-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ “មានផ្លូវ មានក្តីសង្ឃឹម”
អត្ថប្រយោជន៍មហាសាលពីផ្លូវ គឺមានដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស។ ផ្លូវជាតិលេខ៥ នេះ ជាខ្សែផ្លូវជាតិដែលវែងជាងគេ ហើយជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស។ ផ្លូវនេះ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវសំខាន់ៗជាច្រើន ពិសេសទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន ឆ្លងកាត់មីយ៉ាន់ម៉ា ថៃ មកដល់កម្ពុជា និងបន្តទៅវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ១ (AH1) ។ #ams1minute
-
សម្តេចធិបតី៖ ការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ
ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។ #ams1minute
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំបានប្រាប់ភាគីមិត្តនៅតាមបណ្ដាប្រទេសនានាថា
“កម្ពុជាប្រកាន់ជំហរនយោបាយការបរទេសដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព”។ #ams1minute
-
សម្ដេចធិបតី៖ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ គឺ
១. ជំរុញកំណើនសេដ្ឋកិច្ច ២. បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ ៣. ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង ៤. បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ ៥. បន្តនិរន្តរភាព និងចីរភាព។ #ams1minute
-
សម្ដេចធិបតី៖ កំពង់ផែខេត្តព្រះសីហនុដែលជាចំណុចកណ្ដាលនៃការឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់
នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅពេលខាងមុខក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា
ដោយឈរលើមូលដ្ឋាន០២ គឺ៖ថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅ”។ វិស័យការងារ គឺជាវិស័យដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង ចូលរួមជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឱ្យប្រជាជនទទួលបាននូវការលើកកម្ពស់ទាំងកម្រិតជីវភាព និងកិច្ចគាំពារសង្គម។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន ៥ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវផ្សារភ្ជាប់ពីកសិកម្មតាមបែបគ្រួសារ ទៅជាកសិកម្មបែបឧស្សាហកម្ម
មានស្តង់ដារខ្ពស់ អាចប្រកួតប្រជែងនឹងការនាំចូល ហើយថែមទាំងអាចផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មទាំងក្នុងស្រុក ក្នុងតំបន់ និងសកលលោក សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងផ្អែកតែលើវិស័យណាមួយតែមួយមុខនោះឡើយ យើងចាំបាច់ត្រូវមានពិពិធកម្ម ព្រមជាមួយនឹងការព្យាយាមធ្វើទំនើបកម្មវិស័យនានា ក្នុងនោះវិស័យកសិកម្ម ត្រូវធ្វើទំនើបកម្មពីកសិកម្មដែលពឹងផ្អែកដោយពលកម្មតាមបែបប្រពៃណី ទៅជាកសិកម្មដែលពឹងផ្អែកលើជំនាញ បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា
នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី Caribou Mathematics Contest ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ២ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក។ #ams1minute
-
សម្តេចធិបតី៖ “ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា នោះទេ តែបានគាស់រំលើងស្មារតីអង្គរ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេសបំផុសស្មារតីឱ្យស្រឡាញ់ជាតិ”។ ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា តែក៏បានបង្ហាញនូវអត្តសញ្ញាណ និងបេតិភណ្ឌជាតិមួយចំនួនដូចជាប្រាសាទអង្គរ និងកីឡាល្បុក្កតោជាដើម។ #ams1minute
-
ទស្សនរើសអើង និងទស្សនជ្រុលនិយម មិនថានៅក្នុងផ្នែកសាសនា និងផ្នែកនយោបាយនោះទេ គឺត្រូវតែលុបបំបាត់ឱ្យអស់
ដើម្បីរក្សាសុខសន្តិភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ និងសាសនិក សម្តេចធិបតី៖ “គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺទប់ស្កាត់ និងលុបបំបាត់នូវការប្រកាន់គោលជំហររើសអើង ឬមួយទស្សនជ្រុលនិយមមិនឱ្យកើតមាននៅលើទឹកដីកម្ពុជា បូករួមទាំងការចូលរួមរបស់សហគមន៍ផងនោះ ធ្វើឱ្យទូទាំងប្រទេសកម្ពុជាបន្តថែរក្សានូវសុខសន្តិភាព និងសុខដុមរមនាក្នុងវិស័យសាសនា “។ សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺ ជម្លោះនៅក្នុងចិត្តរបស់មនុស្ស ការប្រកាន់នូវការរើសអើង ការលាបពណ៌គ្នា ការឱ្យស្អប់សញ្ជាតិនេះ សាសនានោះ គឺជាកត្តាដែលធ្វើឱ្យមនុស្សឈានទៅដល់ការស្អប់ និងបង្កជម្លោះ។ ផ្ទុយទៅវិញ ប្រសិនជាមានភាពកក់ក្ដៅ យោគយល់គ្នា ការស្រឡាញ់គ្នា គឺរក្សានូវសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក ដែលអាចឱ្យយើងថែរក្សានូវសន្តិភាពបាន។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជាចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។ #ams1minute