-
ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញចំណាប់អារម្មណ៍វិនិយោគលើដំណាំធុរេននៅកម្ពុជា
(ចិន)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun បានបង្ហាញចំណាប់អារម្មណ៍ វិនិយោគលើដំណាំធុរេន នៅកម្ពុជា ។ ជំនួបនេះ បានកើតឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសនេះ លោកស្រី ប្រធានក្រុមហ៊ុន បានគោរព ជម្រាបជូនសម្ដេចបវរធិបតីថា លោកស្រី ធ្លាប់មកទស្សនាប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជា មានសក្ដានុពលខ្លាំង ខាងវិស័យកសិកម្ម ជាពិសេសគឺឧស្សាហកម្មផ្លែឈើ (ដំណាំធុរេន)។ ដូច្នេះ លោកស្រីប្រធានក្រុមហ៊ុន មានចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ…
-
លោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou Chen’s Sun៖ “កម្ពុជាមានសក្ដានុពលខ្លាំងខាងវិស័យកសិកម្ម
ជាពិសេសគឺឧស្សាហកម្មផ្លែឈើហើយបានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំធុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត”។ #ams1minute
-
សេវាសាធារណៈសំខាន់ៗនានា នៅតាមភូមិ ឃុំសង្កាត់
🎥 Sreytun Ny | USAID #ams1minute
-
ចំពោះគោលដៅអភិវឌ្ឍជាតិរយៈពេលខ្លី និងមធ្យមវិញនោះ សម្ដេចតេជោបានផ្តល់អនុសាសន៍ និងកំណត់គោលដៅអទិភាពសំខាន់ៗដូចជា៖
១. ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ ២. រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា ៣. រួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ៤. ប្តេជ្ញាកំចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។ ពិធីសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ០៦ វិច្ឆិកា ២០២៤ #ams1minute
-
រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងសម្ថតភាពសេវាសុខាភិបាល ដើម្បីផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព
#ams1minute
-
អគ្គនាយកក្រុមហ៊ុន Samsung Pharm របស់សាធារណរដ្ឋកូរ៉េ សន្យាថានឹងខិតខំប្រឹងប្រែងជួយឱ្យអស់ពីលទ្ធភាពដល់កម្ពុជាក្នុងការពង្រីកទីផ្សារ
និងបង្កើតរោងចក្រនៅទីនេះផ្ទាល់ ដើម្បីចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគលើវិស័យសុខាភិបាល កសិកម្ម និងផលិតផលគ្រឿងសំអាង ដែលអាចផ្ដល់ឱកាសការងារដល់ប្រជាជនកម្ពុជាបានកាន់តែច្រើន។ ថ្លែងក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ 📷 MLMUPC #ams1minute
-
“អភិបាលខេត្តយូណាន Wang Yubo សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត”
សម្តេចធិបតី និងឯកឧត្តមអភិបាលខេត្តក៏បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល និងទេសចរណ៍។ #ams1minute
-
កម្មវិធីសិក្សាត្រូវបានធ្វើកំណែទម្រង់ជាប្រចាំ ដើម្បីត្រៀមលក្ខណៈបម្រើឱ្យវិស័យបច្ចេកវិទ្យា
#ams1minute
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែន ជូនមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកែប
កែប៖រដ្ឋបាលខេត្តកែបកាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែន ជូនមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធនៅសាលាខេត្តកែបក្រោមវត្តមានឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសិក្ខាសាលាថា ក្នុងអាណតិ្តទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា បានសម្រេចបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមានលក្ខណៈអចិន្ត្រៃយ៍មានរចនាសម្ព័ន្ធពេញលេញ ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណ:រដ្ឋមន្រ្តី។ ឯកឧត្តមបន្ថែមថា អង្គសិក្ខាសាលានេះនឹងផ្តល់ការយល់ដឹងបន្ថែមអំពីការងារកិច្ចការព្រំដែនដល់អ្នកចូលរួមឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅ ៕ដោយ៖ សិលា សារិន
-
នាំអាវរងារទៅផ្តល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ
ព្រះវិហារ៖បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ទទួលបានអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងបណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជានិច្ចជាកាលតែងបានគិតគូរយកចិត្តដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ជាពិសេសនៅក្នុងរដូវរងារ សម្តេចបានផ្តល់អាវរងារ និងក្នុងរដូវវស្សាសម្តេចបានផ្តល់អាវភ្លៀងដើម្បីផ្តល់ភាពកក់ក្តៅដល់កងទ័ពទាំងអស់ ទាំងនៅជួរមុខ និងជួរក្រោយ។ក្នុងឱកាសនេះលោកបានផ្សព្វផ្សាយផែនការ និងសភាពការណ៍ថ្មីៗ ជូនដល់កងទ័ពទាំងអស់ផងដែរ ៕ដោយ៖ឡុង សំបូរ