Category: ព័ត៌មានជាតិ

  • ដោយសារការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ

    ដោយសារការចុះបញ្ជីតំបន់បឹងទន្លេសាបនឹងត្រូវបញ្ចប់នាពេលខាងមុខ

    ក្រសួងទាំងពីរ បានពិភាក្សាអំពីការធ្វើផែនទីបង្ហាញផ្លូវ ដើម្បីគ្រប់គ្រងការប្រើប្រាស់ដី​ក្នុងតំបន់បឹងទន្លេសាបប្រកបដោយសក្តានុពលសេដ្ឋកិច្ចខ្ពស់ ហើយឈានទៅ​អភិរក្សផ្ទៃបឹងសម្រាប់កូនចៅជំនាន់ក្រោយ។ ក្រសួងទាំងពីរ បានឯកភាពលើការពិនិត្យ ផែនទីបង្ហាញផ្លូវនេះរួមគ្នា ហើយនឹងបន្ត​រៀបចំផែនការប្រើប្រាស់ដីតំបន់បឹងទន្លេសាបឱ្យបានសមស្របប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើតឱកាសការងារ សំដៅលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ និងលុបបំបាត់អាណាធិបតេយ្យភាពនៅក្នុងតំបន់។ កិច្ចប្រជុំជីវភាពរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងធនធានទឹក និងឧតុនិយម។ ២៦ ធ្នូ ២០២៤ 📷 MLMUPC #ams1minute

  • អត្ថប្រយោជន៍ចំនួន៨ សម្រាប់ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីធល

    អត្ថប្រយោជន៍ចំនួន៨ សម្រាប់ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីធល

    ដែលបងប្អូនប្រកបរបរនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបាន #ams1minute

  • ដីធ្លី គឺជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបទាំងនៅទីក្រុង និងតាមជនបទ

    ដីធ្លី គឺជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបទាំងនៅទីក្រុង និងតាមជនបទ
  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីភាពចាំបាច់ជាមូលដ្ឋានគ្រឹះនៃ​ការទទួលស្គាល់នូវគុណតម្លៃ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ពីភាពចាំបាច់ជាមូលដ្ឋានគ្រឹះនៃ​ការទទួលស្គាល់នូវគុណតម្លៃ

    និងភាពកត្តញ្ញូក្នុងសង្គមគ្រួសារ ក៏ដូចជា​សង្គមជាតិទាំងមូល ដែលប្អូនៗចាំបាច់ត្រូវយកចិត្តទុកដាក់ប្រតិបត្តិ ជាគំរូឱ្យបាន​ទូលំទូលាយដល់កុមារៗជំនាន់ក្រោយ ដោយប្រកាន់ខ្ជាប់ជាឥរិយាបថបន្តជំនាន់ ​មានលំនាំត្រឹមត្រូវ ជាអាទិ៍៖ ការគោរព ផ្តល់តម្លៃ និងគិតគូរពីរៀមច្បង និងចាស់ព្រឹទ្ធាចារ្យ, សន្តិភាពនិយម, រួសរាយរាក់ទាក់, មានមនុស្សធម៌, យកចិត្តទុកដាក់លើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ចេះលើកទឹកចិត្តខ្លួនឯង និងព្រមសម្របទទួលយកការសម្រេចចិត្តមួយដែលមានការស្រុះស្រួល ជាប្រយោជន៍រួម ប្រកបដោយភាពនវានុវត្ត ដែលទាំងអស់នេះជាការបង្កើតទម្លាប់ ឥរិយាបថ និងចរិយាមាយាទថ្មី សម្រាប់ធនធានមនុស្សបន្តវេនក្នុងសង្គមកម្ពុជា។ ធ្វើបានដូច្នេះ សង្គមយើង នឹងបន្តអភិវឌ្ឍលើផ្លូវត្រូវ ប្រកបដោយមនោសញ្ចេតនាកក់ក្តៅ ជាទ្រនំសុភមង្គល មានទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងវប្បធម៌សម្បូរបែប ក្រោមម្លប់សន្តិភាព សម្រាប់ជនរួមជាតិខ្មែរគ្រប់ៗរូប។ ជំនួបសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង ២៦ ធ្នូ ២០២៤ 📷 MLMUPC #ams1minute

