-
អង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយទាក់ទាញទេសចរអន្តរជាតិមកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា តាមរយៈ បណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម បានផ្ញើសារអបអរ សាទរ ខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់ រមណីយដ្ឋាន អង្គរក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បានបើក ព្រឹត្តិការណ៍ធំ ដោយធ្វើ «បុណ្យរំលឹកគុណអង្គរ» លើកទី៤ ផងដែរ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋាន អង្គរក្នុង បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ សម្តេច ថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ សម្តេចតេជោ បានបន្តថា បច្ចុប្បន្ន អង្គរវត្ត បានក្លាយជាគោលដៅ…
-
សម្តេចធិបតី អបអរសាទរខួប៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្តក្នុងបញ្ជី UNESCO

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤) ខណៈថ្ងៃនេះ រាជរដ្ឋាភិបាលក៏បានបើកព្រឹត្តិការណ៍ធំ ដោយធ្វើ «បុណ្យរំលឹកគុណអង្គរ»លើកទី៤ផងដែរនោះ ។ តាមរយៈឆាណែលតេលេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួប៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្តក្នុងបញ្ជី UNESCO ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤ ។ សូមជម្រាបថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួប ៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤)។ ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក…
-
សម្តេចធិបតី៖ “កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងអាចមើលបានតាមតួលេខ តែការ អភិវឌ្ឍសេដ្ឋកិច្ច

-
ក្រសួងអប់រំ មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ វិនិយោគ

ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ កសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេច សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេ បានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម”។ #ams1minute
-
ឯកឧត្តម គង់ ភោគ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ លើកទី១៩ នៃ HLTF-ACV នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ

(ភ្នំពេញ)៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឧត្តមមន្រ្តីអាស៊ាន និងជាឥស្សរជនជាន់ខ្ពស់ (Eminent Person) នៃក្រុមការងារកម្រិតខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (High-Level Task Force on ASEAN Community’s Post-2025 Vision – HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី១៩ នៃ HLTF-ACV នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤ ។ កិច្ចប្រជុំបានបន្តពិភាក្សា និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សំគាល់ក្នុងការចរចារបញ្ចប់ផែនការយុទ្ធសាស្រ្តសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ដើម្បីធានាបាននូវភាពស៊ីចង្វាក់គ្នានៃផែនការយុទ្ធសាស្រ្តថ្មីក្នុងសហគមន៍អាស៊ាន ក្រុមការងារ HLTF-ACV បានជួបពិភាក្សាជាមួយប្រធានក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) សហប្រធាននៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ (Ad Hoc Working Group on Development of ASCC Post-2025 Strategic Plan)…
-
ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះ ចំនួន ១៤គ្រឿង ដល់ ក្រសួងសុខាភិបាល ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លង

(ភ្នំពេញ)៖ រថយន្តគិលានសង្គ្រោះចំនួន ១៤គ្រឿង ដែលជាជំនួយឥតសំណង ពីមូលនិធិប្រទេសជប៉ុន សម្រាប់វិបុលភាព និងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន ១៤ រួមមាន ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែបស្ទឹងត្រែង កំពង់ធំ កោះកុង ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ។ ពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះទាំង ១៤គ្រឿងនេះ ធ្វើឡើង នៅទីស្តីការក្រសួង សុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខា ភិបាល និង លោកស្រី MIYOSHI Asagi…
-
ព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ បានប្រកាស នឹងធ្វើឡើងចាប់ថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានក្រុមចូលរួមសរុបចំនួន ១៤ក្លឹប មកពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាននិង ក្លឹបអគ្គនាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការគណៈកម្មាការរៀបចំការប្រកួតបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ ទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការអនុញ្ញាតពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលបំណង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្តុះស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរ បាលជាតិ និងមន្រ្តីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម បានបន្ថែមថា នេះជាការរៀបចំលើកទី២ ដោយទទួលបានការចូលរួមពីបណ្តាក្លឹបកីឡាបាល់ទាត់អគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានាសរុបចំនួន ១៤ក្លឹប ដែលបានដាក់ពាក្យចូលរួមប្រកួត ។ ឯកឧត្តមថា ពិធីបើកការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ…
-
កូកា-កូឡាកម្ពុជាទទួលបានពានមាសពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា២០២៤

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ដែលជាបុត្រសម្ព័ន្ធរបស់ ស្វាយអឺ កូកា-កូឡា លីមីធីត មានមោទនភាពទទួលបានពានមាស ពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា២០២៤។ នេះគឺជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ដែលឆ្លងកាត់ការវាយតម្លៃដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡាកម្ពុជា លោក ចូសេប ហូ បាននិយាយថា យើងខ្ញុំពិតជាមានកិត្តិយសក្រៃលែង ដែលបានទទួលពានមាសពីកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាសារជាថ្មីក្នុងឆ្នាំនេះ។ នេះគឺជាការទទួលស្គាល់ដល់លទ្ធផលជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងម្នាក់ៗ។ យើងនឹងបន្តប្តេជ្ញាជំរុញការប្រតិបត្តិប្រកបដោយចីរភាព ក្នុងន័យកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងការពារសហគមន៍ ដែលជាផ្ទះរបស់យើង។” កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា2024 ទទួលស្គាល់ដល់បណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងឡាយ ដែលស្ដែងចេញនូវឆន្ទៈគាំពារបរិស្ថាន និងចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមធ្យោបាយថ្មីៗ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃអាជីវកម្មរបស់ខ្លួនទៅលើបរិស្ថាន។ ក្រុមហ៊ុនសហគ្រាសជ័យលាភី បានឆ្លងកាត់ការវិនិច្ឆ័យលើការថែទាំទឹក ការគ្រប់គ្រងសំណល់ ប្រសិទ្ធភាពថាមពល និងសកម្មភាពអាកាសធាតុ។ ស្នាដៃទាំងនេះអាចសម្រេចទៅបាន ក្រោមការចង្អុលបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ចីរភាពឆ្នាំ2030 «ជម្រើសយើង អនាគតយើង» របស់ក្រុមហ៊ុនមេរបស់ខ្លួនគឺ ស្វាយអឺ កូកា-កូឡា។ យុទ្ធសាស្ត្រនេះ គឺជាត្រីវិស័យចង្អុលបង្ហាញផ្លូវដល់ក្រុមហ៊ុន…
-
ការលើកស្ទួយសាសនា គឺជាការចាំបាច់ ដើម្បីថែរក្សាសន្ដិសុខសង្គម
