-
មន្ត្រីអន្តរក្រសួង ចុះពិនិត្យផ្លូវ១៨ខ្សែនៅខេត្តតាកែវ
តាកែវ៖លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឱ្យដឹងថា ឯកឧត្តម ងួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៥ ខែតុលា បានដឹកនាំក្រុមការងារគណ:កម្មការអន្តរ ក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញពិនិត្យផ្លូវ១៨ខ្សែក្នុងខេត្តតាកែវ។ ក្រោយពីបានចុះត្រួតពិនិត្យ និងវាយតម្លៃផ្លូវចំនួន១៨ខ្សែ លើការងារ ផ្លូវក្រាលក្រួសសនិងការងារចាក់ដីល្បាយក្រួស១៤ខ្សែ,គម្រោងថែទាំ ផ្លូក្រាលកៅស៊ូ (DBST)ចំនួន៤ខ្សែ រួចមកដោយផ្អែកទៅលើលក្ខណៈបច្ចេកទេស សោភណភាព និងគុណភាព ផ្លូវក្រាលកៅស៊ូ (DBST) ក៏ដូចជាការចាក់ដីក្រាលក្រួសស ដីល្បាយភ្នំ គណៈកម្មការ អន្តរក្រសួង បានសម្រេចឯកភាពទទួលយកសម្រាប់ការអនុវត្ត ការងារស្ថាបនាផ្លូវនេះ៕ដោយ៖ តាកែវ
-
កងកម្លាំងយោធភូមិភាគពិសេស ទទួលបានអាវរងារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
(រាជធានីភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចែកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនកងកម្លាំងឈរជើងនៅយោធភូមិភាគពិសេស នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាដ្ឋានយោធភូមិភាគពិសេស។ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះមេបញ្ជាការគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងមនោសញ្ចេតនា ស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត។…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកទ្រាំងខេត្តតាកែវ
(តាកែវ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ដែល ឯកឧត្តម សុខ ផេង និង ឯកឧត្តម សុខ ពុទ្ធិវុធ ជាសហប្រធានក្រុមការងារ។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ថ្លែងថា ក្នុងរយៈពេល ១ឆ្នាំហើយ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រទេសកម្ពុជាយើង មានការរីកចម្រើនច្រើន ។ គោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ គឺបន្តអ្វីដែលរដ្ឋាភិបាលចាស់បានបន្សល់ទុក ហើយនឹងធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ឧទាហរណ៍៖ លើការងារអប់រំ ៖ ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺអ្នកចេះគឺជាប់។ សម្តេចបវរធិបតី បានធ្វើការកែទម្រង់ចាប់ពីបឋមសិក្សា ដោយបានចាប់ផ្តើមជ្រើសរើសសាលាបឋមសិក្សាចំនួន ៤២សាលានៅទូទាំងប្រទេស។ ដោយធ្វើការកែទម្រង់ឥរិយាបទរបស់កូនសិស្ស កែទម្រង់របៀបរបបគ្រប់គ្រងនៅក្នុងសាលា កែទម្រង់ឥរិយាបទ និងវិធីសាស្ត្រនៃការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ ។…
-
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មានក្នុងខេត្ត
កំពង់ឆ្នាំង៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានប្រជុំផ្សព្វផ្សាយ និង ចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្ត តំណាងលោកឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងស្តីទីបានប្រាប់ទៅអ្នក សារព័ត៌មានគ្រប់ទម្រង់ដែលចូលរួមថា ធម្មនុញ្ញនេះ បានដើរតួនាទី យ៉ាងសកម្មក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជា ជីវៈសារព័ត៌មាន នៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយ នូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន ក៏ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ពង្រឹង វិស័យ សារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងសង្គមមកលើប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា ។ លោក ហ៊ឹង ចូច អធិប្បាយថាខ្លឹមសារសំខាន់ៗ ក្នុងសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានពន្យល់ច្បាស់ពីសិទ្ធិ និងករណីយកិច្ចអ្វីដែលអ្នកសារព័ត៌មាន ត្រូវធ្វើ និងមិនត្រូវធ្វើ ព្រមទាំងការរៀប រាប់ពីទិដ្ឋភាពទាក់ទង នឹងសិទ្ធិទទួលខុសត្រូវនានា ដែលស្ថិតក្នុង ក្របខ័ណ្ឌនៃច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមានរបស់ព្រះរាជាណា ចក្រកម្ពុជា ។ តាមរយៈព្រឹត្តិការណ៍នេះលោកអនុប្រធានមន្ទីរព័ត៌មានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ក្នុងខេត្តកំពង់ឆ្នាំងត្រូវបន្តចូលរួមផ្សព្វផ្សាយ ព័ត៌មានល្អៗដែលបម្រើដល់ចំណេះដឹង…
