Category: ព័ត៌មានជាតិ

  • រយៈពេលជិត ១២ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង ៨៥ម៉ឺនតោនកើនឡើង ២៦ភាគរយ

    រយៈពេលជិត ១២ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានជាង ៨៥ម៉ឺនតោនកើនឡើង ២៦ភាគរយ

    (ភ្នំពេញ)៖ក្នុងរយៈពេលជិត ១២ ខែកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។ លោក អួន ស៊ីឡុត ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ ទូរទស្សន៍អប្សរាឱ្យដឹងថាការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ក្រៅប្រទេស ៨១៥ ០០០តោន ក្នុងនោះនាំចេញទៅវៀតណាម៧៩៣ ៤៥៣តោន គិតជាទឹកប្រាក់ ១ ១៥០លានដុល្លារ ដែលមានការកើនឡើងកើន ៣១ភាគរយ ។ លោកបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម ។ ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤ សហគ្រាសជា សិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។ បើតាមប្រធានសមាគមន៍រូបនេះបានឱ្យដឹងបន្ថែមថា៖ មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន ៤ ប្រភេទដូចជា M-23,ពូជ M-10 ពូជ IM-4 និងពូជ H-09 ។ ដោយឡែកបើយោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី…

  • សម្តេចតេជោ៖ ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហម រួមមាន៖

    សម្តេចតេជោ៖ ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហម រួមមាន៖

    ខៀវ សំផន នួន ជា អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ការទទួលមេដឹកនាំខ្មែរក្រហម គឺចង់ផ្ញើសារទៅកាន់ ៣គោលដៅ៖១. ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់២. ផ្ញើសារទៅកាន់ប្រជាជនកម្ពុជា៣. ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព) #ams1minute

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ។ គ្រូតាក់តែងវិញ្ញាសាបានចាប់ផ្តើមតាក់តែងវិញ្ញាសាពីម៉ោង ៦ព្រឹក សម្រាប់ការប្រឡងនាម៉ោង១២:៣០ នាទីរសៀល។” ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ក្នុងពេល កាត់វិញ្ញាសារប្រឡងមន្ត្រីពន្ធដារ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនបេក្ខជនថា ជាចេតនា នៅរាល់សន្លឹកកិច្ចការនីមួយៗតែងតែមានហត្ថលេខារបស់ ឯកឧត្តម ដោយហត្ថលេខាតាមទំព័រនីមួយៗមិនមានសភាពដូចគ្នានោះទេ។ ខណៈដែលវិញ្ញាសាទី១នេះកំពុងដាក់ជូនបេក្ខជនប្រឡង វិញ្ញាសាសម្រាប់វេនទី២ ក៏កំពុងដំណើរការតាក់តែងស្របពេលជាមួយគ្នាដែរ ។” ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាវិញ្ញាសាសរសេរលើកទី១ ដែលមានបេក្ខជនចូលរួមចំនួន ៥៦៩៤នាក់ បើតាមការគ្រោងទុក។ មានតែបេក្ខជនដែលប្រឡងជាប់ដំណាក់នេះតែប៉ុណ្ណោះទើបអាចបន្តទៅប្រឡងដំណាក់កាលទី២ ជាបន្ត។ គួរបញ្ជាក់ថា ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ បំពេញអោយត្រូវ…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គ្មានវិញ្ញាសាត្រូវបានតាក់តែងជាមុននោះទេ ព្រោះវិញ្ញាសាត្រូវបានតាក់តែងភ្លាមៗសម្រាប់ការប្រឡងក្នុងថ្ងៃតែមួយ។ គ្រូតាក់តែងវិញ្ញាសាបានចាប់ផ្តើមតាក់តែងវិញ្ញាសាពីម៉ោង ៦ព្រឹក សម្រាប់ការប្រឡងនាម៉ោង១២:៣០ នាទីរសៀល។” ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ក្នុងពេល កាត់វិញ្ញាសារប្រឡងមន្ត្រីពន្ធដារ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនបេក្ខជនថា ជាចេតនា នៅរាល់សន្លឹកកិច្ចការនីមួយៗតែងតែមានហត្ថលេខារបស់ឯកឧត្តម ដោយហត្ថលេខាតាមទំព័រនីមួយៗមិនមានសភាពដូចគ្នានោះទេ។ ខណៈដែលវិញ្ញាសាទី១ នេះកំពុងដាក់ជូនបេក្ខជនប្រឡង វិញ្ញាសាសម្រាប់វេនទី២ ក៏កំពុងដំណើរការតាក់តែងស្របពេលជាមួយគ្នាដែរ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។ សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាវិញ្ញាសាសរសេរលើកទី១ ដែលមានបេក្ខជនចូលរួមចំនួន ៥៦៩៤ នាក់ បើតាមការគ្រោងទុក។ មានតែបេក្ខជនដែលប្រឡងជាប់ដំណាក់នេះតែប៉ុណ្ណោះទើបអាចបន្តទៅប្រឡងដំណាក់កាលទី២ ជាបន្ត។ គួរបញ្ជាក់ថា ការងារជ្រើសមន្រ្តីរាជការ ដែលរៀបចំដោយ ក្រសួងមុខងារសាធារណៈ គឺធ្វើឡើងស្របតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ថា រើសមន្ត្រីក្របខណ្ឌត្រូវ ” រើសអោយចំ…

