-
រយៈពេលជាង ៥០០ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលមិនទាន់អាចវាស់វែងដីធ្លីបាន ដោយសារមានតំបន់ខ្លះនៅតែមានជម្លោះទាស់ទែង

-
រដ្ឋមន្ត្រីអប់រំ ជំរុញឱយបង្កើនសាលារៀនគំរូ ដើម្បីផលិតធនធានមនុស្សដែលមានគុណភាព

កំពត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកកត្តាមនុស្សជាវិស័យអាទិភាពទី១ ក្នុងការអភិវឌ្ឍប្រទេស។ទន្ទឹមនេះដើម្បីផលិតធនធានមនុស្សដែលមានគុណភាពបាន ទាមទារឱ្យអ្នកពាក់ព័ន្ធ ពិសេសនាយក នាយិកា និងគ្រូបង្រៀនខិតខំប្រឹងប្រែងប្រែក្លាយសាលារៀនខ្លួនជាសាលារៀនគំរូ។ ក្នុងពិធីប្រកាសលោក សូ ភារិទ្ធ ប្រធានស្តីទី ចូលកាន់តំណែងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពតឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ធនធានមនុស្សជាកត្តាសំខាន់បំផុត សម្រាប់អភិវឌ្ឍប្រទស។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានកំណត់យកកត្តាមនុស្សជាវិស័យអាទិភាពស្នូលទី១ និងបានដាក់ចេញចំណុចអាទិភាពចំនួន ៤ សម្រាប់លើកកម្ពស់វិស័យអប់រំ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ទាមទារឱ្យក្រសួងអប់រំ ចូលរួមចំណែកតាមរយៈការបន្តធ្វើកំណែទម្រង់ដើម្បីបង្កើនគុណភាពនៃការសិក្សាអប់រំកាន់តែប្រសើរ។ ឯកឧត្តមបានជំរុញ លើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ប្រែក្លាយសាលារៀនរបស់ខ្លួនជាសាលារៀនគំរូ។សាលារៀនគំរូជាការងារអាទិភាពមួយរបស់ក្រសួង ដោយកំណត់ត្រឹមឆ្នាំ២០២៨ខាងមុខនេះត្រូវបង្កើនសាលារៀនគំរូឱ្យបានយ៉ាងហោច ៥០០សាលា។សាលារៀនគំរូនៅឆ្នាំ២០២៤ក្រសួងអប់រំ មានការទទួលស្គាល់ចំនួន១២០សាលា ហើយនៅឆ្នាំ២០២៥ខាងមុខ ក្រសួងនឹងចុះទៅវាយតម្លៃសាលារៀនចំនួន១៣០ទៀត។ តាមរយៈការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រទុតិយភូមិរយៈពេល១០ឆ្នាំចុងក្រោយនេះឃើញថា …
-
ក្រុងកំពង់ចាមមានទីលានទុកដាក់សំរាមថ្មី តម្លៃជិត៩លានដុល្លារ

កំពង់ចាម៖ទីលានទុកដាក់សំរាមក្រុងកំពង់ចាម ត្រូវបានសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទីលានទុកដាក់សំរាមក្រុងកំពង់ចាមថ្មីនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី មានតម្លៃប្រមាណជិត៩លានដុល្លារអាមេរិក ។ការដ្ឋាននេះបានសាងសង់រយៈពេល ១៧ខែ ដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ទីលាននេះ សាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ដែលមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ដោយសារបរិមាណសំរាម នៅក្នុងខេត្តកំពង់ចាម មានការកើនឡើង ជាប្រចាំថ្ងៃ ដែលធ្វើឱ្យទីលានទុកដាក់សំរាមបច្ចុប្បន្ន មិនអាចធានាបាននូវកាទុកដាក់សំរាមប្រកបដោយសុវត្ថិភាព និងចីរភាព ។ឯកឧត្តមបន្តថា…
-
កាដូឆ្នាំថ្មីសម្រាប់មន្ត្រីរាជការ និងភ្ញៀវដែលអញ្ជើញមកទទួលសេវាសាធារណៈ និងកិច្ចប្រជុំនានានៅទីស្តីការក្រសួងមុខងារសាធារណៈ

(ភ្នំពេញ)៖ មិនយូរទៀតទេ មន្ត្រីរាជការ និងភ្ញៀវដែលអញ្ជើញមកកាន់ក្រសួងមុខងារសាធារណៈ នឹងមានទីតាំងរួមថ្មីមួយបន្ថែមទៀត សម្រាប់ការជួបជុំ ការពិភាក្សាការងារ ឬជាទីតាំងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីនានា នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ក្នុងរយៈពេលថ្មីៗកន្លងមក ក្រសួងមុខងារសាធារណៈ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើន ទាំងការកែលម្អអគារសម្រាប់បំពេញការងារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ទីតាំងចំណតយានយន្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងគោលដៅលើកកម្ពស់សុខុមាលភាពដល់មន្ត្រីដើម្បីបំពេញការងារ។ មន្ត្រីរាជការទាំងអស់ ពិតជាសូមថ្លែងអំណរគុណ ដល់ការយកចិត្តទុក្ខដាក់ដ៏កក់ក្តៅ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែបានគិតគូរយ៉ាងហ្មត់ចត់ ទាំងការងារស្នូលប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ ទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការថែទាំសុខុមាលភាព ក៏ដូចជាទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការ ប្រកបដោយគុណភាពខ្ពស់ និងមានផាសុកភាព ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែធ្នូ

