-
សម្តេចបវរធិបតី គូសបញ្ជាក់ពីបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងតំបន់រមនីយដ្ឋានអង្គរ

-
“សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជំរុញឱ្យកម្ពុជា និងកាតា ចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងចំនួនពីរ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម”

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) សម្តេចតេជោ បានជម្រាបជូនភ្ញៀវ អំពីសក្តានុពលខាងវិស័យកសិកម្ម ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញ ហើយឯកសារសំខាន់ពីររួមមាន៖ កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរខាងលើ។ #ams1minute
-
ប្រធានសភានៃរដ្ឋកាតា Hassan bin Abdullah Al Ghanim៖ “ទស្សនកិច្ចរបស់ សម្តេចតេជោ

ពេលនេះនឹងជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងកម្ពុជា និងកាតា។ សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេហើយគួរមានកិច្ចប្រជុំកំពូលសភាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង”។ សម្តេចតេជោ បញ្ជាក់ថា៖ “កម្ពុជាពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល ហើយក្នុងនាមសភាកាតា ឯកឧត្តមប្រធានសភា អាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ។ សម្លេងរបស់សភារួមគ្នា អាចរួមសម្លេងជាមួយរាជរដ្ឋាភិបាល នៅអ.ស.ប. ទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់”។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអញ្ជើញឯកឧត្តមប្រធានសភា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។ #ams1minute
-
សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្នើ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា

Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani បញ្ជូនវិនិយោគិនមកកម្ពុជាដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ សម្តេចតេជោ គូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និង អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ នាយករដ្ឋមន្ត្រីកាតា៖ “នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា”។ ជាមួយគ្នានេះដែរ ឯកឧត្តម នឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ #ams1minute
-
“កម្ពុជា-លីទុយអានី ពិនិត្យលទ្ធភាពក្នុងការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី”

ភាគីទាំងពីរបានឯកភាពគ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលនៅក្នុងវិស័យសំខាន់ៗរួមមាន៖ការបោសសម្អាតមីនមនុស្សធម៌តាមរយៈការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា។ ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនពីប្រទេសលីទុយអានី ទាញយកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតផលនៅកម្ពុជា ជាពិសេសការនាំចេញ ផលិតផលដែលមានសក្តានុពលខ្ពស់របស់កម្ពុជារួមមាន អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទី។ ដោយឡែក ភាគីលីទុយអានី ក៏បានស្នើពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ដោយបានជម្រាបថា លីទុយអានីមានសាកលវិទ្យាល័យកសិកម្មដ៏ល្បីល្បាញ និងបានលើកទឹកចិត្តឱ្យមាន កម្មវិធីសិក្សារួមគ្នារវាងស្ថាប័នបណ្តុះបណ្តាលរវាងប្រទេសទាំងពីរ។ #ams1minute
-
ការពារបរិស្ថានមិនមែនត្រឹមតែកំណត់ហ្សូននោះទេ យើងក៏ត្រូវបង្កើតប្រភពចំណូលជូនប្រជាពលរដ្ឋ

-
វេទិកាសាធារណៈដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅឃុំដងកាំបិត

