Category: ព័ត៌មានជាតិ

  • អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

    អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

    ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ១២ ធ្នូ ២០០៦ ~ ១២ ធ្នូ ២០២៤ #ams1minute

  • រដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាដីធ្លីឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ

    រដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាដីធ្លីឱ្យបានចប់នៅក្នុងអាណត្តិទី៧នេះ
  • សមាគមពាណិជ្ជករគ្រឿងអលង្ការចាប់ដៃធនាគារ ABA លើកកម្ពស់ការទូទាត់ប្រាក់ និងអភិវឌ្ឍវិស័យគ្រឿងអលង្ការ និងត្បូងកម្ពុជា

    សមាគមពាណិជ្ជករគ្រឿងអលង្ការចាប់ដៃធនាគារ ABA លើកកម្ពស់ការទូទាត់ប្រាក់ និងអភិវឌ្ឍវិស័យគ្រឿងអលង្ការ និងត្បូងកម្ពុជា

    ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ដែលពិធីនេះរៀបចំឡើងនៅការិយាល័យកណ្តាលធនាគារ ABA។ លោកជំទាវ ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យ គ្រឿងអលង្ការ និងត្បូងកម្ពុជា មានភាពងាយស្រួលក្នុងទូទាត់ប្រាក់របស់ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា។ លោកជំទាវបន្តថា សមាជិក សមាជិការរបស់សមាគមនឹងបានទទួលនូវសិទ្ធិក្នុងការសម្របសម្រួលបើកគណនីធនាគារជាមួយនឹងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA BANK) ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ដើម្បីការការពារទូទាត់ប្រាក់របស់ ពាណិជ្ជករ អាជីវករ និងអតិថិជនអ្នកនិយមប្រើប្រាស់ ទិញ លក់ គ្រឿងអលង្ការ និងត្បូងកម្ពុជា ដោយទំនុកចិត្ត ដូចពាក្យស្លោក(កសាងទំនុកចិត្ត ការពារអ្នកប្រើប្រាស់ និងអាជីវករគ្រឿងអលង្ការ និងត្បូងមានតម្លៃ)…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣

    ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន ដើម្បីពិភាក្សាលើផែនការយុទ្ធសាស្រ្តសំខាន់ៗចំនួន៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាគូសបញ្ជាក់ថា របៀបវារៈសំខាន់ៗចំនួន៣នេះ គឺទី១.សហព័ន្ធបានពិភាក្សាគ្នាលើការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅខេត្តកំពត ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃ២៤-២៦ ខែមករា ឆ្នាំ២០២៥។ ទី២.មានកិច្ចពិភាក្សាគ្នាលើផែនការយុទ្ធសាស្ត្រត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ រួមទាំងការប្រមូលផ្តុំហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នៅខេត្តកំពត ត្រៀមស៊ីហ្គេម ២០២៥។ កិច្ចពិភ្សាទី៣ គឺផ្តោតលើយុទ្ធសាស្ត្រត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ នៅកម្ពុជា ហើយក្នុងនោះសហព័ន្ធជ្រើសរើសយកខេត្តកំពតត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ផងដែរ។ លោក នូ ចំរើន បានលើកឡើងទៀតថា សម្រាប់ផែនការចំពោះមុខ ការប្រកួតជើងឯកថ្នាក់ជាតិ នាដើមឆ្នាំ២០២៥ឆាប់ៗនេះ គឺមានការប្រកួតកង់គួក និងកង់ភ្នំ ដែលជារៀងរាល់ឆ្នាំមានកីឡាករ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុហ៍

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុហ៍

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុហ៍ (ICC-Angkor/Sambor Prei Kuk) នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ភ្ញៀវជាតិ-អន្តរជាតិ ដែលមានសហប្រធានបារាំង និងជប៉ុន ជាអ្នកសម្របសម្រួលកិច្ចប្រជុំ ដោយមានថ្នាក់ដឹកនាំ និងអ្នកជំនាញការជាតិ-អន្តរជាតិប្រមាណជិត៣០០នាក់ចូលរួម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភ័ណ្ឌពិភពលោកអង្គរ សំដៅលើកកម្ពស់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងតំបន់។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន ដោយបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង…

