត្រូវពង្រីកបរិមាណនិងពង្រឹងគុណភាព ព្រមទាំងគិតគូរពីកម្រិតជំនាញ និងវិធីសាស្ត្រក្នុងការរក្សាធនធានមនុស្ស ២.ឱសថ ត្រូវគិតពីគុណភាព និងប្រើឱ្យចំនឹងជំងឺ។ #ams1minute
-
សម្តេចធិបតី បានដាក់ចេញនូវវិធានការគន្លឹះចំនួន៤ ដើម្បីពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋ រួមមាន៖
១. ការពង្រឹងអភិបាល កិច្ចសាលារៀន ២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស ៤. ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីលើកកម្ពស់ការអប់រំ។ #ams1minute
-
“កត្តាសុខសន្តិភាព ស្ថិរភាព ដែលកើតទ្បើងពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យអគ្គិសនីនៅកម្ពុជា”
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលកំណត់ទិសដៅ៖ ១.បន្តជំរុញការអភិវឌ្ឍវិស័យអគ្គិសនីឱ្យគ្រប់ទីកន្លែងនៅទូទាំងប្រទេស ២.បន្តការធ្វើទំនើបកម្មលើការផ្តល់សេវាកម្ម ៣.បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន ៤.ជំរុញការចូលរួមរបស់កម្ពុជាក្នុងអន្តរកាលថាមពលឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូន ៥. ជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការវិនិយោគ និងការធ្វើអាជីវកម្មផ្តល់សេវាកម្មអគ្គិសនី ៦.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងក្នុង និងក្រៅតំបន់លើវិស័យថាមពល។ #ams1minute