-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ” រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងការអប់រំ

បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែន នាក់”។ ទន្ទឹមនេះសម្តេចក៏បានរំឭកពីគំរូវីរភាពនៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ។ នាយកប្រតិបត្តិក្រុមហ៊ុន AEON MALL លោក Okada Motoya ជម្រាបជូនសម្តេចអំពីវឌ្ឍនភាព ការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព

ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Meiji Co., Ltd ធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយធ្វើការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និង ប្រទស ក្នុងតំបន់ ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត។ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់”។ អគ្គនាយកក្រុមហ៊ុនMinebea ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា។ #ams1minute
-
សម្តេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧

ចំពោះប្រទេសជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា៖ ក្រុមហ៊ុនជប៉ុនមានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀតពីប្រទេសកម្ពុជា។ #ams1minute
-
សម្តេចធិបតី៖ សម្រាប់ទស្សនកិច្ចនៅក្រៅប្រទេស ចំណុចសំខាន់ជាងគេការប្រឹងប្រែងដើររកទីផ្សារក្រៅប្រទេស ដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិ

-
សម្តេចធិបតី៖ កម្ពុជាគ្រោងបង្កើតអគ្គកុងស៊ុលមួយទៀតនៅ អូសាកាប្រទេសជប៉ុន ដើម្បីជួយសម្រួលនីតិវិធីនានាដល់ពលរដ្ឋកម្ពុជានៅប្រទេសជប៉ុន

-
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងសេដ្ឋកិច្ច

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត រហូតដល់ ៦២% ដែលជាកម្រិតឈានមុខមួយនៅក្នុងតំបន់

ទន្ទឹមការសម្រេចបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ហើយកម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ នាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation លោក Masayuki Hyodo ក៏បានជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការផ្សព្វផ្សាយ និងឌីជីថល។ #ams1minute
-
សម្តេចធិបតី៖ ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុងតំបន់អាស៊ានដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ
