Category: ព័ត៌មានជាតិ

  • ប្រតិភូវិស័យពាណិជ្ជខេត្តបន្ទាយមានជ័យ ទៅចូលរួមព្រឹត្តិការណ៍​ពង្រឹងសក្តានុពលសេដ្ឋកិច្ច​និងការតភ្ជាប់របៀងសេដ្ឋកិច្ច​តំបន់​ភាគខាងកើតនៅប្រទេសថៃ

    ប្រតិភូវិស័យពាណិជ្ជខេត្តបន្ទាយមានជ័យ ទៅចូលរួមព្រឹត្តិការណ៍​ពង្រឹងសក្តានុពលសេដ្ឋកិច្ច​និងការតភ្ជាប់របៀងសេដ្ឋកិច្ច​តំបន់​ភាគខាងកើតនៅប្រទេសថៃ

    បន្ទាយមានជ័យ៖ប្រតិភូរដ្ឋបាលខេត្ត មន្ទីរពាពាណិជ្ជកម្មខេត្ត និង​សភា​ពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ចំនួន១០រូបដឹកនាំ​ដោយឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភា​ពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បាន​អញ្ជើញទៅចូលរួមព្រឹត្តិការណ៍​ពង្រឹងសក្តានុពលសេដ្ឋកិច្ច និងការតភ្ជាប់របៀងសេដ្ឋកិច្ចតំបន់ភាគ​ខាងកើត ឆ្ពោះទៅកាន់​ពិភពលោកនៅខេត្តត្រាត ប្រទេសថៃពី​ថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារត្រាត ស៊ីធី(Trat City) ក្រោម​កិច្ចសហការមន្ទីរពាណិជ្ជកម្មខេត្តត្រាត និង​រដ្ឋបាលខេត្តត្រាត ។ អ្នករៀបចំកម្មវិធីបញ្ជាក់ថា តាមរយៈគម្រោងលើកកម្ពស់​ផលិត​ផល​ស្តង់ដារតំបន់ភាគខាងកើត ដើម្បីបង្កើនឱកាស​ទីផ្សារ​ឆ្ពោះទៅកាន់​ទីផ្សារ​តាមព្រំដែន និងឆ្លងដែនសម្រាប់សារពើពន្ធប្រចាំឆ្នាំ២០២៥ ។ គួរជម្រាបថា ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចាប់ដៃគូពា​ណិជ្ជ​កម្ម រវាងសហគ្រិនភាពកម្ពុជាដែល​អញ្ជើញទៅ​ពី​ខេត្តចំនួន៥របស់​កម្ពុជា គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្ត​កោះកុង៕ដោយ៖ឃិន គន្ធា

  • ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិត

    ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិត

    (កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងក្នុងពិធី​ ​”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់​ចាម” នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ថា ជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ឆ្នាំ ដែល​យើង​មានការឯកភាពជាតិ,​ មានរាជរដ្ឋាភិបាលតែ​មួយ និងសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈ​ឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំង​ប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិ​ពេញ​លេញ។​ ដូចនេះហើយ ​ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា, មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់​នៅ តែក៏ជាមូលដ្ឋាន​សម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់​ការប្រើប្រាស់ និងច្នៃទៅ​ប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែល​អស់​មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបាន​ប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានា​ដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរ​អង្វែង, ជា​ផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កា​នៃសុខ​សន្តិភាព ហើយនេះជាការបើក​ទំព័​រ​ថ្មី​មួយ​ក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធ​បានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។ ជាមួយនឹងសមិទ្ធ​ផលដ៏ធំធេងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងអ្នកកំពង់ចាមទាំងអស់ ដែល​បានផ្តល់ការគាំទ្រ គោរពស្រលាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការ​បន្ត​ដឹកនាំ និងបម្រើប្រជាជន និងផ្តល់ផលឱ្យកាន់តែច្រើន​គ្រប់ទីកន្លែងទាំងអស់ ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម

    (កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២១ ធ្នូ ឆ្នាំ២០២៤ ។ ខេត្តកំពង់ចាម ជាខេត្តដំបូងគេដែលបានបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានចាប់ដំណើរការវាស់វែងដីធ្លីលើកដំបូង​ ក្នុងអំឡុងឆ្នាំ២០២៣ និងបញ្ចប់ការវាស់វែងនៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៤ ។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការឈានទៅបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជា ដែលផ្តើមចេញពីខេត្តកំពង់ចាម និងឆ្ពោះទៅបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីសម្រេចគោលដៅក្នុងការផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាជន ។ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចុះបញ្ជីកម្មសិទ្ធិដីធ្លីនេះ នឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព ។ មួយវិញទៀតការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យយើងរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • សម្ដេចធិបតីនាយករដ្ឋមន្រ្តីផ្តល់អំណោយជាស្បៀងមួយចំនួនធំ ដល់​សមាគមអតីត​យុទ្ធជនកម្ពុជាខេត្តកំពង់ធំសម្រាប់​ការងារមនុស្សធម៌

    សម្ដេចធិបតីនាយករដ្ឋមន្រ្តីផ្តល់អំណោយជាស្បៀងមួយចំនួនធំ ដល់​សមាគមអតីត​យុទ្ធជនកម្ពុជាខេត្តកំពង់ធំសម្រាប់​ការងារមនុស្សធម៌

    កំពង់ធំ៖ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​តំណាង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវអង្ករ ១០តោន មី ៥០០កេស ត្រីខកំប៉ុង១០០កេស និងទឹកត្រី ទឹកស៊ីអ៊ីវ ១.០០០យួរ ប្រគល់ជូន​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រាប់ធ្វើការងារមនុស្សធម៌ ។ ក្នុងពិធីប្រគល់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម គីម ប៊ុនថាន មានប្រសាសន៍ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេច​តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចទាំងទ្វេ​តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់​បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ។លោកក៏បានអគុណឧត្តម​សេនីយ៍ទោ សោម ស៊ុន ដែលបាន​ខិតខំយ៉ាងសកម្ម ក្នុងការជួយ​ដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅ​តាមបណ្ដា​មូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ ដូច​ភ្លៀងរលឹម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…

  • នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អញ្ជើសំណេះសំណាលជាមួយ​ថ្នាក់ដឹកនាំបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    នាយឧត្ដមសេនីយ៍ គីម ប៊ុនថាន អញ្ជើសំណេះសំណាលជាមួយ​ថ្នាក់ដឹកនាំបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    កំពង់ធំ៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃញ្ហាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំនៅទីបញ្ជការ​តំបន់ប្រតិបត្តិការសឹករង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីសភាពការណ៍ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្ត និងបានបញ្ជាក់ជូនអំពី​សកម្មភាព​មនុស្សធម៌ ក្នុងការជួយដល់ក្រុមគ្រួសារអតីត​យុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនាពេលកន្លងទៅ ។ ថ្លែងទៅកាន់នាយទាហាន នាយទាហានរង ពលទាហាន​ក្នុងជំនួបដ៏កក់ក្តៅ ឯកឧត្តម គីម ប៊ុនថាន បានកោតសរសើរ កងកម្លាំងទាំងអស់នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបានល្អ តាមច្បាប់ បទបញ្ជា និងលក្ខន្តិកៈទូទៅ​របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងការកោតសរសើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំយ៉ាងមមាញឹក ក្នុងការបម្រើ​បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានយ៉ាង​ល្អប្រសើរ។ឯកឧត្តមក៏បានប្រគល់ភារកិច្ចឱ្យ​បន្តចូលរួមក្នុងការអ​នុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវបន្តយក​ចិត្តទុកក្នុងគ្រប់គ្រងកម្លាំង គ្រឿងសម្ភារៈបច្ចេកទេស ធានាទុក​ដាក់ថែរក្សាឱ្យមានគុណភាព និងទី៣ ត្រូវបន្តពង្រឹងតួនាទីភារកិច្ច​របស់កងយោធពលខេមរភូមិន្ទ ក្នុងការការពារសុខសន្តិភាព ៕ដោយ៖…

  • កម្លាំងយោធាជាផ្នែកមួយក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបការ​កាប់ឈើ​ក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សត្វ