  • ក្បូនដង្ហែសាកល្បង សំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមហែរប្រមាណជា៣ពាន់នាក់ទទួលបានការចូលរួមទស្សនាច្រើនពីមហាជន

    ក្បូនដង្ហែសាកល្បង សំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមហែរប្រមាណជា៣ពាន់នាក់ទទួលបានការចូលរួមទស្សនាច្រើនពីមហាជន

    (ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍ «សាទរកម្ពុជា» កាន់តែកៀកឈានចូលមកដល់ គ្រប់ផ្នែកនៃការងារ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ហាញនៅក្នុង ក្បួនព្យុហយាត្រា ដើម្បីបង្ហាញសិល្បៈវប្បធម៌សំបូរបែប ក្នុងថ្ងៃទី៣១ ខាងមុខនេះ។ ជាក់ស្តែងរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ ទៅតាមតម្រាយផ្លូវដែលបានត្រៀមទុក ក្បួនដង្ហែ «សាទរកម្ពុជា» ជាក្បួនដង្ហែរសាកល្បង មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ក្បួនដង្ហែ បែបវប្បធម៌ប្រពៃណី តន្ត្រីប្រជាប្រិយ ក្បួនដង្ហែសាទរកម្ពុជា រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀត អមជាមួយទីងមោង គោមយក្សដ៏ធំ ពោងយក្ស និង ទស្សនីយភាពជាច្រើន នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈមានទាំងជាតិ និងអន្តរជាតិ ដែលបានមកឈមើការសមលើកដំបូងនៃក្បួនដង្ហែរបស់ព្រឹត្តិការណ៍ “សាទរកម្ពុជា” មុនការដង្ហែជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខព្រះបរមរាជវាំង ដែលនឹងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ។សម្ភាសន៍ ប្រជាពលរដ្ឋសូមជម្រាបជូនថា កម្មវិធី «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល…

  • រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ

    រាជរដ្ឋាភិបាលកម្ពុជាណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យកែលម្អ

    និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយនិងបញ្ចុះតម្លៃទិដ្ឋាការ អេឡិចត្រូនិក(e-Visa) ប្រភេទទេសចរ(T) និងប្រភេទធម្មតា(E) ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ មករា ២០២៥ តទៅ៖ ១. e-Visa T បញ្ចុះតម្លៃពី ៣៦ ដុល្លារអាមេរិក មកនៅត្រឹម ៣០ ដុល្លារអាមេរិក។ ២. e-Visa E បញ្ចុះតម្លៃពី ៤២ ដុល្លារអាមេរិក មកនៅត្រឹម ៣៥ ដុល្លារអាមេរិក។ #ams1minute

  • សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលី កម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

    សម្តេច ម៉ែន សំអន អញ្ជើញក្រុងពាលី កម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

    (ខេត្តសៀមរាប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចម្រើន និងអបអរសាទរក្នុងកម្មវិធីដារលាន ដាល់អំបុកឈ្នះ ឈ្នះ លើកទី ៤ ស្ថិតនៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។ កម្មវិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គិតចាប់ផ្តើមថ្ងៃទី ២៧, ២៨, ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដោយមានការប្រគុំតន្ត្រី ល្ខោនបាសាក់ ស្តង់ផលិតផលក្នុងស្រុក និងផលិតផលកសិកម្មផងដែរ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្វាយគ្រឿងសក្ការៈ បូជាទៀន ផ្កា ទឹកអប់ និងធូប បន្ទាប់មកពិធីបួងសួងក្រុងពាលីបានចាប់ផ្តើម អមដោយការថ្វាយភ្លេងពិណពាទ្យ និងឧទ្ទិសផល ព្រមទាំង បានប្រសិទ្ធពរជ័យជូន ឯកឧត្តម…

  • “សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក

    “សាទរកម្ពុជា” គឺជាព្រឹត្តិការណ៍នៃការសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក

    ជាមួយនឹងការបង្ហាញវិសេសភាព នៃអត្តសញ្ញាណ ដោយមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់ បានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ ជួបគ្នានៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១:០០ទាបភ្លឺ ជាមួយនឹងកម្មវិធីដ៏គួរឱ្យរំភើបជាច្រើន។ #ams1minute

  • ក្រុមហ៊ុនដែលបានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួល

    ក្រុមហ៊ុនដែលបានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួល

    (កណ្តាល)៖ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការអនុវត្ត វិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ដោយមានការយកចិត្តទុកដាក់ពឺសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងបទដ្ឋានគតិ្តយុត្តមួយចំនួនទៀត ក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធបានចូលរួមត្រួតពិនិត្យស្ថានភាពជាក់ស្តែងលើការអនុវត្តវិធានការច្បាប់របស់ក្រុមហ៊ុន ដើម្បីបញ្ជាក់ថាក្រុមហ៊ុន មានឆន្ទៈកែលម្អចំណុចខ្វះខាត និងលប់បំបាត់បញ្ហាបំពុលបរិស្ថាន ស្របតាមវិធានការច្បាប់របស់កម្ពុជា ។ តាមរយៈការចូលរួម គោរពច្បាប់ បញ្ហាការបំពុលប្រឡាយ៦១ និងទឹកស្ទឹងតូច ពីក្រុមហ៊ុននេះ ត្រូវបានទប់ស្កាត់និងស្តារបរិស្ថានឡើងវីញ ដើម្បីឱ្យមានភាពស្អាតក្នុងដែនទឹក ។  សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែធ្នូ…

  • ទស្សនីយ៍ភាពសំខាន់ៗ នៃការហាត់សមត្រៀមដង្ហែរក្បួន ក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា នៅរសៀលថ្ងៃទី២៧ នៅខាងមុខព្រះបរមរាជវាំង

    ទស្សនីយ៍ភាពសំខាន់ៗ នៃការហាត់សមត្រៀមដង្ហែរក្បួន ក្នុងព្រឹត្តិការណ៍ សាទរកម្ពុជា នៅរសៀលថ្ងៃទី២៧ នៅខាងមុខព្រះបរមរាជវាំង

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ នៅបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំង។ ព្រឹត្តិការណ៍ដ៏ធំនាចុងឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តបុរាណ-សម័យចម្រុះជាច្រើន ហើយនឹងមានការដង្ហែក្បួនដ៏ធំ មានមនុស្សចូលរួមប្រមាណ ៣០០០នាក់ ៕ ដោយ ៖ ង៉ាន់ ទិត្យ