-
ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទីមួយ របស់រាជរដ្ឋាភិបាល

-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការបដិសេធទាំងស្រុង ចំពោះបុគ្គលមួយចំនួនតូច ដែល

-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ផ្តល់សារសំខាន់លើការអនុវត្តរួមគ្នារវាងមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

កំពង់ស្ពឺ៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នៅសាលាខេត្តកំពង់ស្ពឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបានផ្តល់សារសំខាន់ខ្លាំងលើការខិតខំនិងរួមគ្នាអនុវត្តការងារក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ឯកឧត្តមមានប្រសាសន៍ទៅកាន់មន្រ្តីចូលរួមក្នុងឱកាសនេះថា មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរួមគ្នាអនុវត្តការងារឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះទទួលបានផ្លែផ្កានិងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណយ៉ាងពិតប្រាកដ ។ឯកឧត្តម ហ៊ុន ម៉ានី បន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអាទិភាពជាច្រើនដើម្បីធ្វើយ៉ាងណាប្រទេសជាតិមានការអភិវឌ្ឍ ។ពិសេសជ្រោងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ជាងនេះរាជរដ្ឋាភិបាលបាននិងកំពុងកំណត់គោលដៅជាក់លាក់មួយដើម្បីចាកចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៧ហើយកំពុងដើរឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដោយរំលេចទៅរកលទ្ធផលការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចុះតាមមូលដ្ឋានទូទាំងខេត្ត ដែលបានកសាងទំនុកចិត្តនិងការសង្ឃឹមខ្ពស់ចំពោះប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមបន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយត្រូវដោះស្រាយ ឆ្លើយតបចំពោះសំណូមពរនិងបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋបន្តទៀត៕អត្ថបទ៖ម៉ុន សំអាត
-
ស្ពានអាកាស «មរតកតេជោ» បានឈានដល់ការភ្ជាប់ (ស្ពានអាកាសជាន់ទី១) ក្នុងតំណាក់កាលទី២ហើយ គ្រោងនឹងបញ្ចប់ការសាងសង់ មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥) ។ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លងទៅរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ ។ ស្ពានអាកាសថ្មីនេះ ត្រូវបានអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង…
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន

ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន។ ជំនួបសម្តែងការគួរសមជាមួយ លោក AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ ១៦ ធ្នូ ២០២៤ #ams1minute
-
កម្ពុជាកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្ម ច្រកទីផ្សារ តាមរយៈការបង្កើតទីផ្សារលក់ដុំសម្រាប់ចែកចាយក្នុងទីផ្សារក្នុងស្រុកផង និងទីផ្សារក្រៅប្រទេសផង

-
សម្តេចធិបតី នាយករដ្ឋមន្ត្រី ណែនាំថាទីក្រុងថ្មីនៅខាងកើតទន្លេ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ធំទូលាយ ជាមួយទីធ្លាធំបម្រើ ដល់សាធារណជន

យុទ្ធសាស្ត្រផ្ការីករបស់ រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយ ការអភិវឌ្ឍនៅតំបន់អរិយក្រត្សនេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះថា ផ្ការីកនៃសន្តិភាព សុខដុមនីយ កម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ដោយប្រែក្លាយនូវអ្វីដែលគេធ្លាប់តែថា សន្តិភាពកម្ពុជា មានប្រវត្តិត្រឹមមួយចម្អិនកំពឹស ទៅជាសន្តិភាព ដែលស្ថិតស្ថិររាប់រយឆ្នាំទៅមុខទៀត ។ #ams1minute
-
សម្តេចធិបតី៖ “ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការ ធ្វើ ដំណើររបស់ ប្រជាជន

និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញដល់ការ រីកចម្រើន ដែល ត្រូវតភ្ជាប់ពី តំប ន់មួយទៅតំបន់មួយទៀត។ ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស សេដ្ឋកិច្ចនៅអរិយក្សត្រ នឹងកើនឡើង និងចរន្តនៃការស្នាក់ នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ។ ដូចនេះ សក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីក ចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់ ដែលពាក់ព័ន្ធផងដែរ”។ #ams1minute
-
ក្រសួងវប្បធម៌នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ

ភ្នំពេញ៖ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»នៅបរិវេណមុខសួនច្បារសាលាបុរីកោះពេជ្រ រាជធានីភ្នំពេញ។នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា។ ព្រឹត្តិការណ៍នេះដើម្បីជំរុញការអានសៀវភៅ អភិវឌ្ឍន៍ចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សា។គណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានកាលពីសប្ដាហ៍កន្លងទៅថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ មានគោលដៅដូចតទៅ៖១- ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។២- ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ។៣- បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ។៤- គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក៥- លើកទឹកចិត្តកវីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។ គណៈកម្មការរៀបចំព្រឹត្តិការណ៍មានសុទិដ្ឋិថា កម្មវិធីពិព័រណ៍សៀវភៅនេះ បាន ក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។ ក្នុងពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៤ «១៩-២២ ធ្នូ ២០២៤» នេះដែរនឹងមានសកម្មភាពនានាមានដូចជា ការដាក់តាំងសៀវភៅដែលចូលរួមពី អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់ក្នុងតម្លៃពិសេស) វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ការជួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា…
-
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន

ដែលរួមមាន ៖ វិស័យថាមពលកកើតឡើងវិញ ឡូជីស្ទីក និងការដឹកជញ្ជូន និងហិរញ្ញវត្ថុ។ សម្តេចធិបតី៖ “បច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២% និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០% នៅក្នុងឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងវិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិលើការប្រើប្រាស់មធ្យោប #ams1minute