Category: ព័ត៌មានជាតិ

  • យុវជនជំនាន់ក្រោយ ត្រូវខំរៀនសូត្រ ដើម្បីចាប់យកឱកាសការងារ និងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចជាតិ

    យុវជនជំនាន់ក្រោយ ត្រូវខំរៀនសូត្រ ដើម្បីចាប់យកឱកាសការងារ និងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចជាតិ
  • និស្សិតបងប្អូនស្រីភ្លោះមកពីខេត្តត្បូងឃ្មុំប្រឹងប្រែងចាប់ជំនាញវិស្វកម្មអគ្គិសនី ដោយមិនខ្វល់ពីអ្នកភូមិរិះគន់

    និស្សិតបងប្អូនស្រីភ្លោះមកពីខេត្តត្បូងឃ្មុំប្រឹងប្រែងចាប់ជំនាញវិស្វកម្មអគ្គិសនី ដោយមិនខ្វល់ពីអ្នកភូមិរិះគន់

    (ភ្នំពេញ)៖ និស្សិតបងប្អូនស្រីភ្លោះពីរនាក់មកពីខេត្តត្បូងឃ្មុំ កំពុងខិតខំប្រឹងប្រែងចាប់យកជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដោយមិនខ្វល់ពីអ្នកភូមិរិះគន់ ខណៈដែលជំនាញមួយនេះមិនសូវមានការចាប់អាម្មណ៍ពីសិស្សនិស្សិតជានារីនោះទេ។ និស្សិតបងប្អូនភ្លោះទាំងពីរបានបញ្ចាក់ដូចគ្នាថា៖«វាជារឿយៗអ្នកជិតខាងខ្ញុំតែងតែសួរថា រៀនធ្វើអីនារីរៀនខាងអគ្គិសនី រៀងខាងជាងភ្លើង? ប៉ុន្ដែពួកខ្ញុំប្រាប់ពួកគាត់ថា ឥឡូវនឹងជឿនលឿនហើយ ពួកខ្ញុំទៅរៀនជំនាញបច្ចេកទេស មិនមែនត្រឹមតែឡើងលើបង្គោលភ្លើងហ្នឹងនោះទេ ហើយពួកខ្ញុំធ្វើការងារតែជាមួយកុំព្យូទ័រដែលទាក់ទងនឹងការងារវិស័យអគ្គិសនីហ្នឹង មិនមែនទៅឡើងបង្គោលភ្លើងដូចមីងគិតនោះទេ»។ កញ្ញា គូ ចន្ថាត ជានិស្សិតនៅវិទ្យាស្ថាន NPIC នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា នៅពេលសួរអំពីការសម្រេចចិត្តបន្តការសិក្សាផ្នែកវិស្វកម្មអគ្គិសនី កញ្ញាបានបង្ហាញពីទំនុកចិត្តខ្ពស់ទាក់ទងនឹងទីផ្សារការងារដ៏ធំក្នុងវិស័យនេះ ដោយសារបានស្វែងយល់ពីឱកាសការងារដែលមានសក្តានុពលតាមរយៈសិស្សច្បងណែនាំកញ្ញាបានស្គាល់ជំនាញនេះកាន់តែច្បាស់។ កញ្ញាបន្តថា ការចាប់ផ្ដើមនៃការសិក្សារដំបូង គឺមិនសូវយល់ច្បាស់ពីមេរៀនដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀននោះទេ ហើយថែមទាំងមានមេរៀនទាក់ទងនឹងបច្ចេកទេស ដែលត្រូវការអនុវត្តជាមួយនឹងប៊ិចភ្លើង ព្រីភ្លើង និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងវិស័យអគ្គិសនីថែមទៀត។ បំណាច់ស្រលាញ់ជំនាញមួយនេះ កញ្ញា ចន្ថាត បានដាក់ចិត្តដាកកាយខិតខំប្រឹងប្រែងរហូតមានរយៈពេលពីរឆ្នាំ ហើយថា កញ្ញាបានត្រៀមខ្លួន ដើម្បីទទួលយកភាពជោគជ័យក្នុងការប្រឡងជាបន្តបន្ទាប់ខាងមុខនេះ ដែលជាការសាកល្បងសមត្ថភាព ខណៈកញ្ញាមានជំនឿចិត្តចំពោះការប្រឹងប្រែងរបស់ខ្លួនកន្លងមកនេះ។ កញ្ញានិយាយដោយជឿជាក់ថា ការប្រឹងប្រែងរបស់ខ្លួននឹងនាំទៅរកលទ្ធផលជាវិជ្ជមាន ខណៈដែលកញ្ញាបានទន្ទឹងរង់ចាំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។ ការសិក្សានេះ នឹងផ្តល់បទពិសោធន៍គ្រប់គ្រាន់ ដើម្បីជួយឱ្យកញ្ញាមានជំនាញ និងមានឱកាសស្វែងរកការងារ។ ចំណែកកញ្ញា គូ ចន្ថាន ដែលត្រូវជាប្អូនស្រីរបស់កញ្ញា ចន្ថាត ក៏មានក្ដីសង្ឃឹមផងដែរថា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀតបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

    ឯកឧត្តមអភិសន្តិបណ្ឌិត បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀតបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

    (ព្រៃវែង)៖ នៅខេត្តព្រៃវែង មានសិស្សនិស្សិត រួមទាំងព្រះសង្ឃចំនួន៥៧២អង្គ/នាក់ទៀតហើយបានបញ្ចប់ដោយបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រ និងទូរស័ព្ទដៃ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ស្របតាមទស្សនៈវិស័យដឹកនាំដ៏ត្រឹមត្រូវ និងជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី២ និងបើកវគ្គបន្តជំនាន់ទី៣ រៀបចំនៅសាលាខេត្តព្រៃវែង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីត្រេកអរ និងរំភើបរីករាយចំពោះលទ្ធផលជោគជ័យនៃវគ្គបណ្ដុះបណ្ដាលវគ្គទី២នេះ និងបានជំរុញឱ្យក្រុមការងារពង្រឹងគុណភាពនៃបណ្ដុះបណ្ដាលបន្ថែមទៀត ស្របតាមតម្រូវការ និងឱកាសទីផ្សារការងារ ។ ឯកឧត្តមអភិសន្តិបណ្ឌិត វគ្គបណ្តុះបណ្តាលដែលប្រកបទៅដោយគុណភាព និងគ្រូឧទ្ទេសពោរពេញទៅដោយចំណេះជំនាញ ប៉ិនប្រសប់ក្នុងការពន្យល់ ជាក់ស្តែង ដូចដែលក្រុមការងារបានរៀបចំនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយសិក្ខាកាមដែលបញ្ចប់វគ្គសិក្សា ក៏នឹងពិតជាទទួលបានចំណេះជំនាញពិត យកទៅអនុវត្ត និងជាស្ពានក្នុងការកសាង គ្រួសារនិងសង្គមជាតិ។ ឯកឧត្តមបន្តថា អ្នកដែលចេះពិតប្រាកដ រមែងទទួលបាននូវផ្លែផ្កា។ ដូចនេះសម្រាប់វគ្គទី៣ សិក្ខាកាម គប្បីយកចិត្តទុកដាក់ សិក្សាឈ្វេងយល់លើជំនាញទាំងអស់នេះឱ្យអស់សក្ដានុពល ។ គួរបញ្ជាក់ថា សិស្ស-និស្សិតដែលទទួលបានជ័យលាភីជំនាន់ទី២ មានការកើនឡើងដល់ទៅ៩៦អង្គ/នាក់។ ក្នុងនោះជំនាន់ទី១មានចំនួន…

  • ក្រសួងសុខាភិបាល រៀបចំកិច្ចប្រជុំជាមួយម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពមូលដ្ឋានសុខាភិបាលឯកជន

    ក្រសួងសុខាភិបាល រៀបចំកិច្ចប្រជុំជាមួយម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងគុណភាព និងសុវត្ថិភាពមូលដ្ឋានសុខាភិបាលឯកជន

    (ភ្នំពេញ)៖ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំនាញឯកទេស សម្រាប់ការតាមដានត្រួតពិនិត្យការបម្រើសេវាសុខាភិបាលផ្នែកឯកជន រួមជាមួយឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារដ្ឋលេខាធិការទទួលបន្ទុកកិច្ចការតាមជំនាញឯកទេស បានធ្វើការជួបជុំជាមួយនឹងម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញចាប់ពីមន្ទីរសម្រាកព្យាបាលគ្រប់ប្រភេទ មន្ទីរពហុព្យាបាល មន្ទីរពេទ្យ សរុបចំនួន ៤៣០ ទីតាំង ដែលការជួបប្រជុំនេះធ្វើឡើងនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ។ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីឲ្យការផ្តល់សេវាសុខាភិបាលផ្នែកឯកជនឲ្យកាន់តែមានភាពប្រសើរឡើង ។ ជាការពិតភាពជាដៃគូរវាងរដ្ឋ និងឯកជន ពិតជាចាំបាច់ណាស់ ព្រោះថាការផ្តល់សេវាសុខាភិបាលនៅផ្នែកសាធារណៈក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិចំនួន១២ មន្ទីរពេទ្យបង្អែកចំនួន៨ និងមណ្ឌលសុខភាពចំនួន៤៦ និងមន្រ្តីសុខាភិបាល ចំនួនជាង១៤០០នាក់ រីឯសេវាសុខាភិបាលឯកជន មន្ទីរពេទ្យឯកជនចំនួន១៧-គ្លីនិកឯកជន ដោយចាប់រាប់ពីមន្ទីរសម្រាកព្យាបាល ពហុព្យាបាល សម្ភព ចំនួនជាង៤០០។ ហើយក៏ជាការប្រសើរឡើងនូវស្ថានភាពសុខភាពក្នុងរាជធានីភ្នំពេញ ដែលជាការរួមចំណែករបស់សេវាសុខាភិបាលឯកជនផងដែរ។ ឯកឧត្តមបណ្ឌិត ងី មានហេង បានបន្ថែមថា តាមការអង្កេតប្រជាសាស្រ្តសុខភាព នៅឆ្នាំ២០២១-២០២២ បានបង្ហាញថានៅរាជធានីភ្នំពេញស្រ្តីដែលសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាល…

  • ក្រសួងបរិស្ថានបានដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

    ក្រសួងបរិស្ថានបានដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

    (ភ្នំពេញ)៖ “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨” បានដាក់ចេញ ក្នុងនោះមានមុំយុទ្ធសាស្រ្ត” ភាពបៃតង” ដែលកន្លងមកនេះក្រសួងបរិស្ថានបានបានបើកយុទ្ធនាការទូទាំងប្រទេស បណ្តុះ ចែក និងដាំកូនឈើ/កូនត្នោតយ៉ាងតិច១លានដើម។ ក្រសួងបរិស្ថានបាន បណ្តុះ ចែក និងដាំកូនឈើ/កូនត្នោត ក្រោមមូលបទ “ពន្លកបៃតង” បានចំនួន ១,៣ លានដើម។ បន្ទាប់មកទៀត ចាប់ពីថ្ងៃទី១៧ ខែកក្កដា រហូតមកដល់ដើមខែធ្នូ ឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះ កូនឈើគ្រប់ប្រភេទបន្ថែមទៀតបានជិត ១លានដើម និងបានចែកជូនសាធារណៈជន ដោយឥតគិតថ្ងៃបានប្រមាណ៣០ម៉ឺនដើមរួចមកហើយ។ ទន្ទឹមនឹងនោះមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស បានបណ្តុះកូននត្នោត បានជាង១លានដើម។ ក្នុងពិធីបើក «សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” របស់ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានគ្រោងនឹងរៀបចំពិធីចែកកូនឈើនិងកូនត្នោតទាំងនោះ រួមជាមួយអំណោយកូនត្នោត បន្ថែមរបស់ឯកឧត្តមផ្ទាល់ សរុបប្រមាណ៣លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ…

  • សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត

    សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត

    (ភ្នំពេញ)៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន រួមមាន យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ត្រូវបានគាំទ្រពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងអង្គការ សមាគមនសង្គមស៊ីវិលនៅទូទាំងប្រទេស ហើយសកម្មភាពបាននិងកំពុងបន្តរួមគ្នា ជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិ សម្រាប់ ឆ្នាំ២០២៥»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ធ្នាំ២០២៥ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរួមសាមគ្កីគ្នា ពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្ពោះទៅកម្ពុជាដែលផ្ទះរបស់យើងទាំងអស់គ្នាស្អាត។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលកំពុងបានសម្អាតនៅតាមមូលដ្ឋាន កន្លែងកម្សាន្ត និងទីប្រជុំជននានា ជាពិសេសនៅតាមផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ និងផ្លូវជាតិមួយចំនួនទៀត លើទីតាំងនៅតាមឃុំ-សង្កាត់ នៃបណ្តាក្រុង ស្រុក ខណ្ឌ ទាំងនៅរាជធានីភ្នំពេញ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាអាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នាល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។ ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានប្រសាសន៍ថា ពិធីនេះធ្វើឡើងដើម្បីបង្កនូវឱកាសជូនថ្នាក់ដឹកនាំយុវជន សមាជិក សមាជិកា បញ្ញវ័ន្ត និស្សិតមកពីតាមបណ្តាសមាគមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋទាំង១២ ទាំងជំនាន់មុននិងជំនាន់ក្រោយ បានជួបជុំនិងសំណេះសំណាល រឹតចំណងមិត្តភាព សាមគ្គីភាព និងបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ ។ នាពេលកន្លងមកសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានគោលដៅធំៗ ចំនួន៣ រួមមាន៖ (១) បណ្តុះបណ្តាលការសិក្សា…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

    (ព្រៃវែង)៖ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានគូសបញ្ជាក់ថា ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ត្រូវការធាតុផ្សំចំនួនពីរសំខាន់ទី១ គឺធនធានមនុស្ស ទី២គឺការដឹកនាំ ដោយជាក់ស្តែងគិតមកដល់ពេលនេះ ដូចអ្វីដែលបានឃើញ គឺការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន ដែលបានដើលើផ្លូវត្រូវ មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់ទៀតថា ដើម្បីឱ្យការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋគ្រប់រូប ក៏គប្បីគិតគូរពីកត្តាសុខភាពជាចំបង។ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿឧបាយកលញុះញង់ ពីក្រុមជនអគតិមួយចំនួនតូច ដែលប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាព ដោយប្រើគ្រប់មធ្យោបាយ អូសទាញកម្ពុជា ឱ្យធ្លាក់ចូលក្នុងរបបមួយដែលគ្រប់គ្នាមិនប្រថ្នាចង់បាន។ សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ…

  • ខេត្តស្ទឹងត្រែង ទិន្នផលត្រីឆ្នាំនេះមានការកើនឡើង

    ខេត្តស្ទឹងត្រែង ទិន្នផលត្រីឆ្នាំនេះមានការកើនឡើង

    ស្ទឹងត្រែង៖ឆ្នាំ២០២៤នេះ នៅខេត្តស្ទឹងត្រែង ទិន្នផលត្រីប្រមូល​បាន​កើនឡើងចំនួន២០៩តោន ស្មើនឹង៤,៩៧ភាគរយ បើធៀបនឹងឆ្នាំ​២០២៣។ ដោយឡែកបទល្មើសនេសាទ ក៏មានការថយចុះគួរឱ្យ​កត់សម្គាល់ ដែលកត្តាទាំងនេះបាន​បង្ហាញ​ឱ្យឃើញពីការខិតខំរួម​គ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដោយមានការចូលរួមពី​អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និង​មន្ត្រីជំនាញរដ្ឋបាលជលផលស្ទឹងត្រែង ។ លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹង​ថា គិតពីរខែមករាដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬ ផលត្រី​ប្រមូលបានពីដែននេសាទធម្មជាតិ មានចំនួន ៤ ៤១៥តោន ពោល​កើនឡើងជាងឆ្នាំ២០២៣ចំនួន ២០៩តោន ស្មើនឹង៤,៩៧ភាគរយ។លោកបន្តថា លទ្ធផលនេះ គឺបានមកពីការចូលរួមទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ជលផលយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កងកម្លាំង​ប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ក្នុងរយៈពេលនេះដែរ លទ្ធផលនៃការបង្រ្កាបបទល្មើសនេសាទ ដោយ​ដកហូតសម្ភារៈល្មើសមួយចំនួនធំ ក្នុងនោះ មង​ដែលនេសាទ​ក្នុងតំបន់​ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥ ៧០០ម៉ែត្រ ,សន្ទូច​រនងនេសាទក្នុងតំបន់អភិរក្ស​សត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥៥ ៤៣៣ផ្លែ ,ទូក៨គ្រឿង ,ទូកម៉ាស៊ីន៩គ្រឿង ,ក្បាលឆក់(អាំងវែទ័រ)​៤គ្រឿង ដងឆក់២គ្រឿង ,អាវុធកែច្នៃ១គ្រឿង…

  • កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

    កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