-
ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចមានថវិកាច្រើន តែមានទំហំមហាសាល សម្រាប់សុខុមាលភាពប្រជាជន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី “បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថា ទំហំនៃការវិនិយោគ នៃការសាងសង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យពេលនេះ អាចមានទំហំថវិកាច្រើន តែរាជរដ្ឋាភិបាល បានតម្កល់ផលប្រយោជន៍ដែលទទួល ពីការវិនិយោគនេះ មានទំហំមហាសាល សម្រាប់បម្រើដល់សុខមាលភាពប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបានចាត់ទុកមូលធនមនុស្ស គឺជាទ្រព្យសកម្មដ៏ធំរបស់សង្គមជាតិ ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១/ ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ, ២/ អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង៣/ កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។…
-
សម្តេចធិបតី៖ “ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចច្រើន តែផលដែលទទួលបានពីការវិនិយោគ

គឺមានទំហំមហាសាលសម្រាប់សុខុមាលភាពប្រជាជន ហើយរាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្សជាទ្រព្យសកម្មដ៏ធំ និងបានកំណត់គោលដៅក្នុងការបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១. ពង្រឹងវិស័យសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវា នៅ មណ្ឌល សុខ ភាព និងមន្ទីរពេទ្យ ២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និនិងប្រសិទ្ធភាពខ្ពស់”។ #ams1minute
-
រាជរដ្ឋាភិបាលពុំមានគោលនយោបាយដណ្ដើមដីធ្លីប្រជាជននោះទេ មានតែគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ពលរដ្ឋដែលអត់មានដីធ្លីពិតប្រាកដ

-
ភាគីពាក់ព័ន្ធត្រូវសហការសិក្សាស្តង់ដា ដើម្បីគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ហ្គាស នៅតាមអគារឱ្យបានល្អ

-
ប៉ោយប៉ែត ធ្លាប់ជាតំបន់ដែលមានសង្គ្រាម ដូច្នេះការទទួលខុសត្រូវចំពោះប្រជាជន

និងរាជរដ្ឋាភិបាលកម្ពុជា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បន្ទាយមានជ័យ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីបង្ហើយ បញ្ចប់វិវាទ និងផ្តោតលើការរៀបចំក្រុង ដើម្បីយើងទទួលបាននូវសុខសន្តិភាពពិតប្រាកដ។ បន្ថែមលើនេះទៀត មន្ទីរត្រូវបន្តគិតគូរពីឱកាស និងលទ្ធភាពក្នុងការរៀបចំទីក្រុងសម្បូរទៅដោយលក្ខខណ្ឌអំណោយផលជាកត្តារួមចំណែកពង្រីកឱកាសការងារ បង្កើនសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូល ក្នុងគោលបំណងលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែតនេះ ឱ្យកាន់តែប្រសើរ។ ៩ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០ ១៥៨បណ្ណ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

-
ប្រធានសភាអារ៉ាប៊ីសាអូឌីត Abdullah Mohammed Ibrahim Al-Sheikh៖ “អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ

-
សម្តេចតេជោ ស្នើដល់ ប្រធានសភាអារ៉ាប៊ីសាអូឌីត ថា៖ “ប្រទេសទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល

-
ការជំរុញការផ្តល់សេវាសាធារណៈគាប់ចិត្ត ក្រសួងរំពឹងថា ចំណូលថវិកាជាតិនឹងកើនឡើងបន្ថែមទៀត

បន្ទាប់ពីការធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលអនុវត្តបានកាន់តែពេញលេញ។ ក្នុងការអនុវត្តនូវគោលនយោបាយសេវាគាប់ចិត្តនេះ ក្រសួងបាននិងកំពុងប្រែក្លាយការផ្ដល់សេវាសាធារណៈទៅជាប្រព័ន្ធឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត តួយ៉ាងដូចជាសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រជធានី-ខេត្ត។ សិក្ខាសាលាបណ្តុះបណ្តាលស្ដីពី ការដាក់ឱ្យប្រើប្រាស់សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ តាមប្រព័ន្ធអនឡាញ ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តទាំង២៥។ ៩ ធ្នូ ២០២៤ 📷 MLMUPC #ams1minute
-
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ៖ ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជំនាញសុខាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែតការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែតការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) សរុបទាំងអស់ ៨ជាន់ ស្មើនឹង ២៧ ០៧៩…