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប

    សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “ស្ថាប័នអនុវត្តច្បាប់នឹងបន្តអនុវត្តការបង្ក្រាប

    និងទប់ស្កាត់ក្មេងទំនើងដោយមិនបន្ធូរដៃឡើយ ហើយ សូមឪពុកម្តាយ អាណាព្យាបាល ចូលរួមខិតខំសហការ ពិសេសអប់រំកូនចៅរបស់ខ្លួន ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីអនាគតកូនចៅរយៈពេលវែង និងសណ្តាប់ធ្នាប់ក្នុង សង្គមជាតិរបស់យើង។ ជាក់ស្តែងករណីឃាតកម្ម ដែល បានប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា គឺត្រូវបានតុលាការសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ចំនួន៣១ឆ្នាំ និងជាលើកទី១ ដែលគ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងមួយគ្រួសារ ទទួលបានសំណង ១លានដុល្លារ ហើយជនរងរបួសធ្ងន់ ម្នាក់ទទួលបានសំណង ៣០ម៉ឺនដុល្លារ និងជនរងរបួសស្រាលម្នាក់ទទួលបានសំណង ២០ម៉ឺនដុល្លារ។ នេះសបញ្ជាក់ច្បាស់អំពីការយកចិត្តទុកដាក់របស់ ស្ថាប័នអនុវត្តច្បាប់ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ជាពិសេសជឿជាក់លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលខិតខំស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងត្រូវធ្វើឱ្យបានហ្មត់ចត់បំផុត”។ #ams1miunte

  • ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាងមួយម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋនៅឃុំចន្ទ្រា ឃុំទួលស្ដី

    ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាងមួយម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋនៅឃុំចន្ទ្រា ឃុំទួលស្ដី

    ស្វាយរៀង៖ ឯកឧត្តម  ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ កាលពី​ព្រឹកថ្ងៃទី២៦ ខែធ្នូ​ឆ្នាំ២០២៤នេះបានអញ្ជើញចែក វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុចំនួន១០.៤៧៧បណ្ណជូនប្រជាពលរដ្ឋនៅភូមិស្វាយគុយ ភូមិដីក្រហម ភូមិតាដេវ ភូមិ​បារាយណ៍ ភូមិពោធិ៍ ឃុំមេស​រថ្ងក ភូមិគោកតែក ភូមិតែងម៉ៅ ភូមិចន្ទ្រា នៃឃុំចន្ទ្រា និងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា​។ ក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​បាន​បញ្ជាក់ថា ថ្ងៃនេះជាលើកទី៧ក្នុងការចែកវិញ្ញា​បនបត្រសម្គាល់​ម្ចាស់​អចលន​វត្ថុជូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តបានដាក់ចេញ​នូវផែនការ​ឈានទៅបញ្ចប់ការចុះ​បញ្ជីដី​ធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ​២០២៣។ ​ឯកឧត្តម​បន្តថា​ ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រុមការងារ​សម្រេចចេញវិញ្ញា​បន​បត្រ​សម្គាល់ម្ចាស់អចលនវត្ថុបាន​ចំនួន ៩៤ភូមិ ស្មើនឹង ១០៦.៥៦៤បណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋបានជាង ៦ម៉ឺនប័ណ្ណ។ដោយឡែក​ ក្នុងមូលដ្ឋានស្រុកចន្ទ្រា​បាន​ដំណើរការ​បញ្ចប់ការចុះបញ្ជីដីធ្លីគ្រប់ភូមិ និងឃុំរួចរាល់ហើយ ។បច្ចុប្បន្ននៅ​សល់តែនីតិវិធីនៃការចេញបណ្ណតែប៉ុណ្ណោះ ។ ឯកឧត្តមបានបន្ថែមថា​ ជាមួយលទ្ធផលដ៏ល្អប្រសើរ និងគួរជាទី​មោទនៈនេះ ឯកឧត្តមអភិបាលខេត្តក៏បាន​កោតសរសើរដល់​មន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ដោយ​ពេលខ្លះ​ចុះ​បំពេញការងារ​ទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏​មានសារៈសំខាន់នេះ៕ដោយ៖នុត នាង

  • មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញដល់កងកម្លាំងឈរ​ជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ទប់ស្កាត់ការ ចរាចរគ្រឿងញៀន​ខុសច្បាប់

    មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញដល់កងកម្លាំងឈរ​ជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ទប់ស្កាត់ការ ចរាចរគ្រឿងញៀន​ខុសច្បាប់

    ស្ទឹងត្រែង៖គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គ​លេខា​ធិការរង​នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញសាក​សួរសុខ​ទុក្ខ​និងពិនិត្យ​ការអនុវត្ត​សកម្មភាពប្រតិបត្តិ​ការត្រីកោណមាស​១៥១១ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ទាំងផ្លូវទឹក និងផ្លូវគោកតាមបណ្តោយ​ព្រំដែនកម្ពុជា-ឡាវ ។ សូមជម្រាបថា ប្រតិបត្តិការត្រីកោណមាស១៥១១ សំដៅទប់ស្កាត់​ចរាចណ៍គ្រឿងញៀនឆ្លងកាត់ពីតំបន់​ត្រី​កោណមាស​ចូលមកប្រទេស​ទាំង៦តាមបណ្តោយដងទន្លេមេគង្គមានប្រទេសមីយ៉ានម៉ា ចិន ឡាវ ថៃ វៀតណាម និងកម្ពុជា ។ ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានបញ្ជាក់ថា ការងារប្រតិបត្តិការ​ត្រីកោណមាស១៥១១ ក៏ជាផ្នែកមួយនៃគម្រោង​សុវត្ថិភាពទន្លេមេគង្គ( SMGC) មានការគាំទ្រពីគម្រោងLOA របស់ថៃទាំងសម្ភារៈនិងបច្ចេក​ទេស ។ លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋាននៃ​គណៈកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តបាន​អធិប្បាយ​ថា ខេត្តស្ទឹងត្រែង ពិសេសនៅតាមបណ្តាយព្រំដែនកម្ពុជា-ឡាវមាន​ភាពស្មុគស្មាញ ទាំងផ្លូវទឹក និងផ្លូវគោក ដែលអំណោយផលដល់​ឧក្រិដ្ឋជនងាយស្រួលក្នុងការធ្វើសកម្មភាពចរាចរណ៍នូវសារធាតុញៀនខុសច្បាប់ ។ ប៉ុន្តែទោះជា​យ៉ាងនេះក្តីអាជ្ញាធរខេត្ត រួមទាំងកម្លាំងមាន​សមត្ថកិច្ចនៅតែអាចបង្ក្រាបបានជាបន្តបន្ទាប់ ។ លោកអភិបាលរងបន្តថា ទោះជាមួយរយៈពេលចុងក្រោយនេះ គេ​សង្កេតឃើញថា មានស្ថានភាពស្ងប់ស្ងាត់ ប៉ុន្តែឧក្រិដ្ឋជន​នៅតែសម្លឹង​មើលការធ្វេសប្រហែលរបស់សមត្ថកិច្ច ដើម្បីឆ្លៀតឱកាសបន្ត​សកម្មភាពរបស់ពួកគេ។ លោកអភិបាលរងខេត្តបានសំណូមពរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាគម្រោង LOA ជួយបណ្តុះ​បណ្តាលបន្ថែមដល់​មន្ត្រីពាក់ព័ន្ធដើម្បីពង្រឹងសមត្ថភាពក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ព្រមទាំងជួយជា​សម្ភារៈ​បច្ចេកទេសនានាដើម្បីឱ្យការអនុវត្តការងារ​កាន់​តែ​​មានប្រសិទ្ធភាព ៕ ដោយ៖ដេង…

