Category: ព័ត៌មានជាតិ

  • ផ្ការីកដែលកម្ពុជាចង់បានតែមួយគត់ គឺផ្លែផ្កានៃសន្តិភាព ប្រកបដោយសុខដុមនីយកម្ម

    ផ្ការីកដែលកម្ពុជាចង់បានតែមួយគត់ គឺផ្លែផ្កានៃសន្តិភាព ប្រកបដោយសុខដុមនីយកម្ម
  • ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ

    ការយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ

    ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជាកិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមានជ្រោមជ្រែង និងមានការចូលរួម។ រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រឱ្យមានយន្តការក្នុងការដោះស្រាយ គឺផ្តល់ជូនប្រជាពលរដ្ឋនូវព័ត៌មានជាក់លាក់តាមរយៈការពន្យល់ជាបច្ចេកទេស ព្រមជាមួយការគិតគូរឱ្យមានការរៀបចំលំនៅឋានសមរម្យ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដឹកនាំធ្វើជាជំហានៗ ដើម្បីបញ្ជៀសសង្គមកម្ពុជាឱ្យចាកចេញផុតពីប្រភពនៃការកកើតភាពជ្រុលនិយម រើសអើងក្នុងសង្គមជាតិ ដើម្បីជំរុញឱ្យប្រទេសជាតិ អាចឈានឆ្ពោះទៅមុខបានដោយភាពរីកចម្រើនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធយកករណីអគារអតីតសណ្ឋាគារអង្គរមានជ័យ គឺជាការដកបទពិសោធន៍ សម្រាប់ដោះស្រាយករណីផ្សេងៗទៀត នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាក្រុង ខេត្តនានា ដូចជា ក្រុងបាត់ដំបង ខេត្តព្រះសីហនុ ជាអាទិ៍។ កិច្ចប្រជុំករណីលទ្ធផលនៃការចុះពិនិត្យសិក្សា និងវាយតម្លៃសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ២៣ ធ្នូ ២០២៤ 📷 MLMUPC #ams1minute

  • វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋាន​គតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”

    វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋាន​គតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”

    (ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ កាលពីថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបើកវគ្គសុក្រឹតការ ស្តីពី “ច្បាប់​និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម” ដល់​អធិការការងារសរុបចំនួន ២៥៩នាក់ ដែលត្រៀមខ្លួនបំពេញ​មុខងារ​ជានគរបាលយុត្តិធម៌ នាពេលខាងមុខ។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់រយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែធ្នូ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៨ រួមមាន៖ (១).លក្ខខណ្ឌការងារ និងលក្ខខណ្ឌស្ដីពីសុវត្ថិភាពនិងសុខភាពការងារ (Checklist) និងការដាក់កំហិត និងការពិន័យ (២).ជំនាញគន្លឹះ​នៃការ​សម្រុះសម្រួលផ្សះផ្សាវិវាទ (៣).តួនាទី ភារកិច្ច និងអំណាចអធិការការងារ (៤).អធិការកិច្ចសន្ដិសុខសង្គម (៥).អធិការកិច្ចការងារហត្ថពលកម្ម​បរទេស​ (៦).អធិការកិច្ចការងារកុមារ (៧)ការកំណត់ប្រាក់ឈ្នួលអប្បបរមា និង(៨)នីតិវិធីនៃការដោះស្រាយវិវាទការងារ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម អ៊ិន ខេមរា បានស្នើដល់​សិក្ខា​កាមទាំងអស់នូវចំណុចមួយចំនួនដូចជា…

  • រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តធ្វើការងារ ដើម្បីបម្រើប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង

    រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តធ្វើការងារ ដើម្បីបម្រើប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង
  • អភិបាលខេត្តកំពង់ចុះពិនិត្យសហគមន៍ផលិតទឹកឃ្មុំធម្មជាតិ

