-
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បើកដំណើរសាកល្បងបណ្តោះអាសន្នរយៈពេលបីខែ

កំពត៖ដូចការគ្រោងទុកកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ចាប់ផ្តើមបើកប្រតិបត្តិការបណ្តោះអាសន្នសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ ។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ការត្រៀមលក្ខណៈរបស់ក្រុមហ៊ុនបានរៀបរយល្អ ដូចនេះឯកឧត្តមនឹងស្នើសុំគោលការណ៍អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញសម្ពោធផ្លូវការនាពេលឆាប់ៗខាងមុខ ។ កាលពីសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត(K.I.T.P DEVELOPMENT-CO,LTD)ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាលបានបើកដំណើរការសាកល្បងសេវាកម្មរបស់ខ្លួនដោយមានការចូលរួមពិនិត្យ និងវាយតម្លៃលើការរៀបចំពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ក្នុងឱកាសនេះ បានទទួលស្វាគមន៍ទេសចរចម្រុះជាតិសាសន៍ជាង១០០នាក់ដែលជាភ្ញៀវបន្តដំណើរពីកោះត្រល់ ប្រទេសវៀតណាមមកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតជើងដំបូង ហើយបន្តទៅកាន់កោះរ៉ុងខេត្តព្រះសីហនុ។ ជាមួយសមិទ្ធផលថ្មីនេះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថាកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាការតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់ពីខេត្តព្រះសីហនុ ខេត្តកែប ទៅកោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃ ។មានកំពង់ផែនេះ នាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។ ពេលចុះពិនិត្យជាក់ស្តែងដោយឃើញ ក្រុមហ៊ុនរៀបចំឱ្យមានជំនាញគ្រប់គ្រាន់ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់អ្នកធ្វើដំណើរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា លោកនឹងស្នើសុំគោលការណ៍ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីរៀបចំពិធីសម្ពោធបើកដំណើរការជាផ្លូវការកំពង់ផែនេះក្នុងពេលឆាប់ៗ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកកំពង់ផែនេះ នឹងជំរុញដល់លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ…
-
ប្រកាសចូលកាន់តំណែងប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យថ្មី

