-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ “បេក្ខជនជាប់និទ្ទេស A ទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរទៅបាន ដោយសារមានការចូលរួមពីតួអង្គសំខាន់ចំនួន៥ គឺ

១. សិស្សានុសិស្សខ្លួនឯងផ្ទាល់ ២. ការយកចិត្តទុកដាក់បង្រៀន ពីលោកគ្រូ អ្នកគ្រូ ៣. ការជួយជ្រោមជ្រែងពីមាតាបិតា-អាណាព្យាបាល ៤. ការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ៥. ការចូលរួមរបស់មហាជន រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាពនៅមុនការប្រឡង”។ #ams1minute
-
សម្តេចធិបតី៖ ក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចតុស្តម្ភទាំង ៤ សម្រាប់ការអប់រំ គឺ

-
បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ

-
សម្តេចធិបតី៖ ពង្រីកវិសាលភាពគ្របដណ្តប់សេវាថែទាំសុខភាព ដោយបង្កើនទាំងបរិមាណ គុណភាពសេវា និងការគាំពារហិរញ្ញវត្ថុ

-
រាជរដ្ឋាភិបាល មានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយ កិត្យានុភាព ប្រទេសកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើឆាកអន្តរជាតិ

-
សម្តេចធិបតី៖ ធនធានមនុស្ស ជាកត្ដាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ដើម្បីជាការតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ៖

១. ស្នើឱ្យក្រសួងផែនការប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ២. ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូលទិន្នន័យ ដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហា ដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូលសម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការ ក្នុងការធ្វើជំរឿន និងការអង្កេចាំបាច់នានា ៤. ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួន សម្រាប់ការងារអង្កេត ជំរឿន និងការប្រែក្លាយទិន្នន័យ ឱ្យទៅជាព័ត៌មានគ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ៥. ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង ៦. ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ៧. ស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកា សម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់វិនិយោគលើឧបករណ៍-បរិក្ខារបច្ចេកវិទ្យាសមស្របសម្រាប់ក្រសួងផែនការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិ។ #ams1minute
-
សម្តេចធិបតី៖ “ទិន្នន័យ គឺសំខាន់ណាស់ ព្រោះជាផែនទី

និងជាត្រីវិស័យសម្រាប់យើងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំ គោលនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ” ជាមួយនឹងទិន្នន័យច្បាស់លាស់ គឺជួយយើងឱ្យសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហើយក៏ជាមូលដ្ឋានក្នុងការព្យាករណ៍អំពីការប្រែប្រួលក្នុងពេលអនាគត សំដៅឈានទៅកំណត់អំពីទិសដៅ សកម្មភាព និងគោលនយោបាយនានា ដោយមិនប្រថុយប្រថាន និងអាចសម្រេចបានលទ្ធផលខ្ពស់។ #ams1minute
-
សម្ដេចធិបតី៖ ក្រសួងផែនការ ត្រូវបន្តលើកកម្ពស់ជំរឿនសេដ្ឋកិច្ច