    អភិបាលខេត្តកំពង់ចុះពិនិត្យសហគមន៍ផលិតទឹកឃ្មុំធម្មជាតិ

    កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពី​ព្រឹកថ្ងៃទី២២ ខែធ្នូ និងមន្រ្តីក្រុមការងារខេត្ត អាជ្ញាធរ​មូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធអញ្ជើញចុះពិនិត្យទិន្នផល-ការដាំដុះដំណាំពោត របស់ប្រជាកសិករ និង និងកសិដ្ឋាន​ចិញ្ចឹមឃ្មុំសហគមន៍ (ចំការគ) ស្ថិតក្នុងភូមិកំពង់ត្រុំ-កោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម។ នាឱកាសនោះឯកឧត្តម អភិបាលខេត្តបានជំរុញដល់​ម្ចាស់កសិដ្ឋាន​ឱ្យយកចិត្តទុកដាក់ ក្នុងការចិញ្ចឹមឃ្មុំ​ត្រូវតាមស្តង់ដារ​ដើម្បីបង្កើន​ប្រាក់ចំណូលក៏ដូចជាដើម្បីសុខភាពបរិភោគផងដែរ។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ស្ថិតនៅចំណុច ចំការគ ភូមិកំពង់ត្រុំ ដើម្បីសិក្សាលទ្ធ​ភាពក្នុងការប្រែក្លាយតំបន់នេះទៅជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយទៀត នាពេលអនាគត បន្ទាប់ពីឆ្នេរខ្សាច់កោះប៉ែន៕ដោយ៖លី ពៅ

  • អភិបាលខេត្តកំពតជួបសំណេះសំណាលយុវជនសាសនិកឥស្លាមខេត្តកំពត

    អភិបាលខេត្តកំពតជួបសំណេះសំណាលយុវជនសាសនិកឥស្លាមខេត្តកំពត

    កំពត៖ថ្លែងក្នុងពិធីជួបជុំប្រចាំឆ្នាំលើកទី៤ ជាមួយសិស្ស និស្សិត បញ្ញវន្ត និងថ្នាក់ដឹកនាំឥស្លាមឆ្នាំ២០២៤  ដែល​រៀប​ចំ​នៅសាលបូកគោ ខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់​បង​ប្អូនខ្មែរឥស្លាម ដែលតែងតែជឿជាក់ និងគាំទ្រដល់រាជរដ្ឋាភិបាល​រហូតមក។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជន​សាសនិកឥស្លាមជំនាន់ក្រោយ សូមឱ្យបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមការពារសន្តិភាពឱ្យស្ថិតស្ថេរ។ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី លោក ម៉ាន វណ្ណា បានបញ្ជាក់ថា អង្គការនឹងបន្តខិតខំ ចូលរួម​ចំណែកជាមួយ​រាជរដ្ឋា​ភិបាល ក្នុងការកសាងធនធានមនុស្ស ធនធានជាតិ ដើម្បីរក្សា​នូវសុខសន្តិភាព និងអភិវឌ្ឍ​ប្រទេស ក៏ដូចសហគមន៍ឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត។   ពិធីជួបជុំប្រចាំឆ្នាំលើកទី៤ មានគោលបំណង ឆ្លុះបញ្ចាំងអំពីសកម្មភាព និងលទ្ធផលការងាររបស់អង្គការនាឆ្នាំ២០២៤ និងលើកទិសដៅ​សម្រាប់ឆ្នាំ២០២៥ បង្កើនការទំនាក់ទំនងល្អ រិតចំណងសាមគ្គីភាព រវាងគ្នានឹងគ្នាលើមាគ៌ា​ត្រឹមត្រូវ  ។យល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក  ផ្តល់ភាពសប្បាយរីករាយ ផ្តល់ស្នាមញញឹក ផ្តល់ក្តីស្រលាញ់ដល់គ្នា ៕ដោយ៖ សិលា សារិន

  • ឆេះសាលាឆាន់ កុដិ វត្តដំរីផុង ខេត្តក្រចេះ គិតជាទឹក​ប្រាក់​ប្រមាណ​២៥ម៉ឺនដុល្លារ

    ឆេះសាលាឆាន់ កុដិ វត្តដំរីផុង ខេត្តក្រចេះ គិតជាទឹក​ប្រាក់​ប្រមាណ​២៥ម៉ឺនដុល្លារ

    ក្រចេះ៖ សាលាឆាន់និងកុដិមួយខ្នង ព្រមទាំងសម្ភារៈមួយចំនួនធំ នៅវត្តដំរីផុង ក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្ត​ក្រចេះ ត្រូវបាន​អភ្គិភ័យឆាបឆេះកាលពីព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។ អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ ឆុង តូរ៉ាន់ បានឱ្យដឹងថា មូលហេតុនៃការឆាបឆេះសាលាឆាន់ខាងលើនេះ គឺ​កើតឡើងដោយ​សារផ្ទុះកំប៉ុងហ្គាសចង្ក្រាន ដែលលោកសង្ឃបានដាក់ដាំទឹកឆាន់ ហើយនៅលើសាលាឆាន់នោះ​ក៏​មាន​ប្រេងសាំង ៣០ប៊ីដុង​ ដែលពុទ្ធ​បរិស័ទយកមកប្រគេនទើបការឆាបឆេះ លឿនយ៉ាងដូច្នេះ។ លោកអធិការបានបញ្ជាក់ថា ចំពោះការខូចខាតរួមមាន ឆេះសាលា​ឆាន់​មួយខ្នងទំហំ ១៥ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ,ធ្វើពី​ឈើប្រក់ក្បឿង ,ឆេះកុដិព្រះសង្ឃមួយខ្នង ទំហំ ៦.៥ម៉ែត្រ គុណនឹង១៣ម៉ែត្រ​ធ្វើពី​ឈើប្រក់ក្បឿង និងឆេះបដិមាករ ៨អង្គ និងសម្ភារប្រើប្រាស់​មួយចំនួនធំទៀត សរុបជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារ៕ដោយ៖ឡុង សំបូរ

  • វេទិកាពិគ្រោះយោបល់ និងផព្វផ្សាយ សម្រាប់ការអភិវឌ្ឍស្រុកជីក្រែង

    វេទិកាពិគ្រោះយោបល់ និងផព្វផ្សាយ សម្រាប់ការអភិវឌ្ឍស្រុកជីក្រែង

    សៀមរាប៖ វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយរបស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ បានប្រព្រឹត្តទៅនៅវត្តកំពង់ក្តី ស្រុកជីក្រែងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ូវ សេងហាក់ អភិបាល​រងខេត្ត​តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។ តាមរយៈវេទិកានេះប្រជាពលរដ្ឋស្រុកជីក្រែងបានលើកឡើងនូវបញ្ហាមួយចំនួន ក្នុងនោះ អគ្គិសនីខ្សោយ,បញ្ហា​ធ្លី និងការ​​ស្តារដីតំបន់បឹង​ទន្លេសាប,ការជួសជុលផ្លូវ និងការតាំងស្លាកសញ្ញាចរាចរណ៍,បញ្ហា​សេវាសុខាភិបាល,ការស្តារស្ទឹង និងអាងទឹក, សំណើសុំបញ្ចូលភូមិ​ឃុំសង្កាត់មានសុវត្ថិភាពក្នុងកម្មវិធីសិក្សាជាដើម។ ឆ្លើយតបទៅសំណូមពររបស់ប្រជាពលរដ្ឋឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលរងខេត្តបាន​ពន្យល់ និងឆ្លើយតបសំណូម​ពររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់៕ដោយ៖ប៊ុន​រដ្ឋា