បន្ទាយមានជ័យ៖នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤មានរៀបចំពិធីប្រកាសលោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យជំនួស លោក ព្រឹម សាលី ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ។ លោក ព្រឹម សាលី ធ្វើរបាយការណ៍សង្ខេបរយៈពេលជាង១០កន្លងមក ដោយលោកសម្រេចបានក្នុងការប្រមូលពន្ធជូនរដ្ឋកើនឡើងជារៀងរាល់ឆ្នាំ ។ ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានវាយតម្លៃ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់លោកប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យចាស់ និងសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានសាខាពន្ធដារថ្មី នឹងបន្តកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពដែលពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ ចំណែក លោក កែន សម្បត្តិអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការផ្ទេតំណែងឬការតែងតាំង គឺជាកិច្ចការធម្មតា ។ជាយន្តការរបស់អគ្គនាយកដ្ឋានពន្ធដារ។លោកបានបន្តថា មកទល់ពេលនេះប្រជាពលរដ្ឋយើង មានការយល់ដឹងច្រើនពីច្បាប់ពន្ធដារ ធ្វើឱ្យការប្រមូលចំណូលពន្ធលើសផែនការជាប់ជាប្រចាំ។ទន្ទឹមនេះចំណូលពន្ធមានការកើនឡើង ក៏បណ្ដាលមកពីកត្តាសុខសន្តិភាព ធ្វើអ្នកវិនិយោគក្នុង និងក្រៅប្រទេសបណ្ដាក់ទុនរកស៊ី បង្កើតការងារ និងបង្កើនចំណូលពន្ធផងដែរ៕ ដោយ៖ គៀន…
-
ខ្សែភាពយន្តឥណ្ឌាទទួលការគាំទ្រខ្លាំងពីអ្នកទស្សនាជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន Mony Ratana Pictures ប្រចាំប្រទេសកម្ពុជា បានប្រកាសពីភាពជោគជ័យដ៏លើសលុប នៅក្នុងការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌាមានចំណងជើងថា “Pushpa 2: The Rule” នៅថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend សាខាផ្សារទំនើបជីបម៉ុង២៧១ Mega Mall រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ ទាក់ទាញអ្នកចូលទស្សនាជាង ៤៥០នាក់ ដែលធ្វើឱ្យខ្សែភាពយន្តឥណ្ឌានេះទទួលបាននូវការគាំទ្រយ៉ាងខ្លាំងលើសពីការរំពឹងទុក។ តំណាងក្រុមហ៊ុន Mony Ratana Pictures បាននិយាយថា យើងសូមអំណរគុណយ៉ាងខ្លាំងចំពោះអ្នករាល់គ្នាដែលបានមកចូលរួមជាមួយយើងសម្រាប់ការចាក់បញ្ចាំងខ្សែភាពយន្តឥណ្ឌាពិសេសនេះ។ ភាពរីករាយ និងការគាំទ្ររបស់អ្នកពិតជាមិនគួរឱ្យជឿ ហើយយើងពិតជារំភើបក្នុងការបន្តនាំយកបទពិសោធន៍ខ្សែភាពយន្តដ៏គួរឱ្យរំភើបដល់អ្នកបន្ថែមទៀត។ តំណាងក្រុមហ៊ុន Mony Ratana Pictures ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសមាគមឥណ្ឌានៃកម្ពុជា (IACC) ដែលជាអ្នកឧបត្ថម្ភការចាក់បញ្ចាំងខ្សែភាពយន្ត និងដៃគូសហការ សម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ការចាក់បញ្ចាំងខ្សែភាពយន្តនាពេលនេះ តំណាងដល់ការផ្សព្វផ្សាយកេរ្តិ៍ដំណែលដ៏សម្បូរបែប នៃភាពយន្តពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។ តំណាងក្រុមហ៊ុនបន្តថា បេសកកម្មរបស់យើង គឺនាំយកភាពរីករាយ វប្បធម៌ និងការកម្សាន្តនៃវិស័យខ្សែភាពយន្តឥណ្ឌាជូនដល់ទស្សនិកជនកម្ពុជា…
-
កម្មករនិយោជិត៖ នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាល និងសុខដុមរមនារវាងកម្មករនិយោជិត និងថៅកែ ដូចជាគ្រួសារតែមួយ

(ភ្នំពេញ)៖ កម្មករនិយោជិតនៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រមានភាពល្អប្រសើរ។ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញលេញស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។ លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារ នៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយសន្តិវិធី ដូចគ្រួសារតែមួយ។ ជុំវិញការអនុវត្តច្បាប់វិញ លោកស្រី ម៉ី ថារុម មើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់។ លើសពីនេះទៀត នៅក្នុងរោងចក្រមានលក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ ដែលជាមួយផ្នែកលើកកម្ពស់សុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតផងដែរ។ លោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូលបន្ថែមមួយផ្នែកសម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារផងដែរ។ កម្មការិនីរូបនេះ ក៏បានលើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិតមិនថារបបសន្តិសុខសង្គម…
-
ក្នុងរយៈពេលជាង ១ឆ្នាំមកនេះក្រសួងបរិស្ថាន បានខិតខំជំរុញភាពស្អាតលើដីដើម្បីកម្ពុជាស្អាត

(ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើដី ភាពស្អាតក្នុងទឹក ភាពស្អាតលើមេឃ ជាបន្តបន្ទាប់ និងមួយជំហានម្តងៗ ដើម្បីទទួលបានភាពស្អាតក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងសន្និបាតបូលសរុបការងារបរិស្ថានឆ្នាំ២០២៤ និង លើកទីសដីការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានឱ្យដឹងថា៖ ក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០ភាគរយ និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួន ១១ បានប្រមាណ ៨០ភាគរយបើធៀបនឹងឆ្នាំ២០២៣ ។…
-
កម្មករនិយោជិតថា មានភាពកក់ក្តៅចំពោះប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល

(ភ្នំពេញ)៖ កម្មករនិយោជិតដែលកំពុងធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញបានលើកឡើងថា ប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាភាពកក់ក្តៅសម្រាប់ពួកគាត់ ដោយ ប.ស.ស. ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ជារួម កម្មករនិយោជិតមើលឃើញថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត មិនត្រឹមតែនៅក្នុងកន្លែងធ្វើការ រោងចក្រ សហគ្រាសប៉ុណ្ណោះទេ ថែមទាំងគិតគូរពីការគាំពារផ្សេងសម្រាប់ការរស់នៅរបស់ពួកគេផងដែរ។ លោកស្រី សុខ វិច្ឆិកា ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់កម្មករនិយោជិត ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតមកដល់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ កម្មការិនីរូបនេះ បញ្ជាក់ថា ក្នុងចំណោមអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិត មានដូចជាគោលនយោបាយលើការគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ដែលរួមមានទាំងផ្នែកថែទាំសុខភាព ផ្នែកគ្រោះថ្នាក់ការងារ និងផ្នែកសោធននិវត្តន៍។ លោកស្រី សុខ វិច្ឆិកា ពេញចិត្តចំពោះប្រព័ន្ធគាំពារសង្គមនេះ ដែលជាភាពកក់ក្តៅសម្រាប់ខ្លួន និងក្រុមគ្រួសារ ដោយកន្លងមកខ្លួនធ្លាប់បានប្រើប្រាស់បណ្ណ ប.ស.ស. ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យ…
-
ទប់ស្កាត់ការជួញដូរមនុស្ស មិនត្រឹមតែជួយសង្រ្គោះបុគ្គល

-
ប្រជាពលរដ្ឋត្រូវការបំផុត គឺសុខភាពល្អ

-
ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ធុរកិច្ច និងរដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាចាំបាច់ សម្រាប់ប្រជាពលរដ្ឋ ធុរកិច្ច និងរដ្ឋាភិបាល។ ឯកឧត្តមបន្តថា បទពិសោធន៍នេះ មិនត្រឹម តែបង្ហាញពីសក្តានុពលនៃសេវាឌីជីថលប៉ុណ្ណោះទេ ថែមទាំងជម្រុញកម្ពុជា ដើម្បីវិវឌ្ឍន៍ឆ្ពោះទៅរកយុគ្គសម័យសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងបែបនេះ ក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ក្រោមមូលបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ផងដែរ។ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្រសួងបានខិតខំជម្រុញធ្វើយ៉ាណាឲ្យកិច្ចការបវិវត្តកម្មឌីជីថលនេះបានទទួលជោគជ័យ ដោយ ចំណុចទី១ សំខាន់…
-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីបុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពត

(ខេត្តកំពត)៖ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើង ដោយឈរលើគោល ការណ៍ នៃការឆ្លាស់វេនគ្នា នៅខេត្តតំបន់ឆ្នេរទាំង៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្ត កែប ។ ឆ្នាំនេះ ខេត្តកំពត គឺធ្វើជាម្ចាស់ ផ្ទះ បន្ទាប់ពីខេត្តកែប កាលពីឆ្នាំមុន ។ ទន្ទឹមនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យសមុទ្រលើកទី១១ នាព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ។ រាជរដ្ឋាភិបាល រៀបចំពិធីបុណ្យសមុទ្រ ក្នុងគោលបំណងធំ គឺដើម្បីរួមគ្នា អភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ ទេសចរណ៍ប្រកបដោយចិរភាព និងការទទួល ខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍ តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ សំរាប់ឆ្នាំ២០២៤នេះ គោលបំណងធំ របស់ក្រសួងទេសចរណ៍ និង ខេត្តសាមី…