  • ជំងឺគ្រុនចាញ់ខេត្តរតនគិរីឆ្នាំនេះថយចុះ៧៤ភាគរយ

    ជំងឺគ្រុនចាញ់ខេត្តរតនគិរីឆ្នាំនេះថយចុះ៧៤ភាគរយ

    រតនគិរី៖ករណីគ្រុនចាញ់ក្នុងខេត្តរតនគិរីមានការថយចុះជា​រៀងរាល់​ឆ្នាំ។ក្នុងឆ្នាំ២០២៤នេះ ករណីគ្រុនចាញ់​មានចំនួន១៣​ករណីមានការថ​យចុះរហូតដល់ ៧៤ភាគរយបើធៀប​នឹងឆ្នាំ២០២៣ដែលមាន ៦៧ករណី ។នេះបើតាមរបាយការណ៍​បង្ហាញក្នុងកិច្ចប្រជុំក្រុមការងារ​ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តរតនគិរីនៅមន្ទីរសុខាភិបាលខេត្តកាលពីថ្ងៃទី១០​ខែធ្នូ ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៤ឆ្នាំ២០២៤ក្រោមវត្តមានចូលរួមពីលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី​ និងលោកវេជ្ជបណ្ឌិត មាស ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណក​សាស្ត្រនៃក្រសួងសុខាភិបាល សំដៅទៅលើលទ្ធផលលោកស្រី ញាន ទិត្យចិន្តា បា​នបញ្ជាក់ថា នេះ​សឱ្យឃើញ​​មន្ទីរ​សុខាភិបាលខេត្តរតនគិរី ពិតជាយកចិត្តទុកដាក់​ខ្ពស់ចំពោះបញ្ហាសុខភាពរបស់ប្រជាជន ។ក្នុងនោះក៏មានការចូលរួម​របស់អង្គកាដៃគូរ អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ កងកំលាំងទាំងអស់ ដែលមានការចូលរួមសហការគ្នា ទើបធ្វើឱ្យសម្រេចបាន​តាម​ផែន​​ការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងសុខាភិបាល ក្នុងការ លុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ត្រឹមឆ្នាំ២០២៥៕ដោយ៖ គតិ យុត្ត

  • ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ

    ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំអង្គការ និងសមាគម ចៀសចេញពីក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងរដ្ឋធម្មនុញ្ញ និងជាវិទ្ធង្សនាលើរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា ដូចប្រទេសនានាដែរ រួមទាំងអាមេរិក និងអឺរ៉ុប អង្គការ សមាគម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ក្នុងនោះសម្រាប់កម្ពុជា ច្បាប់បានតម្រូវឱ្យផ្ដល់របាយការណ៍សកម្មភាព របាយការណ៍ហិរញ្ញវត្ថុ និងលេខគណនីប្រតិបត្តិការមកក្រសួងមានសមត្ថកិច្ច ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើឱ្យចៀសវាងជាដាច់ខាតការពាក់ព័ន្ធ ឬគាំទ្រអំពើសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងអាវុធមហាប្រល័យ ព្រមទាំងបន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិ និង បរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទ ដើម្បីពង្រឹងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។  ចំណែកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិវិញ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្តបង្កលក្ខណៈងាយស្រួលឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ធ្វើសកម្មភាពដោយគ្មានការរារាំង…

  • កយកាប្រចាំកម្ពុជាគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីនគរបាលកម្ពុជាសម្រាប់ឆ្នាំ២០២៦