  • អភិបាលខេត្តកំពត៖ ការអភិវឌ្ឍវិស័យទេសចរណ៍ គឺដើម្បីទាញផល់​ប្រយោជន៍ជូនពលរដ្ឋ​

    អភិបាលខេត្តកំពត៖ ការអភិវឌ្ឍវិស័យទេសចរណ៍ គឺដើម្បីទាញផល់​ប្រយោជន៍ជូនពលរដ្ឋ​

    កំពត៖ក្នុងដំណើរចុះពិនិត្យស្ថានភាពការរស់នៅរបស់បងប្អូនប្រជា​នេសាទ ក៏ដូចជាពិនិត្យទីតាំងសម្រាប់កែលម្អសោភណ ភាពក្នុង​សហគមន៍នេសាទចំនួនពីរក្នុងក្រុងបូកគោឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងទៅកាន់អាជ្ញាធរមូលដ្ឋាន និង​ប្រជា​នេសាទនៃសហគមន៍ទាំងពីរថា ក្រោមកិច្ចចង្អុលការរបស់ប្រមុខ​រាជរដ្ឋា​ភិបាល គឺត្រូវយកចិត្តទុក​ដាក់ក្នុងការ​អភិវឌ្ឍកែច្នៃ តំបន់ដែលមាន​សក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញទេសចរ បង្កើតចំណូលជូន​ប្រជាពលរដ្ឋ​នៅក្នុងតំបន់​នោះ។ ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងមន្រ្តីជំនាញបានអញ្ជើញទៅសាក​សួរ​សុខទុក្ខប្រជាពលរដ្ឋ និងសមាជិក​សហគមន៍​នេសាទ​ត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២៤ ។ដំណើរនេះដើម្បី​ឈ្វេង​យល់​បន្ថែមសម្រាប់ការអភិវឌ្ឍ​សហគមន៍​ទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសបង្កើត​ផលិត​​ទេសចរណ៍​នៅនឹង​កន្លែង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី សម្តេច​បាន​ធ្វើការណែនាំ និងជំរុញដល់អាជ្ញាធរខេត្តដែលមានតំបន់​ទេស​ចរណ៍ ត្រូវយក​ចិត្តទុក​ដាក់​ក្នុងការអភិវឌ្ឍ កែច្នៃ តំបន់​ទាំងនោះឱ្យ​កាន់តែមានសក្តានុពលបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរ​ឱ្យមកកម្សាន្ត បង្កើតចំណូល​ជូនប្រជាពល​រដ្ឋនៅក្នុងតំបន់នោះ។ ជាមួយនឹងការស្វែងយល់បន្ថែម វត្តមានរបស់ឯកឧត្តម ម៉ៅ ធនិន នៅ​មូលដ្ឋានជាក់ស្តែង ក៏​ដើម្បីរៀបចំកែលម្អសោភណ​ភាព និង​រៀបចំ​តំបន់សហគមន៍​ទេសចរណ៍ទាំងនេះឱ្យមានអនាម័យល្អ បរិស្ថានស្អាត និងមានរបៀបរៀបរយ ។កិច្ចការ​ទាំងនេះក៏មាន​ការចូល​រួមចង្អុល​បង្ហាញពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែនដី នគរូ​បនីយ​កម្ម និងសំណង់ និជាប្រធានក្រុម​ការងាររាជ​រដ្ឋាភិបាលចុះជួយខេត្តកំពតផងដែរ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តក៏បានរៀបចំរកទីតាំងថ្មីសម្រាប់សាងសង់លំនៅឋានជូនប្រជានេសាទចំនួន…

  • កាតាបសិក្សា១២.០០០កញ្ចប់ និងកង់ចំនួន២.០០០គ្រឿង ត្រូវបានផ្តល់ជូនសិស្សានុសិស្សក្នុងខេត្តកំពង់ធំ

    កាតាបសិក្សា១២.០០០កញ្ចប់ និងកង់ចំនួន២.០០០គ្រឿង ត្រូវបានផ្តល់ជូនសិស្សានុសិស្សក្នុងខេត្តកំពង់ធំ

    កំពង់ធំ៖កាតាបសិក្សា ១២.០០០ កញ្ចប់ និងកង់ ២.០០០ គ្រឿង ដែលផ្ដល់ដោយមូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ (CFRD)តាម​រយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបានចែកជូនសិស្សានុសិស្សក្នុង​ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤។ ពិធីបានប្រារព្ធ​នៅសាលាបឋមសិក្សាបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។ លោក អ៊ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​កំពង់ធំ​បានឱ្យដឹងថា រយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ខេត្តកំពង់ធំទទួលបានកាតាបសិក្សា ២០.៤៤២ កញ្ចប់ និងកង់ ១.២៩៦ គ្រឿង។ អំណោយទាំងនេះបាន​លើក​ទឹកចិត្តសិស្សក្នុង​ការសិក្សា និងរួមចំណែកបង្កើនជីវភាពប្រជាជន។ លោក Zhang Shenyue ប្រធានកម្មវិធីគម្រោង CFRD បានសរសើរ​ចំពោះកិច្ចសហការរវាងសម្ព័ន្ធសង្គមស៊ីវិល និងអាជ្ញាធរមូល​ដ្ឋានដែល​បានជួយឱ្យបេសកកម្មរបស់ CFRD សម្រេចបានដោយជោគជ័យ។ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំដែលមាន​វត្តមាន​ក្នុងពិធីនេះបានថ្លែង​អំណរគុណ​ចំពោះ​មូលនិធិចិនដើម្បី​អភិវឌ្ឍន៍​ជនបទ ដែលមានជួយដល់វិស័យអប់រំ ពិសេសដល់សិស្សានុសិស្ស​ខេត្តកំពង់ធំ។ ឯកឧត្តម កឹម រ័ត្ន វិសិដ្ឋ, ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសង្គម​ស៊ីវិល បានរំលឹកថា ចាប់ពីឆ្នាំ ២០១៨ មក…