  • ប្រធានបទ “រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន” ត្រូវបានរដ្ឋបាល​ខេត្តបាត់ដំបង លើកយកដាក់ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះ​យោបល់របស់ ក្រុមប្រឹក្សាខេត្ត

    ប្រធានបទ “រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន” ត្រូវបានរដ្ឋបាល​ខេត្តបាត់ដំបង លើកយកដាក់ក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះ​យោបល់របស់ ក្រុមប្រឹក្សាខេត្ត

    បាត់ដំបង៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា​ខេត្តបាត់ដំបងអាណត្តិទី៤ បានធ្វើឡើងក្រោមប្រធាន​បទ៖”រួមគ្នា​ប្រយុទ្ធប្រឆាំងគ្រឿងញៀន” ផ្សព្វផ្សាយដល់ស្រុក-ក្រុងទាំង១៤ សម្រាប់ឆ្នាំ២០២៤ កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នាសាល​មហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង និងដោយឡែកក៏ប្រព្រឹត្តទៅ​នៅតាម​បណ្តាស្រុកមួយចំនួនដែរ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត​ ព្រមទាំង​មានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព​ជុំវិញខេត្ត កងកម្លាំងទាំង៣ សមាជិកក្រុមប្រឹក្សា​ក្រុង សង្កាត់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ជាងមួយពាន់នាក់។ ថ្លែងបើកអង្គវេទិកា ឯកឧត្តម អ៊ុយ រី លើកឡើងថា ការរៀបចំវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍​ដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់​ប្រជាពលរដ្ឋ ក្នុងកិច្ច​ដំណើរ​ការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។ អង្គវេទិកាបានដំណើរការពេញមួយព្រឹក។ប្រជាពលរដ្ឋបានលើកឡើង​ជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ សរុបចំនួន​១២ករណី ដែល​ភាគច្រើនពាក់ព័ន្ធបញ្ហាគ្រឿងញៀន ការប្រើប្រាស់បារីអេឡិកត្រូនិក និងពីគុណភាពចំណីអាហារ នៅតាម​សាលារៀន ជាដើម ។ល។ រាល់ក្ដីកង្វល់ សំណើ និងសំណូមពររបស់អ្នកចូលរួមត្រូវបាន…

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាព ទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ

    សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ “រឿងស្រលាញ់ជាតិ ការពារជាតិបូរណភាព ទឹកដី កូនខ្មែរគ្រប់រូបត្រូវតែបារម្ភ

    តែសកម្ម ភាព នៃការបារម្ភ ការស្រលាញ់ និងការពារជាតិ យើងត្រូវ អនុវត្ត តាមគោលការណ៍ ៣ ដែលបានកំណត់៖ ១. ចរចារបោះ បង្គោល ព្រំដែនឱ្យ បាន ច្បាស់លាស់ តាមគោលកាណ៍ និងច្បាប់អន្តរជាតិ ២. បោះបង្គោលព្រំដែនហើយ ត្រូវដោះមីន កសាងហេដ្ឋារចនាសម្ព័ន្ធ និងការ អភិវឌ្ឍតំបន់ព្រំដែន ៣. ជំរុញប្រជាជនទៅរស់នៅ ដើម្បីបង្កើតជាខឿនការពារព្រំដែន និងការពារជាតិ”។ #ams1minute

  • នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ មានលក្ខណៈពិសេសពីរដែលមិនធ្លាប់មាន

    នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ មានលក្ខណៈពិសេសពីរដែលមិនធ្លាប់មាន

    គឺការបញ្ចប់សង្គ្រាម បង្រួបបង្រួមទាំងដី និងសន្តិភាពរយៈពេលយូរ ក្នុងពេលជាង៥០០ឆ្នាំមកនេះ #ams1minute