-
កម្ពុជា ខិតខំពង្រឹង និងដាក់ចេញការកែទម្រង់កម្មវិធីអប់រំ ជាបន្តបន្ទាប់
(កំពង់ចាម)៖ កម្ពុជា បានខិតខំពង្រឹង និងដាក់ចេញការកែទម្រង់កម្មវិធីអប់រំ ជាបន្តបន្ទាប់ ខណៈគ្រប់ប្រទេសទាំងអស់ ទាំងប្រទេសមហាអំណាច កំណែទម្រង់វិស័យអប់រំ នៅតែធ្វើជាបន្តបន្ទាប់ដូចគ្នា ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងជំនួយប្រទេសចិន កែលម្អបរិស្ថាន សាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យ ហ៊ុនសែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ទៅដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលប៉ុន្មានឆ្នាំ និងប៉ុន្មានអាណត្តិមកនេះ បានខិតខំពង្រឹង ក្នុងការរៀបចំកម្មវិធីសិក្សា ដែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដោយសារតែការរៀនសូត្រ មិនអាចរៀនតែមួយថ្ងៃបានទេ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្រសួងអប់រំ ដែលដាក់ចេញកែទម្រង់កម្មវិធីអប់រំរបស់យើង ជាបន្តបន្ទាប់ ហើយចុងក្រោយនេះ ក្រោមការដឹកនាំរបស់ឯឧត្តម…
-
ដំណើរទស្សនកិច្ចប៉ែកឦសានមិនថមថយ
ភ្នំពេញ៖ដូចកាលពីចុងសប្តាហ៍មុនៗដែរ នៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះប្រជាពលរដ្ឋចំនួន២០០នាក់បានធ្វើដំណើរប្រកបដោយទឹកមុខរំភើបនិងសប្បាយរីករាយតាមរថយន្តចំនួន១៣គ្រឿង ចេញពីរាជធានីភ្នំពេញនៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាននៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។នេះជាការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងព័ត៌មាន។ អ្នកនាំពាក្យបានបញ្ជាក់ថា ដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រនេះ។ លើសពីនេះទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិតនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។ ឯកឧត្តម ទេព អស្នារិទ្ធ បានបន្ថែមថា ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរីជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។ នេះជាដំណើរទស្សនកិច្ចលើកទី៧ហើយ រាប់ចាប់តាំងពីដំណើរលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីដើមខែកញ្ញា (៧កញ្ញា)ឆ្នាំ២០២៤កន្លងទៅ ដោយមានអ្នកចូលរួមសរុបចំនួន១.៣១១ នាក់។ដំណើរទស្សនកិច្ចប៉ែកឦសានទាំង៧លើកដែលមានក្រសួងព័ត៌មានជាអ្នកសម្របសម្រួលបានជូនប្រជាពលរដ្ឋទៅមើលស្ថានភាព ទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រងក្នុងតំបន់តាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។ សូមបញ្ជាក់ជូនថាសន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋបានបន្តកើនឡើង ហើយបើផ្អែកតាមបច្ចុប្បន្នភាពនៃចំនួនអ្នកចុះឈ្មោះ ដែលក្រុមការងាររៀបចំដំណើរទស្សនកិច្ចបានបូកសរុបមកទល់ពេលនេះ មានអ្នកបានឈ្មោះចំនួនប្រមាណ ៣.៥០០នាក់ ហើយ។ មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងមកពីគ្រប់មជ្ឈដ្ឋានបានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានងាយៗ…
-
ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ទរួមគ្នាពិភាក្សាលើស្តង់ដា “ភូមិទេសចរណ៍គំរូ”
ភ្នំពេញ៖ក្រសួងទេសចរណ៍កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរួមគ្នាធ្វើការពិភាក្សាលើសេចក្តីព្រាងស្តីពីស្តង់ដា “ភូមិទេសចរណ៍គំរូ” ដែលនេះជាការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព។ ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលការណ៍ណែនាំស្តីពីសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាបឯកឧត្តម ជុក ជំនោរ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានគូសរំលេចថា ការរៀបចំឱ្យមានស្តង់ដា “ភូមិទេសចរណ៍គំរូ” គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្ម ផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការតភ្ជាប់ ទៅកាន់តំបន់ជនបទផងដែរ។ ការរៀបចំនូវសេចក្តីព្រាងស្តង់ដា “ភូមិទេសចរណ៍គំរូ” នេះ ឯកឧត្តម ជុក ជំនោរ បានប្រាប់ថាធ្វើឡើងក្រោមគំនិតផ្តួចផ្តើមចំនួន២ គឺទី១.យោងតាមអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) និងទី២.យោងទៅតាមគោលនយោបាយទេសចរណ៍ជាតិក្នុងការអភិវឌ្ឍនូវកសិទេសចរណ៍ នៅតាមតំបន់ជនបទចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅយុទ្ធសាស្រ្តនៅក្នុង “ផែនទីចង្អុលផ្លូវ” របស់រាជរដ្ឋាភិបាលស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ បើតាមឯកឧត្តម ជុក ជំនោរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាបាលកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំនៅមុនការរីករាលដាលនៃជំងឺកូវីដ-១៩…
-
លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖
១. គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ២. សម្តេចធិបតី ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន ហើយណែនាំឱ្យបណ្តាក្រសួងស្ថាប័ន រៀបចំនីតិវិធីបែបបទ បង្កភាពងាយស្រួលដល់វិនិយោគ និងទេសចរណ៍ ដើម្បីទាក់ទាញអ្នកថ្មី និងថែទាំអ្នកដែលមានស្រាប់។ ២៥ តុលា ២០២៤ #ams1minute
-
គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា”
សៀមរាប ÷ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា” ក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព និង ការស្រាវជ្រាវ និង ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (មូលនិធិ ស.អ.) នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងនៅសណ្ឋាគារ រូយ៉ាល់អង្គររីសត ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាតំណាងឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ព្រមទាំងមានការចូលរួមពីតំណាងសមាគម វិស័យឯកជន សាកល- វិទ្យាល័យ…
-
កម្ពុជា មានផ្ទៃដីដុះស្វាយចន្ទីជាផ្លូវការជាង៥៨ម៉ឺនហិកតា ជាប់លេខ៣ និងគ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់គ្រាប់ធំ ស្ថិតនៅក្នុងលំដាប់លើគេ
(ភ្នំពេញ)៖បើយើងប្រៀបធៀបប្រទេសដែលមានស្វាយចន្ទីច្រើនជាងគេគឺប្រទេសកូឌីវ័រ ដែលមានផ្ទៃដីដាំដុះជាង១លានហិកតា លេខ២ឥណ្ឌា និងកម្ពុជាស្ថិតនៅលើលំដាប់លេខ៣ ប៉ុន្តែបើនិយាយពីរស់ជាតិគ្រាប់ និងពិសេសសម្រស់គឺគ្រាប់ស្វាយចន្ទីរបស់យើងល្អលើសគេ ឬអាចនិយាយបានថាល្អឯកលើសគេតែម្តង។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្រោយបញ្ចប់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋានគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ដើម្បីក្លាយជាប្រទេសអធិរាជស្វាយចន្ទីយើងអាចប្រើរយៈពេល៥ឆ្នាំទៀត ហើយបើតាមរយៈលក្ខណៈពិសេសរបស់ស្វាយចន្ទីកម្ពុជានេះយើងនឹងអាចជោគជ័យនាថ្ងៃខាងមុខ។ ឯកឧត្តមបានថ្លែងបញ្ជាក់ដែរថាបើក្រឡេកមើលសន្ទុះនៃការដាំ និងការវិនិយោគនៃការដាំស្វាយចន្ទីឃើញថាខ្លាំងក្លា និងបើពុំមានអ្វីប្រែប្រួលទេរយៈពេល២ទៅ៣ឆ្នាំខាងមុខទៀតយើងនឹងអាចសម្រេចបាននូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលក្នុងនេះនឹងធ្វើការកែច្នៃគ្រាប់ចន្ទីឱ្យបាន២០ភាគរយនិងបច្ចុប្បន្នយើងមានការច្នៃក្នុងស្រុកតែជាង១០ភាគរយបន្តិចបន្តួច ។ សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាមានការនាំចេញទៅកាន់ប្រទេសជិតខាងមានសើម មានឆៅ និងស្ងួត ។ ក្រៅពីនេះក៏មាននាំទៅកាន់ប្រទេសចិន និងឥណ្ឌាក៏មានទិញពីកម្ពុជាដែរបើទោះបីឥណ្ឌាមានគ្រាប់ស្វាយចន្ទីជាប់លំដាប់ទី២ក៏ដោយ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា៖ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា ១.២៨លានហិកតាហើយមានប្រភេទពួជដែលផ្តល់ទិន្នផលខ្ពស់ និង មានទំហំគ្រាប់ធំ (23) សមស្របតាមតម្រូវការទីផ្សារអន្តរជាតិ។ ឯកឧត្តមថ្លែងឱ្យដឹងដែរថា”តាមលទ្ធផលនៃការសិក្សាវាយតម្លៃបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះត្រូវបានធ្វើឡើងក្នុងកម្រិតខេត្ត…