    កយកាប្រចាំកម្ពុជាគាំទ្រគម្រោងពង្រឹងសមត្ថភាពមន្រ្តីនគរបាលកម្ពុជាសម្រាប់ឆ្នាំ២០២៦

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យលោកស្រី ឆយ មូនជុង (Choi Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ឬកយកា(KOICA )ប្រចាំកម្ពុជា​និង​មន្ត្រីជំនាញជាន់ខ្ពស់កូរ៉េ ចូលជួប​សម្តែងការគួរសម និងពិភាក្សាការងារលើសំណើ​គម្រោង​ស្តីពីការពង្រឹង សមត្ថភាពមន្រ្តី​នគរបាល​កម្ពុជាលើ​ជំនាញវិភាគកន្លែងកើតហេតុ និង វិទ្យាសាស្រ្តកោសល្យវិច័យ ដែលជា​គំនិត​ផ្តួចផ្តើមថ្មីសម្រាប់ ឆ្នាំ២០២៦ ដែលស្នើសុំដោយក្រសួងមហាផ្ទៃ។ សំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ដែលស្នើសុំការគាំទ្រនិងឧបត្ថម្ភ​ពីរដ្ឋាភិបាលកូរ៉េ​មានគោលដៅពង្រឹង​សេវាសន្តិ​សុខ​សាធារណៈដែល​នឹងត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ(២០២៦-២០៣០)និងមាន​ថវិកា​ជាង១០លានដុល្លារអាមេរិក ។ជាគម្រោងថ្មីទីមួយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កយកាប្រចាំកម្ពុជាបានឱ្យដឹងថា ទាក់ទងនឹងសំណើគម្រោងថ្មីរបស់ក្រសួងមហាផ្ទៃ ភ្នាក់ងារកយកា ប្រចាំកម្ពុជាបានបញ្ជាក់ថា នេះជា​ សំណើគម្រោងថ្មី ដែលសុំការគាំទ្រ និងជួយ​ឧបត្ថម្ភពីរដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ នៅពេលនេះ មានសារៈសំខាន់​ណាស់ក្នុងការបង្កើនសមត្ថភាពទាំងស្ថាប័ននគរបាល​និងមន្រ្តីនគរ​បាលកម្ពុជាលើផ្នែកស៊ើបអង្កេតកន្លែងកើតហេតុ និងវិទ្យាសាស្រ្តកោសល្យវិច័យ ជាពិសេសលើការប្រមូលនិង​រក្សា​ទុកភស្តុតាង ការកំណត់អត្ត​សញ្ញាណ​ជនល្មើស ការទប់ស្កាត់ឧក្រិដ្ឋ កម្ម ការអប់រំនិងបណ្តុះ​បណ្តាល និងការស្រាវជ្រាវ​លើជំនាញ វិទ្យាសាស្រ្តនគរបាល។ ផលជះ​នៃគម្រោងនេះ នឹងរួមចំណែក ក្នុងការកសាងទំនុកចិត្តរបស់​ប្រជាពល​រដ្ឋកម្ពុជា ក៏ដូចជាជនបរទេស លើផ្នែកសន្តិសុខ​សាធារណៈ ដែលជា​គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃការអភិវឌ្ឍ។លើសពីនេះទៅទៀត គម្រោងនេះនឹងជួយ​​លើក​កម្ពស់​កេរ្តិ៍​ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស មកវិនិយោគ​នៅកម្ពុជាផងដែរ។…

  • វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

    វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

    (ភ្នំពេញ)៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ។ ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជ​ទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដង​ខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបាន​លែងចូលក្នុងបឹងធម្មជាតិផងដែរ។ គួរបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បាន​បំពាក់​​ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញ​ដោយ​​សុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រក​ក្នុងរដូវប្រាំង ៕ ដោយ ៖ ដេប៉ូ

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិតជាមានមោទនភាព

    ដោយបានចូលរួមគាំទ្រ កិច្ចថែទាំ អភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ សំដៅលើកកម្ពស់សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍នាឱកាសអញ្ជើញចូលរួមសម័យប្រជុំបច្ចេកទេស លើកទី៣៩ និងសម័យប្រជុំពេញអង្គ លើកទី៣១ នៃគណៈកម្មការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) ថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤។ 📷 MLMUPC #ams1minute