    កម្លាំងយោធាជាផ្នែកមួយក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបការ​កាប់ឈើ​ក្នុងព្រៃសហគមន៍ ការដាក់អន្ទាក់សត្វ

    ស្ទឹងត្រែង៖កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាជ្ញាធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និងប្រជាសហគមន៍ការពារព្រៃឈើ ដឹកនាំដោយ​នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន បាន​ចុះល្បាតក្នុងដែនព្រៃសហគមន៍ភ្នំរមៀត ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ក៏ដូចដែនព្រៃការពារនានាទៀត ដើម្បីទប់ស្កាត់​ការកាប់ រុករាន ទន្ទ្រាន​ដីព្រៃសហគមន៍ ការកាប់ឈើធ្វើអាជីវកម្ម ការលបលួបបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វព្រៃ ។សកម្មភាព​ទាំងនេះ​ជាការអនុវត្តវិធានការព្រៃឈើ និងធនធានធម្មជាតិ ជីវចម្រុះ ឈានទៅបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោង​រេដបូក​មេគង្គ ជំហាន១ នៃខេត្តស្ទឹងត្រែង។ នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់លោក ហ៊ុន សំអឿន បាន​ប្រាប់ឱ្យដឹងថា មន្ត្រីផ្នែកព្រៃឈើបានសហការជាមួយ​កម្លាំង​ស្រុក ភូមិ ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល យោធា និងប្រជាសហគមន៍បន្តចុះល្បាត​ដើម្បី​បង្កើនកិច្ចការពារព្រៃសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត។លោកបន្តថា ព្រៃសហគមន៍នេះស្ថិតនៅប៉ែកខាងជើង ឃុំសំអាងជាប់មួយផ្នែក​ក្នុង​ទឹកដីឃុំកោះស្នែង ស្រុកបុរីអូរស្វាយ​សែនជ័យ មន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពី​ប្រយោជន៍​សំខាន់ ដែលទទួលបានពីគម្រោងរេដបូក​មេគង្គ ជំហានទី១។ការផ្សព្វផ្សាយក្នុង គោលបំណងលើកកម្ពស់​ចំណេះ​ដឹងដល់ពួកគាត់នៅមូលដ្ឋានក្នុងផែនការយុទ្ធសាស្រ្ត ដើម្បីជំរុញប្រជាសហគមន៍ចូលរួមការពារព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ នៅខេត្តស្ទឹងត្រែង។ ប្រជាសហគមន៍ភ្នំរមៀត លោក គង់ ធារដ្ឋ បានគាំទ្រចំពោះការ​ផ្តល់ព័ត៌មានច្បាស់លាស់នេះពីមន្ត្រីជំនាញ…

  • មន្ត្រីក្រសួងជំរុញឱ្យដស្រាយវិវាទ និងការចុះបញ្ជីក្បាលដី​ជូនពលរដ្ឋខេត្តបន្ទាយមានជ័យ​ឱ្យបាន​រួចរាល់នៅពាក់​កណ្ដាល​ឆ្នាំក្រោយ

    មន្ត្រីក្រសួងជំរុញឱ្យដស្រាយវិវាទ និងការចុះបញ្ជីក្បាលដី​ជូនពលរដ្ឋខេត្តបន្ទាយមានជ័យ​ឱ្យបាន​រួចរាល់នៅពាក់​កណ្ដាល​ឆ្នាំក្រោយ

    បន្ទាយមានជ័យ៖ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្មសំណង់​និងសុរីយោដី​ខេត្តបន្ទាយ​មានជ័យ​កាលពីរសៀលថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទេព ធន រដ្ឋលេ​ខា​ធិ​ការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញមន្ត្រី​ជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តដោះស្រាយវិវាទ និងការ​ចុះបញ្ជី​ក្បាលដី​ឱ្យអស់ជូនប្រជាពលរដ្ឋ ។ នាពិធីដែលប្រារព្ធនៅសាលាខេត្ត ឯកឧត្តម ទេព ធន បានកោត​សរសើរ​លទ្ធផលការងារវាស់វែងចុះបញ្ជីដីធ្លី របស់មន្ត្រី និងក្រុមការងារ សំណង់​និងសុរីយោដី​ខេត្តបន្ទាយមានជ័យ តែឯកឧត្តមបានជំរុញ​បន្ថែមថា ដូច្នេះត្រូវខិតខំបន្តការងារ​នេះដោយសហការជាមួយ អាជ្ញាធរមូល​ដ្ឋាន​​​ធ្វើការដោះស្រាយបញ្ហាវិវាទ ជាមួយការចុះបញ្ជី​ក្បាលដីដែលកំពុងអនុវត្តចំនួន ២០ម៉ឺនក្បាលដីឱ្យបានរួចរាល់​នៅពាក់​កណ្ដាលឆ្នាំ២០២៥ខាងមុខ។ សម្រេចបានដូចនេះ​ជាការឆ្លើយតប​ទៅនឹងអនុ​សាសន៍​របស់សម្ដេចមហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត ហើយ​ក្រសួងបានយកមកអនុវត្តដោយបានដាក់ចេញ​ជាទិសដៅ​ក្នុង​ការ​ជំរុញបញ្ចប់វិវាទ ​ក៏ដូចជាការចុះបញ្ជី​ដីធ្លី​ដើម្បីផ្ដល់បណ្ណកម្មសិទ្ធ​ជូនប្រជាពលរដ្ឋជាម្ចាស់ដី ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា បញ្ហាដីធ្លី នៅខេត្ត​បន្ទាយមានជ័យ ភាគ​ច្រើន​ជាវិវាទបុគ្គលនិងបុគ្គល ពុំមាន​ចរិត​នយោបាយនោះទេ។តាមរយៈពិធីនេះលោកក៏បានក្រើនរំលឹកទៅ​ប្រជាពលរដ្ឋថា​បើ​មានករណីទំនាស់ដីធ្លី ត្រូវមាន​ជំនឿជាក់ហើយទំនាក់​ទំនងមកអាជ្ញាធរមូលដ្ឋាន ជាមួយមន្តី្រសំណង់ និងសុរិយោដីខេត្ត ងាយសម្រួលដោះស្រាយដោយ​ប្រព័ន្ធច្បាប់ហើយបន្តទៅចុះ​បញ្ជីក្បាលដី។ផ្ទុយមកវិញបើបងប្អូនពឹងពាក់បុគ្គល ខ្លះមិនល្អ​បង្វែវិវាទដីធ្លីទាញចូលចរិត​នយោបាយ នាំឱ្យខាតបង់ពេលវេលា ការងារ ថវិការួមទាំងមិនងាយដោះស្រាយថែមទៀត​ផង។ សូមជម្រាបថា លោក មាស ដារា ត្រូវបានតែងតាំងជាប្រធាន​មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ ទៅបំពេញ​ភារកិច្ចនៅក្រសួង៕

  • គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ទទួលសមាជិកថ្មីចំនួន ២៣៥នាក់មកពីគណបក្សផ្សេង

    គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ទទួលសមាជិកថ្មីចំនួន ២៣៥នាក់មកពីគណបក្សផ្សេង

    កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន​ ប្រធានគណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ បានអញ្ជើញជា​អធិបតីពិធី​ប្រកាសបញ្ចូល​សមាជិកថ្មីចំនួន ២៣៥នាក់ ដែលមកពីគណបក្សផ្សេង។ពិធីបានប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ នៅស្នាក់​ការ​កណ្តាលគណបក្សប្រជា​ជន​កម្ពុជាខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានស្វាគមន៍សមាជិកថ្មីទាំងអស់ និងអបអរសាទរគណបក្សដែលបានពង្រឹង​មហា​គ្រួសារនយោបាយ។ ឯកឧត្តមបានរំលឹកថា ជាសមាជិកគណបក្សប្រជាជនត្រូវខិតខំ​កសាង​សមត្ថភាព និងចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍជាតិ និងធ្វើឱ្យប្រជាជន​រស់នៅក្រោមសន្តិភាព និងស្ថិរភាព៕ ដោយ៖​ប៊ុន​រដ្ឋា

  • រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការបូកសរុប និងធ្វើបច្ចុប្បន្នភាព​ស្ថិតិបណ្ណកម្មសិទ្ធិអចលទ្រព្យនៃមន្ទីរអង្គភាពក្រុង ស្រុក និងឃុំ សង្កាត់

    រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការបូកសរុប និងធ្វើបច្ចុប្បន្នភាព​ស្ថិតិបណ្ណកម្មសិទ្ធិអចលទ្រព្យនៃមន្ទីរអង្គភាពក្រុង ស្រុក និងឃុំ សង្កាត់

    រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំស្តីពីការបូកសរុប​និងធ្វើ​បច្ចុប្បន្នភាពស្ថិតិបណ្ណកម្មសិទ្ធិអចលទ្រព្យនៃមន្ទីរ​អង្គ​ភាពក្រុង ស្រុក និងឃុំ សង្កាត់កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នៅសាលប្រជុំ​សាលាខេត្តក្រោមវត្តមានលោក តូច ជាក់ អនុប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត តំណាងលោក ងិន ណែល អភិបាលរងខេត្ត។ លោក តូច ជាក់ បានលើកឡើងថា ការរៀបចំបញ្ជីសារពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិរដ្ឋ មន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ដែលជាអាជ្ញាធរ​កាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំបញ្ជីសារពើ​ភណ្ឌ ទ្រព្យ​សម្បត្តិរដ្ឋជារៀងរាល់ឆ្នាំឱ្យបាន​ត្រឹមត្រូវគ្រប់ចំនួន និងចប់សព្វគ្រប់នៅក្នុងត្រីមាសទី១នៃ​ឆ្នាំបន្ទាប់ ។លោកបន្តថា ឆ្នាំ​២០២៥ ខាងមុខនេះ គឺជាឆ្នាំ ដែលមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោលឆ្នាំ២០២៤។ ទម្រង់ទី២ ជាតារាងកើនឡើងនិង​ថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវធ្វើឡើង ក្នុង ឆ្នាំ​នីមួយៗ ក្នុងចន្លោះ​រយៈពេល ៥ឆ្នាំ នៃឆ្នាំគោល។ បើតាមលោក តូច ជាក់ មានមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោម ជាតិសរុបចំនួន ៩១មន្ទីរអង្គភាព ដែលត្រូវរៀបចំ​បញ្ជី​សារពើភណ្ឌ ដែលក្នុងចំណោមនោះមានមន្ទីរអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន៤៥ ប៉ុណ្ណោះដែលបានរៀប​ចំ​បញ្ជីសារពើភណ្ឌរួចរាល់។ នៅសល់មន្ទីរអង្គភាព…

  • ធនាគារជាតិនៃកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ នៅខេត្តរតនគិរី

    ធនាគារជាតិនៃកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ នៅខេត្តរតនគិរី

    រតនគិរី ៖ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ​បានរៀប​ចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីប្រាក់រៀល ប្រព័ន្ធ​បាគង និងខេអេចឃ្យូ​អរ (KHQR)នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារ​ជាតិ​នៃកម្ពុជា លោក ងិន ណែល អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីមន្រ្តីនៃមន្ទីរ អង្គភាព ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងក្រុងយ៉ាងច្រើនកុះករ។ លោក ងិន ណែល មានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយប្រាក់រៀល​នា​ថ្ងៃនេះនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្ត ​ពិសេស​នៅក្នុងក្រុងបានលុង យល់កាន់តែច្បាស់ថែមមួយកម្រិតទៀតនៅលើសារៈ សំខាន់នៃប្រាក់​រៀល​និងបន្តប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើនមិនថា ក្នុងប្រតិបត្តិការ​តម្លៃ​តូចឬតម្លៃធំនោះទេ។ ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម យឹម លាត បានលើកឡើងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់​ឫសយ៉ាងជ្រៅ​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុង ទសវត្សរ៍ទី៩០។ កាលណោះ អ៊ុនតាក់បាននាំមកនូវ​ថវិកាចំនួន ១.៧ ពាន់លានដុល្លារមកកម្ពុជា ។នៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់​ប្រជា​ជនកម្ពុជា ក៏មានភាពទន់ខ្សោយ​នៅឡើយ។ ក៏ប៉ុន្តែ ក្នុងរយៈពេល…