កំពង់ធំ៖ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធាន ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការីនៃក្រុមការងារចុះមូលដ្ឋានឃុំ រួមជាមួយមន្រ្តីនៃមន្ទីរ ថ្នាក់ខេត្ត ស្រុក និងអាជ្ញាធរដែនដីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ បានបើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាកង្វល់ , បញ្ហាប្រឈមនានានិងសំណូមពររបស់ប្រជាពលរដ្ឋនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការណែនាំរបស់ឯកឧត្តម ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ក្នុងការជំរុញការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាកង្វល់ ព្រមទាំងបញ្ហាប្រឈម នានា និងសំណូមពរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ក្នុងឱកាសនេះតំណាងប្រជាពលរដ្ឋនៅតាមភូមិ បានលើកនូវសំណូមពរមួយចំនួនក្នុងនោះ ស្នើសុំជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រ ដែលតភ្ជាប់ពីឃុំដងកាំបិត ទៅទីរួមស្រុកសណ្ដាន់ ដែលមានការខូចយ៉ាងខ្លាំង ក្នុងរដូវវស្សា។ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ឱ្យបានឆាប់រហ័ស…
-
ឯកឧត្តម ហេង សួរ ៖ កម្ពុជាយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់នៅក្នុងគ្រប់សកម្មភាពការងាររបស់កម្មករនិយោជិត និងនិយោជក ដែលចាំបាច់ត្រូវរួមគ្នាកំណត់នូវគោលការណ៍រួមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដោយកំណត់នៅក្នុងយុទ្ធសាស្រ្តទី៦ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យការងារផងដែរ ។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ” ដែលរៀបចំធ្វើនាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា វត្តមានរបស់តំណាងក្រសួងពាក់ព័ន្ធ សហជីព និយោជក អង្គការសង្គមស៊ីវិល ម្ចាស់ម៉ាក និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមកម្មវិធីនាពេលនេះ…
-
អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ

កំពង់ចាម៖កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានចូលរួមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋខេត្តកំពង់ចាម ។ពិធីនឹងធ្វើឡើងនៅស្រុកស្ទឹងត្រង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានៅចុងខែធ្នូ ។វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយហេតុថាខេត្តកំពង់ចាម ក្លាយជាខេត្តដំបូងគេដែលចុះបញ្ជីដីធ្លីរួចរាល់មុនគេ ខណៈការងារវាស់ វែងដីធ្លីជាប្រព័ន្ធ ចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសម្រេចបានការប្រកាសតំបន់វិនិច្ឆ័យ បាន ៩៤៦ភូមិលើ៩៤៦ភូមិ ,លើ១០៩ឃុំ- សង្កាត់ ស្មើនឹង១០ក្រុង-ស្រុក ,ប្រមូលទិន្នន័យ និងវាស់វែងបាន៩១.៧៧៩៥ក្បាលដីលើក្បាលដី ទូទាំងខេត្តកំពង់ចាម ប្រមាណជា ៩២៤.៤២១ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ ៕ដោយ៖លី ពៅ
-
អភិបាលខេត្តស្ទឹងត្រែងប្រគល់ម៉ូតូពីរគ្រឿងជូនម្ចាស់ដើមវិញ ខណៈជនសង្ស័យម្នាក់ក្នុងចំណោម ប្រាំនាក់បញ្ជូនទៅតុលាការ

ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានអញ្ជើញចូលរួមប្រគល់ម៉ូតូពីរគ្រឿង ដែលបានបាត់ជាង មួយខែមុនជូនទៅម្ចាស់ដើមវិញ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវ និងពន្លាតនីតិវិធី កំណត់បាននូវមុខសញ្ញា និងឈានទៅឃាត់ខ្លួនជនសង្ស័យ ៥នាក់ ទាំងចោរលួច និងអ្នកទិញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ និងបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងពីខេត្តរតនគិរី មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី៩ ខែធ្នូ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ ក៏ត្រូវបានបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង។ មេបញ្ជការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឧត្តមសេនីយ៍ត្រី សេង សុភាព បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្តឹងពីករណីបាត់ម៉ូតូមួយគ្រឿង ប្រភេទហុងដា ស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GG-5629 របស់ប្រជាពលរដ្ឋរស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ លោកបន្តថា រហូតដល់ថ្ងៃទី៦ ខែធ្នូកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានពីរនាក់ និងនៅថ្ងៃទី៧ ខែធ្នូ កម្លាំងជំនាញអាវុធហត្ថខេត្ត បានពន្លាតដែនដី(នីតិវិធី) ទៅឃាត់ខ្លួនជនសង្ស័យបីនាក់បន្ថែមទៀត នៅខេត្តរតនគិរី និងបានរកឃើញម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ដែលបានលួចពីខេត្តស្ទឹងត្រែង…