កំពង់ធំ៖ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារយោធាសន្តិសុខប្រចាំខែធ្នូ ឆ្នាំ២០២៤ និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តខែមករា ឆ្នាំ២០២៥ នៅទី បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនេះឧត្តមសេនីយ៍ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ ផ្នែកជំនាញគ្រប់ស្ថាប័នចំណុះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចសម្រេចបានតាមផែនការ ដែលថ្នាក់លើបានប្រគល់ជូន។ ឧត្តមសេនីយ៍ទោ ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ ដែលត្រូវអនុវត្តបន្តមយចំនួន៕ ដោយ៖ ប៊ុន រដ្ឋា
-
តម្លៃនៃសន្តិភាព ត្រូវបានមើលរំលងនៅពេលដែលយើងមានសន្តិភាព ប៉ុន្តែត្រូវបានផ្ដល់តម្លៃខ្ពស់ នៅពេលដែលបាត់បង់

-
កត្តាសន្តិភាព បានផ្តល់លទ្ធភាពឱ្យរដ្ឋាភិបាលអាចរៀបចំការវាស់វែង និងប្រគល់ដីធ្លីឱ្យប្រជាពលរដ្ឋគ្រប់រូប

-
អភិបាលខេត្តបន្ទាយមានជ័យ ជំរុញឱ្យសមត្ថកិច្ចបង្កើនលើការអង្កេតមុខសញ្ញានិងទប់ស្កាត់ការជួញដូរមនុស្ស ខណៈប្រារព្ធទិវាជាតិប្រឆាំងការជួញដូរមនុស្ស

បន្ទាយមានជ័យ៖ ក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ខួបលើកទី១៨ ក្រោមប្រធានបទ៖” កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល” កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជំរុញឱ្យកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនបង្កើនលើការអង្កេតមុខសញ្ញាមេខ្យល់ ក៏ដូចជាទប់ស្កាត់នូវការជួញដូរមនុស្ស ។ ក្នុងឋានៈជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផង ឯកឧត្តម អ៊ុំ រាត្រី បានប្រាប់អ្នកចូលរួមមានសមាសភាពចម្រុះថា ទិវានេះបានបង្ហាញនូវការរួបរួមសាមគ្គីពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងឆន្ទៈតែមួយហើយមាន ភារកិច្ចប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សគ្រប់ទម្រង់និងគ្រប់មធ្យោបាយក្នុងសម័យឌីជីថល ។ លោកបានបន្ថែមថា រឿង ចាំបាច់មិនអាចខ្វះបាន ការផ្សព្វផ្សាយការយល់ដឹងអំពីស្ថានភាពនិងទម្រង់ផ្សេងៗនៃបទល្មើស ជួញដូរមនុស្សនិងអំពើពាក់ព័ន្ធដទៃទៀត កលល្បិចជនល្មើស ព្រមជាមួយនឹងវិធីសាស្ត្របង្ការឱ្យទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់និងការពារខ្លួន និងការពារសហគមន៍ឱ្យរួចផុតពីភាពរងគ្រោះទាំងអស់នេះ ។ ជារឿយៗខេត្តបន្ទាយមានជ័យដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ តែងតែកើតឡើងជាញឹកញាប់នូវសកម្មភាពនាំពលករឆ្លងដែនដោយខុសច្បាប់ និងអំពើបោកប្រាស់ពីពលករដែលស្វែងរកការងារធ្វើ ។ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំង សមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបន្តបំពេញភារកិច្ចតាមតួនាទី ខិតខំតាមដានបាតុភាពនិងបទល្មើសផ្សេងៗឱ្យបានជាប្រចាំ។ពិសេសសមត្ថកិច្ចនៅតាមបណ្តាអង្គភាពត្រួតពិនិត្យច្រកទ្វារព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការទទួលខុសត្រូវ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន អំពីវឌ្ឍភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ចាប់តាំងពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យទាំងបី និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល ផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រាជរដ្ឋាភិបាល នឹងនៅតែបន្តគាំទ្រ ដល់សកម្មភាព និងបេសកកម្មរបស់វិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នឹងនៅតែបន្តការគាំទ្រ ដល់សកម្មភាព និងបេសកកម្មរបស់វិទ្យាសា្ថន បណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា និងលើកទឹកចិត្តឱ្យ CDRI សហការលេីកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។ លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI…