-
ដំណើរជីវិតខុសគ្នា ប៉ុន្តែគ្មានអ្នកណាជោគជ័យ ដោយមិនមានការខិតខំឡើយ

-
បើយើងអង្គុយតែសោកស្ដាយនូវអតីតកាល ហើយមិនខិតខំកសាង យើងមិនអាចរីកចម្រើនជឿនលឿនឡើយ

-
កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ត្រូវប្រៀបធៀបខ្លួនឯងនឹងខ្លួនឯង ដើម្បីឈានទៅការរីកចម្រើនបន្តទៀត

-
ការចងក្រង និងថែរក្សាទុក គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់និស្សិតស្រាវជ្រាវបន្តជំនាន់

-
ពុំមាននរណាជោគជ័យរហូតនោះទេ ត្រូវបន្តប្រឹងប្រែងសិក្សារៀនសូត្រ ឬបំពេញការងារដោយយកចិត្តទុកដាក់

-
ការសិក្សា គឺជាការចែករំលែក ដើម្បីឈានទៅកាន់របកគំហើញថ្មីៗ

-
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លើវិស័យថាមពលកកេីតឡើងវិញដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ សម្ដេចធិបតី គូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។ ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-អាមេរិក។ #ams1minute
-
ប្រតិបត្តិករទេសចរណ៍រំពឹងថា ក្នុងឱកាសឆ្លងឆ្នាំសកលនឹងមានភ្ញៀវមកលេងខេត្តកំពតច្រើន

កំពត៖ខណៈដែលឆ្នាំ២០២៤ នឹងបញ្ចប់នៅរាត្រីថ្ងៃពុធឆាប់ៗខាងមុខនេះ ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តកំពត បានត្រៀមកម្មវិធីកម្សាន្តសប្បាយផ្សេងៗជាច្រើន នៅនឹងកន្លែងរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវ ក្នុងឱកាសបុណ្យឆ្លងឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ ។ពួកគាត់រំពឹងនឹងមានភ្ញៀវមកលេងច្រើនជាងឆ្នាំមុនៗ ខណៈមន្ត្រីជំនាញប្រាប់ថា ការកក់បន្ទប់ស្នាក់មានរង្វង់៨០ ភាគរយគិតត្រឹមថ្ងៃចន្ទ។ អ្នកគ្រប់គ្រងផ្នែករៀបចំបន្ទប់ របស់ ហ្គូដ ថាម រីឡែក រីស៊ត (Good Time Relax Resort) លោក ស៊ន សុង បានប្រាប់ថា រីស៊ត របស់លោកបានត្រៀមរៀបចំកម្មវិធីឆ្លងឆ្នាំ ជូនភ្ញៀវរបស់ខ្លួនរួចរាល់ហើយ ខណៈទទួលការកក់បន្ទប់ជាង៨០ភាគរយ ។អ្នកគ្រប់គ្រងរូបនោះរំពឹងថា ឆ្នាំនេះនឹងមានភ្ញៀវមកលេងនៅខេត្តកំពតច្រើន ។ ចំណែកអ្នកគ្រប់គ្រងបុគ្គលិកនៃរមណីយដ្ឋានដូងទេ បានបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំ២០២៤ សេវាស្នាក់នៅបានពេញអស់យូរហើយ ។ ដោយឡែកសេវាម្ហូបអាហារ ខាងដូងទេបានបន្ថែមបុគ្កលិក តុកៅអី គ្រឿងសមុទ្រច្រើនជាងធម្មតា។រមណីយដ្ឋានដូងទេ នឹងមានការប្រគំតន្ត្រីពីព្រឹករហូតដល់ ពេលរាប់ថយក្រោយនារាត្រី។ ដោយឡែកភ្ញៀវទេសចរមកពីខេត្តបន្ទាយមានជ័យ និងសៀមរាបបានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលឃើញទេសភាពដ៏ស្រស់ស្អាតនៅរមណីយដ្ឋានដូងទេ ពិសេសឃើញការតុបតែងលម្អក្រុងកំពត ថាពិតជាប្លែក និងទាក់ទាញធ្វើឲ្យគាត់មិនចង់ត្រឡប់ទៅផ្ទះវិញទេ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តកំពតក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំផ្ញើដល់សិស្សនិស្សិតទាំងអស់ត្រូវគិតវិជ្ជមាន និងខិតខំឱ្យខ្លាំងក្នុងការសិក្សារៀនសូត្រ

-
ការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺជាការវាស់ស្ទង់ និងការបង្កើនសមត្ថភាពរបស់ខ្លួន
